Day: January 25, 2021

លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់»

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជើងជួងនិងជួងថ្មី នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ លោកអភិបាល អូលីវីយ៉េ បានថ្លែងទៅ​កាន់តំណាងគ្រីស្តបរិស័ទ និង​អ្នកចូលរួមទាំងអស់​នាពេល​នោះថា ថ្ងៃនេះយើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើជួងថ្មីនេះ។ នេះជាឱកាសមួយដើម្បីនឹកឃើ​ញ​វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងភូមិរបស់យើង មិនមែនជាវត្តមានស្ងាត់ៗ ប៉ុន្តែតាមរយៈសំលេងជួងយើងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។ លោកបាន​មានប្រសាសន៍ថា ៖ «យើងដឹងថាព្រះជាម្ចាស់ណែនាំឲ្យយើងភ្ញាក់ស្មារតីដឹងថាម៉ោងនេះជាម៉ោងអធិដ្ឋាន ម៉ោងនេះជាម៉ោងអរព្រះគុណព្រះជាម្ចាស់ ម៉ោងនេះជាម៉ោងជួបជុំគ្នា ម៉ោងនេះជាម៉ោងអធិដ្ឋានម្នាក់ឯង…»។ លោកអភិបាលបន្តថា ថ្ងៃនេះ លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏តូចរបស់យើង ដែលបានកើតឡើងនៅឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០២១នេះ យើងបានចាប់ផ្តើមពិធីជ្រមុជទឹកពីឆ្នាំ២០០៦ ឆ្នាំ២០០៧បានសាងសង់សាលាមត្តេយ្យ។ ឆ្នាំ២០០៨-២០០៩ យើងបានសាងសង់ព្រះវិហារ និងឥឡូវនេះព្រះសហគមន៍បានចាក់គ្រឹះនៅក្នុងទេសភាពនៃភូមិព្រៃជើងស្រុកគិរីវង់នេះ ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ «សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ សូមឲ្យឆ្នាំ២០២១នេះ យើងពោរពេញដោយសេចក្តីសុខ និងជាពិសេសឲ្យយើងការពារសុខភាពដើម្បីឈ្នះជំងឺកូវីដ-១៩រួមជាមួយគ្នា»។ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ លោកហ្វេសរ៉ាណាន់ដូ ក៏បានលើកឡើងនាពេលនោះដែរថា ជួងនេះមានឈ្មោះថា ព្រះត្រៃឯក ដូចឈ្មោះព្រះសហគមន៍ដែរ។ លោកថា៖ «តាមពិត សារៈសំខាន់នៃការកសាងជួងនេះ គឺជាវប្បធម៌របស់ព្រះសហគមន៍ទូទាំងសកលលោក ដើម្បីរំលឹកបងប្អូនឲ្យចូលក្នុងព្រះសហគមន៍ ឲ្យចូលនៅក្នុងព្រះវិហារ ដើម្បីអធិដ្ឋាន …

លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់» Read More »

យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ យុវជននិង​យុវតី​​ចំនួន២១រូប បានសុំចូលព្រះសហគមន៍ ជាជំហានដំបូងមុននឹងក្លាយជាគ្រីស្តបរិស័ទ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពតាកែវ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទជាច្រើននាក់ ដោយមានលោកអភិបាល អូលីវីយ៉េ ជាអធិបតី។ នៅក្នុងកម្មវិធីនោះផងដែរ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍គិរីវង់ ដែលបានអញ្ជើ​ញគ្រប់ព្រះសហគមន៍នៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីចូលរួមអធិដ្ឋានអបអរសាទរយុវជនយុវនារី២១នាក់ ដែលយើងបានស្វាគមន៍ជាផ្លូវការនិងយ៉ាងឱឡារិកនៅក្នុងព្រះសហគមន៍យើង។ លោកអភិបាលបានមានប្រសាសន៍ថា ៖ «តាមពិតប្អូនៗមួយចំនួនជាកូនកាយរឹទ្ធិរបស់យើងយូរឆ្នាំមកហើយ ដូច្នេះដល់ពេលវេលាធ្វើពិធីមួយដើម្បីស្វាគមន៍ពួកគាត់»។ លោកថា ជំហានទីមួយ ជាទូទៅសម្រាប់យុវជន ចាំរហូតដល់គាត់មានអាយុ១៨ ឬ១៩ឆ្នាំ ប៉ុន្តែសម្រាប់កូនក្មេងបើចាំយូរពេកគេក៏ចង់មានសញ្ញាមួយដែរ។ថ្ងៃនេះពួកគេបានទទួលព្រះ​ពរពីព្រះជាម្ចាស់ ថ្ងៃនេះគេបានទទួលមេដៃសន្តីតេរេសា ថ្ងៃនេះគេបានទទួលគម្ពីរដំណឹងល្អដើម្បីទៅជាព្រះបន្ទូលចិញ្ចឹមជីវិតរបស់គេចាប់ពីពេលនេះតទៅ។ លោកបូជាចារ្យ ហ្វេសរ៉ាណាន់ដូ ដែលជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ ក៏បានថ្លែងផងដែរ ថាសម្រាប់ប្អូនៗដែលបានសុំចូលព្រះសហគមន៍ថ្ងៃនេះ ពួកគាត់ខ្លះបានទទួលការ​អប់រំជំនឿអស់រយៈពេលពីរឆ្នាំ ខ្លះទៀត៣ឆ្នាំហើយ។ លោកបូជាចារបាន​មានប្រសាសន៍ថា ៖ «ដូច្នេះ ព្រះសហគមន៍ក៏បានសម្រេចចិត្តឲ្យបេក្ខជនទាំងនោះចូលនៅក្នុងព្រះសហគមន៍ជាផ្លូវការ ដើម្បីបញ្ជាក់ថា គាត់ចូលកាន់តែជិតស្និទ្ធរួមជា​មួយគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍ និងបញ្ជាក់ថា ចាប់ពីពេលនេះតទៅបងប្អូនចាប់ផ្តើម​មើលឃើញផ្លូវនិងមាគ៌ារបស់ព្រះជាម្ចាស់កាន់តែច្បាស់ឡើង»។ លោកបន្តទៀតថា ពួកគាត់កំពុងតែតម្រែតម្រង់ចិត្តគំនិតឆ្ពោះទៅព្រះជាម្ចាស់ ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទនៅពេលខាងមុខ។ លោកបូជាចារ្យ …

យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ Read More »

ពិធី​សម្ពោធ​ជួង​ និងសុំចូលព្រះសហគមន៍របស់បេក្ខជន ២១ រូប នៅ​ព្រះសហគមន៍​ព្រះ​ត្រៃឯក​គិរីវង់

ពិធី​សម្ពោធ​ជួង​ និងសុំចូលព្រះសហគមន៍របស់បេក្ខជន ២១ រូប នៅ​ព្រះសហគមន៍​ព្រះ​ត្រៃឯក​គិរីវង់​ ក្នុង​មណ្ឌល​សកម្មភាពតាកែវ​ ភូមិភាគ​ភ្នំពេញ ក្រោមអធិបតីលោកអភិបាល អូលីវីយ៉េ កាលពី​ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០២១។

Subscribe to our newsletter

Don't miss new updates on your email