អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង

គ្រីស្តបរិស័ទ១២រូបទទួលអគ្គសញ្ញាលាប នៅព្រះវិហារសន្តសិលានិងសន្តប៉ូល នាទីក្រុងភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ រួមនិងលោកបូជាចារ្យសិលា សួន ហង្សលី នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២១។ លោកបូជាចារ្យ សួន ហង្សលី មានប្រសាសន៍បើកកម្មវិធីអភិបូជាថា បេក្ខជនចំនួន១២រូបនេះ គឺខ្លះបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីឆ្នាំ២០១២ ២០២០ និង២០២១។ ដោយសារ covid-១៩ ពិធីបុណ្យក្នុងព្រះសហគមន៍ត្រូវផ្អាក។ លោកបូជាចារ្យទទួលខុសត្រូវព្រះវិហារនេះ មានប្រសាសន៍ទៀតថា «ថ្ងៃនេះគឺជាសញ្ញាពិសេសដែលបញ្ជាក់អំពីការរីកចម្រើននៃព្រះសហគមន៍របស់យើង ហើយប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះគឺជាសាក្សីនៃជំនឿរបស់យើង»។ ក្នុងពិធីបុណ្យនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា នេះជាលើកទី១ បន្ទាប់ពីថ្ងៃ ២០ កុម្ភៈ យើងមានឱកាសដែលជួបជុំគ្នានៅក្នុងថ្ងៃនេះនៅក្នុងសេរីភាព បន្ទាប់ពី៨ ខែកន្លងមកដែលយើងមិនបានចូលក្នុងពិធីបូជាដែលមានគ្នាច្រើនដូចនេះ។ ហើយនេះក៏ជាលើកទី១ ដែលព្រះសហគមន៍យើងធ្វើអគ្គសញ្ញាលាបថ្ងាសនៅក្នុងឆ្នាំនេះ គឺបានប្រើប្រេងពិសិដ្ឋដែលបានប្រសិទ្ធិពរជាមួយលោកបូជាចារ្យមួយចំនួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំនេះដើម្បីធ្វើអគ្គសញ្ញានានា។ លោកថា ១២នាក់ក្នុងថ្ងៃនេះ និងខែខាងមុខនេះមានជាង១០០ នាក់នៅចំប៉ាដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស។ នេះជាឱកាស ដើម្បីប្រើប្រេងនេះដើម្បីផ្ដល់កម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់ព្រះសហគមន៍យើង។ នៅក្នុងបរិបទនៃកូវីដ១៩ លោកអភិបាលបានមានប្រសាសន៍ថា ពេលយើងនិយាយអំពីការភ័យខ្លាច យើងនឹកឃើញដល់កូវីដ១៩ គឺយើងរស់នៅក្នុងភាពភ័យខ្លាច ការប្រុងប្រយ័ត្នដែលនាំឲ្យយើងភ័យខ្លាច សូម្បីតែទំនាក់ទំនងជាមួយមនុស្សឯទៀត។ …

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង Read More »