លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot

នៅ​ក្នុងពិធី​អគ្គសញ្ញាលាប​ថ្ងាស​ដល់​បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាងប៉ូលីន ចារីខុត (Pauline Jaricot )​ ដែល​សម្តេចប៉ាប​បាន​ប្រកាស​ពេលថ្មីៗនេះ ថា ​នាង​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល។ លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុង​ឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។ លោក​អភិបាល​រំលឹក​ថា នាង​បាន​កែ​ប្រែ​ចិត្ត​គំនិត​​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់និងបម្រើព្រះសហគមន៍​ ដោយសារ​គំរូ​នៃ​ការ​លះបង់​ជីវិតរបស់​ម្តាយដើម្បី​ឲ្យគាត់​​មានសុខភាពល្អឡើងវិញ។ ក្រោយមក​ក្នុង​ឆ្នាំ១៨១៧ ក្នុងវ័យ​១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី ដើម្បីបង្ហាញ​​ឱ្យមនុស្សលោក​ដឹងថា ព្រះបេះដូងព្រះយេស៊ូមានសេចក្ដីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ សមាគមនេះ បានលើកតម្លៃអ្នកជំងឺ អ្នកក្រីក្រ និងមនុស្សដែលគេបោះបង់ចោល «ដោយដឹងថា ពេល​យើង​លះបង់​ចោល​នរណា​ម្នាក់​យើង​ក៏បាន​បោះ​បង់​ព្រះយេស៊ូដែរ។» នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​អភិបាល​ប្រាប់​ដល់​បេក្ខជន​និង​គ្រីស្ត​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ នៅ​ព្រះវិហារ​សន្តយ៉ូសែប (ជ្រៃធំ)​ក្នុង​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី​២២ ខែ​ឧសភា​កន្លងទៅនេះ។ លោកអភិបាល​សង្កត់​ធ្ងន់ទៀតថា វីរភាព​របស់​ស្ត្រីរូប​នេះ ក្នុង​វ័យ​២៣​ឆ្នាំ បានបង្កើតសមាគមព្រះមាលា​ដ៏មានជីវិត​ ដើម្បីរួម​គ្នា​អធិដ្ឋាន​ផ្គាំ និង​ផ្តល់ប្រាក់ឧបត្ថម្ភដល់សាសនទូតក្រៅប្រទេស​នានា ដែល​ខ្វះ​ខាត​ប្រាក់​និង​រង​ការ​បៀតបៀន​ពី​រដ្ឋអំណាច​ ក្នុងការប្រកាសដំណឹងល្អ។ ពេលនេះ​​ សមាគមនេះមាននៅក្នុងប្រទេសបារាំងនិងប្រទេសមួយចំនួនក្នុងពិភពលោក។ ក្នុងនោះដែរ លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យ​គ្រីស្ត​បរិស័ទ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្លួន​ឲ្យ​សកម្មដូច​ប៉ូលីន ដែលតែងតែនឹកគិត​ដល់​ផ្លូវ​វិញ្ញាណ​របស់​មនុស្ស។ ក្នុង​សម័យ​នោះ កម្មករកម្មការិនីរោងចក្រ ធ្វើ​ការងារ​ច្រើន​ម៉ោង …

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot Read More »