កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម

កុមារ​​ជាង​៣០០នាក់​ បាន​ជួប​ជុំ​គ្នា​បោះ​ជំរំ​​នៅមជ្ឈ​មណ្ឌល​ភ្នំពេញថ្មី រិះគិត​និង​ចូលរួម​រៀន​អំពី​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​សង្គមនិងកិច្ចការងារ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោម​ប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែល​ដឹកនាំ​ដោយ​​ការិយាល័យ​ យុវជន ជំទង់ កុមារ និង​គ្រួសារ នា​ថ្ងៃ​ទី​២៧-​២៩ ខែឧសភា ឆ្នាំ២០២២​។ កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពី​ព្រះសហគមន៍​ព្រែកតាទែន បាននិយាយថា នេះជាលើក​ទី​១ដែលនាង​​បាន​ចូលរួម​បោះជំរំនេះ។ ដាណេ​បន្តថា​ «ខ្ញុំ​សប្បាយ​ដោយ​បានចួប​មិត្តភក្តិច្រើន ហើយបាន​កាដូរ​ថែម​ទៀត។» កុមារី ដាណេ ប្រាប់​ទៀត​ថា ក្រៅ​ពី​សប្បាយ នាង​​បាន​រៀន​រាំ រៀន​រើស​សំរាម រៀន​សំអាត រៀន​សម្ដែង «ហើយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជួយ​ឱ្យ​ខ្ញុំ​ក្លាយជាកូនល្អ។» កញ្ញា វ៉ាន់ សុផារី ជាមេកាយឫទ្ធិមកពីព្រះសហគមន៍ចំប៉ានៃមណ្ឌលសកម្មភាពទន្លេមេគង្គ ដែល​ជា​តំបន់​មួយ​មាន​កុមារ​វៀតណាម​បាន​និយាយ​ថា នាង​បាន​ចូលរួម​ក្នុង​ការិយល័យ​យុវជន ជំទង់​ កុមារនិង​គ្រួសារ​បាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។ សុផារី ឲ្យ​ដឹងទៀតថា  ឆ្លង​តាម​​បទពិសោធនៃការដឹកនាំកុមារ និង​តាមរយៈការណែនាំរបស់បងៗធ្វើ​ឲ្យនាង​ស្គាល់​សមត្ថភាព​ខ្លួន​ឯង។  យុវតី​រូប​នេះ បន្ថែមថា “នៅកម្មវិធីនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ខាងល្បែងកម្សាន្តជាច្រើន ដើម្បីនាំយកទៅលេងជាមួយកុមារនៅព្រះសហគមន៍ខ្ញុំក្រោយពេលត្រលប់ទៅវិញ”។ សុផារី បាន​បន្ត​ថា «១. ពង្រីក្រុមកាយឫទ្ធិឱ្យមានកុមារកាន់តែច្រើន ដោយប្រមូលកុមារនៅក្រៅភូមិបន្ថែម។ ២. ជួយណែនាំកុមារឱ្យនិយាយភាសាខ្មែរឱ្យបានច្រើន …

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម Read More »