អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២,១-១១មាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ កក ២,៣អត្ថបទ​ទី២៖ រ៉ូម ៨,៨-១៧បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ រម ៨,១៥ដំណឹងល្អ៖ យ៉ូហាន ១៤,១៥-១៦.២៣ខ-២៦ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ យហ ១៤,២៦ “សេរីភាព​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​សម្រាប់​ព្រះសហគមន៍​យើង​នៅ​ក្នុង​ពិភព​លោក ដែល​គោរព​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ជា​ពេល​វេលា​ដែល​យើង​ទន្ទឹង​រង់​ចាំ ព្រះយេស៊ូ​បាន​ផ្ញើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​អាច​ទៅ​ប្រកាស​ដំណឹង​ល្អ​ដ៏​ពេញ​លក្ខណៈ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ដោយ​ដង្ហើម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ទាំង​១៩​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ​មែន ប៉ុន្តែ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បី​ដូច​ជា​យើង​ពោរពេញ​ដោយ​ដង្ហើម​របស់​ព្រះអង្គ​នៅ​ក្នុង​សួត​របស់​យើង នៅ​ក្នុង​ខ្លួន​របស់​យើង គឺ​ជីវិត​របស់​ព្រះអង្គ​ផ្ទាល់។ ខ្ញុំ​គិត​ថា សម្រាប់​យើង​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ពេល​វេលា​មួយ ប្រហែល​មាន​បទ​ពិសោធន៍​ប្លែក​អំពី​អត្ថន័យ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ដោយសារ យើង​បាន​រស់​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ជា​មួយ​កូវីដ-១៩ នៅ​ក្នុង​បរិយាកាស​ដែល​ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ដង្ហើម​របស់​យើង​ស្ទើរ។ យើង​នៅ​ដោយ​គ្មាន​សិទ្ធិ​ជួប​ជុំ​គ្នា រយៈ​ពេល​២​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​ព្រំដែន ដែល​មាន​ជញ្ជាំង ណែនាំ​ឱ្យ​យើង​ឥត​មាន​បទ​ពិសោធន៍​អំពី​សេរីភាព។ ប្រទេស​ចិន​បាន​បិទ​ទី​ក្រុង​សៀងហៃ ដែល​មាន​ប្រជាជន​ប្រហែល​២៥​លាន​នាក់ គេ​បាន​បិទ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក ដើម្បី​អនុវត្ត​នយោបាយ​កូវីដ​ស្មើ​សូន្យ​របស់​រដ្ឋាភិបាល​ចិន។ គេ​ឱ្យ​ប្រជាជន​នៅ​តែ​ក្នុង​ផ្ទះ​តែ​ម្តង ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​បើក​ឡើង​វិញ ប្រជាជន​ចេញ​ពី​ផ្ទះ​ហើយ​គេ​បាន​ផ្តល់​សក្ខីភាព​ថា គេ​សប្បាយ​ចិត្ត​ណាស់។ ឥលូវ​នេះ​គេ​ពោរពេញ​ដោយ​សេរីភាព ពោរពេញ​ដោយ​កម្លាំង យើង​សប្បាយ​ចិត្ត​ជួប​ជុំ​គ្នា​ជា​មួយ​បង​ប្អូន …

អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ Read More »