អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២
អត្ថបទទី១៖ សុភាសិត ៨,២២-៣១ខ្ញុំជាមេជាងជួយធ្វើការព្រះអង្គ។ សុភ ៨,៣០អត្ថបទទី២៖ រ៉ូម ៥,១-៥ការអត់ធ្មត់នាំឲ្យយើងចេះស៊ូទ្រាំ ហើយការស៊ូទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ រម ៥,៤ដំណឹងល្អ៖ យ៉ូហាន ១៦,១២-១៥ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា។ យហ ១៦,១២ “ស្វាគមន៍ ចែករំលែក និងបម្រើ” បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ព្រះសហគមន៍ណែនាំឱ្យយើងគោរពបុណ្យលើកតម្កើងព្រះត្រៃឯក នេះជាពេលវេលាមួយដ៏ពិសេសដើម្បីឱ្យយើងចូលនៅក្នុងព្រះជន្មរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់ព្រះជាម្ចាស់។ យើងជាគ្រីស្តបរិស័ទ យើងជាប់ជាមួយព្រះជាម្ចាស់ដែលជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ប្រសិនបើប្អូនចាំ សញ្ញាដែលយើងបានទទួលពីឪពុកម្តាយមុនគេបង្អស់ គឺគូសសញ្ញាឈើឆ្កាង ប្រហែលមុនយើងរៀនធម៌បពិត្រព្រះនាងម៉ារី មុនយើងរៀនធម៌ឱព្រះបិតា យើងត្រូវតែចូលនៅក្នុងការអធិដ្ឋានរបស់យើង ដោយគូសសញ្ញាឈើឆ្កាង (ដោយព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ)។ ជួនកាលយើងចេះតែគូសដូចជាទម្លាប់ ប៉ុន្តែនៅពេលយើងគូសសញ្ញាឈើឆ្កាងយើងមិនតែនឹកឃើញដល់ព្រះយេស៊ូដែលសោយទិវង្គត យើងនិយាយថា “ដោយព្រះនាមព្រះបិតា ព្រះបុតា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ដូច្នេះ ទោះបីយើងមិនសូវគិតវែងឆ្ងាយ យើងមិនសូវដឹងខ្លួន ប៉ុន្តែតាមពិតនៅពេលហ្នឹងយើងកំពុងប្រកាសថា “ខ្ញុំជាគ្រីស្តបរិស័ទ ខ្ញុំជឿលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ ដែលមានព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ” ជាបីអង្គនៅក្នុងមួយអង្គ។ ព្រះជាម្ចាស់មានតែមួយព្រះអង្គ ដែលស្រឡាញ់យើងយ៉ាងខ្លាំងណាស់ …
អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ Read More »