អភិបូជាពិធីសុំចូលព្រះសហគមន៍ (ជំហានទី១)
ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ “ការចងចាំ និងអត្តសញ្ញាណនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា” អត្ថបទទី១៖ អេសាយ ៦៦,១៨-២១យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាបូជាចារ្យ និងអ្នកខ្លះឲ្យធ្វើជាពួកលេវី។ អស ៦៦,២១អត្ថបទទី២៖ ហេប្រឺ ១២,៥-៧.១១-១៣ការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិតទុកជាផល។ ហប ១២,១១ដំណឹងល្អ៖ លូកា ១៣,២២-៣០ឱព្រះអម្ចាស់អើយ សូមបើកទ្វារឲ្យយើងខ្ញុំផង។ លក ១៣,២៥ បងប្អូនជាទីស្រឡាញ់ ពិធីដែលយើងប្រារព្ធធ្វើថ្ងៃនេះ សុំចូលព្រះសហគមន៍ (ជំហានទីមួយ) ជាពិធីមួយដែលពោរពេញដោយអត្ថន័យ សម្រាប់ព្រះសហគមន៍យើងក្នុងភូមិភាគភ្នំពេញទាំងមូល យើងស្វាគមន៍ប្អូន១២នាក់ដែលសម្រេចចិត្តដើរតាមព្រះយេស៊ូ។ នៅពេលខ្ញុំបានទៅលេងប្រទេសបារាំងមួយខែ រាល់អាទិត្យខ្ញុំទៅតាមព្រះវិហារមួយចំនួន ជាព្រះវិហារចាស់ មានកន្លែងខ្លះ១០០០ឆ្នាំ និងខ្លះ៥០០ឆ្នាំ កន្លែងខ្លះ៨០០ឆ្នាំ។ ពេលថ្វាយអភិបូជានៅក្នុងព្រះវិហារទាំងនោះ ខ្ញុំនឹកឃើញដល់ព្រះសហគមន៍ដែលធ្វើដំណើរពីរាប់សតវត្ស។ នៅពេលនោះ ខ្ញុំក៏បានផ្ដល់សក្ខីភាពអំពីព្រះសហមគន៍នៅក្នុងប្រទេសកម្ពុជា ដែលពិតមែនមានអាយុច្រើនដែរតាំងពីឆ្នាំ១៥៥៥។ ប៉ុន្តែ នៅឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាយើងបានធ្លាក់ក្នុងសង្រ្គាមស៊ីវិល ហើយព្រះសហគមន៍ចាប់ផ្តើមមានជីវិតឡើងវិញនៅឆ្នាំ១៩៩០។ ដូច្នេះ ពេលយើងគិតពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២២ យើងមានតែ៣០ឆ្នាំតែប៉ុណ្ណឹង។ សម្រាប់ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀងនេះមានអាយុតែ២២ឆ្នាំ សម្រាប់ព្រះសហគមន៍ត្រពាំងក្រញូងមានអាយុតែ៥ឆ្នាំ អត់ទាន់មានព្រះវិហារទៀត។ ប៉ុន្តែ នៅពេលគេស្ដាប់សក្ខីភាពដែលខ្ញុំផ្ដល់ …