Month: October 2022

លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា

កាលពីពេល​ថ្មីៗនេះ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ​បាន​ទទួល​មុខងារ​ថ្មី​មួយ​ជា​ទីប្រឹក្សា​ក្នុងក្រុម​សាសនទូតក្រៅប្រទេស​នាទីក្រុងប៉ារីស​ (MEP) ហើយ​ត្រូវ​វិល​ត្រឡប់​ទៅប្រទេស​បារាំង​វិញ។​ ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១១ឆ្នាំ​ បាន​បន្សល់​ទុក​​​អនុស្សាវរីយ៍ជាច្រើន​​សម្រាប់​រូប​លោក​ផ្ទាល់ ដោយ​ដំបូង​ឡើយ​គឺ​រៀន​ភាសា​ខ្មែរ ហើយ​រៀន​ស្គាល់​ជីវិត​របស់​ព្រះសហគមន៍​និង​ប្រជាជន​ខ្មែរ ទាំង​វប្បធម៌ និង​ប្រពៃណី។ អង្គុយ​នៅ​មុខ​រូង​ភ្នំព្រះ​នាង​ម៉ារី នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន​ ក្នុងទីក្រុង​ភ្នំពេញ លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ​ អ្នក​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាងត្បូង ក្នុងភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា «ខ្ញុំបានព្យាយាមបំពេញបេសកម្ម​ជាច្រើន តាំង​ពីពេលដែលខ្ញុំមកដល់​ប្រទេសកម្ពុជា។ បេសកម្មទី១ គឺខ្ញុំ​រៀន​ភាសាខ្មែរ​​រយៈ​ពេល​៣ឆ្នាំ​ព្រម​ទាំងរៀនស្គាល់ចិត្តមនុស្ស​ ដោយយក​ចិត្ត​ទុក​ដាក់ បើកចិត្ត បើកភ្នែក ​បើកត្រចៀក ​ជ្រាប​នូវ​វប្បធម៌​ខ្មែរ ព្យាយាមជា្របស្ថានភាព​នៅស្រុកខ្មែរនិង​ស្ថានភាព​ព្រះសហគមន៍ក្នុង​តំបន់។» និយាយ​បណ្តើរ​សើច​បណ្តើរ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ប្រៀបធៀបថា ក្នុងពេល​ដែល​លោក​ថ្វាយ​ខ្លួន​ទៅ​ព្រះជាម្ចាស់ លោក​បាន​ចាត់​ទុក​ «ព្រះសហគមន៍​ជា​ប្រពន្ធ​របស់​ខ្ញុំ ​​​ដូច្នេះដំបូងឡើយត្រូវរៀន​ស្គាល់ចិត្តប្រពន្ធ និងម៉្យាងទៀតឲ្យប្រពន្ធស្គាល់​ចិត្ត​ខ្ញុំដែរ»។ ក្រោយការតែង​តាំង​ជា​បូជាចារ្យ​កាតូលិកបាន​បីខែ ​ក្នុងក្រុម​គ្រួសារ​សាសនទូតក្រៅប្រទេស​នា​ទីក្រុង​ប៉ារីស​ (MEP) ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១១ លោក​ត្រូវ​បាន​ចាត់​ឲ្យ​មក​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​បេសកកម្ម។ ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៥៥៥ ប៉ុន្តែ​ដោយសារ​តែ​សង្គ្រាម​​ ជា​ពិសេស​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ប៉ុល​ពត អ្វីៗ​ត្រូវ​ចាប់​ផ្តើម​ឡើងវិញ​។ លោកដាមីញ៉ាំង បានមានប្រសាសន៍ទៀតថា ព្រះសហគមន៍នៅប្រទេសកម្ពុជាចាស់ហើយ​ ប៉ុន្តែនៅតែក្មេង នេះ​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​នៃ​ទុក្ខ​លំបាក។ លោក​បន្ថែម​ថា ពេលនេះ …

លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា Read More »

Subscribe to our newsletter

Don't miss new updates on your email