ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត

ជំទង់​ចំនួន​១៤០នាក់ មក​ពី​​មណ្ឌលសកម្មភាពទាំង​៩របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលមាន​អាយុ​ចាប់​ពី​១៣ដល់​១៨ឆ្នាំ បាន​ចូលរួម​កម្មវិធី​បោះ​ជំរំ​ ស្តីអំពី​ “បរិស្ថានជាជីវិត” ដែលរៀបចំដោយក្រុមការិយាល័យជំទង់ ភូមិភាគភ្នំពេញ ​ដែល​ធ្វើ​ឡើង​នៅឌឹវ៉ាញ​ភ្នំវល្លិ៍ (The Vine Phnom Vor) នៃ​ខេត្ត​កែប៧-៩ ខែ​តុលា​នេះ។ តាមការឱ្យដឹងពីអ្នកស្រី នូវ ម៉ាលីន អ្នកទទួលខុសត្រូវផ្នែកជំទង់ នៃការិយាល័យ យុវជន ជំទង់ កុមារ និងគ្រួសារភូមិភាគភ្នំពេញ បានឱ្យដឹងថា ជំនួបជំទង់ភូមិភាគភ្នំពេញឆ្នាំ ២០២២ នេះ ផ្តោត​សំខាន់​លើ​គុណតម្លៃនៃបរិស្ថាន និង​ឈ្វេងយល់​អំពី​ស្នាព្រះហស្ដ​របស់​ព្រះជាម្ចាស់។ អ្នកស្រីម៉ាលីនបន្ថែមថា យើងក៏ចង់ឱ្យជំទង់ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួល​បទ​ពិសោធការ​ស្នាក់នៅ​​ព្រៃភ្នំ ឬគេងតង់ដោយឆ្លងកាត់ឧបសគ្គមានអាកាសធាតុប្លែកពីផ្ទះរបស់ពួកគាត់ និងសំខាន់បំផុតចង់ឲ្យគាត់ស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់តាមរយៈការអធិដ្ឋាន ចូលរួមជាបូជានិងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ ជំទង់​ទាំងនេះ​ ភាគ​ច្រើន​គឺ​ជា​ពុទ្ធ​បរិស័ទ ហើយ​មាន​ខ្លះ​កំពុង​រៀន​អប់រំជំនឿ និង​​មាន​សកម្មភាព​ជា​មួយ​ព្រះសហគមន៍​ក្នុងក្រុម​កាយឫទ្ធិ។ ក្នុង​កម្មវិធី​បោះ​ជំរំ​រយៈពេល​២​ថ្ងៃ​នេះ ជំទង់​ទាំង​អស់​បាន​យល់​ដឹង​អំពី​អ្វីទៅជា​បរិស្ថាន និង​សារៈប្រយោជន៍​របស់​វា ព្រមទាំង​របៀប​នៃ​ការ​ថែរក្សា​ឲ្យ​បាន​ល្អ ដែល​ណែនាំ​ដោយ​កញ្ញា​ប៉ាញ ចិន្តាមកពីអង្គការ​ជេស្វីតសឺវីស​កម្ពុជាផ្នែកបរិស្ថាន ឱ្យជំទង់​រិះគិតអំពី ការបំពុលទឹក ការបំពុលខ្យល់ ព្រៃឈើ និងសំរាម ដោយគិតពីហេតុផល ផលប៉ះពាល់ វិធានការនៃការកាត់បន្ថយនិងគ្រប់គ្រង។ …

ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត Read More »