សហជីវិន​ព្រះយេស៊ូ​រំលឹក​វីរភាព​របស់​លោក​រិជឈី

លោក​រិជឈី ​ហ្វែរណាន់ដូ ដែល​សិស្ស​ពិការ​តែង​ហៅ​លោក​ថា ជា​វីរជន​​សម្រាប់​ពួកគេ​ ត្រូវ​បាន​រំលឹក​ខួប​២៦ឆ្នាំ​នៃ​មរណភាព​របស់​លោក​។ ក្រុមគ្រួសារ​សហជីវិនព្រះយេស៊ូ​ និង​សហការី​ប្រារព្ធខួប២៦ឆ្នាំនៃមរណភាព​លោក​រិជឈី ​ហ្វែរណាន់ដូ ដែលបាន​ទទួល​មរណភាព​ដោយឧបទ្ទេវហេតុ​ផ្ទុះគ្រាប់បែកដៃកាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ១៩៩៦ នៅ​សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ក្នុងស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ជា​កន្លែង​បេសកកម្ម​ដំបូង​របស់​លោក​រិជឈី ក្នុង​នាម​ជា​និស្សិត​ទេវវិទ្យាល័យ​​ដែល​កំពុង​ចុះ​កម្មសិក្សានៅ​ក្នុងប្រទេស​កម្ពុជា។ ​ នៅក្នុង​ពិធីអភិបូជារំឭក​ខួបនេះ លោក​បូជាចារ្យ​តូតែត បាណេណាល់ ជាជន​ជាតិ​ហ្វីលីពីន និង​ជា​មិត្ត​សម្លាញ់​របស់​លោក​រិជឈី បាន​អានលិខិត​របស់​លោក​រិជឈី​​ដែល​បាន​សរសេរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីខ្មែរ​នា​ឆ្នាំ១៩៩៦​មុន​លោក​ទទួល​មរណភាព ជូន​ដល់​អ្នក​ចូលរួម​ជាពិសេស​ក្រុម​គ្រួរសារលោក​​រិជឈីបានស្ដាប់។ ​ក្នុង​លិខិតនោះ លោក​រិជឈី​​បាន​បញ្ជាក់​ពី​អំណរសប្បាយរបស់​គាត់​​ក្នុង​បេសកកម្ម​នៅកម្ពុជា។ លើសពីនេះ​ទៀត លោក​​មាន​បំណង​ពង្រឹង​និង​ពង្រីក​សកម្មភាព​ជនពិការ​នៅប្រទេស​កម្ពុជា តាម​រយៈ​ការ​កសាង​ទំនាក់​ទំនង​ឱ្យ​កាន់​តែជិតស្និទ្ធ​​ជាមួយ​ជនពិការ​និង​ជន​ក្រី​ក្រ​នៅ​តាមភូមិ​។​ លោកបូជាចារ្យ តូតែត មាន​ប្រសាសន៍ទៀតថា រិជឈី​បាន​ស្លាប់​ដោយ​សា​រ​​គាត់ព្យាយាមសម្របសម្រួល និង​​ការពារ​សិស្ស​ពិការផ្សេងងៗទៀត ខណៈដែល​សិស្ស​ម្នាក់​ដែល​ត្រូវ​បាន​បញ្ឍប់​ការ​សិក្សា​ យក​គ្រាប់​បែក​ដៃ​មក​គម្រាម​បំផ្ទុះ​ដោយ​ខឹង​សម្បារ។ លោក​បូជាចារ្យ​បន្តថា គ្រាប់​បែក​បាន​ជ្រុះ​ចេញ​ពី​ដៃ​របស់​សិស្ស​ម្នាក់នោះ នៅ​​ក្រោយ​ខ្នងរបស់​រិជឈី​។ ហើយ​លោក​រិជឈី​បាន​ស្រវ៉ា​ឱបជន​បង្ក ដើម្បីការពារជីវិត​របស់​សិស្ស​ម្នាក់នោះ និង​កូនសិស្ស​មួយ​ចំនួន​នៅ​ក្បែរនោះ។ លោក​តូតែត​បន្ថែម​ថា «ដូច្នេះ​មាន​តែ​បងប្រុស​រិជឈី​ដែល​បាត់​បងជីវិត​៥នាទី​ក្រោយ​ការផ្ទុះ។»​ រយៈ​ពេល​២៦​ឆ្នាំ​នេះ​មាន​សារៈសំខាន់​ ព្រោះ​«វត្ត​មាន​របស់​បងប្រុសរិជឈី​ ជាគំរូនិង​ជា​សញ្ញា​សម្គាល់​នៃ​ការ​តាំង​ចិត្ត​របស់​ក្រុម​យើង(សហជីវិន​ព្រះយេស៊ូ)​ដើម្បីធ្វើ​ការ​ និង​​រស់​នៅ​ទីនេះ ដោយ​ដើរ​ជាមួយ​បងប្អូន​ក្នុង​ជីវិត ហាក់​បីដូចជាការ​ថ្វាយ​ខ្លួន​ដើម្បី​ប្រយោជន៍​បងប្អូន​នៅកម្ពុជា។» លោក​បូជាចារ្យ តូតែត បញ្ជាក់។ ក្នុងពិធី​រំឭក​ខួប​នេះ …

សហជីវិន​ព្រះយេស៊ូ​រំលឹក​វីរភាព​របស់​លោក​រិជឈី Read More »