Day: December 20, 2022

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ

នៅក្នុងពិធីប្រសិទ្ធពរ​លើបន្ទប់​អធិដ្ឋាន​​​សន្ត​ម៉ាថាយ​ជា​គ្រីស្ត​ទូត (Saint Mathew the apostle)និង​សាលា​មេត្តេយ្យនៅព្រះសហគមន៍​​កោះ​កុង​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍ថា តួនាទី​របស់​គ្រីស្ត​បរិស័ទ​​គឺ កែ​ប្រែ​ចិត្ត​គំនិត​ផ្ទាល់​ខ្លួនដើម្បី​ប្រកាស​ដំណឹងល្អ។ លោក​អភិបាល​មាន​ប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់​អធិដ្ឋាន​ ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃ​សន្ត​ម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។» សន្តម៉ាថាយ​ដែល​បាន​កែ​ប្រែ​ចិត្ត​គំនិត​ទៅជាមនុស្ស​ថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយ​ទៅតាមសមត្ថភាពរបស់យើង។» លោក​អភិបាល​បញ្ជាក់។ លោក​ម៉ាថាយជា​គ្រីស្ត​ទូត​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២ ដែល​បាន​ដើរតាម​ព្រះយេស៊ូ​ទៅ​ប្រកាសដំណឹងល្អ ហើយ​បន្ទាប់​មក​លោក​បាន​កត់​ត្រា​នូវ​កិច្ចការ​ជាច្រើន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។ លោកអភិបាល​អូលីវីយ៉េ​បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​អាន​ព្រះគម្ពីរ​ដំណឹងល្អដែល​និពន្ធ​ឡើង​ដោយ​លោក​ម៉ាថាយ ដើម្បី​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ កិច្ចការ​នេះ​អាច​ធ្វើ​ទៅបាន លុះ​ត្រាតែ​យើង​ម្នាក់ៗ​កែ​ប្រែ​ចិត្ត​គំនិត​ «ដើម្បីក្លាយទៅជាមនុស្សថ្មី ដោយដឹងថាជីវិតរបស់យើងត្រូវតែទៅមុខនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះបីជាយើងធ្វើអ្វីក៏ដោយនៅក្នុងជីវិត គឺយើងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយសារតែយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។» លោកអភិបាល​បញ្ជាក់។ លោក​អភិបាល​បន្ថែម​ថា ការ​អនុវត្ត​ព្រះបន្ទូល​គឺ​ជា​សក្ខីកម្ម​សំខាន់​មួយ គឺ​«យើងត្រូវតែបើកភ្នែក បើកត្រចៀក បើកដួងចិត្តរបស់យើង ដើម្បីមើលឃើញ​ទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់បងប្អូនឯទៀតៗ។» ក្នុងនោះ​ដែរ​ លោកអភិបាល​បាន​​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ខិតខំ​ទទួល​ស្វាគមន៍អ្នក​ខ្វះខាត​​យ៉ាង​រាក់​ទាក់ និង​កក់​ក្តៅជា​គ្រួសារ​មួយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កម្លាំង​ «ទោះបីកម្សត់ ទោះបីឯកោ តែគេដឹងថា នៅកន្លែងរបស់យើង គេបានរកឃើញគ្រួសារមួយ​ដែល​គេស្រឡាញ់ ដែលចេះស្វាគមន៍យ៉ាងរាក់ទាក់។» លោក​បន្ថែមថា ការ​ទទួលស្វាគមន៍កុមារ​យ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ​តាម​រយៈ​សាលា​មត្តេយ្យ​ ដើម្បីសាងសង់មូលដ្ឋានគ្រឹះនៃជីវិតអស់កាលជានិច្ច ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ ដើម្បីឲ្យក្លាយជាមនុស្សដែលចេះគោរពក្នុងសង្គមយ៉ាងសមរម្យ គឺជារបៀបមួយ …

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ Read More »

មេកាយឫទ្ធិ​រៀន​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​តាម​សៀវភៅ​ថ្មី​

យុវជនជាមេកាយឫទ្ធិរបស់​ព្រះសហគមន៍​​កាតូលិក​១៥០នាក់​មកពីមណ្ឌលសកម្មភាពនានា​ក្នុង​ភូមិភាគ​ភ្នំពេញ​បាន​ចូល​​រួ​ម​បោះជំរំ​រិះគិត​អំពី​របៀប​ថ្មី​ដើម្បីពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយ​ការិយាល័យ​​យុវជន ជំទង់​និងកុមាររបស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

Subscribe to our newsletter

Don't miss new updates on your email