ព្រះយេស៊ូប្រសូត​ផ្តល់​អំណរគ្រួសារ​ក្រីក្រ​ក្នុងខេត្ត​កោះ​កុង

ដើម្បីចូលរួម​អំណរសប្បាយ​ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត​ ព្រះវិហារ​សន្ត​ម៉ាថាយនៃ​ព្រះសហគមន៍កោះកុង​ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់​លៀង​​មួយ​សម្រាប់គ្រួសារក្រីក្រដែលមានជំងឺ​ប្រចាំកាយ ចំនួន២៥គ្រួសារ ​​ដោយមាន​ការចែកអំណោយនិង​ពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទ​ឯទៀតៗប្រមាណ​ជាង១០០នាក់។ ថ្លែងទៅកាន់​អ្នក​ចូលរួម​ លោកអភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​​មានប្រសាសន៍ថា កម្មវិធីនេះ ជាឱកាសមួយដែលយើងបានបង្ហាញថា យើងជាគ្រួសារ​មួយយ៉ាងពិសេស និងអរគុណដល់គណៈកម្មានៅព្រះសហគមន៍កោះកុងដែលបានអញ្ជើញបងប្អូនមក​ពី​ទីឆ្ងាយជិត​ដើម្បីចូលរួមថ្ងៃនៃអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត្រ។ លោកអភិបាលបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រគឺជាពន្លឺមួយ ណែនាំឱ្យយើងមាន​សេចក្ដីសុខទាំងអស់គ្នា។ លោក​អភិបាល​បាន​ជូន​ពរ ដល់គ្រួសារ​ទាំង​២៥​​ទាំង​អស់​ ឲ្យមានសុខភាពល្អ មានកម្លាំងកាយ កម្លាំងចិត្ត​តស៊ូ។ លោក​បញ្ជាក់ថា «​ជីវិតរបស់យើងមានតែការ​តស៊ូ ទោះពិបាកក៏ត្រូវតែតស៊ូដើម្បីយកឈ្នះការលំបាក និងយកឈ្នះដើម្បីកូនយើង ដើម្បីឱ្យកូនយើងមាន​អនាគតល្អ​ និងសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា។» លោកបូជាចារ្យ តាវ៉ូឡា​ យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវក្នុង​មណ្ឌល​សកម្មភាព​កំពង់សោម និង​កោះ​កុង​ មានប្រសាសន៍ថា ពិធី​ចែកអំណោយដល់​គ្រួសារក្រីក្រ​ជារបៀបមួយដើម្បីឱ្យបងប្អូនស្គាល់​ព្រះសហគមន៍ ហើយនឹងបានរីករាយរួម​ជាមួយ​គ្នាតាម​រយៈ​​ការសម្ដែងរឿងព្រះយេស៊ូប្រសូត្រ មានរបាំ និងមាន​ចាប់យក​រង្វាន់ជាច្រើន រួម​និង​អាហារ​សាមគ្គី​ ដើម្បីបង្ហាញសេចក្ដីស្រលាញ់​ បង្ហាញសេចក្ដីសុខសាន្ត និងអំណរសប្បាយនៅរាត្រីនេះផងដែរ។ លោក សំ វណ្ណា អាយុ៧០ឆ្នាំ​សព្វថ្ងៃរស់នៅក្នុងភូមិនាងកុក ឃុំបាក់ក្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ប្រពន្ធរបស់គាត់មានអាយុ៧២ឆ្នាំមានជំងឺប្រចាំកាយ​សម្រាក​នៅផ្ទះ ដែល​មាន​​​ចៅស្រីអាយុ​១៩​ឆ្នាំ​ កំពុង​ធ្វើការងារ​នៅ​ក្នុង​រោងចក្រ​ ​ផ្គត់ផ្គង់​ក្នុងគ្រួសារនិងញថ្នាំសង្កូវសម្រាប់ជំងឺ​របស់ពួកគាត់។ …

ព្រះយេស៊ូប្រសូត​ផ្តល់​អំណរគ្រួសារ​ក្រីក្រ​ក្នុងខេត្ត​កោះ​កុង Read More »