លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក

«ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដែល​ការ​ប្រយុទ្ធ​របស់​យើង​ ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព និង​​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច»។ នេះជាសារ​ដែល​ថ្លែងឡើងដោយ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ី​ស្លេរ។ លោកអភិបាលបានលើកឡើង​ដូចនេះ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗនេះ​ ដើម្បីជាការ​ក្រើន​រំ​ឭក​ដល់​​លោក​បូជាចារ្យ​ដែលបានចូលរួម​ប្រមាណជាជិត៩០អង្គ​​ នៅក្នុង​ឱកាស​ពិធីបុណ្យ​អភិបូជា​ប្រកាស​ពាក្យ​​សន្យា​ជាថ្មីរបស់​លោក​បូជាចារ្យ​ចំពោះមុខព្រះសហគមន៍ និង​ពិធី​ប្រសិទ្ធិពរលើ​ប្រេង​ នា​ព្រះវិហារសន្ត​សិលា និង​សន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី​។ ​ ក្នុង​ពិធីនោះ លោក​អភិបាល​ ​អូលីវីយ៉េ ​​មាន​ប្រសាសន៍​​ថា ៖ «យើង​មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំ​ផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ចម្បាំង​ដើម្បី​ចូល​​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើ​ម្បី​​ឱ្យ​​ពន្លឺ ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ»។​ នៅក្នុង​ធម្មទេសនាដដែលនេះ លោក​ក៏បាន​រំឭក​ពីអត្ថន័យ​នៃ​ការចូល​ក្នុង​​​​សប្តាហ៍​ពិសិដ្ឋខាងមុខនេះ​ ដែលជាការ​​​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា​​ឈ្នះ​អំពើ​បាប និង​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។ លើសពីនេះទៅ​ទៀត ​​លោកអភិបាលភូមិភាគភ្នំពេញរូបនេះ ​ក៏បានថ្លែង​​លើក​ទឹក​ចិត្ត​​​លោក​បូជាចារ្យ​ដែល​ជាអ្នកចម្បាំងការពារពន្លឺឱ្យ​ឈរ​ឡើង​ កុំភ័យ​ខ្លាច​​​ ព្រោះ​មាន​ព្រះជាម្ចាស់​ជា​ខែល​នៅក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ភាពងងឹតនេះ។ លោកមានប្រសាសន៍ថា ៖​ «​​អស់​លោក​បូជាចារ្យ ​​ត្រូវការរស់នៅក្នុងសេចក្ដី​ស្រឡាញ់​ដ៏ពិសេស​របស់ព្រះជាម្ចាស់ រស់នៅ​ក្នុង​ទំនាក់ទំនង​ដ៏ពិត​ប្រាកដ​ ដោយ​មិន​វង្វេង​ទៅនឹង​ស្ថានភាព​សិប្បនិម្មិត​​របស់ពិភពលោក»​។​ ដើម្បី​ធ្វើជាអ្នក​ចម្បាំងការពារ​ពន្លឺនេះ​ដែរ បូជាចារ្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មណ្ឌលសក​ម្មភា​ព​ព្រះសីហនុ​ លោក ​តាវ៉ូឡា យ៉ាំងលូកា បាន​លើកឡើងដែរថា ៖ «ខ្ញុំ​យល់​ថា​យើង​​ជាបូជាចារ្យ​ត្រូវ​ការ​ផ្ដល់សេចក្ដីសង្ឃឹម​ឱ្យបងប្អូន​ …

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក Read More »