ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។   លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​ លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។ លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។ ​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។ ​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។ អ្នកគ្រូបន្តថា ៖ …

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ Read More »