ព្រះសហគមន៍​រំលឹក​ចំណង​មិត្ត​ភាព​៥០០​ឆ្នាំ​នៅ​កម្ពុជា

សាសនិក​ដែល​ក្នុងនោះ​មាន​សិស្សនិស្សិត​ សាស្ត្រាចារ្យ និង​អ្នកបួស​ប្រមាណ​ជិត​៨០នាក់ បាន​ចូលរួម​សន្និសីទគរុសភាស្ដីពីមិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍​គ្រីស្តសាសនា​និងព្រះ​រាជា​ណាចក្រកម្ពុជា ដែល​ រៀបចំឡើងដោយសមាគមបេសកជនបារាំង រួមជាមួយ​សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​  ក្នុងគោលបំណងចង់ផ្ដោតសំខាន់លើទំនាក់ទំនង​រវាង ​ព្រះរាជា​ណាចក្រ​​កម្ពុជា​និងព្រះសហគមន៍កាតូលិក​ និង​ចង​ក្រង​ឯកសារ​ប្រវត្តិសាស្ត្រសម្រាប់​ព្រះសហគមន៍កាតូលិក​នៅកម្ពុជា។ អង្គសន្និសីទនេះ​ធ្វើឡើង​កាល​ពីថ្ងៃទី​១៤ ខែ​កញ្ញាកន្លងទៅ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នារាជធានី​ភ្នំពេញ​ ដោយមាន​វាគ្មិន​ប្រវត្តិសាស្ត្រ​​ជា​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ​និង​បូជាចារ្យ​កាតូលិក​​បាន​ឡើង​ធ្វើ​បទបង្ហាញ​អំពី​របប​គំហើញ​ថ្មីៗ​និង​ឯកសារ​កាលប្រវត្តិ​ដែល​ទាក់​ទង​នឹង​ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា​។ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​និង​កីឡា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សកលវិទ្យាល័យ​ភូមិភ្នំពេញ​ មាន​ប្រសាសន៍​បើក​កម្មវិធី​​ថា ព្រះសហគមន៍កាតូលិក​បាន​ចូលរួម​ជួយ​ដល់​សង្គម​កម្ពុជា​ជាច្រើន​​ក្នុងពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ក្នុង​វិស័យ​អប់រំ​ ដោយ​មាន​ពី​ថ្នាក់​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា ​ការផ្តល់​និវេសនដ្ឋាន​ដល់​យុវជន​ ការថែទាំសុខភាពប្រជាជន ការផ្តល់អាហារូបករណ៍ដល់​សិស្ស​និង​និស្សិត និង​ការ​ផ្គត់ផ្គង់​ជីវភាពប្រជាជន​ជា​ច្រើន​ទៀត​​។ លោក​បន្ថែម​ថា ថ្ងៃ​នេះ​យើង​មាន​​បព្វជិត​មក​ពី​សាសនា​ផ្សេងៗ​គ្នា​ រួម​ទាំង​សាស្ត្រាចារ្យ និស្សិត​ជាតិនិង​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​ បាន​បង្ហា្​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែក និង​វប្បធម៌​នៃ​ការសន្ទនា​គ្នា​រវាង​សាសនា​ផ្សេង​គ្នា និង​រវាង​ការ​យល់​ឃើញ​ផ្សេងគ្នា​ ហើយ​ដែល​បង្ហាញ​ថា​ សង្គម​កម្ពុជា​យើងជាសង្គម​ដែល​​អាច​ទទួល​យក យោគយល់ មាន​សេរីភាព​នៅក្នុង​ជំនឿសាសនា ដែល​ជាមូលដ្ឋាន​ក្នុង​ការ​រួម​ដៃគ្នា​​អភិវឌ្ឍ​ជាតិ​យើង។ «យើង​នៅ​តែ​បន្ត​រឹត​ចំណង​មិត្ត​ភាព​រវាង​ព្រះសហគមន៍​គ្រីស្តសាសនា​និង​ប្រជាជាតិ​កម្ពុជា​ ជាមួយក្តីមេត្តា ករុណា ការអធ្យាស្រ័យ ការយល់​យោគ ក្តីស្រឡាញ់ និង​សុខដុមនីភាពសម្រាប់ពិភពលោកទាំងមូលដែល​ត្រូវការ​បំផុត​នាពេល​បច្ចុប្បន្ននេះ» ឯកឧត្តមបណ្ឌិត​បន្ថែម។ លោក​ទេសរដ្ឋ​មន្ត្រី អៀង …

ព្រះសហគមន៍​រំលឹក​ចំណង​មិត្ត​ភាព​៥០០​ឆ្នាំ​នៅ​កម្ពុជា Read More »