លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសកម្មព្រះសហគមន៍ភូមិភាគភ្នំពេញ។             សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាអំពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនានិកាយកាតូលិក តាមរយៈសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ និងសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ សម្តេចប៉ាប បេណេឌីកទី១៦ និងសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ នៅបុរីវ៉ាទីកង់ ហើយទ្រង់ទាំងអស់តែងតែបង្ហាញពីភាពស្និទ្ធស្នាលនិងភាព​ជាកល្យាមិត្ត។ សម្តេចយ៉ន សេងយៀត មានដីកាបន្តថា …

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប Read More »