ព្រះសហគមន៍កាតូលិកកម្ពុជា ផ្តល់ចំណេះដឹងអំពីការប្រើបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌តាមជំនឿ

ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) និងក្រមសីលធម៌» រយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ ដោយប្រមូលផ្តុំសិក្ខាកាមប្រមាណ ៧០នាក់។ កម្មវិធីនេះមិនត្រឹមតែផ្តោត​លើ​ការ​បំពាក់បំប៉នជំនាញឌីជីថលទំនើបដល់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរំលេច​នូវ​សារ​​អប់រំផ្នែកសីលធម៌យ៉ាងជ្រាលជ្រៅ ដើម្បីរំលឹកមនុស្សកុំឱ្យវង្វេងក្នុងពិភពនិម្មិត រហូត​បាត់​បង់​តម្លៃ និងទំនាក់ទំនងពិតប្រាកដរវាងមនុស្ស និងមនុស្ស។ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ សិក្ខាសាលាដ៏​មានសារៈ​សំខាន់​មួយត្រូវបានប្រព្រឹត្តទៅក្រោមការគាំទ្រយ៉ាងកក់ក្តៅពីលោកអភិបាលព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ព្រមទាំងមានការចូលរួមពីលោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ លោកបូជាចារ្យ បងប្រុស បងស្រី និង​គ្រីស្ត​បរិស័ទ ដែលជាសិក្ខាកាម សរុបប្រមាណ ៧០នាក់។ គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ​អនុវត្ត​ជាក់ស្តែង​លើឧបករណ៍បង្កើតមាតិកាដោយបញ្ញាសិប្បនិម្មិត (Generative AI) ដើម្បីគាំទ្រ​ដល់​ការងារ​ប្រចាំថ្ងៃ និងការផ្សព្វផ្សាយ។ ប៉ុន្តែអ្វីដែលជាចំណុចស្នូល គឺការធានាថាការប្រើប្រាស់​បច្ចេក​វិទ្យា​ទាំងអស់ត្រូវតែឈរលើគោលការណ៍ «ក្រមសីលធម៌កាតូលិក» យ៉ាងម៉ឺងម៉ាត់។ នៅក្នុងពិធីបើក លោកអភិបាល អូលីវីយ៉េ […]

ព្រះសហគមន៍កាតូលិកកម្ពុជា ផ្តល់ចំណេះដឹងអំពីការប្រើបញ្ញាសិប្បនិម្មិត និងក្រមសីលធម៌តាមជំនឿ Read More »