ពត៌មាន

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០%

សិស្សានុសិស្សថ្នាក់អប់រំបច្ចេកទេសជំនាញក្សេត្រសាស្ត្រ ជំនាន់ទី៣ នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ   ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេស  និងវិជ្ជាជីវៈកម្រិត៣   (សញ្ញាបត្រទុតិយភូមិបច្ចេកទេស) នាសម័យប្រឡងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងនាមជានាយក ក៏ដូចជាគណៈគ្រប់គ្រងទាំអស់នៃវិទ្យាល័យខាងលើ លោក យុន សំអាត បានមានប្រសាសន៍ថា ទំនាក់ទង​នឹងចំនួន​លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិកន្លងទៅនេះជាប់១០០% ដែលនៅក្នុងនោះមានសិស្ស៣នាក់ជាប់និទេស B និង ១០នាក់​ផ្សេង​ទៀត​ជាប់​និទេស C សិស្ស៣នាក់បានទទួលនិទេស D និងមានម្នាក់បានទទួលនិទេស E។ លោកបន្ថែមថា ការទទួលបានលទ្ធផលល្អបែបនេះ ពិតជាធ្វើឱ្យយើងមានមោទនភាព និងមានក្ដីអំណរសប្បាយយ៉ាងខ្លាំង​ដែលបាន​ឃើញ​សិស្ស​​ទាំងអស់បានយកចិត្តទុកដាក់ចំពោះអនាគតរបស់ពួកគេ។ លោកនាយកបញ្ជាក់ផងដែរថា ទោះបីជាមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ រហូតដល់ក្រសួងអប់រំយុវជននិងកីឡា ពន្យា​និងដាក់វិស្សមកាល​មុនពេលកំណត់ ប៉ុន្តែសាលា នៅតែបន្តសកម្មភាពដោយមានយុទ្ធសាស្ត្រ និងផែនការណ៍ជាច្រើន ដើម្បីអនុវត្តន៍ និងមាន​សិស្សា​នុសិស្ស​ចូលរួមសហការយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនេះផងដែរ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកនៃវិទ្យាល័យចំណេះទូទៅ និងឯកទេសវិជ្ជាជីវៈសន្តហ្វ្រង់ស្វ័រ បានថ្លែងនៅក្នុងសារលិខិតរបស់លោក ដោយចូលរួមអបអរសាទរដល់សិស្សទាំងអស់ដែលបានតស៊ូ និងយកចិត្តទុកដាក់រៀបចំអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ លោកក៏បានថ្លែងអំណរគុណ  ដល់លោកនាយក នាយិការង  និងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្រៀនតាមអនឡាញ(online) […]

សិស្សនុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ដុបបចេ្ចកទេស) ១០០% Read More »

លោកអភិបាល​ អូលីវីយ៉េ​ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ​លោកអភិបាល​ អូលីវីយ៉េ​ ថ្លែង​ក្នុង​ធម្មទេសនា​ដល់គ្រីស្តបរិស័ទនៃព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ក៏ដូចជា​សម្រាប់​គ្រីស្តបរិស័ទ​ទាំងអស់​ថា៖ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត​ និង​ជា​ពេល​វេលា​មួយ​ ដើម្បី​ឲ្យ​គិត​ យើង​ជា​គ្រីស្តបរិស័ទ​ យើង​ជា​ព្រះសហគមន៍​ យើង​ជា​ប្រជា​រាស្ត្រ​របស់​ព្រះជាម្ចាស់​ យើងជាព្រះកាយព្រះគ្រីស្ត តើ​យើង​មាន​បេសកកម្ម​ និង​មាន​តួនាទី​អ្វី​ខ្លះ​នៅ​ក្នុង​ពិភព​លោក​នេះ? ជាពិសេស​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ជាសញ្ញាដែលណែនាំឲ្យយើងភ័យខ្លាច។តួនាទី​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​គឺ​​បង្ហាញ​អំពី​ព្រះរាជ្យរបស់ព្រះជាម្ចាស់​ដែល​កំពុង​យាងមកដោយ៖ – យកចិត្ត​ទុកដាក់​នៅក្នុង​ការ​ងារប្រចាំថ្ងៃរបស់យើងដោយទទួលខុសត្រូវជាន់ខ្ពស់ – មានចិត្តមេត្តាករុណា ដោយ​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ “សូម​អ្នក​រាល់គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នា” – ឲ្យ​យើង​ទទួល​ខុស​ត្រូវ​នៅក្នុង​ការស្រឡាញ់​បងប្អូន​ឯទៀត​ៗយ៉ាង​ជាក់​ស្តែង​- យើង​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដែល​ស្ថិត​នៅក្នុងពន្លឺរបស់ព្រះអង្គ – បង្ហាញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ និងនៅក្នុងសង្គមបច្ចុប្បន្ននេះ – យើង​រស់​នៅ​ក្នុង​ពន្លឺ​មែន​ ប៉ុន្តែ​ឲ្យ​យើង​ខិតខំ​អស់​ពី​សមត្ថភាព​ ពេល​យើង​បាន​ទទួល​ប៉ុន្មាន​ឲ្យយើងខិតខំយកចិត្តទុកដាក់ដើម្បីបានបន្ថែមទៀត សំខាន់កុំឲ្យយើងបូកជាមួយសូន្យ – ឲ្យយើងប្រុង​ស្មារតី​ជានិច្ច​ ឲ្យយើងភ្ញាក់ស្មារតីដើម្បីរស់នៅនៅក្នុងជីវិតរបស់យើង ជាគ្រីស្តបរិស័ទដ៏ពិតប្រាកដមែន។ហេតុ​នេះ​ហើយ​ យើង​មិន​ត្រូវ​ដេកលក់​ដូច​អ្នក​ឯទៀត​ៗឡើយ ផ្ទុយទៅវិញ​ចូរប្រុងស្មារតីជានិច្ច៕

លោកអភិបាល​ អូលីវីយ៉េ​ ព្រះសហគមន៍​បាន​ណែនាំ​ឲ្យយើត្រៀមខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ព្រះយេស៊ូ​គ្រីស្ត Read More »

បូជាចារ្យភូមិភាគភ្នំពេញរិះគិតអំពីបញ្ហាប្រឈមរបស់ភូមិភាគ

អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញ បានចូលរួមនៅក្នុងអង្គប្រជុំអំពីរដូវរង់ចាំនាពេលខាងមុខនេះ ដែលដឹកនាំដោយលោក អូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ១៨ វិច្ឆិកា ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី។ ក្នុងអង្គប្រជុំនេះដែរ លោកអភិបាលបានរំឭកអំពីស្ថានភាពកូវីដ១៩ ដែលកំពុងរាលដាលក្នុងពិភពលោកយើងនេះ ក៏ដូចជាការប្រឈមរបស់ព្រះសហគមន៍នៅកម្ពុជាផងដែរ។ ក្នុងឱកាសនេះ លោកអភិបាលបានសូមឱ្យលោកបូជាចារ្យ រិះគិតរួមគ្នា អំពីស្ថានភាពកូវីដ១៩ នៅក្នុងសង្គម និងព្រះសហគមន៍បច្ចុប្បន្ននេះ អំពីការប្រឈមរបស់យុវជន និងអំពីមូលដ្ឋានគ្រឹះរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញ។ និយាយអំពីយុវជន លោកអភិបាលសូមឱ្យលោកបូជាចារ្យ ជួយយុវជនឱ្យអភិវឌ្ឍខ្លួន ព្រោះពួកគាត់ជាអ្នកប្រកាសដំណឹងល្អរួមជាមួយព្រះសហគមន៍។ លោកមានប្រសាសន៍ថា “យើងមិនអាចមានត្រឹមតែគ្រីស្តបរិស័ទដែលយើងមានស្រាប់ហើយ ប៉ុន្តែត្រូវការបន្ថែមទៀតដើម្បីឱ្យអ្នកទាំងអស់នោះចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់” ហើយឱ្យយុវជនដឹងថា ពួកគេមានតួនាទីមួយក្នុងព្រះសហគមន៍ ដើម្បីប្រកាសដំណឹងល្អ។ លោកមានប្រសាសន៍បន្តថា នេះជាការថែរក្សារបស់យើងនៅក្នុងព្រះកាយព្រះគ្រីស្តសម្រាប់ពិភពលោកដោយសារសម្ដេចប៉ាបដឹកនាំព្រះសហគមន៍ទាំងមូលនៅក្នុងធម៌មេត្តាករុណា។ ដូច្នេះសូមគិតបន្ថែមទៀតដល់មូលដ្ឋាននៃព្រះសហគមន៍របស់យើងនៅក្នុងភូមិភាគភ្នំពេញនិងគិតអំពីក្ដីសុបិន្តរបស់យើងបន្ថែមទៀតផងដែរ។ ក្រោយពីការរៀនគិតនេះ អស់លោកបូជាចារ្យទាំងអស់បានចែកគ្នាជាក្រុមតូចចំនួនបួនក្រុម ដើម្បីរិះគិតអំពីការជម្នះការប្រឈមរបស់ព្រះសហគមន៍ភូមិភាគភ្នំពេញសព្វថ្ងៃ៕

បូជាចារ្យភូមិភាគភ្នំពេញរិះគិតអំពីបញ្ហាប្រឈមរបស់ភូមិភាគ Read More »

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ

ការិយាល័យសិល្បៈនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រៀបចំសិក្ខាសាលាស្ដីអំពី សិល្បៈ និងតន្ត្រី រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃ១ វិច្ឆិកា ២០២០ ដើម្បីជួយលើកកម្ពស់វប្បធម៌ខ្មែរនៅតាមព្រះសហគមន៍ និងអាចប្រកាសដំណឹងល្អតាមរយៈសិល្បៈ។ អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅនៅភូមិចំការទៀង ក្នុងព្រះវិហារសន្តីម៉ារីញញឹម នៃមណ្ឌលសកម្មភាពតាកែវ ដោយមានសិក្ខាកាមសរុបចំនួន៦៧នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុងឱកាសនេះដែរ លោកអូលីវីយេ ជ្មិតហស្លេរ៍អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានមានប្រសាសន៍នៅក្នុងពិធីបិទសិក្ខាសាលានេះថា សូមឲ្យសិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់ប្រកាសដំណឹងល្អតាមរយៈសិល្បៈ ព្រោះសិល្បៈបានចូលយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជនខ្មែរ។ ក្នុងនោះ លោកអភិបាលបានណែនាំ២ចំណុចដល់សិក្ខាកាម និងគ្រីស្តបរិស័ទទាំងអស់ ឱ្យចេះទទួលយកសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងចែករំលែកដល់បងប្អូនឯទៀតៗឲ្យដូចទុយោបង្ហូរទឹក ហើយចេះរស់នៅក្នុងសេចក្ដីសង្ឃឹម ដោយជម្រះចិត្តគំនិតរបស់ខ្លួនដោយយកព្រះគ្រីស្តជាគំរូ និងរស់នៅដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់មនុស្សលោក។ លោក អ៊ុំ សាមាន ជាប្រធានការិយាល័យសិល្បៈភូមិភាគភ្នំពេញ បានឱ្យដឹងថា ទិសដៅនៃការធ្វើសិក្ខាសាលាសិល្បៈនេះគឺ ចង់ឱ្យព្រះសហគមន៍ទាំងអស់នៅភូមិភាគភ្នំពេញ ជាពិសេសគឺក្រុមយុវជនចេះរបាំបុរាណ ប្រពៃណី និងយីកេ។ លោកបញ្ជាក់ថា យើងសម្រេចជ្រើសរើសយីកេមកបង្ហាត់ រីឯរបាំប្រជាប្រីយ៍ យើងបានលើកយករបាំនេសាទមកបង្ហាត់ ហើយរបាំបុរាណយើងមានរបាំជូនពរ និងចុងក្រោយគឺរបាំឱ!ដួងចន្ទ។ លោកសាមានបន្ថែមថា ដោយសានៅក្នុងឆ្នាំនេះទាំងព្រះសហគមន៍ និងក្រសួងសិល្បៈផ្ដោតទៅលើល្ខោនយីកេ។ លោកសង្ឃឹមថាសិក្ខាកាមនឹងអាចបង្រៀនបន្តនូវចំណេះដឹងនេះដល់យុវជនដទៃទៀត

ព្រះសហគមន៍ភូមិភាគភ្នំពេញយកចិត្តទុកដាក់លើសិល្បៈ Read More »

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស៊ែ្ល បានចេញសេចក្ដីអំពាវនាវដល់គ្រីស្តបរិស័ទភូមិភាគភ្នំពេញឱ្យអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រៀមខ្លួនដើម្បីដើម្បីបញ្ចេញសកម្មភាពមេត្តាករុណាទៅតាមតំបន់នីមួយៗ។ លោកអភិបាល « ចូរយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជា។ សូមត្រៀមខ្លួនដើម្បីបញ្ចេញសកម្មភាពផងដែរ។» នៅក្នុងថ្ងៃនេះដែរ លោកអភិបាលអូលីវីយេបានធ្វើជាគំរូន័យការអធិដ្ឋាននេះ ដោយលោកបានថ្វាយអភិបូជានៅព្រះសហគមន៍តាំងគោក ក្នុងខេត្តកំពង់ធំដែលជាទឹកដីមរណសាក្សីនៃគ្រីស្តបរិស័ទកាតូលិកក្នុងប្រទេសកម្ពុជា ដើម្បីទោះអង្វរព្រះជាម្ចាស់សម្រាប់មនុស្សដែលរងគ្រោះដោយសារទឹកជំនន់និងសម្រាប់ការិយាល័យទាំង ៩ របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញផងដែរ។ ព្រះសហគមន៍កាតូលិក តែងតែយកចិត្តទុកដាក់លើអ្នកតូចតាច និងជនងាយរងគ្រោះ តាមរយៈគណៈមក្មការព្រះសហគមន៍ផ្ទាល់ ក៏ដូចជាតាមរយៈអង្គការនានារបស់ព្រះសហគមន៍កាតូលិកផងដែរ។ តាមសេចក្តីជូនដំណឹងរបស់កហក្រសួងធន់ធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ថ្ងៃទី១១ និង១២ ខែតុលា កន្លងមក ប្រទេសកម្ពុជាបានទទួលរងនូវសម្ពាធព្យុះទី១៥ ដែលមានឈ្មោះថា “លីនហ្វា” បានបង្កឲ្យមានទឹកជំនន់ជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាជាពិសេសបែកប៉ែកខាងពាយ័ព្យនៃរាជាណាចក្រកម្ពុជា។ តាមបាយការណ៍របស់ អាជ្ញាធរជាតិគ្រោះមហន្តរាយ ព្រឹកថ្ងៃទី១២នេះ ទឹកជំនន់ដែលបង្កឡើងដោយព្យុះទី ១៥នេះ បានធ្វើឲ្យប៉ះពាល់ដល់១៦ ខេត្ត រាជធានី មានស្រុកចំនួន៥៣ ឃុំចំនួន១៨៨ និង មនុស្ស២៧២៩០គ្រួសារ ហើយក្នុងនោះប្រជាជនដែលត្រូវបានជម្លៀសមានចំនួន ២៤០១គ្រួសារ នឹងធ្វើឲ្យប៉ះពាល់ផ្ទះចំនួន២៤៩៣៦ខ្នង។ គ្រោះមហន្តរាយនេះបាទធ្វើឱ្យខូចខាតផ្ទះចំនួន១៦ខ្នង ប្រជាជន ៩នាក់ត្រូវបាត់បង់ជីវិត និងរងរបួសចំនួន២នាក់ផងដែរ។

ព្រះសហគមន៍កាតូលិកយកចិត្តទុកដាក់លើជនរងគ្រោះដោយសារទឹកជំនន់ Read More »

គ្រូអប់រំជំនឿ​ទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩

ព្រះសហគមន៍សហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកសកម្មភាព អប់រំជំនឿកាតូលិករបស់ខ្លួនឡើងវិញ សម្រាប់ឆ្នាំ២០២០-២០២១ ក្រោមអធិតីភាពរបស់លោកអភិបាល អូលីវីយេ ជ្មិតហស្លេរ នាថ្ងៃទី៣-៤ ខែតុលា កន្លងទៅ។ ពិធីនេះបានប្រារព្ធធ្វើនៅ​ព្រះវិហារ សន្តសិលា និង សន្តប៉ូល ភ្នំពេញថ្មី។  ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានផ្អាកការជួបជុំបែបសាសនា ក្នុងនោះសកម្មភាពអប់រំជំនឿ សម្រាប់អ្នកឈ្វេងយល់អំពីព្រះយេស៊ូ ដូច​ជាក្រុម​មនុស្សពេញវ័យ យុវជន ជំទង់ និងកុមារ ក៏បានផ្អាក តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងមេរោគឆ្លង កូវីដ១៩ តាំងពី ពាក់កណ្តាលខែមីនា ឆ្នាំ២០២០។ នៅចុងខែកញ្ញាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានអនុញ្ញាតការជួបជុំបែបសាសនាឡើងវិញ ដោយ​ប្រើ​វិធាន​សុវត្ថិភាព និងកាត់បន្ថយការជួបជុំមានសមាជិកច្រើន។ ដូនជីកាតូលិក បងស្រី ធារី អ្នកសម្របសម្រួល ការិយាល័យអប់រំជំនឿ និងគម្ពីរភូមិភាគភ្នំពេញបានឲ្យដឹងថា ការប្រារព្ធកម្មវិធីបើ​កវគ្គអប់រំជំនឿសម្រាប់ឆ្នាំថ្មី មិនអាចជួបជុំរួមគ្នាទាំង៩មណ្ឌលសកម្មភាពនោះឡើយ គឺធ្វើតាមដំណាក់កាល​។ សម្រាប់ថ្ងៃទី៣-៤ ខែតុលា ប្រារព្ធសម្រាប់គ្រូអប់រំជំនឿ នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ភ្នំពេញខាងជើង តាខ្មៅ និងមណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានអ្នកចូលរួមប្រមាណ៤០នាក់។  បងស្រីធារី បន្តថា ការជួបជុំពីរថ្ងៃនេះ គ្រូទាំងអស់ បានចែករំលែក

គ្រូអប់រំជំនឿ​ទទួលព្រះពរ និងបេសកកម្មសម្រាប់ដំណាក់កាលថ្មីក្នុងរដូវកាលកូវីដ១៩ Read More »

ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ

ព្រះសហគមន៍កំពង់សោម ព្រះវិហារសន្តមីអាអែល ប្រារព្ធពិធីបុណ្យអភិបូជា ដើម្បីអបអរសាទរខួបទី៥៥ឆ្នាំនៃការកកើតមានព្រះសហគមន៍ចំណាស់មួយនេះផង អគ្គសញ្ញាជ្រមុជទឹកដល់កុមារចំនួន៥នាក់ផង និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដល់គ្រីស្តបរិស័ទ៧នាក់ផង និងខួបទី១០ឆ្នាំនៃលោកអភិបាលអូលីវីយេ ទទួលជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញពេញសិទ្ធិផងដែរ។ ពិធីបុណ្យនេះប្រព្រឹត្តទៅយ៉ាងឱឡារឹក នាព្រឹកថ្ងៃទី ២៧ កញ្ញា ២០២០ នេះ ក្រោមអធិបតីភាពលោក អូលីវីយេ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយេ បានអប់រំគ្រីស្តបរិស័ទទាំងអស់ឱ្យរិះគិត ធ្វើដូច្ដេចដើម្បីចូលក្នុងប្រវត្តិសាស្ត្រ និងដោយយល់ថានៅក្នុងដៃរបស់យើងកំពុងសាងសង់គ្រឹះបច្ចុប្បន្នកាល ដើម្បីសាងសង់អនាគត។ លោកអភិបាលលើកយកគំរូនៃអគ្គទេវទូតមីកាអែលដេលជាឧបការីជននៃព្រះសហគមន៍នេះថា អគ្គទេវទូតមីកាអែល ជានិម្មិតរូបនៃអំពើសុចរិតដេលសម្លាប់អំពើបាប ហើយតាមរយៈទេវទូតមីកាអែលជាពេលវេលាមួយដើម្បីកសាងជីវិតថ្មី។ លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទដោយក្រើនរំឭកបន្ថែមថា យើងនឹករឭកដល់វិហារនេះដែលបានសាងសង់៥៥ឆ្នាំមុន និងបានឆ្លងទាំងអំណរសប្បាយ និងទុក្ខលំបាកនៅក្នុងសង្គមយើង ហើយសព្វថ្ងៃរស់នៅក្នុងក្រុងសម័យថ្មី នាំឱ្យយើងជាគ្រីស្តបរិស័ទសួរសំណួរដែរថា តើយើងជាគ្រីស្តបរិស័ទនៅទីនេះធ្វើដូចម្ដេចដើម្បីប្រកាសដំណឹងល្អ? យើងធ្វើដូជម្ដេចដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅជាសញ្ញាសម្គាល់ ដែលនាំឱ្យមានសេចក្ដីសង្ឃឹមសម្រាប់បងប្អូនឯទៀតៗមិនត្រឹមតែគ្រីស្តបរិស័ទ។ លោកអភិបាលបញ្ជាក់ទៀតថា ខ្ញុំជឿថាសម្រាប់យើងជាគ្រីស្តបរិស័ទនៅភូមិភាគភ្នំពេញ យើងត្រូវពិចារណាដែរថា តើយើងធ្វើដូចម្ដេចដើម្បីឱ្យព្រះសហគមន៍របស់យើង ទៅជាគ្រួសារកក់ក្ដៅដែលណែនាំឱ្យបងប្អូនឯទៀតៗចាប់អារម្មណ៍? ធ្វើដូជម្ដេចដើម្បីឱ្យយើងឆ្លើយតបទៅនឹងសំណួរ តើព្រះជាម្ចាស់ជានរណា? គឺត្រូវធ្វើសាក្ខីភាពតាមរយៈព្រះសហគមន៍កាតូលិកយើងអាចឆ្លើយតបសំណួរនេះដល់បងប្អូនឯទៀតៗដែលសួរខ្លួនឯងដែរ។ រីឯលោក អ៊ុន សុន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍នេះ បានមានប្រសាសន៍ថាថ្ងៃនេះក្នុងព្រះសហគមន៍ដែលខ្ញុំមកបាន៩ឆ្នាំដែលទទួលការខុសត្រូវនៅព្រះសហគមន៍នេះ ដោយរួមជាមួយលោកបូជាចារ្យជំនួយ និងបងស្រីដែលបានសហការគ្នានៅទីនេះ ធ្វើឱ្យព្រះសហគមន៍នៅទីនេះមានជីវិត ទោះបីជាពេលខ្លះយើងមានទុក្ខលំបាកក៏ដោយ

ព្រះវិហារសន្តមីកាអែលប្រាព្ធខួប៥៥ឆ្នាំ Read More »

កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍

សកម្មភាពនៃកិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ រវាងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានលោកអភិបាលអូលីវីយេជាអភិបាលបាន កសាងចំណងមេត្រីភាពយ៉ាងជិតស្និត រវាងព្រះសហគមន៍កាតូលិក ជាមួយវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកអភិបាលអូលីវីយេ រួមជាមួយព្រះសង្ឃ គណកម្មវត្ត បានរួមគ្នាដាំដើមឈើ និងស្មៅ រៀបចំសួន​នៅមុខរូបសំណាក់ដែលលោកអភិបាលបានប្រគេនដល់វត្តអង្គមន្ត្រី។ ព្រះសង្ឃលោកអាចារ្យ និងគណកម្មការវត្តអង្គមន្ត្រី បានថ្លែងអំណរគុណ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាប្រធានបរិស្ថានវត្តអង្គមន្ត្រី។ ព្រះគ្រូចៅអធិការវត្តមានសង្ឃដីថា លោកងភិបាលបានប្រគេន រូបសំណាក់ចំនួនបីមាន៖ រូបសំណាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញាណោ)។ រូបសំណាក់ព្រះបាទ ជ័យ វរ្ម័ន ទី៧ និង រូបសំណាក់អភិរម្យ ក្រម ង៉ុយ។ ជាមួយគ្នានេះលោកក៏បាន  ប្រគេនដើមក្រញូង​ពីរដើម និងប្រគេនស្មៅ១០០ការ៉េ ដើម្បីធ្វើសួនច្បារមុខរូបសំណាក់។ សូមបញ្ជាក់ថា ក្នុងរដូវកាលនៃការការពារប្រយុទ្ធនឹងកូវីដ១៩ លោកអភិបាលអូលីវិយេ បានប្រគេន រោងកសិដ្ឋាន​ដាំបន្លែ និងបានជួយរៀបចំតាមស្តង់ដាបច្ចេកទេសផង។ ចំពោះព្រះសង្ឃ

កិច្ចសន្ទនាអន្តរសាសនា ដើម្បីលើកកំពស់ សន្តិភាព និងសុខដុមសាសនា ក្នុងសហគមន៍ Read More »

គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក

នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០២០ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យភ្ជុំ និងជាប្រពៃណីជាតិខ្មែរ ព្រះសហគមន៍កាតូលិក ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន ដែលមានគ្រីស្តបរិស័ទប្រមាណជិត៦០នាក់ បានចូលរួមប្ររព្ធពិធីនេះជាមួយប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ដោយមានពិធីថ្វាយអភិបូជា និងអធិដ្ឋាន នឹករឭកដល់មរណៈបុគ្គលទាំងអស់ ដែលដឹកនាំដោយលោក ដាមីញ៉ាំងហ្វានឺ ជាបូជាចារ្យទទួលការខុសត្រូវព្រះវិហារព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង។ តាមការណែនាំរបស់លោកដាមីញ៉ាំង នៅក្នុងធម្មទេសនានាឱកាសនេះលោកបានមានប្រសាសន៍លើកយកអត្ថន័យនៃអត្ថបទព្រះគម្ពីរថា ទោះបីបងប្អូនរស់ក្ដី ស្លាប់ក្ដី សូមលើកទឹកចិត្តគ្នាទៅវិញទៅមក។ លោកថា បុណ្យភ្ជុំ ជាដំណឹងល្អសម្រាប់យើងជាគ្រីស្តសាសនា ដោយសារសេចក្ដីក្នុងអង្គព្រះគ្រីស្តដែលជាប្រភពនៃជីវិត។ លោកដាមីញ៉ាំងបញ្ជាក់ថា សម្រាប់យើងជាគ្រីស្តបរិស័ទកាតូលិក ការបុណ្យភ្ជុំមិនមែនមានទេប៉ុន្មានថ្ងៃនេះទេ គឺយើងធ្វើជារៀងរាល់ថ្ងៃ ដោយការនឹករឭកដល់អស់បងប្អូនដែលបានលាចាកលោកនេះនៅក្នុងពិធីបុណ្យអភិបូជា ជារៀងរាល់ថ្ងៃ ដោយបងប្អូនគ្រាន់តែសរសេរឈ្មោះមរៈបុគ្គលទាំងនោះរួចដាក់នៅក្នុងស្រោមសំបុត្រដែលដាក់នៅខាងមុខព្រះវិហារ រួចប្រគល់ជូនលោកបូជាចារ្យដើម្បីអធិដ្ឋាននៅក្នុងពិធីថ្វាយអភិបូជា។ លោកបូជាចារ្យប្រកាសស្នើដល់គ្រីស្តបរិស័ទទាំងអស់ថា សូមបងប្អូនមកអធិដ្ឋាននឹករឭកដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានចែកឋានទៅ ដោយមិនមែនត្រឹមតែថ្ងៃបុណ្យភ្ជុំនេះទេ ប៉ុន្តែបងប្អូនអាចមកអធិដ្ឋាននៅទីនេះនៅថ្ងៃណាក៏បានប្រសិនបើបងប្អូនចង់ ដោយគ្រាន់តែបងប្អូនប្រាប់មកលោកបូជាចារ្យ ឬគណៈកម្មការព្រះសហគមន៍ នឹងបើសោរជូនបងប្អូនជានិច្ច។ លោកសិលា កាន់ប៊ុយ បានផ្ដល់នូវសាក្ខីភាពក្នុងនាមជាគណៈកម្មការព្រះគម្ពីរកម្ពុជាថា ទោះបីខ្ញុំជាគ្រីស្តបរិស័ទកម្ពុជា តែពិធីបុណ្យភ្ជុំជាបុណ្យប្រពៃណី ខ្ញុំអាចធ្វើដើម្បីចូលរួមជាមួយប្រពៃណីដោយតាមជំនឿរបស់ខ្ញុំជាគ្រីស្តសាសនា។ លោកបន្តថា នៅថ្ងៃនេះយើងបានប្រារព្វពិធីបុណ្យដើម្បីនឹករឭកដល់វិញ្ញាណក្ខខន្ធរបស់មរណៈបុគ្គលទាំងឡាយ និងសាច់ញាតិជាទីស្រឡាញ់ និងឪពុកម្ដាយរបស់យើង ជាឱកាសមួយដើម្បីអធិដ្ឋានអង្វរព្រះជាម្ចាស់សម្រាប់វិញ្ញាណក្ខខន្ធរបស់បុគ្គលទាំងនោះ ដោយសារតែពួកគាត់ផ្ទាល់ក៏ជាបុព្វបុរសរបស់យើង ហើយក៏ជាការត្រាស់ហៅរបស់ព្រះជាម្ចាស់ដោយសារពួកគាត់ទើបមានយើង។ ដូចនេះនាំឱ្យអរព្រះគុណព្រះជាម្ចាស់

គ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ប្រារព្ធពិធីបុណ្យភ្ជុំ រួមជាមួយប្រពៃណីខ្មែរតាមបែបកាតូលិក Read More »

លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ»

ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច បានរៀបចំកម្មវិធីថ្វាយអភិបូជារំលឹកដល់មរណៈបុគ្គលដែលបានចែកឋានទាំងអស់ (បុណ្យភ្ជុំ) ក្រោមអធិប​តីភាពលោកអភិបាល អូលីវីយេ ព្រមទាំងមាន​ការចូលរួមដោយលោកបូជាចារ្យនិងគ្រីស្តបរិស័ទមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។ ក្នុងឱកាស គោរពមរណៈបុគ្គល លោកអភិបាល អូលីវីយេ បានណែនាំឲ្យបងប្អូនចូលនៅក្នុងសំណួរមួយយ៉ាងសំខាន់គឺ «សម្រាប់ជីវិតរបស់យើងដែលរស់នៅលើផែនដីនេះ តើអនាគតជីវិតរបស់យើងទៅណា?»។ លោកអភិបាលបានបន្តថា ប្រសិនបើយើងយកបទពិសោធន៍ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ តាមពិតវិធានការអនាម័យគឺជាធម្មជាតិរបស់មនុស្សតាំងពីយូរមកហើយ វាមិនមែនជាវិន័យថ្មីដែលយើងបង្កើតដោយសារមានជំងឺកូវីដ១៩ទេ។ ប៉ុន្តែ នៅប៉ុន្មានប្រទេសដោយសារប្រជាជនបានយកចិត្តទុកដាក់លាងដៃនិងអនុវត្តវិធានការអនាម័យច្រើនជាងមុន បានណែនាំឲ្យកាត់បន្ថយជំងឺផ្សេងៗជាច្រើន។ លោកមាន​ប្រសាសន៍​ក្នុង​ឱកសនោះថា៖ «ដូចគ្នាដែរ សម្រាប់គ្រីស្តបរិស័ទ​យកវិន័យរបស់ព្រះយេ​ស៊ូ​ដែលថា ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ឲ្យទៅជាធម្មជាតិរបស់យើង»។ លោកអភិបាល អូលីវីយេ ក៏បានណែនាំទៀតថាពេលផុតការរាតត្បាតជំងឺកូវីដ១៩ ឲ្យគ្រីស្តបរិស័ទប្រើសម្លេងតេទូរស័ព្ទដែលនិយាយថា «យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល» មកជា «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅ​វិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង» វិញ ដើម្បីឲ្យមនុស្សយើងនឹកឃើញនិងត្រៀមខ្លួនពិតៗ ដោយសាររបៀបដែលយើងត្រៀមខ្លួនសម្រាប់កូវីដ១៩ ដើម្បីរស់នៅក្នុងសង្គមដែលមានបញ្ហាដដែលៗ។ លោកអភិបាល បានបន្ថែមទៀតថា យើងត្រូវប្រុងប្រយ័ត្ន ព្រោះថារបៀបដែលយើងកំពុងបង្កើតសង្គមថ្មី ជាសង្គមដែលបិទព្រំដែន ជាសង្គមដែលណែនាំឲ្យយើនៅឆ្ងាយពីគ្នា យើងបានបង្កើតរបៀបថ្មីដែលប្រហែលណែនាំឲ្យយើងអាត្មានិយមមែនទែន តែអ្នកជំងឺគេមិនចង់ឲ្យយើងមើលគេពីចម្ងាយ អ្នកក្រីក្រគេក៏មិនចង់ឲ្យយើងមើលគេពីចម្ងាយដែរ។ លោក​បាន​មាន​ប្រសាសន៍ថា ៖ «ប្រសិនបើ

លោកអភិបាលអូលីវីយេ ៖ «យើងរួមគ្នាកសាងជីវិតនៅថ្ងៃអានាគត ដោយស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានស្រឡាញ់យើងដែរ» Read More »

Subscribe to our newsletter

Don't miss new updates on your email