Day: March 7, 2025

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ ចេះ​បម្រើ​ព្រះសហគមន៍​និង​សង្គមដោយ​សេចក្តីស្រឡាញ់ ហើយ​យុវជន​អាចរស់នៅ ដោយមានសេចក្ដីសុខសន្តិភាព រស់នៅក្នុងសេចក្ដីថ្លៃថ្នូរនិងនៅក្នុងសេចក្ដីសង្ឃឹម ក្នុងនាមជាយុវជន​យុវនារីរបស់ព្រះសហគមន៍កាតូលិក។ លោក​សារឿន​បន្ថែម​ថា ពិសេសនោះគឺ «ឲ្យយុវជននិងយុវនារីទទួលបានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដតាមរយៈជំនឿ»។ នៅ​ល្ងាច​​ថ្ងៃទី​១​នៃ​បូជនីចរនេះ មាន​រៀបចំ​អធិដ្ឋាន​តេហ្សេ​សម្រាប់​សុខភាព​របស់​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ដែលកំពុង​សម្រាក​នៅ​ក្នុងមន្ទីរពេទ្យ​នាទីក្រុងរ៉ូម នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃព្រះសហគមន៍​ដាក់ដាំ និង​ព្រឹក​ថ្ងៃបន្ទាប់ យុវជនទាំងអស់​បាន​នាំ​គ្នាដើរ​តាម​ដង​ផ្លូវ​ជាតិដែលមាន​ចម្ងាយ​១៧គីឡូម៉ែត្រ ឆ្ពោះ​ទៅកាន់​ព្រះវិហារសន្ត​យ៉ូហានបាទីស្ត​ ប៊ូស្រា។ នៅតាម​ផ្លូវ​យុវជនទាំងអស់​អធិដ្ឋាន​ដោយ​សូត្រ​ផ្គាំ និង​មាន​ឱកាស​ស្តាប់​ការអប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ។ លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍អប់រំ​យុវជន​ចំនួន​២​ដំណាក់​កាល គឺទី១ ឲ្យ​យុវជន​ចេះ​ទីពឹង​លើ​ព្រះយេស៊ូគ្រីស្តដែល​ជា​សេចក្តីសង្ឃឹម​របស់គ្រីស្តបរិស័ទ​ ពឹងលើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ពឹង​លើ​ព្រះសហគមន៍។ លោក​ថា «ពឹងលើ​ព្រះយេស៊ូ​ដោយសារ​ព្រះអង្គ​គង់នៅ​ជាមួយយើង ផ្តល់​សេចក្តីសង្ឃឹម …

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម Read More »

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ និងបានល្អប្រសើរជាង។ លោកអភិបាលបន្តទៀតថា គណៈកម្មការពិធីបុណ្យបានទទួលយោបល់ជាច្រើនពីអង្គប្រជុំ ដែលបង្ហាញអំពីសារៈសំខាន់នៃអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗនៅក្នុងប្រពៃណីខ្មែរ។ លោក​បន្ថែម​ថា យោបាល់​ទាំងអស់នេះ លោក​នឹង​ពិភាក្សា​ជាមួយ​​លោក​អភិបាល​ពីរអង្គទៀត និង​​ជាមួយលោកព្រឹទ្ធាចារ្យខ្លះៗ ដើម្បីសម្រេច​រក្សាឬដាក់​បញ្ចូល​ពិធីតាមប្រពៃណីនៅក្នុងអគ្គសញ្ញា​អាពាហ៍ពិពាហ៍​របស់​គ្រីស្ត​បរិស័ទ​ និង​ចេញ​ជា​សៀវភៅ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។ ឆ្លង​តាម​សិក្ខាសាលានេះ លោក​អភិបាល​ទទួល​បន្ទុក​ផ្នែ​ក​ពិធីបុណ្យ​រូប​នេះ បាន​ប្រាប់​ទៀតថា ព្រះសហគមន៍ក៏គ្រោង​នឹង​រៀបចំ​​សៀវភៅ​មួយទៀត អំពី​​ពិធីបុណ្យសព​តាម​បែប​ព្រះសហគមន៍​កាតូលិកបុក​បញ្ជូល​នឹង​ប្រពៃណីខ្មែរ។ លោក​បញ្ជាក់​ថា «​ទោះបីបងប្អូនពុទ្ធបរិស័ទដែលមកចូលរួមនៅក្នុងកម្មវិធីអី គេឃើញថាពិធីនេះសមរម្យល្មមដែលអាចទទួលយកបាន … ប្រពៃណីដែលយើងមានកន្លងមកនៅក្នុងប្រទេសកម្ពុជាយើងក៏សំខាន់ដែរ»។ ក្នុង​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ ព្រះសហគមន៍​បាន​អញ្ជើញ​ លោក កែវ ហេង ប្រធាននាយកដ្ឋាន ស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការនិងសាសនាមក​ពន្យល់​​អំពីអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនិង​អត្ថន័យ​របស់​ពិធីនីមួយៗ។ បន្ទាប់មកលោកបូជាចារ្យ …

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍ Read More »

Subscribe to our newsletter

Don't miss new updates on your email