ពត៌មាន

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក

«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​​ធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នា​នៅ​ក្នុង​ភូមិភាគ​យើង​ដែល​ជា​ផ្ទះ​រួម​របស់​យើង​នៅ​ក្នុង​១១​ឆ្នាំ​កន្លងមក» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ។ លោក​អភិបាល​បានថ្លែងឡើងដូចនេះ​ក្នុង​ធម្ម​ទេសនា​របស់​លោក​នាថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ចំការ​ទៀង ​ខេត្ត​តាកែវ ក្នុង​ឱកាស​​អភិបូជា​បើក​កម្ម​វិធី​អធិដ្ឋាន​២៤​ម៉ោង​សម្រា​ប់ព្រះជាម្ចាស់  រួម​នឹង​អធិដ្ឋាន​ពេញ​មួយ​យប់​សម្រាប់​ការ​ត្រាស់​ហៅ​លើក​ទី​៩៩ ព្រម​ទាំង​រំឭក​ខួប​ទី១២ឆ្នាំ​ដែល​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល​ព្រះសហគមន៍​កាតូលិ​ក​​ភូមិភាគ​ភ្នំពេញ​។​ នៅ​ក្នុង​អត្ថ​ន័យ​នៃ​ធម្ម​ទេសនា​របស់​លោក​ លោក​អភិបាល​បាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ លោក​បូជាចារ្យ បុព្វជិត បុព្វជីតា និង​អ្នកស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នៅក្នុង​ភូមិ​ភាគ​ភ្នំពេញ​។ លោក​បាន​ថ្លែង​ថា ៖​​ «​រួមជាមួយអ្នក​ដែលលើកតម្កើង​ព្រះជាម្ចាស់​នៅក្នុង​ទំនុក​តម្កើង ខ្ញុំ​សរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹង​ច្រៀង​លើក​​តម្កើង​ព្រះ​នាម​បរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ចំពោះបងប្អូននិងរួមជាមួយបងប្អូនដែរ»។ លោកអូលីវីយ៉េ​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទ​ដោយ​​ឱ្យរៀន​ និង​រៀន​សារជាថ្មី​ដើម្បី​ទទួល​ស្គាល់​វត្តមាន​​របស់​ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិត​ផ្ទាល់​សិន នៅ​ក្នុង​ជីវិត​របស់​​បងប្អូន​ឯ​ទៀតៗ​​​​ដើ​ម្បី​​រួមគ្នា។ លោកថា ៖ «យើងអាចកសាងពិភពថ្មី សង្គម​ថ្មី​រួម​ជាមួយ​ព្រះយេស៊ូ​​​ដែល​ព្យាបាល​​និង​សង្គ្រោះ​យើង»។ លោកអូលីវីយ៉េ​បាន​បញ្ជាក់ទៀត​ថា តាមពិតកូវីដ-១៩ បាន​បង្ហាញ​អំពី​អយុត្តិធម៌​ដែល​មាន​សព្វថ្ងៃ ដូចជា​​របៀប​ដែល​គេ​ចែក​វ៉ាក់​សាំង​នៅក្នុងពិភពលោកជាដើម។ លោក​​អភិបាល​បន្ត​ថា ដោយយើងបានឃើញអយុត្តិធម៌នៅក្នុងការសិក្សា ​ក្នុង​ការចែក​រំលែក​ទ្រព្យ​​​សម្បត្តិ​ក្នុ​ងពិភពលោក និង​ក្នុងការចែករំលែកម្ហូបអាហារ។ លោកអូលីវីយ៉េ​បាន​បន្តថា ៖ «​យើង​ទាំង​អស់​​គ្នាសព្វថ្ងៃ យើង​ព្រួយបារម្ភ​នៅក្នុង​គ្រប់វិ​ស័យ​នៃជីវិតរបស់យើង សេដ្ឋកិច្ច សង្គម ផ្លូវ​វិញ្ញាណ​ ទំនាក់​ទំនង​​​នៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែ យើងដឹងថាព្រះជាម្ចាស់ជាទីពឹងរបស់យើង ព្រះជាម្ចាស់​ជា​កម្លាំង​របស់យើងដើម្បី​សង្គ្រោះ​យើង និងដើម្បីជំរុញ​យើងឱ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃនេះ​»។ លោក​អភិបាល​អូលីវីយ៉េក៏​បា​នស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ និង​សហការី​ត្រូវការចាប់​ផ្ដើមពី​ថ្ងៃ​នេះដើម្បីកសាងសង្គមមួយដែលចេះសាមគ្គីភាព […]

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក Read More »

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រារព្ធ​ពិធី​អធិដ្ឋាន​២៤ម៉ោង​សម្រាប់​ព្រះជា​ម្ចាស់ ​​ដោយ​បែង​ចែក​ទៅ​តាម​កាល​វិភាគ​នៃ​តំបន់​និង​តាម​ក្រុម​ផ្សេងៗ​ ​​ ដើម្បី​ទូល​អង្វរ​ព្រះជា​ម្ចាស់​​នៅ​ក្នុង​រដូវ​អប់​រំពិសេស​ ស្រប​តាម​ការ​​ស្នើ​សុំ​របស់​សម្ដេច​ប៉ាប​ហ្វ្រង់​ស៊ី​ស្កូ។ កម្ម​វិធី​នេះ​ដឹក​នាំ​ដោយលោក​អភិបាលភូមិភាគ​ភ្នំពេញ​ ​អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ ​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០២១ ដល់​ថ្ងៃទី​២១ មីនា ២០២១កន្លងមកនេះ។ នៅ​ក្នុង​ធម្មទេសនារបស់លោកអភិបាល អូលីវីយ៉េ ក្នុងអភិបូជាបើក​២៤ម៉ោង​សម្រាប់​ព្រះជាម្ចាស់ ពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការ​ទៀង​ លោក​បានធ្វើ​ការ​​រំ​ឭក​គ្រីស្ត​បរិស័ទ​ឱ្យ​នឹក​ឃើញ​ថាព្រះយេស៊ូជានរណា? លោក​ក៏​បាន​​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះ​គិត​បន្ថែម​ទៀត​ថា នៅក្នុង​២៤​ម៉ោង​សម្រាប់​​​ព្រះជាម្ចាស់ តើយើងអាច​ទទួល​ស្គាល់​ព្រះយេស៊ូជានរណា? លោក​អភិបាល​បាន​បញ្ជាក់​ថា៖ «​នៅពេលយើងគិតពិចារណា អំពីស្ថានភាពកូវីដ-១៩​នៅ​ក្នុង​ពិភព​លោក យើង​នាំឱ្យ​ភ័យខ្លាច ​និងរស់នៅក្នុងភាពសង្ស័យ។ ដូច្នេះ ២៤ម៉ោង​ដើម្បី​អធិដ្ឋាន​សម្រាប់​ព្រះ​ជាម្ចាស់នៅក្នុងភូមិភាគយើងគឺសម្រាប់ពិភពលោក ដែលកំពុង​រងទុក្ខ​លំ​បា​ក»។  លោក​បាន​បន្តទៀតថា ការ​អធិដ្ឋាន​សម្រាប់​ប្រទេសកម្ពុជា​ដែល​កំពុងភ័យ​ខ្លាចជំងឺ​កូ​វីដ​-១៩ ដែលកំពុងតែរីករាលដាលនៅតាម​ខេត្ត​នានាក្នុងប្រទេសនេះ។ លោកអភិបាល អូលីវីយ៉េ បាន​មានប្រសាសន័ថា ៖ «យើង​អធិដ្ឋានសម្រាប់ប្រទេសយើង ដែលមាន​មនុស្ស​កំ​ពុ​ង​ភ័យ មាន​អ្នក​បាត់បង់ការងារ បាត់បង់​ទ្រព្យ​សម្បត្តិសម្រាប់​ចិញ្ចឹមជីវិតផ្ទាល់ ឬដើម្បី​ព្យាបា​ល​ជំងឺនានា»។ លោក​ថា ការអធិដ្ឋាននេះ​ក៏​សម្រាប់ប្រទេសភូមា សម្រាប់​ព្រះសហគមន៍​ នៅជុំ​វិញពិភ​ព​លោក ជាពិសេសរួមជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ ដើម្បីអធិដ្ឋានសម្រាប់ព្រះសហគមន៍​ នៅ​ក្នុងភូមិភាគភ្នំពេញ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់ Read More »

ពលរដ្ឋ​​ប្រមាណ១០០គ្រួសារ​ក្នុងភូមិជ្រៃធំ ស្រុក​កោះធំ ទទួល​បាន​អំណយ​របស់​អភិបាល​ភូមិភាគភ្នំពេញ

អំណោយ​ជាគ្រឿងឧបភោគបរិភោគ​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីត​អ៊ីស្ល៊ែរ អភិបាល​ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ​បាន​ប្រគល់​ជូនដល់​ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត​ដែល​កំពុងរស់នៅ​​កន្លែងដែល​ត្រូវ​បាន​​ហាមចេញចូលដោយ​សារ​​បារម្ភពី​ការ​ប៉ះពាល់នឹង​អ្នក​មាន​វីរុសកូវីដ១៩។ ការ​ចែក​ជូន​នូវ​​គ្រឿង​បរិភោគ​ តាមរយៈ​អង្គការ​ការីតាស​កម្ពុជា សហការជាមួយ​នឹង​ព្រះសហ​គមន៍​ជ្រៃធំ ព្រះវិហារ​សន្ត​យ៉ូសែប​ ក្នុង​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ទៅដល់​​ប្រជាពលរដ្ឋ​ចំនួនប្រមាណ​​១០០​គ្រួសារ​​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ហាម​ឃាត់​​ចេញ​ក្រៅ​ភូមិ ដោយ​បញ្ហា​កូវីដ​ ១៩ នាពេល​កន្លង​​មកនេះ។​ គ្រួសារ​ក្រីក្រមួយគ្រួសារ​ដែល​ស្ថិត​នៅ​កន្លែងហាមឃាត់ និង​បាត់​បង់​ការងារ​៣សប្ដាហ៍មក​ហើយ ប្រកាសថ្លែង​អំណរគុណ​​ទាំងអំណរសប្បាយ ក្រោយ​ពេល​​ដែល​​ ក្រុម​សង្គហៈ​ព្រះ​សហ​គមន៍​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​លំនៅឋាន។  គ្រឿងឧបភោគបរិភោគ​ដែល​ត្រូវ​បាន​​ផ្តល់​ដោយ​លោកអភិបាល​អូលីវីយ៉េមាន ​ទឹក​ត្រី អង្ករ មី ទឹក​ស៊ីអ៊ីវ និង​ត្រី​ខកំប៉ុង​។ តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូន​ជីកាតូលិក​ និង​ជា​តំណាង​គណៈកម្មការ​ព្រះសហ​គមន៍​​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ បានថ្លែងអំណរគុណដល់​លោក​អភិបាល​អូលីវីយ៉េ​ ​ក្នុង​នាម​តំណាង​ឱ្យព្រះសហគមន៍​ជ្រៃធំ​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ នឹកនា​ដល់​កូនចៅនៅ​ទីនេះ។  បងស្រី​បន្ត​ថា៖ «ពួក​កូន​មិនដឹង​យក​ពាក្យ​អ្វី​មក​អរគុណ​លោក​អភិបាល​ទេ ប៉ុន្តែ​ពួក​កូន​សូម​អង្វរ​ព្រះជាម្ចាស់​សូមថែរក្សាការពារលោក​អភិបាល​ឱ្យ​​មាន​សុភាព​ល្អ​ និង​អំណរសប្បាយ»។​ ដោយ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩​នៅតំបន់​ជ្រៃធំ ​អាជ្ញាធរបាន​សម្រេច​បិទ​ការ​ចេញចូល និង​ដាក់​តំបន់​នោះ​ជា​តំបន់​ហាមឃាត់កាល​ពី​សប្ដាហ៍មុន​​។ ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេច​ជូន​នូវ​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ក្រី​ក្រ និង​ចាស់ជរា។  អំណោយ​ទាំង​នោះ​បាន​ទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០២១​កន្លង​ទៅ​នេះ និង​បាន​​​ចែកជូន​ជន​ក្រីក្រ ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ក្នុង​មួយ​ថ្ងៃ​២០​គ្រួសារ​​​គិត​ចាប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១មក៕

ពលរដ្ឋ​​ប្រមាណ១០០គ្រួសារ​ក្នុងភូមិជ្រៃធំ ស្រុក​កោះធំ ទទួល​បាន​អំណយ​របស់​អភិបាល​ភូមិភាគភ្នំពេញ Read More »

លោកអភិបាល​ភូមិភាគ​ភ្នំពេញនឹងធ្វើ​ការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់នៅចុង​សប្តាហ៍​នេះ

លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បានអញ្ជើញ គ្រប់ព្រះសហគមន៍ ការិយាល័យទាំងឡាយនៅ​ក្នុង​​​​ភូមិ​ភាគ​ភ្នំពេញ រួម​ទាំងបុព្វជិត បុព្វជីតា និង​សាសនទូត​ទាំងអស់ ចូលរួមក្នុង​ការ​អធិដ្ឋាន២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់។  ពិធីអធិដ្ឋាននេះ​ នឹងប្រារព្ធនៅថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១ខាងមុខ ចាប់ផ្តើមវេលាម៉ោង ១២​ថ្ងៃ​ត្រង់ និងបិទបញ្ចប់នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង១២ថ្ងៃត្រង់។ នៅក្នុងពិធីនេះ ក៏បញ្ចូ​ល​កម្ម​វិធី​ការ​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ​ពេញ​មួយ​យប់​លើក​ទី​៩៩​ផងដែរ។ ក្នុងលិខិត ចុះថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១នេះ លោក​អូលីវីយ៉េ បាន​បញ្ជាក់​ថា ​គោល​បំ​ណង​នៃ​កម្ម​វិធី​​នេះ​ដើម្បី​​អធិដ្ឋាន​ជាពិសេស​សម្រាប់​​ប្រទេសកម្ពុជានិងពិភព​លោក​ទាំងមូល​ដែលកំពុង​​ តែ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។  លោក​បាន​បន្តថា ៖ «យើង​អធិដ្ឋាន​សម្រាប់​បងប្អូន​ទាំង​អស់​ដែល​កំពុង​តែ​រង​ទុក្ខ​លំបាក​ដោ​យ​សារ​មេរោគ​ឆ្លង​កូវីដ​១៩។ សម្រាប់​អស់​បងប្អូន​ជំហាន​ទី២ដែល​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញា​ជ្រ​មុ​​ជ​ទឹកនាពេល​ខាងមុខ»។  លោកអូលីវីយ៉េបានបន្ថែមថា ពិធិនេះ​ក៏​អធិដ្ឋានដើម្បី​ឱ្យ​មាន​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ភូ​មា សម្រាប់​សម្ដេចប៉ាប​ហ្វ្រង់​ស៊ីស្កូ ធ្វើ​ឱ្យ​មាន​សុខសន្តិភាព និង​ភាតរភាព​នៅជុំវិញ​​ពិភ​ព​លោ​ក​ទាំងមូល ដោយ​ដឹង​ថា ​ព្រះយេស៊ូ​កំពុង​តែ​ព្យាបាល​មនុស្ស​គ្រប់គ្នា។ សម្រាប់​ខួប​១២ឆ្នាំ​នៃ អគ្គសញ្ញាតែង​តាំង​លោក​អភិបាល​អូលីវីយ៉េ ជាអភិបាល​ព្រះ​សហគមន៍​កាតូលិក (២០​ មីនា ២០១០ ដល់ ២០ មីនា ២០២១)​។ លោក​អភិបាលរូបនេះ​បាន​បញ្ជាក់ថា ​កម្ម​វីធី​២៤​ម៉ោង​សម្រាប់ព្រះជាម្ចាស់​នេះ លោក​ក៏​បាន​បែង​ចែក​ពេល​វេលា​ក្នុង​ការ​អធិដ្ឋាន​ទៅ​ព្រះវិហារ ឬផ្ទះរៀងៗខ្លួន​ ដោយសារ​មិន​អាច​ចូល​រួម​ជាមួយ​គ្នា

លោកអភិបាល​ភូមិភាគ​ភ្នំពេញនឹងធ្វើ​ការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់នៅចុង​សប្តាហ៍​នេះ Read More »

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩

បន្ទាប់​ពី​​អាជ្ញាធរបាន​បិទជាបណ្តោះអាសន្ន​សហគមន៍ជ្រៃធំ​​ ដោយ​ធ្វើ​ការ​​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួយ​​ជា​គ្រឿ​ង​បរិភោគ តាមរយៈអង្គការការីតាសកម្ពុជា ដល់ព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងតំបន់នោះ។ ទាំងនេះ​ជា​ការយក​ចិត្ត​ទុកដាក់និង​ព្រួយ​បារម្ភ​អំពីសុខទុក្ខ​របស់​បងប្អូន​ដែល​ស្ថិត​នៅ​កន្លែង​មាន​​លារ​ផ្ទុះនូវ​ការ​ឆ្ល​ងមេរោគកូវីដ១៩ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​។ លោក​អភិបាលបាន​ផ្តល់​នូវ​សម្ភារ​ទាំង​នោះដល់​បងប្អូន​ដែល​កំពុង​​តែធ្វើ​ចត្តាឡីស័ក​នៅ​តាម​គេហដ្ឋាន​របស់ខ្លួន ដោយ​​គ្រឿង​ឧបភោគទាំងនេះ​ត្រូវ​បាន​ដឹកជញ្ជូនទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​​​​ ហើយគ្រោង​នឹង​ចែកជូនបងប្អូនខ្វះខាត ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នេះ​នៅថ្ងៃទី​១៨ មីនា ២០២១។ តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូនជីកាតូលិកតំណាង​ព្រះសហគមន៍​មណ្ឌល​សក​ម្មភា​ព​​ទន្លេបាសាក់ បាន​ឱ្យ​ដឹង​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​​ក្នុងតំបន់នេះ ចេះ​តែ​មាន​បន្ត​បន្ទាប់​ជារៀង​រាល់​ថ្ងៃ​ ហើយអាជ្ញាធរ​បាន​​រឹតត្បិតសកម្មភាព​នានា ដើម្បី​រក្សា​សុវត្ថិភាព​សុខភាព​រប​ស់​ប្រជាជនទាំងអស់។​ បងស្រី​បន្ត​ថា៖ «រាល់​ថ្ងៃ​ប្រជាជន​ដែល​នៅ​ក្នុង​​ភូមិក្រោយ​ព្រះវិហារ មិន​អាច​ចេញ​ទៅណា​បាន​ទេ សូម្បី​តែ​ផ្ទះ​អ្នក​លក់​ដូរ​ក៏​ត្រូវ​​បិទ​ទ្វារ​ដែរ ដូច្នេះ​ប្រជាជន​ក្នុងភូមិ ជួប​ការលំបាក​ជាខ្លាំង»។ ដូនជីរូបនេះបន្តថា​​ ដោយ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេ​ច​ជូន​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ខ្វះខាតក្រី​ក្រ និង​ចាស់ជរា។ ​គណៈកម្មការ​ព្រះសហគមន៍ បាន​សម្រេច​ចែក​ជូន​បងប្អូនខ្វះខាត​ក្រីក្រ​ និង​ចាស់​ជរា​នៅជិត​ព្រះ​វិហារ​ម្ដង​២០​គ្រួសារដោយ​អនុវត្តន៍​​តាម​​វិធាន​របស់​ក្រសួង​សុខាភិបាល​ រី​ឯ​អ្នក​ដែល​នៅ​ឆ្ងាយ គណៈ​កម្មការ​នឹង​យក​ទៅជូន​ដល់​ផ្ទះ។ បងស្រី​ម៉ាថា​បាន​​បន្ថែម​ថា៖ «ពេល​ទទួល​ដំណឹងថា​លោក​អភិបាលអូលីវីយ៉េ នឹង​ជូន​អំណោ​យ​​ដល់​អ្នក​ដែល​ជាប់​នៅ​ក្នុង​តំបន់​ហាម​ឃាត់​​​នៅ​ព្រះសហគមន៍​ជ្រៃធំ ខ្ញុំ​ពិតជា​រំ​ភើបចង់យំ​​​ ដែល​​លោ​ក​អភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​កូនចៅ​ដែល​នៅឆ្ងាយ»។​ ជាមួយគ្នា​នេះ​គណៈកម្មការ​នៅ​ព្រះសហគមន៍ជ្រៃធំ​ ​ ​បាន​ត្រៀម​ជំនួយ​សម្រាប់​៣០០គ្រួសារ​ទុ​ក​​សម្រាប់​សប្ដាហ៍​ក្រោយផងដែរ ដោយសារ​មិន​ដឹង​ថា​​

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩ Read More »

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ ដែលជាពិធីមួយនៅក្នុងប្រពៃណីព្រះសហគមន៍កាតូលិក មុននឹងបេក្ខជនទទួលពិធីជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។  ពិធីនេះធ្វើនៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ ដែលណែនាំដោយលោក វីរៈជ័យស្រ៊ីប្រាម៉ុង ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ដោយបានប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ តាមប្រសាសន៍លោកបូជាចារ្យវីរៈជ័យ បានឱ្យដឹងថា ពិធីជម្រះចិត្តលើកទីពីរនេះ ព្រះសហគមន៍អាចហៅម្យ៉ាងទៀតបានថា «ពិធីអេប្បាថា» គឺជាពិធីបើកឡើង និងអត្ថបទព្រះគម្ពីរដែលព្រះសហគមន៍បានប្រើកាលពីថ្ងៃអាទិត្យគឺ ព្រះយេស៊ូបានប្រោសមនុស្សខ្វាក់ម្នាក់ឱ្យបានជា។ លោកបញ្ជាក់ថា៖ «នៅក្នុងពិធីព្រះសហគមន៍សូមឱ្យបេក្ខជនបើកដួងចិត្តទទួលសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់»។  លោកបន្តថា ពួកគាត់ស្រឡាញ់ព្រះជាម្ចាស់ គាត់នឹងអាចស្រឡាញ់អ្នកដទៃ ចេះលើកលែងទោសឱ្យអ្នកដទៃ ទោះបីពីមុនគាត់មិនសូវចាប់អារម្មណ៍លើអ្នកជិតខាង អ្នកក្រីក្រ ប៉ុន្តែតាំងពីថ្ងៃនេះតទៅភ្នែករបស់គាត់ចាប់ផ្ដើមបើកឡើងវិញ ដើម្បីមើលឃើញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។  ឆ្លៀតក្នុងឱកាសនេះ គង្វាលព្រះសហគមន៍រូបនេះ ក៏សំណូមពរដល់បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ ដែលបានខិតខំមករៀន និងចូលរួមពិធីផ្សេងៗ នៅពេលដែលទទួលបានពិធីជ្រមុជទឹករួចហើយ សូមកុំបាត់ខ្លួន។  លោកបន្តថា ៖ «ជីវិតរបស់យើងពេលក្លាយជាគ្រីស្តបរិស័ទហើយ ត្រូវតែធ្វើដំណើររួមជាមួយគ្នាដើរទៅមុខទៀត និងចេះសម្ដែងសេចក្ដីស្រឡាញ់ទៅអ្នកដទៃដោយចេះជួយគ្នាទៅវិញទៅមក ជួយអ្នកដទៃ ទោះបីយើងស្ថិតនៅក្នុងសភាពការណ៍ពេលនេះយើងមិនអាចជួបជុំគ្នាបាននេះមែន ប៉ុន្តែយើងខិតខំអង្វរព្រះជាម្ចាស់សម្រាប់យើងទាំងអស់គ្នា»។  បន្ទាប់ពីធម្មទេសនារួច លោកបូជាចារ្យ បានគូសសញ្ញាឈើឆ្កាងនៅលើភ្នែក ត្រចៀក បបូរមាត់ ដើមទ្រូង និងបាតដៃរបស់បេក្ខជនដោយទូលអង្វរសូមព្រះជាម្ចាស់បើកភ្នែក បើកត្រចៀក និងចិត្តគំនិតដល់បេក្ខជនទាំងនោះ៕

បេក្ខជន១២នាក់នៃមណ្ឌលសកម្មភាពទន្លេមេគង្គទទួលពិធីជម្រះចិត្តគំនិតលើកទីពីរ Read More »

ជីវប្រវត្តិ​របស់​លោកអភិបាល​អ៊ីវ រ៉ាមូស

លោក អ៊ីវ រ៉ាមូស អភិបាល​ព្រះសហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ (១៩៦២-១៩៧៦ , ១៩៩២-២០០១) «ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត..» យ៉ូហាន១០,១០ លោក អ៊ីវ រ៉ាមូស កើត​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​១៩២៨ នៅ​ភូមិ​សែមបាដែល Sembadel (Haute-Loire-France) ជា​ទីក្រុង​មួយ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​ពុយ។ ឪពុក​ឈ្មោះ យ៉ាគ រ៉ាមូស ជា​បុគ្គលិក​ផ្លូវ​ដែក និង​ម្តាយ​ឈ្មោះ យូលី កាលែត។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់។ នៅ​ឆ្នាំ​១៩៤២ លោក អ៊ីវ រ៉ាមូស ចូល​សិក្សា​នៅ​អនុ​ទេវវិទ្យាល័យ La Chartreuse នៅ Brives-Charensac។ ក្នុង​ឆ្នាំ​១៩៤៧ លោក​បន្ត​ការ​សិក្សា​នៅ​ទេវវិទ្យាល័យ នៃ​ក្រុម​សាសន​ទូត​ក្រៅ​ប្រទេស​នា​ក្រុង​ប៉ារីស។ លោក​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៥៣។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីក្រុង​រ៉ូម និង​បាន​ការពារ​និក្ខេប​បទ​លើ​ប្រធាន​បទ The Great Catechesis of Saint Gregory of Nyssa ក្នុង​ឆ្នាំ​១៩៥៧។ លោក​បាន​ចេញ​ដំណើរ​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៨

ជីវប្រវត្តិ​របស់​លោកអភិបាល​អ៊ីវ រ៉ាមូស Read More »

ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍

ឆ្លើយតបទៅនឹងសេចក្ដីណែនាំ និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្រេចផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍។ នារសៀលថ្ងៃទី២៥ កុម្ភៈ ២០២១ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានជូនដំណឹងទៅដល់គ្រីស្តបរិស័ទ បុព្វជិត បុព្វជីតានៃព្រះសហគមន៍កាតូលិកទាំងអស់អំពីការផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ លោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើការណែនាំដល់ព្រះសហគមន៍ក្រោមឱវាទទាំង៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដោយនៅគ្រប់ព្រះសហគមន៍កាតូលិក គ្រឹះស្ថាននានា សាលានានានៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញត្រូវអនុវត្តយ៉ាងតឹងរឹងទៅលើ៣ការពារ និង៣កុំនៃវិធានការពារកូវីដ១៩។  លោកបានឱ្យដឹងថា៖ «ផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ចំពោះ៣ព្រះសហគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សចេញចូលចម្រុះ។ ក្នុងនោះមាន ព្រះវិហារសន្តសិលា និងសន្តប៉ូលនៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ព្រះវិហារសន្តយ៉ូសែប ផ្សារតូចនៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង»។  លោកអភិបាលបន្តថា ចំពោះបងប្អូនដែលមិនអាចចូលរួមអភិបូជារួម អាចតាមដានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមរបស់ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានជាអាថ៌៖ Facebook: @CatholicPhnomPenh, @CatholicCambodia, @RVAKhmer និង Youtube: @CatholicPhnomPenh។ ថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង៩ព្រឹក ៖ នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចភ្នំពេញ ។ ថ្ងៃអាទិត្យ ទី ៧ ខែមីនា

ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ Read More »

បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ

អូលីវីយ៉េ ជ្មីតហស្លេរ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅ បេក្ខជន​ បេក្ខនារី ចំនួន១០៤នាក់ យ៉ាងឱឡារិក ដើម្បីរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។ ពិធីប្រារព្ធ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី កាល​ពី​ល្ងាចថ្ងៃទី២០ កុម្ភៈ ២០២១ ដោយមានការចូលរួមដោយអស់​លោ​កបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីយួយៗនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ តាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «ថ្ងៃនេះព្រះសហគមន៍បានត្រាស់ហៅបងប្អូន១០៤នាក់ឱ្យធ្វើជំហានទី២នៃអគ្គសញ្ញាជ្រមុជទឹក ជាពេលវេលាមួយដែលព្រះសហគមន៍ណែនាំបងប្អូនឱ្យ មានការកែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី»។ លោកបន្ថែមថា ព្រះសហគមន៍អញ្ជើញបងប្អូននៅក្នុងការអប់រំពិសេសដោយមាន៤០ថ្ងៃជាពេលវេលា ដើ​ម្បីត្រៀមរៀបចំចិត្តគំនិត ហើយ​ទាំងអស់គ្នាត្រូវកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃដោយដឹងថាគ្រប់គ្នា​មានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជាមួយ មានព្រះយេស៊ូជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ដែលនាំឱ្យមាន​កែប្រែចិត្តគំនិតបាន។ លើសពីនេះទៅទៀត លោកអភិបាលព្រះសហគមន៍ក៏បានរំឭកផងដែរ​ពី​ពេលវេលាកូវីដ១៩ ជាពេលវេលាដើម្បីគិតពិចារណាពីតម្លៃជីវិត និងគោលដៅជីវិតរបស់យើង។ លោកអូលីវីយ៉េ៖ «ស្នើសូមគ្រីស្តបរិស័ទទាំងអស់កែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃ ដោយរិះគិតថា តើយើងកែអ្វីនៅក្នុងជីវិតរបស់យើង? តើយើងទៅជាមនុស្សថ្មីយ៉ាងដូចម្ដេច? លោកអភិបាលរំឭកផងដែរថា ពិធីជ្រ​មុ​ជទឹកប្ដូរអ្វីដែលមាននៅខាងក្នុងខ្លួនយើង ដោយមានមនសិកាល្អ គំនិតល្អ ដោយអនុវត្តតាមវិន័យរបស់ព្រះយេស៊ូ ដោយលើកលែងទោស និងយកចិត្តទុកដាក់ចំពោះបងប្អូនឯទៀតៗ»។ ក្នុងនាមព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអភិបាលបានអញ្ជើញបេក្ខជនទាំងនោះម្នាក់ម្ដងៗ ដោយមានគូសសញ្ញាឈើឆ្កាងលើបេក្ខជន និងប្រគល់កន្សែងពណ៌ស្វាយ ជានិមិត្តសញ្ញានៃការកែប្រែចិត្តគំនិតដល់បេក្ខជនដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។ ក្រោយពីទទូលការត្រាស់ហៅពីលោកអភិបាលព្រះសហគមន៍ បេក្ខជន

បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ Read More »

លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំ​ឱ្យ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់»

នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​និង​សួរ​សុខ​ទុក្ខ​បុគ្គលិកនិង​សិស្សានុស្ស​នៃ​សាលា​ឡាវ៉ាឡា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ លោក​អភិ​បាល អូលីវីយ៉េ បាន​​លើក​ឡើងថា ជំងឺ​កូវីដ១៩ ជួយណែនាំឱ្យគ្រប់គ្នា​ចេះយកចិត្តទុកដាក់។ លោកបាន​បន្ត​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​មិន​បាន​មកទីនេះ​​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​កំពុង​រាត​ត្បាត​ក្នុង​សហគមន៍​សារជាថ្មី ប៉ុន្តែ​​ដោយសារ​កូវីដ១៩ បាន​បង្រៀនមនុស្ស​​ឱ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​លើវិធាន​អនាម័យ ការសិក្សា ការធ្វើ​ទំនាក់ទំនង ​ការ​យកចិត្តទុក​ដាក់លើ​ជី​វិត​ខាង​ផ្លូវ​វិ​ញ្ញា​ណ និង​ចំណុចជាច្រើនទៀត។ លោក​អភិបាល អូលីវីយ៉េបាន​បញ្ជាក់​បន្ថែមថា៖ «កូវីដ១៩​បាន​បង្រៀនឱ្យ​យើងចេះ​យក​ចិត្ត​ទុ​ក​​ដាក់​លើ​អនាម័យ ដែល​ពី​មុន​យើង​មិន​សូវ​រវីរវល់​លាង​ដៃ ពាក់ម៉ាស់​ឡើយ ប៉ុន្ត​សព្វ​ថ្ងៃ​មិន​ថា​នៅ​កន្លែង​ណា​យើង​មាន​ទម្លាប់​លាងដៃនិង​ពាក់ម៉ាស់ ដែល​ណែនាំ​ឱ្យ​យើង​កែប្រែ​របៀប​នៃការ​រស់​​​នៅ​របស់យើង»។ លោកបន្តថា ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា ពេល​គ្រប់គ្នា​សម្រាក​​នៅ​ផ្ទះ​មួយ​រយៈ​ដោយ​សា​រជំងឺ​​កូវីដ១៩ បាន​ណែនាំ​ឱ្យ​[យើង]​យល់​ថា​ការ​សិក្សា​សំខាន់​ណាស់ [យើង]​បាន​យល់​អំពី​តម្លៃ​ការ​សិក្សា​ពេល​មិន​មាន​​សាលា។ លោកអភិបាល​ដដែលរូបនេះ​បាន​មានប្រសាសន៍ថា ៖ «យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​មិត្ត​សម្លា​​ញ់​របស់​យើង យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង យើង​បាន​មក​រៀន​នៅ​ទី​នេះ​ណែនាំ​ឲ្យ​យើង​មាន​មិត្តភ័ក្តិ​ច្រើន ​បង្កើត​ទំនាក់​ទំនង-​មិត្តភាព។ ការ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​ធម្មជាតិ សាលា​របស់​យើង​មាន​សួន​ច្បារ​ស្អាត​ណាស់ មាន​ផ្កា មាន​ស្មៅ មាន​ដើម​ឈើ មាន​សត្វ… ពេល​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ធម្មជាតិ ធ្វើ​​ឱ្យ​យើង​មាន​សេចក្តី​សុខ​និង​សុខដុមរមនា»។ ចំណុចសំខាន់មួយទៀតដែល​លោក​អភិ​បាល អូលីវីយ៉េ បាន​លើកឡើងក្នុងឱកាសនោះដែរ គឺ​កា​រ​យក​ចិត្ត​ទុក​ដាក់​គោរព​ចាស់​ទុំ។ ការ​​គោរព​លោក​គ្រូ​អ្នក​គ្រូ បង​ប្រុស ពូ​ មីង និង​មនុស្ស​ចា​ស់​​ទុំ​ផ្សេងៗទៀត​

លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំ​ឱ្យ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់» Read More »

Subscribe to our newsletter

Don't miss new updates on your email