ជីវប្រវត្តិរបស់លោកអភិបាលអ៊ីវ រ៉ាមូស
លោក អ៊ីវ រ៉ាមូស អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ (១៩៦២-១៩៧៦ , ១៩៩២-២០០១) «ដើម្បីឲ្យមនុស្សលោកមានជីវិត..» យ៉ូហាន១០,១០ លោក អ៊ីវ រ៉ាមូស កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ នៅភូមិសែមបាដែល Sembadel (Haute-Loire-France) ជាទីក្រុងមួយស្ថិតនៅក្នុងភូមិភាគពុយ។ ឪពុកឈ្មោះ យ៉ាគ រ៉ាមូស ជាបុគ្គលិកផ្លូវដែក និងម្តាយឈ្មោះ យូលី កាលែត។ លោកជាកូនពៅក្នុងចំណោមបងប្អូន៣នាក់។ នៅឆ្នាំ១៩៤២ លោក អ៊ីវ រ៉ាមូស ចូលសិក្សានៅអនុទេវវិទ្យាល័យ La Chartreuse នៅ Brives-Charensac។ ក្នុងឆ្នាំ១៩៤៧ លោកបន្តការសិក្សានៅទេវវិទ្យាល័យ នៃក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥៣។ លោកបានបញ្ចប់ការសិក្សានៅទីក្រុងរ៉ូម និងបានការពារនិក្ខេបបទលើប្រធានបទ The Great Catechesis of Saint Gregory of Nyssa ក្នុងឆ្នាំ១៩៥៧។ លោកបានចេញដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៨ …
ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍
ឆ្លើយតបទៅនឹងសេចក្ដីណែនាំ និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្រេចផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍។ នារសៀលថ្ងៃទី២៥ កុម្ភៈ ២០២១ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានជូនដំណឹងទៅដល់គ្រីស្តបរិស័ទ បុព្វជិត បុព្វជីតានៃព្រះសហគមន៍កាតូលិកទាំងអស់អំពីការផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ លោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើការណែនាំដល់ព្រះសហគមន៍ក្រោមឱវាទទាំង៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដោយនៅគ្រប់ព្រះសហគមន៍កាតូលិក គ្រឹះស្ថាននានា សាលានានានៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញត្រូវអនុវត្តយ៉ាងតឹងរឹងទៅលើ៣ការពារ និង៣កុំនៃវិធានការពារកូវីដ១៩។ លោកបានឱ្យដឹងថា៖ «ផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ចំពោះ៣ព្រះសហគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សចេញចូលចម្រុះ។ ក្នុងនោះមាន ព្រះវិហារសន្តសិលា និងសន្តប៉ូលនៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ព្រះវិហារសន្តយ៉ូសែប ផ្សារតូចនៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង»។ លោកអភិបាលបន្តថា ចំពោះបងប្អូនដែលមិនអាចចូលរួមអភិបូជារួម អាចតាមដានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមរបស់ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានជាអាថ៌៖ Facebook: @CatholicPhnomPenh, @CatholicCambodia, @RVAKhmer និង Youtube: @CatholicPhnomPenh។ ថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង៩ព្រឹក ៖ នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចភ្នំពេញ ។ ថ្ងៃអាទិត្យ ទី ៧ ខែមីនា …
ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ Read More »
បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ
អូលីវីយ៉េ ជ្មីតហស្លេរ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅ បេក្ខជន បេក្ខនារី ចំនួន១០៤នាក់ យ៉ាងឱឡារិក ដើម្បីរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។ ពិធីប្រារព្ធ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី កាលពីល្ងាចថ្ងៃទី២០ កុម្ភៈ ២០២១ ដោយមានការចូលរួមដោយអស់លោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីយួយៗនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ តាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «ថ្ងៃនេះព្រះសហគមន៍បានត្រាស់ហៅបងប្អូន១០៤នាក់ឱ្យធ្វើជំហានទី២នៃអគ្គសញ្ញាជ្រមុជទឹក ជាពេលវេលាមួយដែលព្រះសហគមន៍ណែនាំបងប្អូនឱ្យ មានការកែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី»។ លោកបន្ថែមថា ព្រះសហគមន៍អញ្ជើញបងប្អូននៅក្នុងការអប់រំពិសេសដោយមាន៤០ថ្ងៃជាពេលវេលា ដើម្បីត្រៀមរៀបចំចិត្តគំនិត ហើយទាំងអស់គ្នាត្រូវកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃដោយដឹងថាគ្រប់គ្នាមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជាមួយ មានព្រះយេស៊ូជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ដែលនាំឱ្យមានកែប្រែចិត្តគំនិតបាន។ លើសពីនេះទៅទៀត លោកអភិបាលព្រះសហគមន៍ក៏បានរំឭកផងដែរពីពេលវេលាកូវីដ១៩ ជាពេលវេលាដើម្បីគិតពិចារណាពីតម្លៃជីវិត និងគោលដៅជីវិតរបស់យើង។ លោកអូលីវីយ៉េ៖ «ស្នើសូមគ្រីស្តបរិស័ទទាំងអស់កែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃ ដោយរិះគិតថា តើយើងកែអ្វីនៅក្នុងជីវិតរបស់យើង? តើយើងទៅជាមនុស្សថ្មីយ៉ាងដូចម្ដេច? លោកអភិបាលរំឭកផងដែរថា ពិធីជ្រមុជទឹកប្ដូរអ្វីដែលមាននៅខាងក្នុងខ្លួនយើង ដោយមានមនសិកាល្អ គំនិតល្អ ដោយអនុវត្តតាមវិន័យរបស់ព្រះយេស៊ូ ដោយលើកលែងទោស និងយកចិត្តទុកដាក់ចំពោះបងប្អូនឯទៀតៗ»។ ក្នុងនាមព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអភិបាលបានអញ្ជើញបេក្ខជនទាំងនោះម្នាក់ម្ដងៗ ដោយមានគូសសញ្ញាឈើឆ្កាងលើបេក្ខជន និងប្រគល់កន្សែងពណ៌ស្វាយ ជានិមិត្តសញ្ញានៃការកែប្រែចិត្តគំនិតដល់បេក្ខជនដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។ ក្រោយពីទទូលការត្រាស់ហៅពីលោកអភិបាលព្រះសហគមន៍ បេក្ខជន …
បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ Read More »
លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំឱ្យយើងចេះយកចិត្តទុកដាក់»
នៅក្នុងដំណើរទស្សនៈកិច្ចនិងសួរសុខទុក្ខបុគ្គលិកនិងសិស្សានុស្សនៃសាលាឡាវ៉ាឡា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានលើកឡើងថា ជំងឺកូវីដ១៩ ជួយណែនាំឱ្យគ្រប់គ្នាចេះយកចិត្តទុកដាក់។ លោកបានបន្តថា លោកព្រួយបារម្ភខ្លាចមិនបានមកទីនេះដោយសារជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងសហគមន៍សារជាថ្មី ប៉ុន្តែដោយសារកូវីដ១៩ បានបង្រៀនមនុស្សឱ្យចេះយកចិត្តទុកដាក់លើវិធានអនាម័យ ការសិក្សា ការធ្វើទំនាក់ទំនង ការយកចិត្តទុកដាក់លើជីវិតខាងផ្លូវវិញ្ញាណ និងចំណុចជាច្រើនទៀត។ លោកអភិបាល អូលីវីយ៉េបានបញ្ជាក់បន្ថែមថា៖ «កូវីដ១៩បានបង្រៀនឱ្យយើងចេះយកចិត្តទុកដាក់លើអនាម័យ ដែលពីមុនយើងមិនសូវរវីរវល់លាងដៃ ពាក់ម៉ាស់ឡើយ ប៉ុន្តសព្វថ្ងៃមិនថានៅកន្លែងណាយើងមានទម្លាប់លាងដៃនិងពាក់ម៉ាស់ ដែលណែនាំឱ្យយើងកែប្រែរបៀបនៃការរស់នៅរបស់យើង»។ លោកបន្តថា ការយកចិត្តទុកដាក់លើការសិក្សា ពេលគ្រប់គ្នាសម្រាកនៅផ្ទះមួយរយៈដោយសារជំងឺកូវីដ១៩ បានណែនាំឱ្យ[យើង]យល់ថាការសិក្សាសំខាន់ណាស់ [យើង]បានយល់អំពីតម្លៃការសិក្សាពេលមិនមានសាលា។ លោកអភិបាលដដែលរូបនេះបានមានប្រសាសន៍ថា ៖ «យើងបានយកចិត្តទុកដាក់លើមិត្តសម្លាញ់របស់យើង យកចិត្តទុកដាក់លើទំនាក់ទំនង យើងបានមករៀននៅទីនេះណែនាំឲ្យយើងមានមិត្តភ័ក្តិច្រើន បង្កើតទំនាក់ទំនង-មិត្តភាព។ ការយកចិត្តទុកដាក់លើបរិស្ថានធម្មជាតិ សាលារបស់យើងមានសួនច្បារស្អាតណាស់ មានផ្កា មានស្មៅ មានដើមឈើ មានសត្វ… ពេលយើងយកចិត្តទុកដាក់លើធម្មជាតិ ធ្វើឱ្យយើងមានសេចក្តីសុខនិងសុខដុមរមនា»។ ចំណុចសំខាន់មួយទៀតដែលលោកអភិបាល អូលីវីយ៉េ បានលើកឡើងក្នុងឱកាសនោះដែរ គឺការយកចិត្តទុកដាក់គោរពចាស់ទុំ។ ការគោរពលោកគ្រូអ្នកគ្រូ បងប្រុស ពូ មីង និងមនុស្សចាស់ទុំផ្សេងៗទៀត …
លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំឱ្យយើងចេះយកចិត្តទុកដាក់» Read More »
លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យរោយផេះ ដែលជាប្រពៃណីព្រះសហគមន៍នាថ្ងៃដំបូងចូលក្នុងរដូវអប់រំពិសេស(រដូវ៤០ថ្ងៃឬ រដូវត្រណម) ។ ព្រះសហគមន៍ ប្រារព្ធបុណ្យរោយផេះដើម្បីរំឭកដល់គ្រីស្តបរិស័ទទាំងអស់ឱ្យរស់នៅដោយកែប្រែចិត្តគំនិត ជាពិសេសរំឭកអំពីកំណើតរបស់មនុស្សយើងដែលកើតមកពីធូលីដី និងស្លាប់ទៅវិញក៏ក្លាយទៅជាធូលីដីវិញ។ ពិធីបុណ្យនេះប្រារព្ធ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងធម្មទេសនា លោកថា រដូវ៤០ថ្ងៃដែលព្រះសគមន៍អញ្ជើញយើងឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម ក៏ប៉ុន្តែមរណៈភាពមិនបានបញ្ឈប់ដំណើររបស់យើងទេ ព្រោះបីថ្ងៃក្រោយមកព្រះយេស៊ូនឹងមានព្រះជន្មរស់ឡើងវិញ។ លោកថា ដូច្នេះយើងធ្វើដំណើររួមជាមួយព្រះយេស៊ូដែលរងទុក្ខលំបាក សោយព្រះទិវង្គត រហូតដល់ព្រះអង្គមានព្រះជន្មរស់ឡើងវិញដោយរុងរឿងទៅគង់ខាងស្ដាំព្រះបិតា។ ជាមួយគ្នានេះដែរ លោកអូលីវីយ៉េ ក៏បានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហាដែលយើងបានជួបកាលពីឆ្នាំ២០២០កន្លងទៅ ជាពិសេសកូវីដ១៩នេះ តើយើងមានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះនៅក្នុងគ្រួសារ សង្គម និងព្រះសហគមន៍? តើ៤០ថ្ងៃខាងមុខនេះយើងនឹងធ្វើដូចម្ដេចដើម្បីធ្វើជាមនុស្សថ្មី? លោកអភិបាលភូមិភាគភ្នំពេញអូលីវីយ៉េ ក៏បានផ្ដល់នូវអនុសាសន៍ចំនួន៤ចំណុចសម្រាប់ជួយដល់គ្រីស្តបរិស័ទដើម្បីដំណើររួមជាមួយព្រះយេស៊ូក្នុង៤០ថ្ងៃខាងមុខនេះគឺ៖ « ១) សូមឱ្យយើងការពារថែរក្សាជំនឿរបស់យើងដោយផ្ដល់សាក្ខីភាពពិតប្រាកដ។ យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលនិងអធិដ្ឋានថែមទៀត។ ២) ថែរក្សាសេចក្ដីសង្ឃឹមរបស់យើងដែលជាសញ្ញាសម្គាល់អំពីគ្រីស្តបរិស័ទ ទោះបីជាយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយព្រោះយើងមានព្រះគ្រីស្ត មានព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹងនៅក្នុងជីវិត។ ៣) សូមធ្វើជាគ្រីស្តបរិស័ទមួយរូបដែលបង្ហាញពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយនេះជាពេលវេលាដើម្បីជួយដល់អ្នកខ្វះខាត និងខ្វះសេចក្ដីសង្ឃឹម។ …
លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល
តាមរយៈសារតាមបណ្តាញសង្គមវ៉តស្អាប់ (WhatAPP) លោកអភិបាលអូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា ដែលRVAKhmer ទទួលបានថ្ងៃនេះ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យបងប្អូនគ្រីស្តបរិស័ទ អធិដ្ឋាន សម្រាប់សុខភាពរបស់លោកអភិបាលអ៊ីវ រ៉ាមូស ជាអតីតអភិព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានឆ្លងមេរោគកូវីដ ១៩ នៅប្រទេសបារាំង ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ សារដដែលនោះ លោកអភិបាលអូលីវីយេបានឲ្យដឹងទៀតថា ក្រៅពីលោកអភិបាលអ៊ីវរ៉ាមូស គឺមាន លោកបូជាចារ្យក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស (MEP)៦អង្គផ្សេងទៀត ដែលឆ្លងកូវីដ១៩ នៅផ្ទះថែរក្សាបូជាចារ្យចូលនិវត្តន៍របស់ក្រុមសាសនទូតនេះដែរ។ លោកអភិបាលអ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។ លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ ក្នុងភូមិ សែមបាដែលប្រទេសបារាំង។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៥៣ ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៧។ លោកទទួលតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ …
លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល Read More »
បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច
បេក្ខជន២៥នាក់នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បានទទួលអគ្គសញ្ញាលាបថ្ងាសក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដោយមានគ្រីស្តបរិស័ទជាច្រើននាក់បានចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីនេះប្រារព្ធឡើងនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច នាថ្ងៃទី៧ កុម្ភៈ ២០២១កន្លងមកនេះ។ ក្នុងពិធីនោះ លោកអភិបាលបានហៅបេក្ខជនចំឈ្មោះម្នាក់ម្ដងៗ មកផ្ដល់អគ្គសញ្ញាលាបថ្ងាស ដោយយកប្រេងគ្រីស្មា គូសជាសញ្ញាឈើឆ្កាងថ្ងាសបេក្ខជន។ លោកអភិបាលអូលីវីយ៉េ បានមានប្រសាសន៍ណែនាំដល់បេក្ខជនទាំង២៥នាក់នេះថា នេះជាពេលវេលាមួយដើម្បីឱ្យយើងពិចារណាអំពីភារកិច្ច អំពីតួនាទីរបស់យើងជាគ្រីស្តបរិស័ទនៅក្នុងសង្គមបច្ចុប្បន្ននេះ ដោយយកគំរូតាមលោកប៉ូល។ លោកលោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «គោលដៅរបស់យើងភ្ជាប់ជាមួយព្រះជាម្ចាស់ ស្គាល់សិរីរុងរឿងរបស់ព្រះជាម្ចាស់»។ លោកអូលីវីយ៉េ បញ្ជាក់ទៀតថា ព្រះវិញ្ញាណដ៏វិសុទ្ធជាសេចក្ដីស្រឡាញ់ហូរចេញពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណដ៏វិសុទ្ធជាសេចក្ដីក្លាហាន ជាកម្លាំងកាយកម្លាំងចិត្ត ជាព្រះជាម្ចាស់ផ្ទាល់ដែលប្រទានព្រះប្រាជ្ញាញ្ញាណឱ្យប្អូន និងឱ្យយើងទាំងអស់គ្នា ដើម្បីបំពេញភារកិច្ចរបស់យើងដូចសន្តប៉ូលបានប្រកាសដំណឹងល្អ។ លោកអភិបាលភូមិភាគភ្នំពេញ ក៏បានស្នើដល់គ្រីស្តបរិស័ទទាំងអស់ពិចារណា ធ្វើដូចម្ដេចដើម្បីអនុវត្តន៍ដូចលោកប៉ូល គឺភារកិច្ចនៃការប្រកាសដំណឹងល្អ? តើធ្វើដូចម្ដេចដើម្បីចូលរួមជាមួយព្រះយេស៊ូពេញមួយថ្ងៃ? លោកអភិបាលអូលីវីយ៉េ បន្ថែមដោយរំឭកដល់គ្រីស្តបរិស័ទទាំងអស់អំពីលក្ខណៈនិងអត្តសញ្ញាណរបស់គ្រីស្តបរិស័ទដែលជាព្រះបន្ទូលផ្ដាំផ្ញើរបស់ព្រះយេស៊ូគឺ «សូមស្រឡាញ់គ្នាទៅវិញទៅមកដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។ លោកបន្តទៀតថា អត្តសញ្ញាពិសេសមួយទៀតគឺយើងមានសមត្ថភាពលើកលែងទោសឱ្យគ្នាទៅវិញទៅមកដោយពឹងផ្អែកលើព្រះជាម្ចាស់ក្នុងនាមជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោកអូលីវីយ៉េបានបន្ថែមថា៖ «សម្រាប់យើងជាគ្រីស្តបរិស័ទ យើងត្រូវតែជាទូតនៃសេចក្ដីសុចរិត ជាទូតនៃភាពយុត្តិធម៌ ដោយធ្វើជាគំរូ ដោយប្រឆាំងនូវភាពអយុត្តិធម៌»។ បេក្ខជន ភឿន តារា ជាអ្នកបម្រើអាសនៈនៅព្រះវិហារសន្តយ៉ូសសែប ផ្សារតូច បានឱ្យដឹងថា លោកសប្បាយចិត្តដោយបានទទួលអគ្គសញ្ញាលាបថ្ងាស …
បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច Read More »
លោកអភិបាលអូលីវីយ៉េ៖ «សូមយកព្រះយេស៊ូជាគំរូ សម្រាប់ជីវិតរបស់យើង»
«សូមយកព្រះយេស៊ូជាគំរូសម្រាប់ជីវិតរបស់យើង ព្រះយេស៊ូធ្វើយ៉ាងណា សូមធ្វើយ៉ាងហ្នឹងដែរ។ ព្រះយេស៊ូស្រលាញ់ សូមឲ្យយើងចេះស្រលាញ់ដែរ។ ព្រះយេស៊ូលើកលែងទោស សូមឲ្យយើងចេះលើកលែងទោសដែរ។ ព្រះយេស៊ូព្យាបាល សូមឲ្យយើងចេះយកចិត្តទុកដាក់..»។ នេះជាការថ្លែងឡើងរបស់អភិបាលភូមិភាគភ្នំពេញ លោកអភិបាលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ទៅកាន់បេក្ខជនបេក្ខនារីចំនួន៤០នាក់ក្នុងពិធីទទួលអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍ព្រះវិហារសន្ត យ៉ូសែប ស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។ លោកអភិបាលបានបន្តដោយសុំឲ្យគ្រីស្តបរិស័ទចេះទូលអង្វរព្រះជាម្ចាស់ដូចក្នុងគម្ពីរមនុស្សឃ្លង់ទូលអង្វរព្រះយេស៊ូសុំព្យាបាលគាត់ឲ្យជា។ ហេតុនេះ ត្រូវទូលអង្វព្រះជាម្ចាស់ សូមព្រះអង្គប្រទានជីវិតថ្មី ព្រះវិញ្ញាណថ្មី ខ្យល់ដង្ហើមថ្មី ដែលណែនាំឲ្យធ្វើជាមនុស្សថ្មីដែរ។ លោកលើកឡើងថា «សូមឲ្យយើងមានចិត្តស្មោះចំពោះព្រះអង្គ ចំពោះឪពុកម្តាយ យកចិត្តទុកដាក់ក្នុងការងារ រួមទាំងការងារព្រះសហគមន៍។ សូមយើងទូលអង្វររាល់ថ្ងៃ អធិដ្ឋានរាល់ថ្ងៃ សូមព្រះអង្គអាណិតអាសូរដល់យើង។ យើងជាមនុស្សដែលពោរពេញដោយអំពើបាប យើងចង់មានជីវិតថ្មី»។ លោកអភិបាលរូបនេះក៏បានដាស់តឿនដល់បេក្ខជនបេក្ខនារីចំនួន៤០នាក់ ពេលទទួលជីវិតថ្មីត្រូវចេញទៅប្រកាសនិងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ជាពិសេសបេក្ខជនបេក្ខនារីទាំងនេះទទួលអគ្គសញ្ញាលាបថ្ងាស សូមឲ្យទទួលពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺជីវិតជារៀងរហូតពេញមួយជីវិត។ បេក្ខជនបេក្ខនារីទាំង៤០នាក់នេះ ភាគច្រើនជាកូនចៅគ្រីស្តបរិស័ទដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីកុមារ។ បន្ទាប់ពីប្រារព្ធពិធីអគ្គសញ្ញាលាបថ្ងាសនិងពិធីអរព្រះគុណព្រះជាម្ចាស់រួច ដោយសារឆ្នាំនេះព្រះសហគមន៍កំណត់ជាឆ្នាំសន្តយ៉ូសែប លោកអភិបាលអូលីវីយេ បានប្រគល់រូបសំណាកសន្តយ៉ូសែប ដល់ព្រះសហគមន៍ ដើម្បីតម្កល់ទុកក្នុងព្រះសហគមន៍ស្អាងនេះសម្រាប់អធិដ្ឋាន។ ក្នុងនោះក៏មានពិធីជូនពរឆ្នាំថ្មី និងអបអរសាទរខួប១២ឆ្នាំ ក្នុងមុខងារជាអភិបាលភូមិភាគភ្នំពេញ របស់លោកអភិបាលអូលីវិយេផងដែរ៕
បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១
បេក្ខជនបេក្ខនារីចំនួន៧៧នាក់មកពីព្រះសហគមន៍កាតូលិកនានា នៃមណ្ឌលសកម្មភាពតាកែវ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចូលក្នុងព្រះសហគមន៍កាតូលិកក្នុងជំហានទី១ ដើម្បីបន្តដំណើរឈ្វេងយល់អំពីព្រះបន្ទូល រហូតទទទួលអគ្គសញ្ញាជ្រមុជទឹក។ ពិធីទទួលប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តី ម៉ារីញញឹម ភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីអភិបាលភូមិភាគភ្នំពេញ លោក អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ។ ក្នុងពិធីនេះ លោកអូលីវីយ៉េ រួមជាបងប្អូនគ្រីស្តបិរស័ទ បានទទួលស្វាគមន៍បងប្អូនទាំង៧៧រូបនេះយ៉ាងកក់ក្តៅ និងឱឡារិកបំផុត ក្រោយពេលបានដឹងអំពីគោលបំណងយ៉ាងច្បាស់លាស់របស់បងប្អូនដែលបានសុំចូលព្រះសហកមន៍។ មានប្រសាសន៍ទៅកាន់បងប្អូនជំហានទី១ទាំងនេះ លោកអភិបាលអូលីវីយេ បានថ្លែងថា ៖ «ខ្ញុំរំភើបណាស់ដែលមានបងប្អូនច្រើនដូចនេះសុំចូលក្នុងព្រះសហគមន៍។ ខ្ញុំរំភើប ដែលចម្លើយរបស់បងប្អូនសុំចូលព្រះសហគមន៍គឺ ខ្ញុំសុំជំនឿ និងជំនឿនេះណែនាំឲ្យខ្ញុំទទួលជីវិតអស់កល្បជានិច្ច»។ លោកអភិបាលភូមិភ្នំពេញរូបនេះបានបន្តទៀតថា គ្រប់គ្នាមានគោលដៅជីវិត ដែលគោលដៅនៃជីវិតនេះមិនមែននៅលើផែនដីនេះទេ ប៉ុន្តែសម្រាប់ត្រៀមខ្លួនឲ្យបានទៅដល់ស្ថានបរមសុខ។ លោកបានបញ្ជាក់ថា ៖ «នៅក្នុងព្រះយេស៊ូ យើងអាចរកឃើញផ្លូវនៃជីវិតអស់កល្បជានិច្ច។ ផ្លូវនេះចាប់ផ្តើមពេលនេះ យើងសុខចិត្តដើរតាមព្រះយេស៊ូ»។ ដំណើរនេះនាំឲ្យមានការកែប្រែចិត្តគំនិត បន្តិចម្តងៗដើម្បីចូលក្នុងជីវិតរបស់ព្រះយេស៊ូ ដើម្បីចូលក្នុងជីវិតព្រះសហគមន៍ ដើម្បីឲ្យព្រះបន្ទូលចូលក្នុងដួងចិត្តរបស់យើង ណែនាំឲ្យយើងរស់នៅតាមព្រះបន្ទូលដែលយើងបានស្តាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទទួលអំណរសប្បាយ និងជីវិតថ្មី។ នេះបើតាមការលើកឡើងរបស់លោកអភិបាលអូលីវីយ៉េ។ លោកក៏បានរំឭកឲ្យបងប្អូន ចេះចែករំលែកអំណរសប្បាយនិងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដល់បងប្អូនឯទៀតៗ។ …
បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១ Read More »