Bouren Mno

កុមារចូលរួម​បោះជំរំ​​​ដើម្បី​ស្គាល់​ខ្លួនឯង ព្រះជាម្ចាស់ និង​អ្នក​ជុំវិញ​

កុមារ​គ្រីស្តបរិស័ទជិត​១០០នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១១ដល់​១៧ឆ្នាំមកពី​​​​ព្រះសហគមន៍​ចំនួន​៨ ក្នុង​​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាង​ជើង​ ចូល​រួមបោះ​​ជំរំ​ក្រោម​ប្រធានបទ «ជាអ្នក ជាខ្ញុំ ជាយើង» ដើម្បី​ស្គាល់​ខ្លួន​ឯង ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​ក៏​ដូច​ជាមនុស្ស​ជុំវិញ​ និង​មាន​អំណរ​សប្បាយ​​រួមគ្នា​ក្នុង​ឱកាស​វិស្សមកាល​។​ កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​នារាជធានីភ្នំពេញ ណែនាំ​​ដោយ​ក្រុម​យុវជន​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង នា​ថ្ងៃ​ទៅ​៣១​ ខែ​សីហា ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា។ ​ដូចគ្នា​ផងដែរ លោក​ប៉ូល រ៉ាវី សុភារ៉ុង ជាសមាជិកគណៈកម្មការ​សម្របសម្រួល​និង​ជា​ប្រធាន​ក្រុម​ពិធីករក្នុងកម្មវិធី​បោះជំរំកុមារនេះ​ និយាយ​ថា កម្មវិធីនេះ គឺឲ្យ​កុមារ​ស្គាល់​ពី​អត្ថន័យ​និង​ទំនាក់​ទំនង​រវាង​«អ្នក» គឺ​រវាង​ព្រះជាម្ចាស់​និង​កុមារផ្ទាល់​​ និង​ «ខ្ញុំ និង​យើង» ដើម្បី​ឱ្យ​កុមារ​យល់​ពី​ខ្លួនឯងជានរណា និង​មាន​តួនាទី​អ្វី​និងគួរ​​ប្រព្រឹត្ត​ខ្លួន​បែប​ណា​ខ្លះ។ លោកឧបដ្ឋាក​ ថៃ រតនៈ (ប៊ុនលី) អ្នក​រៀបចំ​កម្មវិធី​និង​ជា​វាគ្មិន​បាន​ឲ្យដឹងថា ការ​ស្គាល់​ខ្លួនឯង​សំខាន់​ មិន​ថា​នៅ​ក្នុង​ផ្ទះ ក្នុង​ព្រះសហគមន៍ និង​នៅក្នុង​សង្គម​ គឺ​ឲ្យ​កុមារ​​យល់ពី​តួនាទី​របស់​ខ្លួន​តាម​កន្លែង​នីមួយៗ។​ លោក​បញ្ជាក់ថា «ប្រសិន​បើ​យើង​មិន​ស្គាល់​ខ្លួនឯង​នាំ​ឱ្យ​វង្វេង មិនមាន​ជីវិត​ប្រសើរ​ទេ ព្រោះ​ពិភពលោក​ផ្លាស់​ប្ដូររហូត មាន​អ្នក​លេង​ហ្គេម​ច្រើន គាត់​អាច​នឹង​តាមគេ​»។ កុមារ​ទាំង​អស់នោះ​មក​ពី​ព្រះសហគមន៍​ ផ្សារតូច អរិយក្សត្រ ពោធិ៍ធំ ក្ដីកណ្ដាល ព្រែកតាទែន កំពង់ហ្លួង សែនសុខ និងស្វាយប៉ាក។ …

កុមារចូលរួម​បោះជំរំ​​​ដើម្បី​ស្គាល់​ខ្លួនឯង ព្រះជាម្ចាស់ និង​អ្នក​ជុំវិញ​ Read More »

ព្រះសហគមន៍​ដ៏​មាន​ជីវិត”

អភិបូជា​និង​ប្រសិទ្ធី​ពរ​លើ​អាគារ​ថ្មី នៅ​ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ អេសាយ ២២,១៩-២៣យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម។ អស ២២,អត្ថបទ​ទី​២៖ រ៉ូម ១១,៣៣-៣៦តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍*​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ពិត​មែន សំណួរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​សំណួរ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​តែ​ស្ដាប់​សម្រាប់​យើង​ដែរ។ ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត​ថា “តើ​ខ្ញុំ​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​យើង​ដែរ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យើង​មើល​អំពី​លោក​សិលា ឲ្យ​យើង​មើល​អំពី​របៀប​ដែល​ព្រះសហគមន៍​រស់​នៅ​សព្វ​ថ្ងៃ និង​ចែក​តួនាទី​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​លោក​សិលា​បាន​ឆ្លើយ​ដោយ​នាម​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​ព្រះសង្គ្រោះ លោក​ដែល​យាង​មក​ដើម្បី​នៅ​ជា​មួយ​យើង ដែល​មាន​ព្រះជន្ម​គង់​នៅ”។ មាន​តែ​លោក​សិលា​ដែល​មាន​ចម្លើយ​យ៉ាង​ត្រឹម​ត្រូវ អ្នក​ផ្សេង​គេ​ថា​ជា​លោក​អេលី ជា​ព្យាការី​ណា​ម្នាក់…។ ប៉ុន្តែ លោក​សិលា​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា “លោក​ជា​ព្រះគ្រីស្ត ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ ចម្លើយ​នេះ ណែនាំ​ឲ្យ​លោក​សិលា​ទទួល​តួនាទី​ថ្មី​មួយ​ភ្លាម “ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​សិលា​ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះសហគមន៍​របស់​ខ្ញុំ”។ នៅ​ពេល​លោក​សិលា បាន​ឆ្លើយ​យ៉ាង​ច្បាស់​លាស់​អស់​ពី​ជំនឿ​របស់​គាត់​ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត។ ប៉ុន្តែ គាត់​មិន​គិត​ថា​គាត់​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដឹក​នាំ​ក្រុម​គ្រីស្ត​ទូត …

ព្រះសហគមន៍​ដ៏​មាន​ជីវិត” Read More »

មណ្ឌល​លីនដាល់វា​​ផ្តល់​ការអប់រំ​និង​ថែទាំ​កុមារ​ក្រីក្រ​

អគារ​កម្ពស់​២​ជាន់ បាន​ស្ថាបនា​ឡើង​ដើម្បី​​ទទួល​ថែទាំ​កុមារ​តូច​ ដែល​ភាគ​ច្រើន​ជា​កូនៗ​របស់​កម្មករ-ការិនី​រោង​ចក្រ​កាត់ដេរ នៅ​​ក្នុងភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ នារាជធានីភ្នំពេញ​ ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងបងប្អូនគ្រីស្តបរិស័ទនិង​ពុទ្ធបរិស័ទ​ចូលរួមប្រមាណជា១០០នាក់។កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ។ អគារ​ថ្មី​នេះ មាន​ឈ្មោះ​ថា​មណ្ឌលលីនដាល់វា ដែល​គ្រប់​គ្រង​ដោយ​​ក្រុមគ្រួសារបុត្រីនៃមេត្តាករុណាកម្ពុជា។ ក្នុងពិធី​សម្ពោធ ដោយ​មាន​ពិធី​ថ្វាយ​អភិបូជាអរព្រះគុណ​ព្រះជាម្ចាស់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានមានប្រសាសន៍ក្នុង​ធម្មទេសនា​ថា មណ្ឌលនេះដូចជាភូមិបេថ្លេហឹមដ៏តូចមួយដែលជាកន្លែងយ៉ាងពិសេស ដើម្បីទទួល​ស្វាគមន៍កុមារ​​ឲ្យ​ទទួល​បាន​ការសិក្សា​អប់រំ ហើយ​ជា​កន្លែង​មួយ​ ដែល​ផ្តល់​សេចក្តីស្រឡាញ់​ និង​ថែរក្សា​តាម​របៀប​ព្រះនាង​ម៉ារី។ លោកអភិបាលបាន​បន្ថែមថា ស្នាដៃដែលមណ្ឌល​មាន សេវាកម្មដែលមណ្ឌលមាន របៀបដែលមណ្ឌលបង្ហាញសេចក្ដីស្រលាញ់ដល់កុមារ​និង​អ្នក​ជិត​ខាង គឺ​មក​ពី​​ការ​ លើកតម្កើងសិរីរុង​រឿង​របស់ព្រះជាម្ចាស់ពីព្រឹកដល់យប់ និងព្រះនាងម៉ារីជាគំរូមួយដើម្បីថែរក្សាសេចក្ដី​ស្រលាញ់​ដែល​ទទួល​ពីព្រះជាម្ចាស់។ មណ្ឌលលីនដាល់វា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដោយក្រុមគ្រួសារបុត្រីមេត្តាករុណានៃសន្តវ៉ាំងសង់ដឺប៉ូលនៅលើដីជួលមួយកន្លែង ក្នុងភូមិព្រៃទាទី១នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងសម្រាប់ សុវត្ថិភាព និងការថែទាំកុមារតូច។ ដូនជី ដេសាកូឡា ជូលី ជាតំណាង​ប្រធាន​អង្គការ​បុត្រីមេត្តាករុណា​​នៅកម្ពុជាបានឱ្យដឹងថា ក្នុងតំបន់នេះភាគច្រើនមាន​ជនចំណាកស្រុក​ពីខេត្តផ្សេងៗ​ធ្វើ​ការងារ និង​រក​ចំណូល​ តាមរោងចក្រនានា ហើយក្រុមគ្រួសារខ្លះគ្មាន​លទ្ធភាពនិង​គ្មាន​អ្នក​មើល​ថែ​និង​ដឹកជញ្ជូន​កូនៗ​ទៅសាលា ដូច្នេះ រាល់​ថ្ងៃ​ពួកគេបានចាក់សោរពី​ខាង​​ក្រៅ​នៅពេល​ចេញទៅ​ធ្វើការ​ឬ​រក​ស៊ី​ ដោយឱ្យកូនៗរបស់ពួកគេនៅក្នុងបន្ទប់ …

មណ្ឌល​លីនដាល់វា​​ផ្តល់​ការអប់រំ​និង​ថែទាំ​កុមារ​ក្រីក្រ​ Read More »

លោក​ដាម៉ូ ក្លាយជា​បព្វជិត​សហជីវិន​ព្រះយេស៊ូដំបូងនៅកម្ពុជា

គ្រីស្តបរិស័ទ​ជាង​២០០០នាក់​ អាជ្ញាធរ​ដែនដី និង​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ចូលរួម​ពិធី​អគ្គសញ្ញាតែង​តាំង​ជា​បូជាចារ្យរបស់​លោក​ម៉ាតាំង​ ជួរ ដាម៉ូ ក្នុងក្រុម​បព្វជិត​សហជីវិន​ព្រះយេស៊ូ ក្រោមអធិបតីភាព​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោកអភិបាល​និង​​បូជាចារ្យ​ជាច្រើន​អង្គ។ លោកអភិបាល​អធិបតី មានប្រសាសន៍​ក្នុងធម្មទេសនា​ថា ថ្ងៃនេះ ជាអំណរ​សប្បាយ​របស់​ក្រុម​សហជីវិន​ព្រះយេស៊ូ​ និង​ព្រះសហគមន៍​កាតូលិក​នៅកម្ពុជា​ដែលជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃនេះ ​ទទួល​ស្វាគមន៍លោក​ដាម៉ូ​​​ក្នុងក្រុម​បូជាចារ្យ។ «សម្រាប់​ព្រះសហគមន៍​យើង​ខ្ញុំ​ ទទួល​បូជាចារ្យ​ថ្មីមួយរូប មិន​មែន​រឿង​ធម្មតា​ទេ។ ជា​រឿង​ដែល​យើង​មាន​ម្តងៗ។» លោកអភិបាល​បន្ថែម។ ព្រះសហគមន៍ប្រទេស​កម្ពុជា កម្រមានពិធីតែង​តាំង​បូជាចារ្យ​ណាស់ ក្រោយពេល​ដែល​កម្ពុជា​បាន​ធ្លាក់​ក្នុងភ្លើង​សង្គ្រាម​របប​អាវ​ខ្មៅ។ បច្ចុប្បន្ននេះ មាន​បូជាចារ្យជាតិ​ខ្មែរជាបូជាចារ្យ​ភូមិភាគ ចំនួន​១០​រូបក្នុងចំណោម​សាសនាទូត​និង​បព្វ​ជិត​ជាង​១០០នាក់​ដែល​កំពុង​បម្រើការងារ​នៅ​ក្នុងភូមិភាគ​ទាំង​បីដែល​មាន​​​ព្រះសហគមន៍​ជាង​១០០កន្លែង។ លោកអភិបា​ល​បន្ថែម​ថា នៅពេលនេះ លោក​ដាម៉ូ​នឹងក្លាយជា​អ្នក​បម្រើ​របស់​ព្រះយេស៊ូ ដោយ​ដើរ​តាម​ព្រះអង្គ  និង​ជាអ្នកបម្រើ​ក្នុងក្រុម​សហជីវិន​ព្រះយេស៊ូ​ដែលបាន​ស្រឡាញ់​ព្រះសហគមន៍កម្ពុជា​ជា​ពិសេស​។ លោកអភិបាល​បាន​ដាស់​តឿននូវ​មុខងារ​ជា​អ្នក​បម្រើ​ ​៣​ចំណុច​ដល់​លោក​បូជាចារ្យ​ថ្មីគឺ​ ទី១ ជាអ្នកបម្រើ​ព្រះបន្ទូល​ដំណឹងល្អរបស់​ព្រះជាម្ចាស់​ដែលយើង​ត្រូវ​តែ​ប្រកាស និង​ត្រូវ​​ណែនាំ​ដល់​កុមារ​និង​​យុវជន ដល់​មនុស្ស​គ្មាន​ចំណេះដឹង និង​ត្រូវ​ប្រកាស​គ្រប់​កាលៈទេសៈនៃ​ជីវិត​។ រីឯទី២​ ជាអ្នក​បម្រើតាម​ផ្លូវ​វិញ្ញាណ​ ដើម្បី​ជួយ​ឲ្យព្រលឹង​របស់​មនុស្ស​លោក​អាច​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​អាថ៌កំបាំង​នៃជីវិត​ផ្ទាល់​ខ្លួន​​ ដើម្បីទទួល​អគ្គសញ្ញា​នានា ដើម្បី​ចិញ្ចឹម​ផ្លូវ​វិញ្ញាណ​ឲ្យ​រីក​ចម្រើននិង​ជាប់​ជាមួយ​ព្រះជាម្ចាស់​ជានិច្ច។ និង​ទី៣ ជា​អ្នក​បម្រើ​ព្រះហឫទ័យ​ប្រណីសន្តោស​របស់​ព្រះជាម្ចាស់​ គឺ​ត្រូវ​ជួយ​​សម្រុះសម្រួល​ ជួយ​អ្នក​ក្រីក្រ អ្នកជំងឺ និង​ទណ្ឌិត​ ជួយ​អ្នក​តូចតាច​ដែល​គេ​បាន​បោះ​បង់​ចោល បងប្អូន​គ្រីស្ត​បរិស័ទ អ្នក​ស្វែង​រក​ព្រះជាម្ចាស់​ និង​បម្រើ​យុត្តិធម៌​នៅក្នុងសង្គម។ ក្នុងនោះ​ដែរ …

លោក​ដាម៉ូ ក្លាយជា​បព្វជិត​សហជីវិន​ព្រះយេស៊ូដំបូងនៅកម្ពុជា Read More »

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់

អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ បាត់ដំបង ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យើងមានបងប្រុសហ្វ្រង់ស៊ីស្កូដែលធ្វើការប្រចាំនៅប្រទេសកម្ពុជា ទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក។ យើងមានឧបដ្ឋាក ប៉ូល សាន ដែលនឹងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ឆ្នាំ២០២៣ជាឆ្នាំដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានអំណោយដល់ព្រះសហគមន៍យើងមែនទែន។ ថ្ងៃនេះ មុនគេបង្អស់ខ្ញុំសូមនិយាយថា “សូមស្វាគមន៍លោកដាម៉ូ ចូលនៅក្នុងក្រុមបូជាចារ្យ”។ ពិតមែនលោក ដាម៉ូ ម៉ាតាំង សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដ៏ធំធេង នៅពេលនេះលោកទៅជាអ្នកបម្រើរបស់ព្រះយេស៊ូ តាមព្រះយេស៊ូ។ អ្នកបម្រើតាមរយៈក្រុមជេស្វីត ដែលបានស្រឡាញ់ទ្វីបអាស៊ីយ៉ាងខ្លាំង យើងនឹកឃើញដល់ហ្វ្រង់ស្វ័រសាវីយ៉េ ដែលបានទៅដល់ប្រទេសឥណ្ឌា ប្រទេសជប៉ុនមុនគេបង្អស់។ យើងនឹកឃើញដល់ …

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ Read More »

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ

នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្វាគមន៍លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមកថ្វាយអភិបូជា «លើកតម្កើងព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» និងមានប្អូនៗទាំង១១នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស។ពេលចាប់ផ្តើមអភិបូជា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ  យើងមានអំណរសប្បាយដែលមានប្អូនៗ១១នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស ប្អូនៗនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ នឹងធ្វើឲ្យប្អូនៗទៅជាគ្រីស្តបរិស័ទពេញទី និងក្លាយជាអ្នកជួយព្រះសហគមន៍នៅទីនេះក្នុងការប្រកាសដំណឹងល្អ។ព្រះអំណោយទានទាំង៧គឺ៖ទី១ប្រាជ្ញា ទី២ការឈ្លាសវៃ ទី៣ការចេះផ្តល់ដំបូន្មាន ទី៤ចិត្តអង់អាច ទី៥ចំណេះដឹង ទី៦ការគោរពប្រណិប័តន៍ព្រះជាម្ចាស់គ្រប់ពេលវេលា និងទី៧ការគោរពកោតខ្លាចព្រះជាម្ចាស់។ក្នុងធម្មទេសនាលោកអភិបាលបានបន្តថា ពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយក្លាយជាគ្រីស្តបរិស័ទពេញវ័យ ឲ្យយើងក្រោកឡើងដើម្បីហ៊ានទៅជួបអ្នកដទៃដែរ និងចេញទៅបម្រើបងប្អូន ជាពិសេសបម្រើងអស់អ្នកដែលត្រូវការយើង អ្នកដែលរងទុក្ខលំបាកច្រើន ហើយឲ្យយើងក្រោកឡើងដូចនាងម៉ារី ដើម្បីទទួលបានសុភមង្គលដូចព្រះនាងដែលបានចូលស្ថានបរមសុខ។លោកបូជាចារ្យ សិលា គីម ជុង អ៊ី ទទួលខុសត្រូវព្រះសហគមន៍ព្រែកក្របៅបានឲ្យដឹងថា៖ លោកសប្បាយចិត្តណាស់ ដោយសារព្រះសហគមន៍ព្រែកក្របៅ មានប្អូនៗ១១នាក់ទទួលអគ្គសញ្ញាលាបថ្ងាស។លោកបន្ថែមថា ពួកគាត់ចូលរួមបម្រើព្រះសហគមន៍ ចេះអធិដ្ឋាន ទោះបីគេមានការងាររវល់ក៏ដោយ …

អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ Read More »

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី”

អភិបូជា​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង។ វវ ១១,១៩អត្ថបទ​ទី​២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ១​ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ។ លក ១,៣៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! សប្តាហ៍​មុន តំណាង​យុវជន​យើង​បាន​ចូល​រួម​ថ្វាយ​អភិបូជា​ជា​មួយ​សម្តេច​ប៉ាប រួម​ជា​មួយ​យុវជន​មក​ពី​ទូទាំង​ពិភព​លោក​ជាង ១,៥០០,០០០​នាក់។ ពេល​នោះ​ជា​ពេល​វេលា​ពិសេស សម្រាប់​តំណាង​យុវជន​កាតូលិក​កម្ពុជា​យើង​មាន​៤៥​នាក់ ដែល​បាន​ចូល​រួម​ជា​មួយ​លោក​អភិបាល លោក​ឪពុក លោក​ឧបដ្ឋាក បង​ស្រី។ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដែល​យើង​មាន​បទ​ពិសោធន៍​អំពី​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មក​ប្រហែល​១៨០​ប្រទេស​ដើម្បី​ចូល​រួម​ដោយ​មាន​លោក​អភិបាល​និង​លោក​បូជាចារ្យ​មួយ​ចំនួន។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទោះ​បី​សប្តាហ៍​មុន​យើង​ជួប​ជា​មួយ​សម្តេច​ប៉ាប និង​គ្រីស្ត​បរិស័ទ​រួម​ជា​មួយ​យុវជន​រាប់​លាន​នាក់ ពីរ​បី​សប្ដាហ៍​មុន​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​ជា​មួយ​គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​បារាំង និង​ថ្ងៃ​នេះ​ខ្ញុំ​ថ្វាយ​អភិបូជា​ជា​មួយ​បង​ប្អូន។ តាម​ពិត ទោះ​បី​យើង​នៅ​គ្នា​ច្រើន​ឬ​គ្នា​តិច​ក៏​ដោយ យើង​ជា​ព្រះសហគមន៍​កាតូលិក​តែ​មួយ នៅ​ប្រទេស​នីមួយៗ រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​កន្លែង​នីមួយៗ​យើង​មាន​គ្រីស្ត​បរិស័ទ​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​ជួប​ជុំ​គ្នា​ដើម្បី​លើក​តម្កើង​សេរីរុង​រឿង​របស់​ព្រះជាម្ចាស់។ សប្តាហ៍​មុន ទោះបី​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ក៏​ដោយ យើង​ដឹង​ថា​ថ្ងៃ​នេះ​ក៏​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ម្យ៉ាង​ដែរ។ បន្តិច​ទៀត ពេល​យើង​សូត្រ​ធម៌​ព្រះកាយ​ក៏​យើង​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប សម្រាប់​លោក​អភិបាល សម្រាប់​បូជាចារ្យ​និង​គ្រីស្ត​បរិស័ទ​ទាំង​អស់។ នេះ​ជា​ការ​អស្ចារ្យ​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រប់​ពេល​វេលា …

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី” Read More »

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ កិច្ចការ​គ្រីស្ត​ទូត ១២,១-១១«សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!»។ កក ១២,៨អត្ថបទ​ទី​២៖ ធីម៉ូថេ ទី​២ ៤,៦-៨,១៧-១៨ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ២​ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! “មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​បាន​សួរ​ក្រុម​គ្រីស្ត​ទូត​នៅ​ព្រឹក​នេះ។ នៅ​ពេល​លោក​ម៉ូសេ បាន​សួរ​ទៅ​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គ​ជា​នរណា? ព្រះជាម្ចាស់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជា​ខ្ញុំ” ចម្លើយ​នេះ​ជា​ចម្លើយ​ដែល​ណែនាំ​ឲ្យ​មាន​អាថ៌​កំបាំង​មែន​ទែន ដោយសារ​មាន​តែ​ខ្ញុំ​ផ្ទាល់​ដែល​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ចម្លើយ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​គិត​ពិចារណា សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ដើរ​តាម​ព្រះយេស៊ូ តើ​ចម្លើយ​ខ្ញុំ​ជា​ខ្ញុំ​ជា​ចម្លើយ​គ្រប់​គ្រាន់​ឬ​ទេ? សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ពិចារណា​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​រក​ឃើញ​អត្ថន័យ​ដ៏​ថ្លៃ​ថ្នូរ នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ជា​នរណា​ដែល​ជា​សាវ័ក​របស់​ព្រះយេស៊ូ? តើ​ខ្ញុំ​ជា​នរណា​ជា​ខ្មែរ​មួយ​រូប​ដែល​ដើរ​តាម​ព្រះយេស៊ូ? តើ​អត្ត​សញ្ញាណ​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ? បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គំរូ​ពិសេស​ដើម្បី​ដឹកនាំ​យើង និង​ដើម្បី​ឲ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ …

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល” Read More »

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness

ការ​អប់រំ​ទី​៣​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ដើម្បី​សាង​សង់​ដំបូល​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់។ តាម​ពិត​អស់​មួយ​ជីវិត​របស់​យើង យើង​ស្វែង​យល់​និង​ស្វែង​រក​យើង​ផ្ទាល់​ខ្លួន​ជា​នរណា។ យើង​អាច​មើល​តាម​ពេល​វេលា តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង បន្តិច​ម្តងៗ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅៗ ខ្ញុំ​ជា​នរណា? កញ្ចក់​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​ស្គាល់​ខ្លួន​ឯង​គឺ​បង​ប្អូន​ឯទៀតៗ ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​មួយ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​ចាប់​ផ្តើម​យល់​យើង​ជា​មនុស្ស​របៀប​ណា។ ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង គោលដៅ​កំពូល​នៃ​ជីវិត​របស់​យើង យើង​អាច​ចែក​ជា​៣​ជម្រើស គឺ​ទី​១ បង្កើត​គ្រួសារ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ទី​២ ចូល​ក្នុង​ក្រុម​បុព្វជិត​បុព្វជិតា ដែល​ថ្វាយ​ខ្លួន​ទៅ​លើ​ព្រះជាម្ចាស់ ទី​៣ ធ្វើ​ជា​បូជាចារ្យ។ យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន៖ សរសរ​ទី​១ ជំនឿ ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ចាស់​ទុំ។ មាន​អ្នក​ខ្លះ គេ​មាន​បទ​ពិសោធន៍​ទទួល​ខុស​ត្រូវ​ពី​ក្មេង ដូច្នេះ​គេ​បាន​កសាង​ជីវិត​ជា​មនុស្ស​ចាស់​ទុំ​ហើយ ដោយ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​មើល​ឃើញ ចេះ​យល់​ដឹង…។ ព្រះនាង​ម៉ារី នៅ​ពេល​ទទួល​ដំណឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​គាត់​មាន​បទ​ពិសោធន៍​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ជំនឿ​ពី​ដើម​រៀង​មក។ ទោះ​បី​យើង​មាន​បទ​ពិសោធន៍​ខ្លី​នៅ​ក្នុង​ជំនឿ អាស្រ័យ​លើ​យើង​ចូល​ជ្រៅ​នៅ​ក្នុង​ជំនឿ​នេះ​ឬ​អត់។ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​បាន​ទទួល​ព្រះអំណោយ​ពិសេស​ដើម្បី​ដឹង​ខុស​ដឹង​ត្រូវ …

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness Read More »

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ លវ ២៣,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ។ មថ ១៣,៥៧ បង​ប្អូន​ជា​ទី​ស្រឡាញ់! នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​នេះ ឱ្យ​យើង​គិត​ថា​ប្រសិន​បើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ឱ្យ​យើង​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ឱ្យ​យើង​ចេញ​ពី​ប្រទេស​កំណើត​របស់​យើង ទៅ​ប្រទេស​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​លោក​អភិបាល គីគេ ដូច​ខ្ញុំ និង​លោក​ឪពុក​មួយ​ចំនួន​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​គិត​ថា​យើង​មិន​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ត្រូវ​នៅ​ទ្វីប​អឺរ៉ុប​ឬ​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ​ខ្លាច​ថា ពេល​យើង​ត្រលប់​ទៅ​ស្រុក​ខ្មែរ គេ​មិន​ចេះ​ទទួល គេ​មិន​ចេះ​ស្ដាប់ គេ​មើល​យើង​ជា​អ្នក​ដែល​វង្វេង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សប្បាយ​ចិត្ត ដោយ​សុវត្ថភាព​ដើម្បី៖ ទី​១ ចែករំលែក​បទ​ពិសោធន៍ ដោយ​ពិចារណា​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ពិសេស​អស្ចារ្យ រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​នេះ ខ្ញុំបានចូលក្នុង​ព្រះសហគមន៍​កាតូលិក​ដែល​ជា​ព្រះសហគមន៍​សកល​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​យក​ពេល​វេលា​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ភូមិភាគ​របស់​ខ្ញុំ​វិញ? ដោយ​សារ យើង​មិន​មែន​ជា​យុវជន​យុវនារី​មួយ​រូប …

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព” Read More »

Subscribe to our newsletter

Don't miss new updates on your email