យុវជនប្រមាណជា១០០នាក់ចូលរួមឈ្វេងយល់អំពីការត្រាស់ហៅ
កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនប្រមាណជា១០០នាក់ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញ បានចូលរួម កម្មវិធីបោះជំរុំសម្រាប់ការត្រាស់ហៅដែលរៀបចំឡើងដោយ គណៈកម្មការដើម្បីការត្រាស់ហៅ ក្រោមប្រធានបទ «ពេលវេលានៅជាមួយព្រះយេស៊ូ» នៅរមណីយដ្ឋាន ឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ស្ថិតនៅក្នុងខេត្តកែប។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកបូជាចារ្យជាច្រើនអង្គ ក្រុមបព្វជិត-ជិតា ជាច្រើនផងដែរ។ បើតាមប្រសាសន៍របស់លោកបូជាចារ្យ វី សំណាង ជាគណៈកម្មការកម្មវិធីការត្រាស់ហៅនេះបានឱ្យដឹងថា ទិសដៅសំខាន់នៃកិច្ចបោះជំរំនេះ គឺជួយតម្រង់ទិសដល់ យុវជន យុវនារីដែលមានបំណងចង់ដឹងនិងឈ្វេងយល់អំពីការត្រាស់ហៅក្នុងជីវិតរបស់ខ្លួន និងរបៀបថ្វាយខ្លួនទៅព្រះជាម្ចាស់។ លោកបូជាចារ្យសំណាង បន្ថែមថា នៅក្នុងកម្មវិធីនេះ យុវជនទាំងអស់មានឱកាសនៅជាមួយព្រះយេស៊ូ និងព្រះជាម្ចាស់ ដោយស្តាប់សំឡេងរបស់ព្រះអង្គក្នុងដួងចិត្ត ដែលជាសញ្ញាមួយនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់ថា តើព្រះអង្គចង់ឱ្យពួកគាត់ធ្វើអ្វី។ នៅថ្ងៃបើកកម្មវិធី លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់យុវជន យុវនារី ចេះរកឃើញវត្តមានព្រះយេស៊ូក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយលោកបានលើកឡើងមាគ៌ា៩ចំណុច។ ក្នុងនោះរួមមាន ជឿហើយដឹងថាព្រះយេស៊ូគង់នៅក្នុងចិត្ត មើលជុំវិញខ្លួនដោយភ្នែកនៃជំនឿ ពិចារណានិងត្រួតពិនិត្យជីវិតផ្ទាល់ខ្លួនដោយមានចិត្តអរព្រះគុណព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ប្រើពាក្យអធិដ្ឋានខ្លីៗដើម្បីទំនាក់ទំនងជាមួយព្រះជាម្ចាស់ យកពេលវេលាដើម្បីនមស្ការព្រះកាយព្រះគ្រីស្តនិងស្មិងស្មាធិ៍ អធិដ្ឋានទាំងព្រឹកទាំងល្ងាច ត្រូវមានផ្គាំឬឈើឆ្កាងក្នុងកាបូបជានិច្ច យកពេលវេលាដើម្បីសម្លឹងមើលពិភពលោកនិងមនុស្សដែលព្រះជាម្ចាស់បានបង្កើត និងត្រូវមានចិត្តមេត្តាករុណាចំពោះបងប្អូនឯទៀតៗជាពិសេសអ្នកតូចតាច។ លោកអភិបាលបានមានប្រសាសន៍ថា ចំណុចទាំង៩នេះ […]
យុវជនប្រមាណជា១០០នាក់ចូលរួមឈ្វេងយល់អំពីការត្រាស់ហៅ Read More »










