អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ
ភ្នំពេញ ៖ លោក អូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បាននាំយកម៉ាស់ ចំនួនប្រមាណ ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម ចំនួន១២ម៉ឺនម៉ាស់ និង សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តបុទុមវតី ចំនួន៥ម៉ឺនម៉ាស់ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។ លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានថ្លែងថា៖ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បានទទួលបានម៉ាស់ចំនួន ៤.០០០.០០០ម៉ាស់ (បួនលានម៉ាស់) ពីលោកអគ្គអភិបាល យ៉ូសែប នៃព្រះសហគមន៍កាតូលិកក្រុងហូជីមិញ សម្រាប់ចែកជូនដល់បងប្អូននៅប្រទសកម្ពុជា ដើម្បីចូលសកម្មភាពការពារ និង ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ១៩នាពេលបច្ចុប្បន្ននេះ។ ស្របពេលជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ កំពុងតែធ្វើការចែកស្បៀងអាហារជារៀងរាល់ថ្ងៃ …