Chomneth

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ

នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ ហាឡាល សម្រាប់បងប្អូនខ្មែរឥស្លាម មានចំនួន ៣២០ កញ្ចប់ និងសម្រាប់បងប្អូនខ្មែរ មានចំនួន ៤០០ កញ្ចប់ ដែលបងប្អូនទាំងអស់នោះរស់នៅលើទូកតាមដងទន្លេមេគង្គ ប្រកបមុខរបរជាអ្នកនេសាទត្រី។ លោក គីមរតនា បន្តថាចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកបន្តថា តបតាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ អង្គការកាតូលិក បានរួមគ្នាបំពេញកិច្ចការរជាមួយព្រះសហគមន៍ និងយកចិត្តទុកដាក់ចំពោះបងប្អូនដែលនៅជិតខាងយើង។ …

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ Read More »

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក

កម្មករ-កម្មការីនី នៅតំបន់ហានិភ័យខ្ពស់បានសម្តែងចិត្តរីករាយ និងអរគុណដល់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទទាំងអង្គការការីតាសកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាន់ពេលវេសា ក្នុងពេលដែលពួករស់នៅក្នុងតំបន់បិទខ្ទប់ ឬជាតំបន់ដែលអាជ្ញាធរបានកំណត់ថាជាតំបន់ពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកនាង រិន ភា អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រ ញូវ៉ាយដ៏ សព្វថ្ងៃស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយរៀបរាប់ថា តំបន់ដែលនាងស្នាក់នៅ គឺអាជ្ញាធរបានបិទខ្ទប់តាំងពីថ្ងៃ១៨ ខែមេសា ២០២១មកម្លេះ។ នាងបន្តថា មានមានស្បៀងខ្លះៗដែលបានទិញមកពីផ្សារមុនថ្ងៃបិទខ្ទប់។ ក្នុងរយៈពេលនេះនាងបានសន្សំសំចៃ មិនហ៊ានញាំច្រើនៗទេ ក្រែងអស់។ ណាមួយរោងចក្រសម្រាក មិនទាន់បើកប្រាក់ខែទៀត។ នាងថា «ខ្ញុំមិនហ៊ាន ញាំច្រើនទេ ក្រែអស់ស្បៀង»។ នាងរំភើប និងសប្បាយចិត្តខ្លាំង ពេលទទួលដំណឹងថានាងត្រូវទទួលជំនួយឧបត្ថម្ភ ស្បៀងពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងពីអង្គការការីតាសកម្ពុជា។ សូមអរគុណច្រើនសម្រាប់ស្បៀងទាំងអស់នោះ។ ចំណែកកញ្ញា ទីសៅសារី វ័យ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តព្រៃវែង ធ្វើការនៅរោងចក្រញូវ៉ាយដ៍ និងស្នាក់ក្នុងភូមិដូច អ្នកនាង រិនភា …

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក Read More »

អភិបាលភូមិភាគភ្នំពេញ តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្វះខាតក្នុងវិធានការបិទខ្ទប់

អភិបាលភូមិភាគភ្នំពេញ លោកអូលីវីយ៉េ បានរៀបចំបន្លែ ស៊ុត អង្ករ និងសាច់ សម្រាប់ផ្ញើជូននិងចែកទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានការពិបាកនិងជួបនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃការបិទខ្ទប់ដើម្បីបង្ការនូវការរីករាលដាលនៃវីរុសកូវីដ១៩។ លោកអភិបាលទទួលបានពីកសិដ្ឋានភ្នំវល្លិ៍ ដូចជាជ្រូកចំនួន៥ក្បាល បន្លែធម្មជាតិចម្រុះចំនួន១២០គីឡូក្រាម និងអំពៅទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័រចំណេះទូទៅ ពងមាន់ចំនួន៨០០គ្រាប់ដែលទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័របច្ចេកទេស ពីព្រះសហគមន៍ព្រៃកប្បាស រួមនឹងការផ្តល់ជូនពរព្រះសហគមន៍តាកែវដែលមានបន្លែ ពងទាជាច្រើនរយគ្រាប់ផងដែរ។ លោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់កសិដ្ឋានរបស់យើងទាំងអស់ដែលបន្តធ្វើការ បន្តដាំ និងចិញ្ចឹមសត្វដើម្បីជួយដល់បងប្អូនយើងដែលកំពុងជួបនូវទុក្ខលំបាក។ យើងសូមចែកដល់ពួកគាត់ដោយអំណរសប្បាយ ដែលជាសញ្ញានៃព្រះសហគមន៍របស់យើង បង្ហាញពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងគ្រួសារតែមួយ»។លោកអភិបាលក៏បានទិញស្រូវស្តុកទុក ដែលសព្វថ្ងៃនេះ ព្រះសហគមន៍មានស្រូវចំនួន១៥តោន ហើយនៅពេលដែលមានសេចក្តីត្រូវការនៅភ្នំពេញ លោកនឹងកិនសម្រាប់ផ្តល់ជូនបងប្អូនខ្វះខាតផងដែរ៕

លោកអូលីវីយ៉េ​ ៖ «​ច្បាប់​ដែល​យើង​​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្តទេ​ ​ច្បាប់​នីមួយៗ​​​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ»

រហូតដល់​សព្វថ្ងៃ​ ​រដ្ឋាភិបាល​ត្រូវ​ការប្រើអំណាច​យ៉ាង​ខ្លាំង​ ​ដើម្បី​ឱ្យ​ប្រជាជន​យល់​ ​ដើម្បី​ឱ្យ​ប្រជា​​ជន​យកចិត្តទុកដាក់​ ហើយ​ការ​ទទួល​បាន​ជោគជ័យលើវីរុសកូវីដ១៩​នេះ​មិន​មែន​អាស្រ័យ​លើក្រសួងសុខាភិបាល​ ឬរដ្ឋាភិបាល ឬអាជ្ញាធរ​ ​ប៉ុន្តែគឺ​លើ​​បុគ្គល​ម្នាក់ៗ​ដែល​​ត្រូវតែ​យកចិត្តទុកដាក់​។​ នេះជាការ​ថ្លែងឡើង​របស់ លោកអភិបាល ​អូ​លី​វី​យ៉េ ​ជី​ត​ហ​រ​ស្លេ ​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​។ លោក​បានលើកឡើងដូចនេះ​ក្នុង​អភិបូជា​ស​ប្តាហ៍ទីបី​នៃ​រដូវ​បុណ្យ​ចម្លង​ ​ពី​ព្រះ​សហគមន៍​សន្តី​ម៉ា​រី​ញញឹម​ ​ចំការ​ទៀង​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ «​គ្រី​ស្ត​បរិស័ទ​ម្នាក់​ជា​សង្គហៈ​មួយ​រូប​»។លោកអភិបាល អូលីវីយ៉េ​ថ្លែងថា ​ដូច​យើង​បាន​ស្តាប់​អត្ថបទ​ទីពីរ​ ​តាមរយៈ​សន្ត​យ៉ូ​ហាន​ព្រះ​យេស៊ូ​បាន​រំលឹក​អំពី​ធម្ម​វិ​ន័យ​ ​ធម្ម​វិ​ន័យ​ ​របស់​ព្រះអង្គ​គឺ​ឱ្យ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ក្នុង​ធម្ម​វិ​ន័យ​នេះ​។ លោកថា៖ «​មានន័យ​ថា​ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក​ដូច​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​។ ​ប្រសិនបើ​មាន​អ្នកណា​ពោលថា​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ​តែ​មិន​កាន់​តាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​អ្នកនោះ​និយាយ​កុហក​ ​ហើយ​សេចក្តីពិត​មិន​ស្ថិតនៅ​​ក្នុង​ខ្លួន​គេ​ទេ​»​។​  លោកថា ​ព្រះ​យេស៊ូ​មិន​ប្រើអំណាច​​ដើម្បី​ឱ្យ​យើង​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​ប៉ុន្តែ​​ព្រះ​យេស៊ូ​ដូចជា​មាន​របៀប​មួយ​ដែរ​ ​ដើម្បី​ឱ្យ​យើង​ភ្ញាក់ស្មារតី​។ ​ប្រសិនបើ​យើង​មិន​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ត្រូវតែ​ស្ថិតនៅ​ក្នុង​ទុក្ខ​លំបាក​និង​វេទនា។​ ​ផ្ទុយទៅវិញ​ប្រសិនបើ​យើង​ ​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ស្ថិត​ក្នុង​សេចក្តី​សុខ​ ​និង​សេចក្តីសង្ឃឹម​ ​ដោយ​ដឹង​​ថា​ព្រះជាម្ចាស់​ ​និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ភ្ជាប់នឹង​យើង​។​លោក​អភិបាល​ ​អូ​លី​វី​យ៉េ  បាន​ធ្វើ​ការ​​ប្រៀបធៀប​នឹង​បញ្ហា​ដែល​កើតឡើង​សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជាដែរ​​ ដោយ​​តាមពិត​វិ​ន័យ​ ​ច្បាប់​ ​មិន​ត្រូវតែ​អនុវត្ត​ន៍​ដោយសារ​គេ​​គំរាម​ ​ឬ​ដោយសារ​គេ​បង្ខំ​ ​ប៉ុន្តែ​វាជា​ធម្មជាតិ​របស់​​ពលរដ្ឋ​ម្នាក់ៗ​។​  លោក​បានមានប្រសាសន៍ថា ៖ «​ច្បាប់​ដែល​យើង​ ​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្ត ​ច្បាប់​នីមួយៗ​គឺ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ​ ​រស់នៅ​ក្នុង​សុខដុម​រម​នា​ ​លុះត្រាតែ​ប្រជាជន​ម្នាក់ៗ​យកចិត្តទុកដាក់​ ​គោរពច្បាប់​ហ្នឹង»​។​  ​នៅ​ក្នុង​រដូវ​កូ​វី​ដ​-​១​៩​នេះ​ ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មីៗ​ ​ប៉ុន្តែ​ច្បាប់​ថ្មីៗ​ទាំង​ ​នេះ​មិនមែន​ដើម្បី​ដាក់​ពិន័យទេ​​ ប៉ុន្តែ​​ពិន័យ​ប្រសិនបើ​យើង​មិនបាន​អនុវត្តន៍​មែន​។​​ប្រសិនបើ​បុគ្គល​​ម្នាក់​មាន​ការទទួ​លខុសត្រូវ​ខ្ពស់​ ​នៅ​ក្នុង​ការ​អនុវត្ត​វិ​ន័យ​និង​ច្បាប់​ដែល​យើង​មាន​សព្វថ្ងៃ​ ​យើង​ដឹង​ថា​ប្រហែល​យើង​អាច​ទៅមុខ​បាន​។ បើ​ម្នាក់ៗ​​មិន​គោរពច្បាប់ឬវិន័យនេះទេ​ វានឹង​​ជះ​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទាំងមូល​ ​មិនមែន​តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​ប៉ុណ្ណោះទេ​។​  ​លោក​អភិបាលរូប​នេះ​បាន​បន្ថែមថា បុគ្គលគ្រប់​រូប​ត្រូវ​​គិតពិចារណា​អំពី​របៀប​ដែល​យើង​ត្រូវតែ​ធ្វើ​រហូតដល់​សព្វថ្ងៃ​ដើម្បី​ឱ្យ​យើង​ស្តាល់​ច្បាប់​ថ្មីៗ​ ​ដែល​ទើប​តែ​បង្កើត​ឡើង និង​​ត្រូវតែ​ចាប់​អ្នក​ដែល​ល្មើស​។​ ​ដូច​យើង​បានឃើញ​នៅ​ទី​ក្រុងភ្នំពេញ​ ​យើង​មាន​ទាហាន​ ​ប៉ូលីស​ ​ច្រើន​ណាស់​ ​ដើម្បី​ចាប់​ប្រជាជន​ដែល​មិនបាន​អនុវត្តន៍​​និង​គោរព​តាម​ ​ច្បាប់​ថ្មីៗ​នោះ​។​  លោកថា ៖ «​យើង​កុំ​គិតថា​យើង​អាច​គេច​ខ្លួន​បាន​ ​មិន​មាន​មនុស្ស​ណា​​ម្នាក់​ដែល​មានអំណាច​អាច​នៅ​លើ​ច្បាប់​បានទេ​_​ច្បាប់​ណែនាំ​ឱ្យ​យើង​រស់នៅ​ក្នុង​ក្តី​សុខដុម​រម​នា​ ​រស់​​នៅ​ក្នុង​សេចក្តី​សុខ​។​ ​ដូច​ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ថ្ងៃនេះ​ ​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​គឺ​បាន​ណែនាំ​ឱ្យ​យើង​ ​មាន​សេចក្តី​សុខ​ ​លុះត្រាតែ​យើង​គោរព​ធម្ម​វិ​ន័យ​ហ្នឹង»​។​  លោកអភិបាល​ ​អូ​លី​វី​យ៉េ  ថា ៖ «​ព្រះ​យេស៊ូ​មិនបាន​ប្រើអំណាច​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ចាប់អា​រម្មណ៍​ ​ព្រះ​យេស៊ូ​បាន​គំរាម​យើងដែរ។ ​អ្នកណា​មិន​ធ្វើតាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ត្រូវតែ​វេទនា​ ​អ្នកណា​មិន​គោរព​តាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ជា​​អ្នក​ដែល​និយាយ​កុហក​ ​និង​ឥតមាន​សេចក្តីពិត​ស្ថិតស្ថេរ​ទេ​»។​ លោកថា ​ប្រសិនបើ​បងប្អូន​ទាំងអស់គ្នា​ ​ចង់​មាន​សេចក្តី​សុខ​ ឱ្យ​យើង​យកចិត្តទុកដាក់​រួម​ជាមួយគ្នា​ ​ជាពិសេស​យើង​ដែល​ជា​គ្រី​ស្ត​បរិស័ទ​ ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំងមូល​ ​ដើម្បី​ធ្វើតាមច្បាប់​របស់​រដ្ឋ​ ​ដើម្បី​ផលប្រយោជន៍​រួម​ ​និង​ឱ្យ​យើង​​ធ្វើតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​ដែល​អញ្ជើញ​យើង​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ដូច​ ​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​៕

ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់ ផ្តល់គ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២

តំណាងគ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុនបាន​​ផ្ដល់នូវគ្រឿងឧបភោគបរិភោគ​ដល់សាលាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី​ព្រឹកថ្ងៃចន្ទ ទី​២៤ ខែ​មេសា ដែលជា​ការ​ចូលរួមចំណែកជួយដល់អ្នកក្រីក្រដែលកំពុងតែខ្វះខាត និងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក។ ការ​នាំយក​គ្រឿ​ងឧបភោគបរិភោគនេះ​ ដឹកនាំ​ដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ ដែលជាអ្នក​ទទួលបន្ទុកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង តបតាម​ការ​ស្នើ​សុំ​របស់​​អាជ្ញាធរមូលដ្ឋាន ក្នុង​ពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល​ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីករាលដាល​ជំងឺកូវីដ១៩។ អ្នកស្រី ឃុន បុប្ផា ចៅសង្កាត់រង​បឹងទំពុនទី​២ បានថ្លែងអំណរគុណជូនចំពោះ ព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពន់ និងក្រុមការងារ ដែលបានឆ្លើយតបតាមការស្នើសុំរបស់សាលាសង្កាត់។ អ្នកស្រី បុប្ផា ក៏បាន​ប្រកាសនូវការ​រក្សាចំណងមិត្តភាពរវាងព្រះសហគមន៍ជាមួយនឹងអាជ្ញាធរដែនដីដើម្បីជួយដល់ជនក្រីក្រនៅក្នុងតំបន់បឹងទំពុនទៅមុខទៀត។ លោកស្រី​បាន​មានប្រសាសន៍​នាពេល​នោះថា ៖ «ទឹកចិត្តសប្បុរសធម៌នេះ សូមលោក លោកស្រី ទទួលបាននូវបុណ្យកុសល មានសេចក្តីសុខ សេចក្តីចំរើន ហើយអំណោយទាំងអស់នេះសាលាសង្កាត់បានរៀបចំចាត់ចែងភ្លាមដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត»។ លោកបូជាចារ្យដាមីញ៉ាំង បានឆ្លើយតបដោយស្នើទៅសាលាសង្កាត់សម្រាប់កិច្ចសហការក្នុងការជួយអ្នកក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងសាហាវនេះ។ លោកមានប្រសាសន៍ថា ៖ «ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រីករាយនឹងសហការជាមួយអាជ្ញាធរ និងផ្ដល់ជូននូវកម្លាំង និងមធ្យោបាយក្នុងការដឹកជញ្ជូនប្រសិនបើអាជ្ញាធរត្រូវការ»។ គ្រឿងឧបភោគ​បរិភោគដែលព្រះសហគមន៍ព្រះកុមារយេស៊ូបាន​ផ្តល់ជូននាពេលនោះមាន មីខ្លាឃ្មុំចំនួន៥០កេស , ត្រីខចំនួន ៥០យួរ, ទឹកដោះគោស្រស់ ៤កេស និងប្រេងឆាចំនួន ១០០ដប៕

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត»

លោកបូជាចារ្យ ខ័នរុយ ឃេវិន អ្នកទទួលខុសត្រូវអង្គការម៉ារីណុល និងជាប្រធានកម្មវិធីម៉ារីណុលដើម្បីសុខភាពផ្លូវចិត្ត បាន​លើកឡើងថា សុខភាពផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩នេះ គឺ​ជាកត្តាសំ​ខាន់ដែលកើតមាន​លើ​​បុគ្គលផ្ទាល់ខ្លួន ក៏ដូចជាសង្គមផងដែរ។ លោកបូជាចារ្យ ឃេវិន បាន​ថ្លែងឡើងដូចនេះ​​កាល​ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ជាមួយនឹង​ក្រុមការងារការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក​បានបញ្ជាក់ថា ៖ «ក្នុងអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ អ្វីដែលខ្ញុំបានមើលឃើញ និងមានក្ដីបារម្ភនៅក្នុងសហគមន៍គឺ បញ្ហាសុខភាពផ្លូវចិត្ត ព្រោះកង្វះនូវសេចក្ដីត្រូវការមូលដ្ឋាន (ម្ហូបអាហារ) និងសម្ភារអនាម័យ ជាបញ្ហាចាំបាច់នៅក្នុងសម័យកូវីដ១៩នេះ»។ លោក​បូជាចារ្យរូបនេះ បាន​បន្តថា ប្រជាជនមួយចំនួនធំនៅតាមសហគមន៍មានការព្រួយបារម្ភច្រើនអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាបញ្ហាមួយផ្នែក ហើយមួយផ្នែកទៀតគឺ​ការ​ភ័យបារម្ភ​ ដោយសារការ​ទទួលនូវ​ព័ត៌មានក្លែងក្លាយដែលនាំឱ្យមានភាពច្របូកច្របល់។ លោកថា៖ «ស្ថានភាពដែលកំពុងប្រឈមខ្លាំងគឺធ្លាក់ទៅលើ កម្មកររោងចក្រ ពលករចំណាកស្រុកដែលទើបតែត្រឡប់មកពីក្រៅប្រទេស និងប្រជាជនក្រីក្រ»។ លោកបូជាចារ្យ ឃេវិន បាន​បន្ថែមទៀតថា ចំពោះយុវជន និងកុមារ ការសិក្សាជារឿងចាំបាច់បំផុត ប៉ុន្តែពួកគាត់មិនអាចទៅសាលាបាន ហើយរយៈពេលជាងមួយឆ្នាំមកនេះការសិក្សារបស់សិស្សសាលាមិនទៀងទាត់ រីឯការៀនតាមអនឡាញក៏ផ្ដល់ផលលំបាកចំពោះយុវជន និងកុមារនៅកម្ពុជាផងដែរ។ លោកថា ៖ «កត្តាទាំងនេះហើយ ជា​ផលប៉ះពាល់ ជាសម្ពាធផ្លូវចិត្តចំពោះកុមារ យុវជន និងអាណាព្យាបាលរបស់សិស្ស»។ កញ្ញា គឹម …

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត» Read More »

ព្រះសហគមន៍សន្តីម៉ារីញញឹម​ ភូមិ​ចំការទៀង​ បានចុះសួរសុខទុក្ខលោកតា​ ជិន​ ដែលមានជន្មាយុ​ ៩៩ឆ្នាំ

ក្នុង​ឱកាស​រដូវ​បុណ្យ​ចម្លង​ និងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណាងក្រុមកាយរិទ្ធនៃព្រះសហគមន៍សន្តីម៉ារីញញឹម​ ភូមិ​ចំការទៀង​ បានចុះសួរសុខទុក្ខលោកតា​ ជិន​ ដែលមានជន្មាយុ​ ៩៩ឆ្នាំ​ រស់នៅ​ក្នុងភូមិព្រៃតាខាប​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​។ ការចុះសួរសុខទុក្ខនេះផងដែរ​ ក្រុមការិទ្ធក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា​ អង្ករ​ ត្រីខ​ មី​ មីសួ​ គ្រឿង​ទេស​ អំបិល​ ស្ករ​ស​ មីចេង​ ទឹកត្រី​ ទឹកសុីអុីវ​ ប្រេងឆា ប្រេងកូឡា​ ប្រេងខ្យល់​ សាប៊ូ​(បោកខោអាវ​ កកសក់​ ដុសខ្លួន​)​ ថ្នាំដុសធ្មេញ​ ទឹកផ្លែឈេី… និងថវិកាមួយចំនួនសម្រាប់ជួយផ្គត់ផ្គង់ដល់លោកតាផងដែរ៕

អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១

ឈើ​ឆ្កាង​ជម្រះ​ចិត្ត​គំនិត បងប្អូន​ជាទី​គោរព​ស្រឡាញ់! ថ្ងៃ​នេះ យើង​សរុប​សេចក្តី​ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា យល់​ពី​អត្ថន័យ​ខ្លះៗ​អំពី​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ប៉ុន្តែ ដឹង​ថា​យើង​មិន​អាច​យល់​ទេ ដោយសារ​ដូច​យើង​បាន​ស្ដាប់​លោក​យ៉ូហាន​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ​ដែរ លោក​យ៉ូហាន​បាន​និយាយ​ថា “ពេល​នោះ​សាវ័ក​ទៅ​ដល់​មុន​ហើយ​បាន​ចូល​ទៅ​ខាង​ក្នុង​ដែរ ហើយ​គាត់​បាន​ឃើញ​ហើយ​គាត់​ជឿ ប៉ុន្តែ​ពេល​នោះ​សាវ័ក​ផ្សេងៗ​ក៏​មិន​ទាន់​យល់​អត្ថន័យ​គម្ពីរ​ដែល​បាន​ចែង​ទុក​ថា ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ”។ ខ្ញុំ​ជឿ​ថា សម្រាប់​យើង​ទាំង​អស់​យើង​អត់​ទាន់​ច្បាស់​ដល់​កំពូល​ដែរ ទោះ​បី​ព្រះយេស៊ូ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​២០០០​ឆ្នាំ​មុន​មក​ម្ល៉េះ យើង​មិន​ទាន់​យល់​អ្វីៗ​ទាំង​អស់។ ប៉ុន្តែ យើង​អាច​យល់​ដូច​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះយេស៊ូ គឺ​នៅ​ក្នុង​ជំនឿ​របស់​យើង​។ ដូច្នេះ ខ្ញុំ​អត់​មាន​សមត្ថភាព​ដើម្បី​ពន្យល់​បង​ប្អូន ប៉ុន្តែ​នៅ​ក្នុង​ជំនឿ​របស់​យើង​ដែល​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ យើង​ជឿ​ថា​ពិត​មែន​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ថ្ងៃ​ដែល​យើង​គោរព​បុណ្យ​ហែ​ស្លឹក មុន​ព្រះយេស៊ូ​យាង​ចូល​ទី​ក្រុង​យេរ៉ូសាឡឹម ព្រះយេស៊ូ​បាន​ទៅ​ដល់​ផ្ទះ​មួយ​នៅ​ក្នុង​ភូមិ​បេថានី។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​កំពុង​លាង​ជើង​ព្រះយេស៊ូ ដោយ​ប្រើ​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ​ថ្លៃ​បំផុត ធ្វើ​ឱ្យ​សាវ័ក​និង​ប្រជាជន​គេ​ស្ដាយ​លុយ​ដោយសារ​គេ​គិត​ថា​ប្រេង​នេះ​ថ្លៃ​ណាស់ ប្រើ​លាង​ជើង​ដើម្បី​អ្វី? ម្សិល​មិញ​យើង​បាន​ស្ដាប់​ស្ត្រីៗ​ធ្វើ​ដំណើរ ដើម្បី​ទៅ​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ ពេល​គេ​ដាក់​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ថ្ងៃ​សុក្រ ម៉ោង​បី​រសៀល​ក្រោយ​ពេល​សោយ​ទិវង្គត គេ​អត់​បាន​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ មូល​ហេតុ​ដោយសារ​ជា​ថ្ងៃ​សប្ប័ទ។ តាម​ប្រពៃណី​យូដា គេ​អត់​មាន​សិទ្ធិ​រៀបចំ​សព ដូច្នេះ​គេ​បាន​ទុក​ព្រះសព​របស់​ព្រះយេស៊ូ​នៅ​ក្នុង​ផ្នូរ។ គេ​ចាំ​ដល់​ថ្ងៃ​អាទិត្យ​ព្រឹក ដើម្បី​រៀប​ចំ​ព្រះសព​របស់​ព្រះយេស៊ូ​យ៉ាង​ត្រឹម​ត្រូវ ហើយ​ដើម្បី​រៀបចំ​ព្រះសព​របស់​ព្រះយេស៊ូ​គេ​បាន​រៀបចំ​ប្រេង​ក្រអូប​ម្ដង​ទៀត។ ដូច្នេះ យើង​ឃើញ​មាន​ទឹក​ក្រអូប​ពីរ​ដង ប៉ុន្តែ​ពេល​គេ​ទៅ​ដល់​ផ្នូរ គេ​មិន​បាន​ឃើញ​អ្វី​សោះ ព្រះសព​របស់​ព្រះយេស៊ូ​ដូច​ជា​បាត់​អស់​ហើយ។ ដូច​យើង​ស្ដាប់​ថ្ងៃ​នេះ ក្រុម​ស្ត្រីៗ​ផ្ដល់​សក្ខីភាព​ថា “យើង​បាន​ទៅ​ដល់​ផ្នូរ​ហើយ ប៉ុន្តែ​ឥត​ឃើញ​ព្រះសព​របស់​ព្រះអង្គ យើង​អត់​ដឹង​គេ​បាន​ដាក់​ព្រះសព​របស់​ព្រះអង្គ​នៅ​ឯ​ណា​ទេ”។ យប់​មិញ …

អភិបូជាថ្ងៃអាទិត្យបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ Read More »

បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ)

អាលេលូយ៉ា! អាលេលូយ៉ា! បងប្អូន​ជាទី​ស្រឡាញ់​ ! នៅពេល​នេះ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ ជាពិសេស​រួម​ជាមួយ​នាង​ម៉ារី​​ម៉ាដាឡា នាង​​ម៉ារី​​​​​​ដែល​ជាម្ដាយ​លោក​យ៉ាកុប នាង​សាឡូមេដែល​បាន​ទិញ​គ្រឿង​ក្រអូប ​យក​ទៅ​អប់​ព្រះ​សព​ព្រះយេស៊ូ។ នៅថ្ងៃស្អែកពេលព្រឹក យើងនឹង​ស្តាប់អត្ថបទពីសន្តយ៉ូហាន ដែលស្ដីអំពីសាវ័កពីរនាក់ គឺ​លោក​សិលា​ និង​លោក​យ៉ូហាន ​ដែល​ធ្វើ​ដំណើរ​ទៅ​​ដល់ផ្នូរ​របស់ព្រះ​យេស៊ូ។ នៅពេលគេ​មើល​ឃើញ​​ផ្នូរ​ហើយ ​គេ​មិន​ឃើញ​សព​ព្រះយេស៊ូ​ទេ។ គេសម្លឹង​មើល​សំពត់​ស្នប​នៅទីនោះ​  និង​ក្រណាត់​​​​​ដែល​​​គេ​គ្រប​ព្រះសិរសាព្រះអង្គ​មូលទុកដោយឡែក។ នៅពេលដែលយើងស្ដាប់​ក្រុម​ស្ត្រីៗ ដែល​កំពុង​ទិញ​ទឹក​ក្រអូប​ម្ដង​ទៀត គឺ​ដូចនៅក្នុង​ភូមិ​បេតថានី ដែល​មាន​រឿង​ទាក់ទងទៅ​នឹង​ទឹក​ក្រអូប​ម្ដង​ទៀត។ ​នៅ​ពេលយើង​​​ស្ដាប់រឿង​ក្រុមគ្រីស្ត​ទូត​ដែលចូល​នៅ​ក្នុង​ផ្នូរ​​ឃើញ​តែ​សំពត់​មួយ​ និង​ក្រណាត់​ដែល​គេ​គ្រប​ព្រះសិរសាព្រះយេស៊ូ។ ប្រហែលជាយើងគិតថា ​លោក​អភិបាលមាន​រឿង​មួយ​ទៀត​ដែល​ទាក់ទងទៅនឹង​ក្រណាត់​​ដ៏តូចតាចដែល​ស្អុយ។ ​តាមពិត នៅ​ក្នុង​រាត្រី​ដ៏​ពិសិដ្ឋ​នេះ ​យើង​បាន​ចូល​នៅ​ក្នុង​ភាព​ងងឹត​នៃ​ភាព​ស្ងៀម​ស្ងាត់​របស់​ព្រះយេស៊ូដែល​សោយទិវង្គត ។​ យប់នេះ​ យើង​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​ភ្លើង ​  ​បន្តិច​ទៀត​យើង​ជួបជុំគ្នា​នៅ​មុខ​ទឹក​ដើម្បី​ប្រារព្វ​ពិធី​ដ៏​អស្ចារ្យ​មួយ​​គឺ អាថ៌កំបាំង​នៃជំនឿ​របស់​យើង ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ គឺ​បាន​រស់​ឡើង​វិញ​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំងអស់។ បងប្អូន​ជាទី​ស្រឡាញ់! យើង​បាន​ទទួល​ជីវិត​ថ្មី​តាមរយៈ​ភ្លើង​អម្បាញ់​មិញ​ ភ្លើង​ដែល​ជម្រះ​ចិត្ត​គំនិត ​បន្តិច​ទៀត​យើង​ទទួល​ជីវិតថ្មី​តាមរយៈទឹក​ ដែល​នាំ​ឱ្យ​យើង​គិត​សារជាថ្មី។ ពិតមែនរាត្រីដ៏វិសុទ្ធនេះ ​យើង​ពោរពេញ​ដោយ​អំណរសប្បាយ​ដ៏ពេញ​លក្ខណៈ ដោយ​​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​ចូល​នៅ​ក្នុង​ ភាព​​ក្បត់​ អំពើ​ហិង្សា​ អំពើស្អប់​ និង​ទុក្ខលំបាក​របស់​ព្រះ​យេស៊ូ​។ ប៉ុន្តែ​យប់​នេះ ​គឺ​ជាក្ដីសង្ឃឹម ជា​​ជីវិត​ ជាកម្លាំងកាយកម្លាំងចិត្ត ដែលមកពីព្រះជាម្ចាស់នៅក្បែរយើង …

បុណ្យចម្លង ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០២១ ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (តាកែវ) Read More »

ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១ លោកឪពុក​ រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច

លោកឪពុក​ រឿង ឆ័ត្រសិរី តំណាងព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច តាមរយៈកិច្ចការរបស់គណៈកម្មការសង្គហៈ បាននាំយកអំណោយពីសប្បុរសជនកាតូលិក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ​ ជូនទៅដល់បងប្អូន​ចំនួន​៣៨គ្រួសារ​ ដែលជាប់ចត្តាឡីស័កនៅក្នុងភូមិសាមគ្គី​។ សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូន ដែលចែករំលែកធម៌មេត្តា​ករុណា​ទាំងអស់ និងសូមឱ្យបងប្អូនដែលជាប់ចត្តាឡីស័កទាំងអស់គ្នាមានសុខភាពល្អគ្រប់ៗគ្នា៕

Subscribe to our newsletter

Don't miss new updates on your email