Bouren Mno

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៤០,១៦-២១.៣៤-៣៨សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ សរ ៤០,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៧-៥៣ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ មថ ១៣,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! ខ្ញុំ​សូម​អនុញ្ញាត​និយាយ​២​ចំណុច​អំពី​ព្រះគម្ពីរ និង​ខ្ញុំ​សូម​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ទិវា​យុវជន​ពិភព​លោក។ ថ្ងៃ​នេះ នៅ​ក្នុង​ព្រះគម្ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឲ្យ​យើង​ដឹង​ថា ពេល​ណា​យើង​ទទួល​មរណភាព​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ជា​មនុស្ស​ល្អ​សុចរិត ឬ​យើង​ជា​មនុស្ស​មិន​សូវ​ល្អ​ដែល​មិន​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សន្ត​ម៉ាថាយ​បាន​រំលឹក​យើង​ថា “អ្វីៗ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​តូច​តាម យើង​ប្រព្រឹត្ត​ចំពោះ​ព្រះជាម្ចាស់” ដោយសារ​អ្នក​តូច​តាច​ជា​តំណាង​របស់​ព្រះអង្គ។ យើង​ត្រូវ​យក​និមិត្ត​រូប​នេះ ដើម្បី​ឲ្យ​យើង​គិត យើង​ប្រព្រឹត្ត​តាម​បៀប​យ៉ាង​ដូច​ម្តេច។ ឲ្យ​យើង​មាន​ភក្តីភាព ឲ្យ​យើង​មាន​ការ​សន្ទនា ឲ្យ​យើង​ចេះ​ស្ដាប់​គ្នា ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា…។ តើ​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? ទី​១ នៅ​ក្នុង​អត្ថបទ​ទី​១ លោក​ម៉ូសេ​ជួប​ព្រះជាម្ចាស់​ផ្ទាល់ ពេល​ណា​យើង​ជួប​ព្រះជាម្ចាស់​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ អំពើ​ដែល​យើង​ប្រព្រឹត្ត តើយើង​ធ្វើ​តាម​អ្នក​ណា? ថ្ងៃ​នេះ ខ្ញុំ​សូម​ឱ្យ​យើង​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​យក​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង កុំ​ឲ្យ​យើង​យក​អារម្មណ៍​យើង យោបល់​យើង មាន​សារៈ​សំខាន់​ជាង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ព្រះបន្ទូល​របស់​ព្រះអង្គ។ យើង​និយាយ​ស្រួល​តែ​ពិបាក​អនុវត្ត ខ្ញុំ​សូម​ឲ្យ​យើង​អធិដ្ឋាន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ណា​យើង​និយាយ​អំពី​ការ​សន្ទនា យើង​ត្រូវ​មាន​ការ​សន្ទនា​រវាង​គ្នា​និង​គ្នា ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា។ សន្ទនា​គ្នា …

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល” Read More »

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។ យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។ ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ …

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន” Read More »

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។   លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​ លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។ លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។ ​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។ ​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។ អ្នកគ្រូបន្តថា ៖ …

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ Read More »

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ

ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារ​តូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ​ដួង សាវង់ និងលោក​បូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់​ ប្រធានការិយាល័យអប់រំជំនឿភូមិភាគ​ភ្នំពេញ​មានប្រសាសន៍​ថា សិក្ខា​សាលា​គ្រូអប់រំជំនឿនេះ ធ្វើ​ឡើង​ក្នុងគោលបំណងឱ្យ​គ្រូអប់រំជំនឿនៃ​មណ្ឌល​សកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿ​និងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុង​សិក្ខា​សាលា​នេះ លោក​សាវង់​បាន​ប្រគល់​​ឯកសារ​មួយ​ចំនួន​ដល់​គ្រូអប់រំជំនឿ ដើម្បី​ឲ្យ​ពួកគាត់​រំឮក​និង​រិះគិត​ ដើម្បី​ឲ្យ​​ព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជា​កម្មវិធី​លើក​ដំបូង​សម្រាប់​គ្រូអប់រំជំនឿ​ ដើម្បី​រិះគិតអំពីព្រះជាម្ចាស់ដែលជាព្រះបិតា។ លោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី ជា​អ្នកគ្រប់​គ្រង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ បានមានប្រសាសន៍ថា ធម៌​ប្រកាស​ជំនឿ​ ជា​ធម៌អត្តសញ្ញាណ​​​គ្រីស្តបរិស័ទ ហើយ​ធម៌នេះ​ជួយឱ្យយើងយល់ឬបញ្ជាក់ថែម អំពីអ្វីដែលយើងជឿទៅលើព្រះជាម្ចាស់។ លោកឧបដ្ឋាក វី សំណាង ឲ្យដឹងថា ប្រសិនបើគ្រីស្ត​​បរិស័ទ​មិនស្គាល់ មិន​ចេះ ឬ​មិន​ចាំ​ធម៌ប្រកាស​ជំនឿ និងគ្មាន​ពេលរិះគិតអំពីធម៌​ជឿនេះ គ្រីស្ត​បរិស័ទ​នោះ​មិន​ដឹង​មានជំនឿ​លើអ្វី ហើយ​ក៏​មិន​អាច​បញ្ជូន​​បន្តជំនឿរបស់បាន​ដែរ។ លោកឧបដ្ឋាក​បាន​បញ្ជាក់ថា ក្នុង​ធម៌​ប្រកាស​ជំនឿ​នេះ បញ្ជាក់​អំពី​ជំនឿ​របស់​គ្រីស្តបរិស័ទ​តាំងពីដើមដំបូងដែល​បាន​ខិតខំ​ពន្យល់​អំពី​ជំនឿរបស់គេ ជំនឿលើព្រះបិតា ព្រះបុត្រា​និងព្រះវិញ្ញាណដ៍វិសុទ្ធ ជាព្រះត្រៃឯក ហើយនៅក្នុងធម៌ប្រកាសជំនឿបានអះអាងយ៉ាងច្បាស់អំពីព្រះយេស៊ូជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ បាន​ជួយ​លោក វី …

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ Read More »

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​

ព្រះវិហារ​ព្រះកុមារយេស៊ូ នៃ​ព្រះសហគមន៍បឹងទំពុន បាន​បើក​ថ្នាក់​បង្រៀនតូរ្យតន្ត្រី​ដល់​កុមារ​​ជាកូនគ្រីស្តបរិស័ទ ​ដែលមាន​អាយុ​ចន្លោះពី​៨ ទៅ១២ឆ្នាំ កាលពី​​ដើមខែកក្កដាមកនេះ ដើម្បី​ប្រមូល​ផ្ដុំ​​កុមារឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​មាន​អំណរ​សប្បាយ​ជាមួយ​ព្រះសហគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាសដល់​កុមារ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​កុមារ​ដទៃទៀតផងដែរ​។ ​លោក​ឧបដ្ឋាក វី​ សំណាង​ បានលើកឡើង​ពី​គោល​បំណង​ដែល​ព្រះសហគមន៍​បង្កើត​ថ្នាក់​តូរ្យតន្ត្រី​នេះថា ដោយ​​អនុវត្តតាម​ការណែនាំ​របស់​លោក​អភិបាល​ព្រះសហ​គមន៍​​​ដោយ​យោង​តាម​មហា​ស​ន្និបាត​ឆ្នាំ​២០២០-២០២៣។ លោកបានបន្តថា ៖ «ដើម្បី​រួមគ្នា​ធ្វើដំណើរ​ជាធ្លុងតែមួយ ហើយ​តាមរយៈ​សន្និបាត​នេះ​បា​នណែនាំ​ឱ្យ​​ព្រះសហគមន៍​យក​ចិត្ត​ទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ​ និង​​គោលបំណង​មួយទៀត​ដើម្បី​ប្រ​មូល​ផ្ដុំ​កូន​គ្រីស្ត​បរិស័ទ​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះសហគមន៍​ ឱ្យ​ចេះ​ស្រឡាញ់​ព្រះសហ​គម​ន៍​ និង​​​ជិត​ស្និទ្ធ​ជាមួយ​ព្រះសហគមន៍​ក៏ដូចជាកុមារគ្រីស្ត​បរិស័ទដទៃទៀត​ ​តាមរយៈ​ការ​ចូលរួម​ជា​មួយ​សកម្មភាព​នានា​របស់​ព្រះសហគមន៍»។ លោក​បានបញ្ជាក់ទៀតថា ៖ «ដំបូង​​ ​​យើង​មាន​​ក្រុម​បម្រើ​អាសនៈ​ដែល​ជាកុមារា ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា កុមារី​មិនទាន់​​មាន​ក្រុមច្បាស់លាស់​ ទើបយើង​បង្កើតគំនិត​ថាគួរតែ​បង្កើត​ថ្នាក់តន្ត្រី​នេះ​ឡើង ដើម្បី​ឱ្យ​ក្មេងស្រីៗបានចូលរួមជាមួយព្រះសហគមន៍ផងដែរ»​​។​​ យុវជន លាក់ លឿន ដែល​ជាគ្រូបង្គោល​នៅក្នុង​ថ្នាក់​តន្ត្រី​នេះ ​បាន​ឱ្យ​ដឹងដែ​រ​ថា ការ​បង្កើត​ថ្នាក់​ត​ន្ត្រី​នេះ គឺ​ជា​ប្រយោជន៍​សម្រាប់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ជំនាញ​ទន់​ផ្ទាល់​ខ្លួន ​និង​ជាគ្រឹះ​សម្រាប់​ព្រះ​ស​ហគមន៍ ​​ដើម្បី​ឱ្យ​ពួក​គាត់​អាច​បម្រើ​ព្រះសហគមន៍​នៅ​ថ្ងៃ​ខាង​មុខខាង​ផ្នែក​តន្ត្រី​នេះ​​ផង​ដែរ។ លោក លាក់ លឿន ​បាន​ឱ្យ​ដឹង​ទៀត​ថា ៖ «ឆ្លង​កាត់​ការ​ណែនាំ ​​និង​អនុវត្ត​មួយ​សប្ដាហ៍​មកនេះ ខ្ញុំ​ឃើ​ញ​ថា​ប្អូន​ៗមាន​ការ​វិវឌ្ឍជាង​ការ​រំពឹងទុក​ នាឱ្យ​ខ្ញុំ​គិត​ថាគម្រោង​នេះ​នឹង​ទៅមុខបាន​យ៉ាងល្អ​។​ ​ខ្ញុំ​សង្ឃឹម​ថា ​ទៅ​ថ្ងៃ​អនាគត​​​នឹង​មាន​ធនធាន​ផ្នែក​តន្ត្រី​ច្រើន​សម្រាប់ព្រះ​សហគមន៍»​​។ លោក លាក់ លឿន បន្តថា ថ្នាក់​តន្ត្រី​នេះ …

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​ Read More »

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​

តំណាង​សាសនា នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​សិក្ខាសាលា​ដឹកនាំ​ដោយ​ក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ច​គាំពារសុខសន្តិភាព​ និងសេរីភាពខាងជំនឿសាសនា» ដែល​មាន​អ្នក​ចូលរួម​៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពី​ថ្ងៃទី​២១ មិថុនា។ ក្នុងសិក្ខាសាលា​នេះ មានវាគ្មិន​ចំនួន​៨រូប ពីស្ថាប័ន​នានា​​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​សាសនា​នៅ​ប្រទេសកម្ពុជា ភាព​ខុសគ្នា​រវាង​សាសនា​និង​សាសនា ការចូលរួម​ដោយ​មិន​ប្រកាន់​សាសនា ការថែរក្សា​សុខដុមនីយកម្មសាសនា​ ជាដើម។ លោក​ដួងសាវង់ តំណាង​ព្រះសហគមន៍​កាតូលិកកម្ពុជានិយាយ​ថា «សិក្ខាសាលាថ្ងៃនេះ រំឭក​យើង​ឱ្យ​យល់​អំពីតម្លៃ​សន្តិភាព ​ដែល​អាច​​អភិវឌ្ឍសង្គមជាតិ​ ជាពិសេសនាំឱ្យ​សង្គមនៃសាសនា​អាចបន្តទៅមុខទៀត​បាន​ដោយ​សុខ​សន្តិភាព​។» លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះជួយ​ឱ្យ​យើង​កុំ​ភ្លេច​ខ្លួន​ ដើម្បីឱ្យ​សាសនា​​ទាំងអស់​នៅតែមានវត្តមាន និងសង្គមរបស់យើងនៅស្ថិ​តស្ថេរ។ ដូច្នេះសូមយើង​ទាំងអស់​គ្នា​​យកចិត្តទុកដាក់អំពីការកសាងសន្តិភាព។ មុន​ពេល​បិទបញ្ចប់​អង្គសិក្ខាសាលានាថ្ងៃនោះ តំណាង​សាសនា​នីមួយៗ​បាន​ធ្វើ​សេចក្តីសម្រេច​រួម​មួយ ដែលមាន​៥​ចំណុច​សំខាន់ៗ គឺ​ ១. ដឹងគុណ​ដល់​សម្តេច​ហ៊ុន​សែន ដែល​បាន​រក្សាសន្តិភាព​និង​អភិវឌ្ឍ រក្សាបាន​សុខដុមនីយកម្ម​គ្រប់សាសនា ២.​ គោរព​កិច្ច​សហប្រតិបត្តិការសាសនា​ បង្កើត​សាមគ្គីភាព​​ ស្មោះត្រង់​ ដោយឈរ​លើគោលការណ៍យោគ​យល់ អធ្យាស្រ័យ គ្រប់​កាលៈទេសៈ ៣. គោរព​និង​អនុវត្តគោលនយោបាយរបស់​រដ្ឋាភិបាល ៤. គោរព​និង​ប្រណិប័តន៍​វិន័យសាសនា​របស់​ខ្លួន​ដោយ​គោរព​សិទ្ធិ​អ្នកកាន់​សាសនា​ដទៃ ៥. គោរព​និង​ថែរក្សា​ឲ្យបាន​នូវ​ប្រពៃណី វប្បធម៌​និង​ទំនាម​ទម្លាប់​ ដែលជា​អត្តសញ្ញាណ​ជាតិ​ ហើយរួមចំណែក​អភិវឌ្ឍសង្គម និង​ជីវភាព​រស់នៅ​របស់ប្រជាជន ​ …

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​ Read More »

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ យេរេមី ២០,១០-១៣សូម្បី​តែ​មិត្ត​សម្លាញ់​ជិត​ដិត​របស់​ទូល​បង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូល​បង្គំ​ដែរ។ យរ ២០,១០អត្ថបទ​ទី​២៖ រ៉ូម ៥,១២-១៥ព្រះ‌អំណោយ​ទាន​នៃ​ការ​ប្រណី‌សន្ដោស បាន​ហូរ​មក​លើ​មនុស្ស​តាម‌រយៈ​មនុស្ស​ម្នាក់។ រម ៥,១៥ដំណឹងល្អ៖ ម៉ាថាយ ១០,២៦-៣៣កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ។ មថ ១០,២៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ជា​ពេលវេលា​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជីវិត​របស់​យើង​ជា​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស ដែល​យើង​ទទួល​ពី​ព្រះអង្គ។ យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ប្រសិន​បើ​គេ​បៀត​បៀន​យើង គេ​មើល​ងាយ​យើង គេ​និយាយ​ដើម​យើង ក៏​អត់​អី​ទេ។ ប្រសិន​បើ យើង​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​នៅ​ក្នុង​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង លើក​ទឹក​ចិត្ត​យើង ធ្វើ​ដំណើរ​ជា​មួយ​យើង​គ្រប់​ពេល​វេលា និង​គ្រប់​ទិស​ទី។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​យើង​មើល​ឃើញ​ជីវិត​របស់​យើង​រៀងៗ​ខ្លួន ជា​គ្រីស្ត​បរិស័ទ បង​ប្អូន​អាច​នឹក​ឃើញ​ពី​ដំណើរ​ជីវិត​ទូទៅ​ពី​ថ្ងៃ​កើត និង​នឹក​ឃើញ​ដំណើរ​ជីវិត​ជា​គ្រីស្ត​រិស័ទ​ពី​ថ្ងៃ​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​បាន​និយាយ​ថា​ភូមិ​កំណើត​របស់​ខ្ញុំ​គឺ​ភូមិ​ចំការទៀង និង​ព្រះសហគមន៍​កំណើត​គឺ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម។ ពេល​យើង​និយាយ​អំពី​កំណើត មាន​ន័យ​ថា​ជា​កន្លែង​ដែល​ខ្ញុំ​បាន​កើត កើត​សាជាថ្មី​ដោយសារ​ជីវិត​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៧០ ចូល​៥៤​ឆ្នាំ​ដែល​ឪពុក​ម្ដាយ​បាន​ទទួល​កូន​មួយ​ដ៏​តូច។ ខ្ញុំ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧០ …

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ” Read More »

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា

លោក​អភិបាល​ទាំង​បី​ភូមិភាគ លោក​បូជាចារ្យ និង​គ្រីស្ត​បរិស័ទ​ជិត​៣០០០នាក់​ពីគ្រប់​ភូមិភាគ ​បាន​ជួប​ជុំ​គ្នានៅ​លើ​ដី​មរណសាក្សី​កាលពី​ ថ្ងៃទី១៧ ខែមិថុនា ដើម្បី​រំឭក​អំពី​វីរភាព​​​របស់​អស់​លោក​ដែល​បាន​បូជាជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដោយ​សារ​តែ​ជំនឿ។ ​កម្មវិធីនេះបាន​ប្រព្រឹត្ត​ទៅ​នៅព្រះសហគមន៍​តាំងគោក ស្ថិត​ក្នុងស្រុក​តាំង​គោក​ ​ក្នុង​ខេត្ត​កំពង់​ធំដែល​ជា​ចំណុច​កណ្តាល​នៃ​ប្រទេស​កម្ពុជា​​​មា​ន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។ ព្រះសហគមន៍​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​រំឭក​ខួប​នេះ​តាំង​ពី​ឆ្នាំ​២០០០ ពោល​គឺ​ក្រោយ​សង្គ្រាម​ស៊ីវិល​បាន​បញ្ចប់ និង​ប្រទេស​មានសន្តិភាព​ឡើង​វិញ ដោយរឭក​ដល់​អស់​អ្នក​ដែល​បាន​បូជាជីវិត​ដោយសារ​ជំនឿ​។​ ថ្លែងនៅក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មានប្រសាសន៍ថា ទឹកដីតាំង​គោក​នេះមិនមែនជាដីធម្មតាទេ​ គឺ​ពោរពេញដោយបារមី ដោយ​នៅទីនេះមានវត្ថុស័ក្កិសិទ្ធ២ គឺ​គ្រែដែលលោក ឆ្មារ​ សាឡាស់ ថ្វាយអភិបូជា​រហូត​ដល់គាត់បានទទួលមរណភាពនៅឆ្នាំ១៩៧៦ ជាគ្រែដែលមានជីវិត។​ បច្ចុប្បន្ន​គ្រែ​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះសហគមន៍​តាំង​គោក ជា​ទីកន្លែងដែល​លោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់និង​សហការី​​ត្រូវបាន​ជម្លៀស​ពី​ភ្នំពេញតាម​គោលដៅ​របស់​អង្គការ​ខ្មែរ​ក្រហម។ លោក​និង​សហការី ដែលមាន​លោក​យ៉ូសែប ឆ្មារ សាឡឹម ដែល​ត្រូវ​ជា​ប្អូន លោក​ទ្រឿង សំរើន បាន​រស់នៅ​និង​ថ្វាយ​អភិបូជា​រៀង​រាល់​ថ្ងៃ​ ដោយ​លាក់កំបាំង​ពី​ភ្នែក​របស់​ឈ្លប។ គ្រែនេះ ត្រូវ​បាន​ថែរក្សា​ទុក​ ដើម្បី​គោរព​និង​រំឭក​ដល់​អស់​លោក​ដែល​បាន​ថ្វាយ​អភិបូជា​ ហើយ​ត្រូវ​បាន​ស្លាប់​និង​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​របប​វាល​ពិឃាត។ លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​ថា វត្ថុទី២​គឺ​បន្តោង​​ឈើឆ្កាង ដែល​ត្រូវ​បាន​បញ្ជូន​បន្ត​ពី​លោក​អភិបាល​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ពេលនេះ លោក​កំពុង​ថែរក្សា​និង​គ្រប់​គ្រង។ បន្តោង​ឈើ​ឆ្កាង​របស់​លោក​អភិបាល​នេះ​ បាន​បន្ត​ជូន​មក​លោក​អភិបាល​នៅកម្ពុជា​ចំនួន​៦ជំនាន់​មក​ហើយ ដែល​ធ្វើ​អំពី​មាស ហើយ​បានបញ្ជូន​បន្ត​ដល់​​លោក​អភិបាល​ឆ្មារ …

គ្រីស្តបរិស័ទ​៣​ភូមិភាគ​គោរព​មរណសាក្សី​នៅកម្ពុជា Read More »

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍

«ថ្ងៃនេះ សម្រាប់អ្នកទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ សូមបម្រើព្រះសហគមន៍ តាមរយៈ​ក្រុម​ផ្សេងៗ​នៅក្នុងព្រះសហគមន៍» លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ស្នើ​ឲ្យ​អ្នកទទួល​អគ្គសញ្ញាលាប​ថ្ងាស​នៅថ្ងៃនេះ ចូល​កាន់តែ​ជ្រៅក្នុង​កិច្ច​ការបម្រើក្នុង​ព្រះសហគមន៍។ នៅក្នុង​ធម្មទេសនា លោកអភិបាល​ រំឭកបេក្ខជន​ថា ត្រូវ​​ធ្វើ​ជាសាក្សី​នៃធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ ដោយយកចិត្តទុកដាក់​មក​ព្រះវិហាររៀង​រាល់​​អាទិត្យដើម្បីប្រកាសដំណឹងល្អ និងដើម្បីណែនាំបងប្អូនឯទៀតៗ​ឱ្យ​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​របស់គេផ្ទាល់។ លោក​ក៏​បាន​ស្នើ​ដល់​ឪពុកម្ដាយ សូម​ជួយ​ជំរុញកូនៗ​​របស់​ពួកគាត់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ការប្រកាស​​ដំណឹងល្អ ដោយ​អនុវត្តព្រះបន្ទូល​ព្រះយេស៊ូ​ គឺ​ធ្វើឱ្យមនុស្ស​ឈឺ​ជាសះស្បើយ ធ្វើឱ្យអ្នក អស់សង្ឃឹម​មាន​​សង្ឃឹមឡើងវិញ ដោយធ្វើឱ្យ​​ជីវិត​ដែលយើង​ទទួលពីព្រះយេស៊ូ​បានទៅ​ដល់បងប្អូន​ឯទៀតៗ​។​ លោក​បាន​បញ្ជាក់ថា បេសកកម្ម​របស់​​ព្រះយេស៊ូ​គឺ​មិន​មាន​ត្រឹមតែ​បូជាចារ្យ​ជា​អ្នកធ្វើ​ទេ គឺ​គ្រីស្ត​បរិស័ទ​ក៏មាននាទី​ដូចគ្នាដែរ។ ជាមួយគ្នានេះដែរ ក្នុងនាមជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​​ស្រឡាញ់ លើកលែងទោស ជួយនិងបម្រើ​អ្នក​ដទៃ​​​អស់​ពី​ដួង​ចិត្ត ​ដែលនេះ​ជា​អត្តសញ្ញាណ​របស់គ្រីស្តបរិស័ទ ហើយ​ស្រឡាញ់​គេ​ដោយសារ​ដឹងថា យើង​ជាបងប្អូនគ្នា។ លូស៊ី ស្រី ហៃ ក្នុង​វ័យ​៤០​ឆ្នាំបាន​ឱ្យដឹងថា បន្ទាប់ពីទទួលអគ្គសញ្ញាលាបថ្ងាសថ្ងៃ​នេះ​ គាត់​​​នឹង​ជួយ​គាំ​ទ្រ​ព្រះសហគមន៍​តាម​​រយៈ​ថវិកាដែលគាត់​​មាន។​ លី សុខម៉េង បេក្ខជន​ម្នាក់ទៀត បានឱ្យដឹងថា អគ្គសញ្ញានេះ​ធ្វើឱ្យ​ខ្ញុំ​ស្គាល់​ព្រះជាម្ចាស់​ច្បាស់​ជាង​មុន និង​ចេះ​ពិចារណា​ ចៀសវាង​អំពើបាប ជាពិសេស​ចូលរួម​ជួយ​ព្រះសហគមន៍ ​ដោយ​ចូលរួម​​សូត្រ​ធម៌ សម្អាត​ព្រះ​វិហារ​ បម្រើអាសនៈ និង​ជួយ​តាម​តម្រូវ​ការ​របស់​ព្រះសហគមន៍​តាម​សមត្ថភាព។ ម៉ារីយ៉ា សាង ស្រីនិច ក្នុង​វ័យ​១៤ឆ្នាំ និយាយថានាង​នឹង​ជួយ​បម្រើ​ព្រះសហគមន៍​​ដូចជា​ រៀបចំផ្កា …

លោកអភិបាល​ស្នើឲ្យ​អ្នក​ទទួល​លាប​ថ្ងាស​ចូល​បម្រើព្រះសហគមន៍ Read More »

សមាជិក​CACD​ឈ្វេង​យល់​អំពី​ច្បាប់​និង​ឯកសារ​សារពើពន្ធ

សមាជិក​នៃ​សម្ព័ន្ធកាតូលិក​ដើម្បីមនុស្សធម៌​និង​ការ​អភិវឌ្ឍន៍​ (CACD) បាន​រៀបចំ​ជំនួប​​លើក​ទី​២​ក្នុងឆ្នាំ​២០២៣​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការការីតាសកម្ពុជានារាជធានីភ្នំពេញ​ ដើម្បី​ឈ្វេងយល់​បន្ថែមអំពី​ច្បាប់និង​ការរៀបចំ​ឯកសារ​​សារពើពន្ធចំពោះ​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ដែល​មានវាគ្មិន​ពី​ស្ថាបន​ចំនួន​២​គឺ​អ្នកស្រី ប្រាក់ កែវ​គង្គា មក​ពី​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា និង​លោក​បាប៊ូឡាល ប៉ារីហា (Babulal Parihar) ​មក​ពី​ក្រុមហ៊ុន​ឡក់ឆាន​កម្ពុជា (Lochan & Co (Cambodia) Company Limited)។ ក្នុងពិធីបើក​កម្មវិធី​ជំនួប លោកអភិបាល​អូលីវីយ៉េ ​ជ្មីត​ហស្លេ គណៈ​កម្មការនាយក​នៃCACD​ មានប្រសាសន៍​ទៅ​កាន់​អង្គប្រជុំ​ដែលមានសមាជិក​ជិត​៥០នាក់កាលពី​ម្សិលមិញ​ថា នៅក្នុង​ថ្ងៃនេះ យើង​ប្រជុំ​ដើម្បី​ចូល​ទៅ​ក្នុងឯកទេស​ខ្ពស់​មួយ​ ហើយលោក​​សង្ឃឹម​ថាសមាជិក​ទាំងអស់​នឹង​ទទួល​បាន​ចំណុច​ខ្លះៗ ដើម្បី​បំពេញ​តម្រូវការ​របស់​រដ្ឋាភិបាល​សម្រាប់ស្ថាប័ន​របស់​ខ្លួនលើ​​ឯកសារ​សារពើពន្ធ​ ក្នុងកិច្ច​ការ​​បម្រើ​​មនុស្ស​ឯទៀតៗ។ លោកអភិបាល​បាន​បញ្ជាក់ថា ដោយសារ​​គោល​ដៅ​របស់​យើង​គឺ​តែ​មួយ «គឺ​បម្រើ​ដើម្បី​អភិវឌ្ឍន៍ ដើម្បី​សម្តែង​ធម៌មេត្តាករុណាដែលយើង​បាន​ទទួល​ពីព្រះជាម្ចាស់​។» លោក​បន្ថែមថា នៅ​ថ្ងៃនេះ យើង​អធិដ្ឋាន​ទៅ​ព្រះជាម្ចាស់​ សម្រាប់​គ្រប់​អំណោយទាន​ដែលយើង​បាន​ទទួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​ជួយ​យើង​​បម្រើ​​អ្នកដទៃ​​ក្នុងមេត្តាករុណា​ដើម្បី​អភិវឌ្ឍន៍ក្នុងគ្រប់​វិស័យ​​​ ដោយ​​«​ចែក​រំលែក​ជីវិតដ៏ពិសេស​ដែល​យើង​បាន​ទទួល​ព្រះជាម្ចាស់ ជាពិសេស​ពី​ព្រះយេស៊ូ​​ដែល​មាន​ព្រះជន្ម​រស់ឡើងវិញ។» លោកអភិបាល​ឲ្យដឹងទៀតថា ​ជីវិត​របស់​យើង​ដែល​រស់នៅ​លើ​ផែនដី​នេះ​មាន​សុខ​និង​ទុក្ខ​ជាមួយ​គ្នា ប៉ុន្តែ​ដោយ​យើង​ដឹងថា «​​​ជីវិត​របស់យើង​នៅ​លើ​ផែន​ដីនេះក៏​ដូច​ជីវិត​នៅ​លើ​ស្ថាន​បរមសុខ​គឺនៅជាមួយព្រះជាម្ចាស់។» កញ្ញា ម៉ៅ ស្រីកែវ លេខាធិការិនី​នៃ​គណៈកម្មការ​ពលករ​បាន​ប្រាប់ថា ទោះ​បី​គាត់​មិន​មែនជា​គណនេយ្យករក៏ដោយ តែ​ការ​យល់ដឹង​បន្ថែម​ក៏​ល្អដែរ គឺ​ជួយ​គាត់​យល់​ច្បាស់​ពី​កាតព្វកិច្ច​របស់គាត់​​ចំពោះ​រដ្ឋ។ ​និយាយ​សំដៅ​ពន្ធ​លោក​ប្រាក់​បៀវត្ស​ ​ស្រ្តី​រូប​នេះ​ឲ្យដឹងថា ប្រាក់ខែតិច​ កាត់ពន្ធ​តិចមែន …

សមាជិក​CACD​ឈ្វេង​យល់​អំពី​ច្បាប់​និង​ឯកសារ​សារពើពន្ធ Read More »

Subscribe to our newsletter

Don't miss new updates on your email