អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់
នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តយ៉ូសែបផ្សារតូចនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រារព្ធកម្មវិធី «អធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់លើកទី៩៨» ក្រោមការដឹកនាំពីលោកអីលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងមានការចូលរួមពីគ្រីស្តបរិស័ទផងដែរ។ លោកអភិបាល អូលីវីយ៉េ បានថ្លែងក្នុងឱកាសនោះថា នេះជាវេលាមួយដ៏ល្អដើម្បីសូមព្រះជាម្ចាស់បើកចិត្តគំនិតយុវជនយុវនារីឱ្យដើរតាមព្រះជាម្ចាស់និងឱ្យមើលឃើញពីការត្រាស់ហៅរបស់ព្រះអង្គ។ នៅក្នុងពិធីបុណ្យអភិបូជាបើកកម្មវិធីអធិដ្ឋាននេះ លោកអភិបាលបានណែនាំគ្រីស្តបរិស័ទទាំងអស់នៅក្នុងធម្មទេសនាឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើយើងផ្ទាល់ខ្លួនមិនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើធ្វើដូចម្ដេចនឹងអាចឆ្លើយតបបាន?» លោកអភិបាលរូបនេះបានផ្តល់នូវអនុសាសន៍សំខាន់ចំនួន៤ដើម្បីដើរតាមព្រះជាម្ចាស់ គឺទី១ គ្រប់គ្នានៅជិតព្រះជាម្ចាស់ដែលមានឫទ្ធានុភាពសព្វប្រការ មិនវិនិច្ឆ័យធ្វើឱ្យធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម។ តែផ្ទុយមកវិញ ដើម្បីណែនាំឱ្យចូលទៅក្នុងព្រះពន្លឺរបស់ព្រះអង្គ ដោយស្គាល់អ្វីល្អអ្វីអាក្រក់ និងប្រកាសដំណឹងល្អឱ្យគេកែប្រែចិត្តគំនិត។ លោកបន្តទៀតថា ចំណុចទី២គឺ វិញ្ញាណក្ខន្ធរបស់សន្តសន្តី ដែលដើរតាមព្រះជាម្ចាស់ គឺជាគំរូពិសេសនៅក្នុងការយកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់ និងជាវិញ្ញាណក្ខន្ធអ្នកសុចរិត។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ «ទី៣ នៅពេលយើងដើររកព្រះជាម្ចាស់ គឺយើងចូលមកស្ពាននៃសម្ព័ន្ធមេត្រីថ្មី ដោយមិននៅម្នាក់ឯង តែព្រះជាម្ចាស់បានចាប់កំណើតជាមនុស្ស ដើម្បីធ្វើដំណើរជាមួយយើងឆ្ពោះទៅរកព្រះបិតា»។ ឯអនុសាសន៍ទី៤គឺ ការយល់ពីរបៀបថ្មី ដោយចូលទៅក្នុងវប្បធម៌នៃការយកចិត្តទុដាក់ បង្កើតសមត្ថភាពនៅក្នុងភាតរភាព មានការសប្បាយ និងកសាងចិត្តគំនិតដើម្បីឱ្យមនុស្សយល់ថា [យើង]ជាមនុស្សពេញលក្ខណៈ។ លោកប្រាក់ ប៊ុនហុង បានឱ្យដឹងថា ការអធិដ្ឋានពេញមួយយប់ពិតជាជួយច្រើនសម្រាប់ជីវិតនៃការត្រាស់ហៅ។ […]
អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ Read More »










