បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងគោរពបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ព្រះវិញ្ញាណដ៏វិសុទ្ធដែលយើងទន្ទឹងរង់ចាំ។ យើងបានរៀបចំផ្កា ដែលមានរាងជាបេះដូងក្រហម ហើយពាក់កណ្ដាលមានពណ៌សដែរ។ ផ្កានេះ ណែនាំឱ្យយើងនឹកឃើញដល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលយាងចូលនៅក្នុងដួងចិត្តរបស់យើងតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ។ ពីព្រះឈើឆ្កាង យើងមានក្រណាត់ក្រហម និងក្រណាត់ពណ៌មាស ណែនាំឱ្យយើងនឹកឃើញដល់របៀបដែលព្រះជាម្ចាស់ស្រឡាញ់យើង របៀបដែលព្រះជាម្ចាស់បានណែនាំឱ្យយើងចូលនៅក្នុងជីវិតរបស់ព្រះអង្គតែម្ដងតាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ពិតមែនជាពេលវេលាដើម្បីទូលអង្វរឱ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក។ ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកសណ្ឋិតលើយើង មកសណ្ឋិតលើយើងរៀងៗខ្លួន ដូចកាលពីដើមព្រះវិញ្ញាណដ៏វិសុទ្ធបានសណ្ឋិតលើក្រុមគ្រីស្តទូត។ ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើសង្គមរបស់យើងបច្ចុប្បន្ននេះ ដូចពីដើមព្រះវិញ្ញាណដ៏វិសុទ្ធបានសណ្ឋិតលើទីក្រុងយេរ៉ូសាឡឹម។ ឱ្យព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើព្រះសហគមន៍យើងខ្ញុំ ដូចកាលពីដើមព្រះវិញ្ញាណដ៏វិសុទ្ធបានសណ្ឋិតលើក្រុមគ្រីស្តទូត ដែលបានជួបជុំគ្នាជាមួយព្រះនាងម៉ារី ជាមួយគ្រីស្តបរិស័ទខ្លះៗដែលកំពុងអធិដ្ឋាន។ បងប្អូនជាទីស្រឡាញ់ នៅក្នុងអត្ថបទទី២ យើងបានស្ដាប់ផ្លែនៃព្រះវិញ្ញាណដ៏វិសុទ្ធ គឺ ”សេចក្តីស្រឡាញ់ ចិត្តអត់ធ្មត់ បរិសុទ្ធ ជំនឿ ចិត្តលើកលែងទោស”។ ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធបានណែនាំឱ្យយើងទទួលព្រះអំណោយទានដ៏ពិសេសទាំង៧។ ថ្ងៃនេះ ជារៀងរាល់ឆ្នាំសម្រាប់ខ្ញុំដែលជាអភិបាលរបស់ព្រះសហគមន៍កាតូលិក គឺជាពេលវេលាដើម្បីធ្វើអគ្គសញ្ញាលាបថ្ងាស ដល់បងប្អូនដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ថ្ងៃនេះយើងធ្វើមិនបាន ប៉ុន្តែថ្ងៃនេះយើងភ្ជាប់ចិត្តរួមជាមួយប្អូនៗ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក ដោយទូលអង្វរដល់ព្រះវិញ្ញាណដ៏វិសុទ្ធសូមយាងមក។ប៉ុន្តែមិនមែនតែសណ្ឋិតលើគេ គឺសណ្ឋិតលើយើងដែរ។ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងមានប្រាជ្ញាឈ្លាសវៃព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងស្គាល់សេចក្តីពិតព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងមានយោបល់ល្អព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងចេះទទួលខុសនិងត្រូវព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងមានចិត្តអង់អាចក្លាហានព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងគោរពព្រះអម្ចាស់យេស៊ូជាព្រះអម្ចាស់របស់យើងព្រះវិញ្ញាណដ៏វិសុទ្ធ ដែលបានណែនាំឱ្យយើងធ្វើតាមព្រះហឫទ័យរបស់ព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងជីវិត។ នេះជាព្រះអំណោយទានទាំង៧ដែលយើងបានទទួល ជាព្រះអំណោយទានទាំង៧ដែលបានណែនាំឱ្យយើងអាចគិតពិចារណា …
បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ព្រះសហគមន៍សន្តីម៉ារីញញឹម (តាកែវ) “ព្រះវិញ្ញាណដ៏វិសុទ្ធជម្រុញយើងឱ្យយើងទៅប្រកាសដំណឹងល្អ” Read More »