វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ ដោយពិធីនេះមានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលបានថ្លែងនៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។ លោកថា ៖«ខ្ញុំស្ដាយ ដោយសារឆ្នាំនេះយើងបានរៀបចំ សម្ដែងអំពីរឿងនេះអស់ពីសមត្ថភាព ប៉ុន្តែដោយសារកូវីដ១៩ យើងសម្ដែងមិនបាន។ នៅពេលយើងឃើញផ្ទាល់ភ្នែក យើងឈឺចិត្តណាស់ ឈឺក្នុងដួងចិត្តរបស់យើងមែនទែន។ ប្រហែលយើងបានគិតថា ដូចគេបានគិតពីដើម នៅពេលគេសម្លាប់ព្រះយេស៊ូ តាមពិតនេះជារបៀបដែលខ្ជះខ្ជាយ ស្ដាយណាស់ ស្ដាយដែលគេសម្លាប់ព្រះយេស៊ូ»។ ជាមួយគ្នានេះដែរ លោកអភិបាលរូបនេះបានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហា ដែលកំពុងកើតមាននៅលើពិភពលោក។ លោកអភិបាលអូលីវីយ៉េ ថ្លែងថា ៖«តើយើងមានគំនិតច្រើនទេ សព្វថ្ងៃ ដើម្បីកែប្រែចិត្តគំនិត និងជួយឱ្យពិភពលោកមានការផ្លាស់ប្តូរ? ពិភពលោករបស់យើងសព្វថ្ងៃយំសោកខ្លាំងណាស់ ពិភពលោករបស់យើងដូចជា ព្រួយបារម្ភនិងរងទុក្ខលំបាកយ៉ាងច្រើនដែរ»។ លោកអភិបាលអូលីវីយ៉េ បន្តថា ពិភពលោកបច្ចុប្បន្ននេះកំពុងតែខ្ជះខ្ជាយ ដូចជាការចំណាយទៅលើម្ហូបអាហារ អាវុធ សំលៀកបំពាក់ ការធ្វើសង្គ្រាម អំពើហឹង្សា ភេរវកម្ម ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង និងការបំផ្លាញធម្មជាតិជាដើម។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ …
វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់ Read More »