Bouren Mno

ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត

ជំទង់​ចំនួន​១៤០នាក់ មក​ពី​​មណ្ឌលសកម្មភាពទាំង​៩របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលមាន​អាយុ​ចាប់​ពី​១៣ដល់​១៨ឆ្នាំ បាន​ចូលរួម​កម្មវិធី​បោះ​ជំរំ​ ស្តីអំពី​ “បរិស្ថានជាជីវិត” ដែលរៀបចំដោយក្រុមការិយាល័យជំទង់ ភូមិភាគភ្នំពេញ ​ដែល​ធ្វើ​ឡើង​នៅឌឹវ៉ាញ​ភ្នំវល្លិ៍ (The Vine Phnom Vor) នៃ​ខេត្ត​កែប៧-៩ ខែ​តុលា​នេះ។ តាមការឱ្យដឹងពីអ្នកស្រី នូវ ម៉ាលីន អ្នកទទួលខុសត្រូវផ្នែកជំទង់ នៃការិយាល័យ យុវជន ជំទង់ កុមារ និងគ្រួសារភូមិភាគភ្នំពេញ បានឱ្យដឹងថា ជំនួបជំទង់ភូមិភាគភ្នំពេញឆ្នាំ ២០២២ នេះ ផ្តោត​សំខាន់​លើ​គុណតម្លៃនៃបរិស្ថាន និង​ឈ្វេងយល់​អំពី​ស្នាព្រះហស្ដ​របស់​ព្រះជាម្ចាស់។ អ្នកស្រីម៉ាលីនបន្ថែមថា យើងក៏ចង់ឱ្យជំទង់ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួល​បទ​ពិសោធការ​ស្នាក់នៅ​​ព្រៃភ្នំ ឬគេងតង់ដោយឆ្លងកាត់ឧបសគ្គមានអាកាសធាតុប្លែកពីផ្ទះរបស់ពួកគាត់ និងសំខាន់បំផុតចង់ឲ្យគាត់ស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់តាមរយៈការអធិដ្ឋាន ចូលរួមជាបូជានិងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ ជំទង់​ទាំងនេះ​ ភាគ​ច្រើន​គឺ​ជា​ពុទ្ធ​បរិស័ទ ហើយ​មាន​ខ្លះ​កំពុង​រៀន​អប់រំជំនឿ និង​​មាន​សកម្មភាព​ជា​មួយ​ព្រះសហគមន៍​ក្នុងក្រុម​កាយឫទ្ធិ។ ក្នុង​កម្មវិធី​បោះ​ជំរំ​រយៈពេល​២​ថ្ងៃ​នេះ ជំទង់​ទាំង​អស់​បាន​យល់​ដឹង​អំពី​អ្វីទៅជា​បរិស្ថាន និង​សារៈប្រយោជន៍​របស់​វា ព្រមទាំង​របៀប​នៃ​ការ​ថែរក្សា​ឲ្យ​បាន​ល្អ ដែល​ណែនាំ​ដោយ​កញ្ញា​ប៉ាញ ចិន្តាមកពីអង្គការ​ជេស្វីតសឺវីស​កម្ពុជាផ្នែកបរិស្ថាន ឱ្យជំទង់​រិះគិតអំពី ការបំពុលទឹក ការបំពុលខ្យល់ ព្រៃឈើ និងសំរាម ដោយគិតពីហេតុផល ផលប៉ះពាល់ វិធានការនៃការកាត់បន្ថយនិងគ្រប់គ្រង។ …

ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត Read More »

ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មាន​អភិបាល​ជា​ជាតិ​ខ្មែរ​ដំបូង

ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម​មាន​អំណរ​សប្បាយ​ដោយ​មាន​លោកបូជាចារ្យ​​ជាតិ​ខ្មែរ​បានក្លាយ​​ជា​អភិបាល​គ្រប់គ្រង​ក្នុងនាម​សម្តេចប៉ាបសម្រាប់​ភូមិភាគនេះ គឺ​លោក​សិលា សួន ហង្សលី​។​ គ្រីស្ត​បរិស័ទ​មក​ពី​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជុំ​គ្នា​ជាង​១០០០នាក់ ដើម្បី​ចូលរួមក្នុង​ពិធី​ប្រគល់​មុខ​ងារ​ជា​ផ្លូវការ​ជូន​លោក​សិលា សួន ហង្សលី ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ក្រោម​អធិបតីភាព​របស់​លោកអគ្គ​រាជទូត ប៉ូល​ ធិឆាង​ អ៊ិណាម លោក​កាឌីណាល់ លូវីស ម៉ារីលីង រួម​និង​អភិបាល និង​បូជាចារ្យ​ជិត​១០០អង្គ កាលពីថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២២ នៅ​ព្រះសហគមន៍​កាតូលិក​កំពង់ចាម​ក្រុង ក្នុងខេត្ត​កំពង់ចាម។ លោកអគ្គរាជទូត ប៉ូល ធិឆាង អ៊ិណាម ប្រចាំ​ប្រទេស​កម្ពុជា ថៃ​និង​ឡាវ បាន​សួរ​ពី​បំណង​របស់​សាម៉ី​ខ្លួន​ ដែល​នឹង​បន្ត​មុខ​ងារ​​ជា​គង្វាល​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុងភូមិភាគកំពង់ចាម​ ដោយ​មាន​ជំនឿ សេចក្តីស្រឡាញ់ ចិត្តស្មោះត្រង់ និងសុខចិត្តស្តាប់​បង្គាប់របស់​សន្ត​អាសនៈ និងសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោក​សង្កត់​ធ្ងន់​ទៀតថា ក្នុងមុខងា​រជា​អភិបាល​នេះ គឺ​ជម្រុញ​ឲ្យ​មាន​កិច្ច​ប្រតិបត្តិការ និង​សហគ្នា ដែល​​ណែនាំឲ្យ​អស់លោកបូជាចារ្យ​នៅ​ក្រោម​បង្គាប់​ ឆ្ពោះទៅកាន់មាគ៌ានៃការសង្គ្រោះ និងជំរុញឲ្យលោកអធិដ្ឋាន ដើម្បីជាប្រយោជន៍ដល់ប្រជារាស្រ្តទាំងមូលរបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលលោកនឹងជួប។ លោក​សិលា សួន​ ហង្សលី បាន​ឆ្លើយ​​តប​វិញ​ថា «បាទ !​ ខ្ញុំយល់ឃើញដូច្នេះហើយ»។ បន្ទាប់​មក​លោក​អគ្គរាជទូត​ ក្នុងនាម​សម្តេចប៉ាប …

ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មាន​អភិបាល​ជា​ជាតិ​ខ្មែរ​ដំបូង Read More »

វិទ្យាល័យព្រះសហគមន៍មួយលើកទឹកចិត្តយុវជនឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស

សាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន​សន្តហ្រ្វង់ស្វ័រ ដែលជាវិទ្យាល័យមួយកំពុងតែដំណើរ ការដោយព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញកំពុងតែជំរុញនិងលើកទឹកចិត្តយុវជនទូទៅឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស ។ លោក យុន សំអាត នាយកសាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន​សន្តហ្រ្វង់ស្វ័រ បានមាន ប្រសាសន៍ថា ដើម្បីបង្ហាញពីការគាំទ្ររបស់វិទ្យាល័យក៏ដូចជាលើកទឹកចិត្តយុវជនទូទៅ កាលពីព្រឹត្តិការណ៍ការប្រកួតប្រជែងផែនការអាជីវកម្មដែលមានឈ្មោះថា«អាជីវកម្មខ្ញុំ»ឆ្នាំ២០២២ដែលប្រព្រឹត្តទៅកាលពី ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗកន្លងទៅ វិទ្យាល័យយើង ដែលស្ថិតនៅភូមិគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានសិស្សានុសិស្ស​ចំនួន៦នាក់ដែល​តំណាង​អោយ​ខេត្ត​ចូលរួមប្រកួតក្នុងកម្មវិធីនេះ។​ លោកបានមានប្រសាសន៍ថា ​កា​រ​​ប្រកួតមួយនេះ​គឺ​ល្អ​មែន​​ទែនហើយការប្រកួតនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង កីឡា​ដែល​ធ្វើ​ឡើង​​​​​ក្នុងក្របខណ្ឌ​ថ្នាក់​​ជាតិទូទាំងប្រទេសដោយមានបេក្ខជនទាំងអស់១៥ក្រុមហើយក៍មាន១៥ប្រធានបទ​ផ្សេង​គ្នា​តាមរាជធានីខេត្ត​ចូល​រួមហើយការប្រកួតក្នុងវគ្គនេះជា​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​។ លោកបានបន្តថា គុណសម្បត្តិនឹង​តម្លៃ​នៃកម្មវិធីនេះ គឺបំផុសស្មារតី​​អោយ​​​យុវជនរៀនទទួលខុសត្រូវ រៀនបង្កើតអ្វីដែលថ្មី​ ដើម្បីខ្លួនឯង គ្រួសារ នឹងដើម្បី​ចូល​រួម​​​ចំណែក​អភិវឌ្ឍន៍​​​នៅក្នុងសហគមន៍ក៍ដូចជាសង្គមផងដែរ​។ លោកគ្រូសំអាតបន្ថែម វិទ្យាល័យយើងគាំទ្រកម្មវិធីនេះដោយសារកម្មវិធីនេះអាចជួយពួកគាត់ឲ្យយល់ពី តួនាទីច្បាស់លាស់ដែលជាស្នូលនៃសង្គមជាតិ ជាសសរ​ទ្រូង​របស់​​​ជាតិ​នឹងដើម្បីជា​ចំនុច​​ចាប់​ផ្ដើមមួយ​​ដើម្បី​អោ​​យ​ពួកគេស្គាល់ពីខ្លួនឯងថាជានរណា ស្គាល់ពីតួនាទី​របស់​ខ្លួន​បែបណា​នៅក្នុង​សហគមន៍​និងសង្គមចំពោះការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ដោយបង្កើត​ភាព​ក្លាហាន ហ៊ានបញ្ចេញមតិ​​ ហ៊ានតស៊ូមតិ ជជែកវែកញែកដេញដោល ហ៊ានពន្យល់​បំភ្លឺ​ឬ​បង្ហាញ​ពីទស្សនៈ​របស់​ខ្លួន​​ទៅ​មនុស្ស​ជុំវិញខ្លួន។ លោកគ្រូបានបញ្ជាក់ថា “ ជាការពិតណាស់សម្រាប់លោកគ្រូ​ដែល​ជានាយកសាលា ​ខ្ញុំ ពិតជា​មានអំណរសប្បាយ​យ៉ាងក្រៃលែង​ដែលបានសិស្សានុសិស្ស​​​​​​​​ចូលរួម​​​​​​ក្នុ​ង​ការប្រកួតប្រជែងក្នុងកម្មវិធីដែលមានសារៈសំខាន់នេះគឺ កម្មវិធីអាជីវកម្មខ្ញុំ​ថ្នា​ក់ជាតិហើយខ្ញុំ​ពិត​ជា​មានមោទនភាពចំពោះសិស្សរបស់យើងតំណាង​ខេត្តទាំងមូលដែល​សាលា​​​មានចំនួនសិស្សតិច​ប្រសិន​បើ​យើង​ប្រៀបធៀបនឹងសាលាផ្សេងៗ ប៉ុន្តែដោយសា​រតែ​ខាងមន្ទីរអប់រំ​យុវជន​​នឹងកីឡាបានចាប់យក​នឹងមាន​​ទំនុក​ចិត្ត​​ទើប​​សាលាវិទ្យាល័យសន្តហ្វ្រង់ស្វ័រ​របស់យើងមាន​ឱកាស​ចូល​រួមប្រកួតក្នុងកម្មវិធីនេះ “។ លោកគ្រូបានឲ្យដឹង ថា …

វិទ្យាល័យព្រះសហគមន៍មួយលើកទឹកចិត្តយុវជនឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស Read More »

អន្តរសាសនាចូលរួម​ទិវា​​ប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

សាសនិក​នៃ​គ្រីស្ត​សាសនា ពុទ្ធ​សាសនា និង​ឥស្លាម​សាសនា ចំនួន​១៥០០នាក់ បាន​ចូលរួម​គ្នា ក្នុងទិវាអន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ក្រោម​អធិបតីភាព​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោម​ប្រធាន​បទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»។ ​ «យើងត្រូវការការចូលរួមពីគ្រប់សាសនា ដើម្បីរួមគ្នាប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន។ លោក​បន្ត​ថា ការជួញដូរមនុស្ស ឬឧក្រិដ្ឋកម្មដែលបានកើតឡើង មិនមែនមានតែកម្ពុជាមួយទេ តែក៏មាននៅបណ្ដាប្រទេសផ្សេងទៀតដែរ។ លោក​បញ្ជាក់​ថា «ការជួញដូរមនុស្សពីប្រទេសមួយទៅកាន់ប្រទេសមួយ ជារឿងអកុសលសម្រាប់ប្រជាជនក្រីក្រ ប្រសិនបើយើងមិនទប់ស្កាត់ទេ។» លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​សាសនា​នីមួយៗ​​អប់រំសាសនិក​របស់​ខ្លួន ឲ្យ​យល់​​ដឹង​អំពី​ វិធីបង្ការ រារាំង និងប្រើប្រាស់គ្រប់តួអង្គ និងគ្រប់សកម្មភាពទាំងឡាយ ហើយ​ធ្វើ​សេចក្តីរាយការណ៍​នៅ​ពេល​បាន​ឃើញ​ហេតុការណ៍ទាំងនោះនៅតាម​មូលដ្ឋាន​។ លោក​បន្ថែម​ថា «កុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃភាវរកម្ម និងការជួញដូរមនុស្ស។» អន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ​ ត្រូវ​បាន​ធ្វើ​ឡើង​​៦​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​ផ្តួច​ផ្តើម​ដំបូង​ដោយ​អង្គការ​ការីតាស​កម្ពុជា ក្នុងឆ្នាំ​២០១៦។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ មានប្រសាសន៍ថា ថ្ងៃនេះ​ ការជួបជុំជាអន្តរសាសនា គឺដើម្បីរួមគ្នាប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងសង្គមនិងនៅក្នុងពិភពលោក បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ លោក​អភិបាល​បន្ថែមថា យើង​រួម​គ្នា​ក្នុង​គ្រប់សាសនា ​ដើម្បីអធិដ្ឋាន លើកទឹកចិត្តគ្នានិង​ធ្វើការជាមួយគ្នា …

អន្តរសាសនាចូលរួម​ទិវា​​ប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា Read More »

លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា

កាលពីពេល​ថ្មីៗនេះ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ​បាន​ទទួល​មុខងារ​ថ្មី​មួយ​ជា​ទីប្រឹក្សា​ក្នុងក្រុម​សាសនទូតក្រៅប្រទេស​នាទីក្រុងប៉ារីស​ (MEP) ហើយ​ត្រូវ​វិល​ត្រឡប់​ទៅប្រទេស​បារាំង​វិញ។​ ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១១ឆ្នាំ​ បាន​បន្សល់​ទុក​​​អនុស្សាវរីយ៍ជាច្រើន​​សម្រាប់​រូប​លោក​ផ្ទាល់ ដោយ​ដំបូង​ឡើយ​គឺ​រៀន​ភាសា​ខ្មែរ ហើយ​រៀន​ស្គាល់​ជីវិត​របស់​ព្រះសហគមន៍​និង​ប្រជាជន​ខ្មែរ ទាំង​វប្បធម៌ និង​ប្រពៃណី។ អង្គុយ​នៅ​មុខ​រូង​ភ្នំព្រះ​នាង​ម៉ារី នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន​ ក្នុងទីក្រុង​ភ្នំពេញ លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ​ អ្នក​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាងត្បូង ក្នុងភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា «ខ្ញុំបានព្យាយាមបំពេញបេសកម្ម​ជាច្រើន តាំង​ពីពេលដែលខ្ញុំមកដល់​ប្រទេសកម្ពុជា។ បេសកម្មទី១ គឺខ្ញុំ​រៀន​ភាសាខ្មែរ​​រយៈ​ពេល​៣ឆ្នាំ​ព្រម​ទាំងរៀនស្គាល់ចិត្តមនុស្ស​ ដោយយក​ចិត្ត​ទុក​ដាក់ បើកចិត្ត បើកភ្នែក ​បើកត្រចៀក ​ជ្រាប​នូវ​វប្បធម៌​ខ្មែរ ព្យាយាមជា្របស្ថានភាព​នៅស្រុកខ្មែរនិង​ស្ថានភាព​ព្រះសហគមន៍ក្នុង​តំបន់។» និយាយ​បណ្តើរ​សើច​បណ្តើរ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ប្រៀបធៀបថា ក្នុងពេល​ដែល​លោក​ថ្វាយ​ខ្លួន​ទៅ​ព្រះជាម្ចាស់ លោក​បាន​ចាត់​ទុក​ «ព្រះសហគមន៍​ជា​ប្រពន្ធ​របស់​ខ្ញុំ ​​​ដូច្នេះដំបូងឡើយត្រូវរៀន​ស្គាល់ចិត្តប្រពន្ធ និងម៉្យាងទៀតឲ្យប្រពន្ធស្គាល់​ចិត្ត​ខ្ញុំដែរ»។ ក្រោយការតែង​តាំង​ជា​បូជាចារ្យ​កាតូលិកបាន​បីខែ ​ក្នុងក្រុម​គ្រួសារ​សាសនទូតក្រៅប្រទេស​នា​ទីក្រុង​ប៉ារីស​ (MEP) ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១១ លោក​ត្រូវ​បាន​ចាត់​ឲ្យ​មក​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​បេសកកម្ម។ ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៥៥៥ ប៉ុន្តែ​ដោយសារ​តែ​សង្គ្រាម​​ ជា​ពិសេស​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ប៉ុល​ពត អ្វីៗ​ត្រូវ​ចាប់​ផ្តើម​ឡើងវិញ​។ លោកដាមីញ៉ាំង បានមានប្រសាសន៍ទៀតថា ព្រះសហគមន៍នៅប្រទេសកម្ពុជាចាស់ហើយ​ ប៉ុន្តែនៅតែក្មេង នេះ​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​នៃ​ទុក្ខ​លំបាក។ លោក​បន្ថែម​ថា ពេលនេះ …

លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា Read More »

​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់

បុណ្យភ្ជុំជាពេលវេលាដែល នឹកឃើញដល់មរណបុគ្គលទាំងឡាយតាមរបៀបប្រពៃណីនៅប្រទេសកម្ពុជា ហើយ​សម្រាប់ព្រះសហគមន៍កាតូលិក យើងគោរពដល់វិញ្ញាណក្ខន្ធ និងនឹកដល់ជីវិតរបស់យើងដែលបានស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗ។ នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២។​ លោក​អភិបាល​មាន​ប្រសាសន៍ទៀត​ថា យើងអធិដ្ឋានសម្រាប់បងប្អូនដែលស្លាប់ ដើម្បីឱ្យគេជម្រះចិត្តគំនិតរបស់គេម្ដងទៀតរហូតដល់អាចមើលឃើញព្រះជាម្ចាស់ផ្ទាល់ភ្នែក។​ លោក​បន្ថែមថា នៅពេលនេះ យើង​ក៏​​អធិដ្ឋាន​សូមព្រះអង្គថែរក្សាបងប្អូនរបស់យើងដែលទទួលមរណភាព និងលើកលែងទោសឲ្យ​ពួកគាត់។ លោក​អភិបាល​រំឭក​គ្រីស្ត​បរិស័ទ​ទាំងអស់ឱ្យ​ត្រៀម​ខ្លួនជានិច្ច ព្រោះជីវិតមិនទៀងទាត់ អាច​មាន​ជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយ​មិន​ដឹង​ជាមុន។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ ពេល​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​យកចិត្តទុកដាក់សួរសុខទុក្ខអ្នកជំងឺ អ្នកជាប់ឃុំឃាំង ផ្ដល់​ម្ហូបដល់អ្នកស្រេកឃ្លាន និងឱ្យអាវទៅមនុស្សខ្លួនទទេ និង​រៀបចំបុណ្យសពត្រឹមត្រូវសម្រាប់អ្នកស្លាប់ ទាំងនេះ​ជគឺជា​កិច្ចការទាំង៧នៃធម៌មេត្តា​ករុណាដែលគ្រីស្ត​បរិស័ទ​ត្រូវតែធ្វើ។ លោក​អភិបាល​អូលីវីយ៉េ ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ “យកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗពេញមួយជីវិត” ដោយ​ស្រលាញ់និងគោរពអ្នកដទៃ ដោយដាក់ខ្លួនជាអ្នកបម្រើជាអ្នកដែលមានសេចក្ដីស្រឡាញ់និងសុខសន្តិភាព។ នៅក្នុងឱកាសនេះដែរ លោកអភិបាលស្នើឱ្យគ្រីស្តបរិស័ទឱ្យចូលព្រះវិហារទៀងទាត់ដើម្បីឱ្យជំនឿកាន់​តែ​មាំមួន។ កម្មវិធីបុណ្យភ្ជុំនេះ ប្រារព្ធឡើងនៅព្រះវិហារសន្តម៉ាទីន ក្នុងភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក លេង ហុង តំណាងគណ:កម្មការនៃព្រះសហគមន៍ត្រែងត្រយឹងនិងកំពង់ស្ពឺ ថ្លែងថា ព្រះសហគមន៍មានអំណរសប្បាយនិងភាពកក់ក្តៅដោយលោក​អភិបាល​បាន​មក​សួរ​សុខ​ទុក្ខ​ក្នុង​​ឱកាសបុណ្យភ្ជុំ ជាឱកាសមួយនឹកដល់ទាំងមនុស្សរស់ និងអ្នកស្លាប់ និងទូលសូមព្រះជាម្ចាស់ប្រោសវិញ្ញាណក្ខន្ធរបស់​ពួកគាត់ឱ្យបានរួមរស់ជាមួយព្រះជាម្ចាស់ និង​ជា​ពេល​​ចួបជុំគ្នាដើម្បីធ្វើកិច្ចការធម៌មេត្តាករុណាដល់អ្នកជុំវិញខ្លួន។ ព្រះសហគមន៍​ត្រែង​ត្រយឹង …

​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់ Read More »

បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ

គ្រីស្ត​បរិស័ទ​និង​ពុទ្ធ​បរិស័ទ បាន​នាំ​យក​ម្ហូប​អាហារ​មក​ព្រះវិហារ​សន្ត​យ៉ូសែប​ជុំ​គិរី ដើម្បី​​រៀបចំ​ពិធី​បុណ្យ​រំលឹក​ដល់​មរណបុគ្គល​  ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ជាតិ​ខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព​លោកបូជាចារ្យ ជីអូ​​​វ៉ាន់នី ទូនេឡូ​ និងលោកបូជាចារ្យ ផ្រុមផុង ស៊ីហារ៉ាត់ (ប៊ឺត) រួមជាមួយ​បងប្អូន​គ្រីស្តបរិស័ទ​និងពុទ្ធបរិស័ទ​ចូលរួមយ៉ាងច្រើនកុះករ កាលពី​ថ្ងៃអាទិត្យ​​ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លង​ទៅ​នេះ ។ លោកបូជាចារ្យ ជីអូវ៉ាន់នី មានប្រសាសន៍នៅក្នុងធម្មទេសនាថា​ ពិធី​បុណ្យ​​ភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែដោយឡែកព្រះសហគមន៍កាតូលិករបស់យើងក៏បានថ្វាយ​អភិបូជា​នៅថ្ងៃនេះ​ ដើម្បីរួមគ្នាអធិដ្ឋានិងរំលឹកដល់វិញ្ញាណក្ខន្ធដែលបានស្លាប់ទៅ ព្រោះ​នៅ​ក្នុង​ព្រះសហគមន៍កាតូលិក​ក៏​មាន​ពិធី​បុណ្យ​មួយ​ដែល​ហៅ​ថា បុណ្យ​រំលឹក​ដល់​មរណបុគ្គល​ផងដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧០ បុរីវ៉ាទីកង់​បាន​អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​កាតូលិក​ប្រារព្ធ​ពិធីបុណ្យ​មរណបុគ្គល​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ ព្រោះ​បុណ្យនេះ​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ពិធីបុណ្យ​របស់​ព្រះសហគមន៍។ នេះ​បើ​យោង​តាម​សៀវភៅ​កត់​ត្រា​The Rice Paddy​របស់​លោក​បូជាចារ្យ​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍។​ លោក​បូជាចារ្យ​ជីអូវ៉ាន់នី បន្ថែម​ថា ការធ្វើបុណ្យមិន​សំដៅ​​ទៅ​លើ​សាសនាណាទេ មិនថាសាសនាគ្រីស្ត ឬ​ពុទ្ធសាសនា​នោះទេ​ អោយតែយើងមានចិត្តចង់ធ្វើនិ​ងថ្វាយ​កិច្ចការ​ទាំងនោះ​ទៅ​ព្រះជាម្ចាស់។ ពាក់អាវសជាមួយនិងខោពណ៌ទឹកប៊ិច ដៃកាន់ចានស្រាក់ មានអាយុ ២៧ឆ្នាំជាពុទ្ធបរិស័ទ លោក ឡុង ចាន់ដារ៉ា មកចូលរួមថ្វាយអភិបូជាជាមួយបងប្អូនគ្រីស្តបរិស័ទ បាននិយាយថា​ ទោះបីជាលោក​​មិន​មែន​​​ជា​​គ្រីស្តបរិស័ទ ប៉ុន្តែលោក​ជឿ​ថា​ការ​ធ្វើ​បុណ្យ​គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្តនិងសទ្ធា ហើយ​កុសលនេះ នឹង​ទៅ​ដល់​អ្នកស្លាប់​ដូចគ្នា។ ក្នុង​ពិធី​នេះ លោក​ដារ៉ា​បាន​យក​​បាយសម្លមកចូលរួមជាមួយគ្រីស្ត​បរិស័ទ …

បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ Read More »

គ្រីស្តសាសនា​និង​ពុទ្ធសាសនារួមគ្នា​ជួយ​អ្នក​ក្រីក្រ

ជន​ក្រី​ក្រ​៣៣០​គ្រួសារ ​ទទួល​គ្រឿងឧបភោគ​​បរិភោគ​ពី​ព្រះសហគមន៍​កាតូលិកនិង​ព្រះសង្ឃ​ខាង​ព្រះពុទ្ធសាសនា ​នៅព្រះវិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ (ព្រះសហគមន៍​ចំប៉ា) នៅ​ភូមិ​ចំប៉ា ស្រុក​កៀន​ស្វាយ​ ខេត្តកណ្ដាល។ តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ វិរជ័យ ស្រ៊ី​ប្រាម៉ុង​ ​បាន​ឱ្យ​ដឹង​ថា «​គោល​បំណងចង់​ចែក​ជូន​ដល់​ប្រជាជនក្រីក្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ និង​បងប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹក​លិច»។ លោក​បូជាចារ្យ​បន្ថែម​ថា នៅក្នុង​ឱកាស​​នេះ​ដែរ​ក៏​មាន​ក្រុម​ព្រះសង្ឃ​ខាង​ព្រះពុទ្ធ​សាសនា​ ​ធ្វើ​ការ​ជាមួយ​ទូត​នៅ​សមាគម​វៀតណាម ដែល​ជួយ​តាម​ភូមិវៀតណាម​​ដែល​មាន​ទឹក​លិច​ឬមាន​បញ្ហានានា បានស្នើ​ចូល​រួម​​ជួយចំនួន​២០០គ្រួសារ រួម​ជាមួយព្រះ​វិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ ចំនួន១៣០​គ្រួសារ។ ការ​ផ្តល់​ជូន​នេះ ក៏មាន​អ្នក​ក្រជនជាតិ​ខ្មែរ​ជុំវិញភូមិចំនួន​១៣០គ្រួសារផងដែរ។ តាម​ប្រសាសន៍លោក​បូជាចារ្យដដែល​បាន​ឱ្យ​ដឹង​ទៀតថា ការ​សម្ដែងធម៌មេត្តា​ករុណា ជាព្រះ​យេស៊ូដែល​បង្រៀន​យើង​ឱ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ដល់​អ្នក​ក្រី​ក្រ អ្នក​ជិតខាង។ គ្រឿង​បរិភោគ​​ដែល​បាន​ចែក​ជូន​ដល់​ជន​ក្រីក្រចំនួន៣៣០គ្រួសារ ​នា​ថ្ងៃទី​៤ កញ្ញា ២០២២​ ​​ទាំងនោះ​​មាន ​អង្ករ​១០គីឡូ និង​មី ១០​កញ្ចប់​ក្នុង​​មួយ​គ្រួសារ៕ ដោយដាលីស​

គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ

គ្រូ​អប់​រំ​ជំនឿ​៤៧​នាក់​មក​ពី​មណ្ឌល​សកម្មភាពចំនួន​៣ ឈ្វេង​យល់អំ​ពី​គរុកោសល្យ​ក្នុង​ការ​បញ្ជូន​បន្ត​ជំនឿ និង​ប្រវត្តិ​ព្រះសហគមន៍កាតូលិកកម្ពុជា​និង​ជាសកល​ ដែល​​រៀប​ចំ​ដោយ​​ការិយាល័យ​អប់រំជំនឿ​ភូមិភាគ​ភ្នំពេញ ​ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ អូលីវី​យ៉េ ជ្មីត​ហស្លេ។ លោក​ដួង​ សាវង់ គណៈកម្ម​ការ​អប់​រំ​ជំនឿ​ភូមិ​ភាគ​ភ្នំ​ពេញ​មាន​ប្រសាសន៍ថា សិក្ខា​សាលា​នេះ ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្រូអប់រំជំនឿ​ទាំង​អស់ មាន​កំលាំង​ដែល​នាំ​ឱ្យ​អាច​បង្កើត​ព្រះសហគមន៍​តៗទៅមុខទៀត​បាន​។ ​សិក្ខាសាលាគ្រូ​អប់​រំ​ជំនឿ​​នេះ​​​ មាន​៣មណ្ឌលសកម្មភាព​ព្រះសហគមន៍​ គឺ​តាកែវ កំពត កំពង់សោម ធ្វើ​ឡើង​នៅ​​​ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម​ចំការទៀង​ ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នាថ្ងៃទី​​១៧​និង​១៨ កញ្ញា ២០២២។ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍​ថា «គ្រូអប់រំជំនឿព្រះជាម្ចាស់តែងតាំងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» ដូច្នេះ គ្រូ​អប់រំ​ជំនឿ ​ត្រូវ​​មាន​ជំនឿ​និង​គរុកោសល្យ​​ច្បាស់​លាស់ ដើម្បី​ណែនាំ​អ្នក​មកទទួល​ការ​អប់រំ​ជំនឿ។ លោក​អភិបាល​អូលីវីយ៉េ បន្ត​ថា យើងជាគ្រូអប់រំជំនឿ ជាទូតរបស់ព្រះគ្រីស្ត ជាសាក្សីនៃបទពិសោធអំពីជំនឿ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យបងប្អូនដែលធ្វើដំណើរជាមួយយើងស្គាល់ព្រះយេស៊ូ។ ជាគ្រូអប់រំជំនឿ គឺបង្រៀនសេចក្ដីពិត ដូច្នេះយើងចូលក្នុងការអប់រំក្នុងផ្លូវជីវិត ដោយមានជំនឿ និង​ការអប់រំយកចិត្តទុកដាក់លើ​កិច្ចការមេត្តាករុណា។ ​ព្រះសហគមន៍​​ជាស្ថាប័ន​ចាស់​ជាង​គេ​ក្នុង​ពិភពលោក ព្រោះ​ជាព្រះ​សហគមន៍​​របស់​ព្រះជាម្ចាស់​ និងជាគ្រួសារ​ ដើរ​ជាមួយ​គ្នាដោយ​​ណែនាំ​បងប្អូនឱ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​តាម​រយៈ​ជំនឿ។​ នេះ​ជា​ការ​បញ្ជាក់​របស់​​លោកអភិបាល​អូលីវីយ៉េ។ នៅក្នុង​សិក្ខាសាលានេះ​ ​លោក​អភិបាលបាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​របស់​ព្រះសហគមន៍​សកល​ និង​ប្រទេស​កម្ពុជាដែរ ដែល​មាន​ទាំង​ប្រពៃណី​ វប្បធម៌ និង​ជំនឿ​រួម​ជាមួយ​គ្នា។ ហើយ​ព្រះសហគមន៍​បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ …

គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ Read More »

Subscribe to our newsletter

Don't miss new updates on your email