Author name: Bouren Mno

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។ លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។ «ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។ លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។» ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​ […]

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ Read More »

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។ លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។ «ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។ លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។» ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ Read More »

លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជំរុញ​​គ្រីស្ត​បរិស័ទ យក​គំរូ​របស់​សន្តបុគ្គល

«បង​ប្អូន​ជា​ជន​ដ៏​វិសុទ្ធ ហើយ​ភាព​ដ៏​វិសុទ្ធ​របស់​យើង​មក​ពី​ជំនឿ​របស់​យើង មក​ពី​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​យើង។ យើង​ទទួល​បាន​ភាព​ដ៏​វិសុទ្ធ​នោះ ដោយ​គ្មាន​ការ​ចំណាយ ទទួល​បាន​នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក។» នេះជា​ប្រសាសន៍​របស់​លោក​​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញខាង​ជើង បាន​ណែនាំ​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រស់​នៅ​របស់​ខ្លួន ដោយ​យក​គំរូ​តាម​សន្តបុគ្គល​ដែល​ពួកគាត់​ទទួល​បាន​ក្នុងពេល​ទទួល​អគ្គសញ្ញា​នានា។

លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជំរុញ​​គ្រីស្ត​បរិស័ទ យក​គំរូ​របស់​សន្តបុគ្គល Read More »

ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក

អភិបូជា​ទិវា​គ្រួសារ​សម្រាប់​មណ្ឌល​សកម្មភាព​តាកែវ នៅ​ព្រះសហគមន៍​សន្តី​ម៉ារីញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ សាម៉ូអែល ទី២ ៥,១-៣ទូល‌បង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា។ ២សម ៥,១អត្ថបទ​ទី១៖ កូឡូស ១,១២-២០ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គ។ កូឡ ១,១៨ដំណឹងល្អ៖ លូកា ២៣,៣៥-៤៣ឯង​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់​ទេ​ឬ? លក ២៣,៤០ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ផែនដី។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត​ដែរ​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ។ យើង​ប្រមូល​បង​ប្អូន​ទាំង​អស់ ជា​គ្រួសារ ជា​គ្រីស្ត​បរិស័ទ ដើម្បី​លើក​តម្កើង​ទាំង​ព្រះយេស៊ូ ទាំង​គ្រួសារ​ដ៏​វិសុទ្ធ ដើម្បី​ទទួល​កម្លាំង​ថ្មី​សម្រាប់​ជីវិត​របស់​យើង ដែល​ជា​គ្រីស្ត​បរិស័ទ​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផែន​ដី​នេះ។ អំបាញ់​មិញ នៅ​ពេល​ខ្ញុំ​ដើរ​ខ្ញុំ​ឃើញ​គ្រួសារ​របស់​យើង​មាន​គ្រប់​លក្ខ​ខណ្ឌ មាន​ប្ដី​ប្រពន្ធ​មាន​កូន មាន​គ្រួសារ​ខ្លះ​មេម៉ាយ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ អ្វី​ដែល​សំខាន់​ថ្ងៃ​នេះ​គឺ​ឲ្យ​យើង​យល់​ថា យើង​ជា​គ្រួសារ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់។ មាន​ន័យ​ថា យើង​មាន​ប្ដី យើង​មាន​ប្រពន្ធ យើង​មាន​កូន មាន​ខ្លះ​ពិត​មែន​យើង​ជា​មេម៉ាយ មាន​ខ្លះ​យើង​បែក​គ្នា មាន​ខ្លះ​មាន​ទុក្ខ​លំបាក មាន​ខ្លះ​មាន​អំណរ​សប្បាយ មាន​ខ្លះ​កំពុង​គិត​អំពី​អនាគត ជា​ពិសេស​សម្រាប់​មេៗ​កាយរិទ្ធិ កំពុង​គិត​អំពី​អនាគត តើ​យើង​បង្កើត​គ្រួសារ​យ៉ាង​ដូច​ម្ដេច? អ្វី​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ

ស្រឡាញ់​ដើម្បី​ឆ្លង​គ្រប់​ទុក្ខ​លំបាក Read More »

សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ

យុវសិស្ស​វិទ្យាល័យ​របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ប្រមាណជា៨០នាក់ បាន​ចូលរួម​ក្នុងកម្មវិធីតម្រង់ទិសសិក្សា​​ដែល​រៀបចំ​ដោយ​មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ដើម្បី​យល់​ដឹង​បន្ថែម​អំពី​មុខវិជ្ជាដែល​ត្រូវ​ជ្រើសរើស​សិក្សា​នៅ​សកល​វិទ្យាល័យ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ព្រះសហគមន៍កំពង់ចាមក្រុង ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម។ តាមសម្ដីរបស់លោក ប៊ុន សុបិន្ត ជាប្រធានមណ្ឌលនិសិ្សតព្រះសហគមន៍កាតូលិកបានឲ្យដឹងថា មណ្ឌលនិសិ្សតបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង៣គឺ  ទី១​ រិះគិតពីគោលដៅជីវិត ទី២ ដឹងពីរបៀបជ្រើសរើសមុខវិជ្ជាដែលសមនឹងគោលដៅរបស់យុវសិស្ស និងទី៣ ត្រៀមខ្លួនបន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យទៅតាមជំនាញដែលខ្លួនស្រលាញ់។ តាមបទពិសោធន៍នៃការធ្វើកម្មវិធីកន្លងមក លោក សុបិន្តបានបន្ថែមទៀតថា កម្រិត​នៃ​ការ​ទទួល​បាន​ពត៌មាន​​ទាក់ទងទៅនឹងការជ្រើសរើសមុខវិជ្ជាបន្តការសិក្សានៅសាកល​វិទ្យាល័យ​របស់​សិស្សានុសិស្ស​នៅ​មាន​កម្រិតនៅឡើយ។ ដោយ​លោក​បាន​បញ្ជាក់ថា ពេលខ្លះ​សិស្សានុសិស្ស​សម្រេចចិត្តតាម​មិត្តភក្តិ និងក្រុមគ្រួសារ។ លោកបានបន្ថែមទៀតថា​ មណ្ឌលនិស្សិតចង់អោយប្អូនម្នាក់ៗ​ធ្វើតាម ​ឬដើរ​តាមក្ដីស្រមៃ​របស់ខ្លួន​ឯង​តាមរយៈលទ្ធភាព ចំណេះដឹង សមត្ថភាព ​និងអ្វីជា​ទេពកោសល្យ​​​​​​​​​​ដែលមាន​នៅក្នុង​ខ្លួន​។​ ជាមួយគ្នានេះ ចាន់ ចេក ​មានអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រខ្មែរ​នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបាននិយាយថា មុននឹងជ្រើសរើសជំនាញនៅ​សាកល​វិទ្យាល័យ រឿងទីមួយគឺត្រូវជ្រើសរើស​ជំនាញ​ណាដែល​ស្រលាញ់​ចូលចិត្តនឹងមានសមត្ថភាពអាចសិក្សាបាន ហើយ​រឿងទីពីរ ត្រូវសម្លឹងមើលទៅលើទីផ្សារការងារក្នុងសង្គមសព្វថ្ងៃផងដែរ។ កម្មវិធី​តម្រង់ទិសសិក្សានេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២២កន្លងទៅ។ ទន្ទឹមនឹងនោះ ផុន ដានី​ អាយុ១៩ឆ្នាំជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធនាគារនិងហិរញ្ញវត្ថុនៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា ដំបូងឡើយគឺត្រូវយល់ អំពី​ខ្លួនឯងជាមុនសិន ដោយត្រូវយល់ថាខ្លួនឯងពូកែនិងស្រលាញ់មុខវិជ្ជា​ណាមួយ ហើយនឹង​ជាពិសេស​សម្លឹង​​ទៅមើលកត្តាគ្រួសារអាចមានលទ្ធភាពជួយទៅលើការសិក្សារបស់យើងដែរទេ។ ដានីបានបញ្ជាក់ថា ​ភាសាបរទេស​​ជាផ្នែកមួយសំខាន់ក្នុងការសិក្សាតាមជំនាញឬមុខវិជ្ជានីមួយៗ ដែល​អាចបណ្ដាលអោយការសិក្សារបស់យើងកាន់តែមានភាពងាយស្រួល។

សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ Read More »

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី បានទទួលបេក្ខជនចំនួន១១រូប សុំចូលព្រះសហគមន៍ (ជំហានទី១) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធីបតីភាព លោកបូជាចារ្យ អ៊ុន សុន។ ថ្លែង​ក្នុង​ធម្ម​ទេសនា លោក​បូជាចារ្យ យ៉ូហាន អ៊ុន សុន បាន​ថ្លែង​ថា​ថ្ងៃ​នេះ​ព្រះសហគមន៍​មាន​អំណរ​សប្បាយ​ដែល​បាន​ទទួល​កូនៗ​១១​នាក់​សុំ​ធ្វើ​ជំហាន​ទី​១ ក្នុង​ឱកាស​ដែល​ព្រះសហគមន៍​គោរព​សន្ត​បុគ្គល​ទាំង​ឡាយ។ លោកបូជាចារ្យបន្ថែមថា យើង​ត្រូវ​រៀន​ពី​សន្ត​បុគ្គល​ទាំង​ឡាយ ដែល​បាន​រស់​នៅ​និង​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ឱ្យ​យើង​ទៅ​ជា​ធ្លុង​តែ​មួយ ជា​គ្រួសារ​តែ​មួយ។ សេចក្ដី​ល្អ​ពិត​ប្រាកដ​សម្រាប់​យើង គឺ​ជួយ​ឱ្យ​យើង​រួច​ផុត​ពី​ទុក្ខ​លំបាក និង​នាំ​សេចក្ដី​សុខ​រួម​ជា​មួយ​សន្ត​បុគ្គល​ដែល​នៅ​ស្ថាន​បរម​សុខ។ បញ្ជាក់បន្ថែម​ទៅកាន់​បេក្ខជន​ទាំង១១រូប លោក​សុន និយាយថា «នេះ​ជា​ផ្លូវ ដើម្បី​ឱ្យ​យើង​ដឹង​ថា​ផ្លូវ មាគ៌ា​របស់​ព្រះជាម្ចាស់​គឺ​ចង់​ឱ្យ​មនុស្ស​ទាំង​អស់​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។» លោក​បន្ថែមថា ការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​យក​គំរូប​តាម​ព្រះយេស៊ូ ដោយរស់នៅខុស​ពី​លោកីយ៍នេះ គឺ​ចេះ​បន្ទាប​ខ្លួន ​ដាក់​ខ្លួន​ជា​អ្នក​ក្រ​ខ្សត់ ដាក់​ខ្លួន​ជា​អ្នក​ស្លូត​បូត ដាក់​ខ្លួន​ជា​អ្នក​សុចរិត ដាក់​ខ្លួន​បង្ហាញ​ធម៌​មេត្តា​ករុណារបស់​ព្រះជាម្ចាស់។ «ការ​ស្រេក​ឃ្លាន​សេចក្តី​សុចរិត​ជួយ​យើង ដើម្បី​ឱ្យ​យើង​យល់​ថា ​ទី​ពឹង​របស់​យើង​គឺ​មក​ពី​ព្រះគ្រីស្ត​ផ្ទាល់។» លោក​បូជាចារ្យបញ្ជាក់។ ក្នុងពិធីជំហានទី១នេះ បេក្ខជន​ទាំង​អស់​បានប្រកាស​យក​ព្រះគ្រីស្ត​ ព្រះបន្ទូល និង​ព្រះសហគមន៍​ជាទីពឹង នៅមុខ​គ្រីស្តបរិស័ទ​ទាំងឡាយ។ កញ្ញា លឿង លីណា

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍ Read More »

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ វិច្ឆិកា ឆ្នាំ២០២២

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ វិច្ឆិកា ឆ្នាំ២០២២ Read More »

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា

ធ្វើ​នៅ​មជ្ឈមណ្ឌល​ព្រះសហគមន៍​ភ្នំពេញ​ថ្មី ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២២ “ការ​ប្រកាស​ដំណឹង​ល្អ​និង​គ្រួសារ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ​យើង​មាន​តួ​អង្គ​ពីរ មាន​បុរស​ពីរ​នាក់​ដែល​ព្រះយេស៊ូ​លើក​មក​ធ្វើ​ជា​ឧទាហរណ៍ ដើម្បី​ឱ្យ​យើង​គិត​ពិចារណា​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​ពិសេស​ថ្ងៃ​នេះ​អំពី​ជីវិត​របស់​យើង​ជា​គ្រួសារ។ អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​និង​គ្រួសារ ដែល​ប្រកាស​ដំណឹង​ល្អ​ដល់​ដាច់​ស្រយាល​នៃ​ផែនដី។ មាន​ឥរិយាបថ​ពីរ ចរិត​ពីរ បុរស​ម្នាក់​ពេល​គាត់​នៅ​មុខ​ព្រះជាម្ចាស់ បាន​ចាប់​ផ្តើម​ធ្វើ​របាយការណ៍​អំពី​ស្នាដៃ​របស់​គាត់។ អួត​ខ្លួន ខ្ញុំ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ខ្ញុំ​អធិដ្ឋាន​ផង ខ្ញុំ​តម​អាហារ​ផង ជួយ​អ្នក​ក្រី​ក្រ​ផង ខ្ញុំ​ជា​មនុស្ស​ពិសេស នៅ​ក្នុង​ខ្លួន​ខ្ញុំ​ឥត​មាន​អ្វី​ខុស​ដូច​អ្នក​ដទៃ​ឡើយ។ ម្នាក់​ទៀត​ជា​អ្នក​ទារ​ពន្ធ ដែល​បាន​អធិដ្ឋាន​ជា​មួយ​ព្រះជាម្ចាស់​ដែរ នៅ​ពេល​នោះ​គាត់​ចេះ​តែ​ទូល​អង្វរ​ព្រះជាម្ចាស់ “ឱ​ព្រះជាម្ចាស់​អើយ សូម​អាណិត​មេត្តា​ទូល​បង្គំ​ជា​មនុស្ស​បាប​ផង”។ គាត់​មិន​បាន​និយាយ​អ្វី​វែង​ឆ្ងាយ គឺ​គាត់​អធិដ្ឋាន​តែ​ប៉ុណ្ណឹង។ ក្រោយ​មក​ព្រះយេស៊ូ បាន​សំលឹង​មើល​មហា​ជន ដើម្បី​ប្រាប់​ថា “ប្រយ័ត្ន ប្រសិន​បើ​យើង​លើក​តម្កើង​ខ្លួន​ឯង យើង​ត្រូវ​តែ​បន្ទាប​ចុះ ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​បាន​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ”។ ប៉ុន្តែ មិន​មែន​បន្ទាប​ខ្លួន​ដោយ​លេង​ល្ខោន បន្ទាប​ខ្លួន​ដោយ​ដាក់​ខ្លួន​ដ៏​ពិត​ប្រាកដ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​គម្ពីរ​នេះ​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​មូលដ្ឋាន​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ។ បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់​បាន លុះត្រាតែ​យើង​ដាក់​ខ្លួន យើង​ទទួល​ស្គាល់​អំពើ​ឋានៈ​របស់​យើង​ជា​មនុស្ស​ទន់​ទាប។ ប៉ុន្តែ ជា​មនុស្ស​ទន់​ទាប​ប្រៀប​ធៀប​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​មនុស្ស​លោក។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គ្រួសារ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះជាម្ចាស់។ ធំ​ធេង​ចំពោះ​សន្ត​យ៉ូសែប​និង​ព្រះនាង​ម៉ារី ព្រះអង្គ​បាន​ជ្រើស​រើស​ទាំង​ពីរ​នាក់

អភិបូជា​ថ្ងៃ​អាទិត្យ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ទិវា​គ្រួសា Read More »

​ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ

ព្រះសហគមន៍ភូមិភាគភ្នំពេញ ជំរុញឱ្យគ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ​តាមរយ:​ក្រុមគ្រួសារ​ ដោយមានផែនការទំនាក់ទំនងជាមួយក្រុមគ្រួសារផ្ទាល់ខ្លួន ​ជាមួយក្រុមគ្រួសារផ្សេងទៀត និងជាមួយ​ព្រះជាម្ចាស់។ កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​២៣ តុលា​ ២០២២ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល ភ្នំពេញ​ថ្មី ដោយ​មាន​គ្រីស្ត​បរិស័ទ​ជាក្រុមគ្រួរសារ​ចូលរួម​ជាច្រើនកុះករ ជាពិសេស​មាន​តំណាង​ក្រុមគ្រួសារ​កាតូលិក​ទាំង​៩មណ្ឌលសកម្មភាព​ចូលរួម​ផងដែរ។ ​លោក​អភិបាល​ណែនាំ​គ្រីស្ត​បរិស័ទ​ឱ្យ​រីកចម្រើន​នៅក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​​ដោយ ​ត្រូវ​ដាក់​ខ្លួន​និងទទួលស្គាល់ជាមនុស្សតូចតាច និង​សូមព្រះអង្គប្រទានក្ដីស្រឡាញ់ ក្ដី​សង្ឃឹម និងជំនឿយ៉ាងរឹងមាំ។ លោក​បញ្ជាក់​ថា ការដាក់ខ្លួន​ទទួល​ស្គាល់​ពី​ព្រំដែន​និង​ចំណុច​ខ្សោយរបស់ខ្លួន នាំឱ្យ​​​​​​បង្កើត​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ នៅក្នុងគ្រួសារនិង​ជាមួយ​មនុស្ស​ឯទៀតៗ។ លោកអភិបាល​បញ្ជាក់​ថា​​យើង​បង្កើត​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​បាន​លុះត្រាតែ​ យើង​ដាក់​ខ្លួន​ទទួល​ស្គាល់​​ឋានៈ​របស់​យើង​ជា​មនុស្ស​ទាប និងយក​គំរូ​គ្រួសារ​ដ៏វិសុទ្ធមាន​សន្ត​យ៉ូសែប ព្រះនាង​ម៉ារី និង​ព្រះ​កុមារ​យេស៊ូ។ ជាមួយ​គ្នា​នេះ​ដែរ លោក​បូជាចារ្យ​ទទួល​បន្ទុក​ថែទាំគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ អ៊ុន សុន ​មាន​ប្រសាសន៍ថា ទិវាក្រុម​គ្រួសារយ៉ាង​ឱឡារិក​នៅក្នុង​ថ្ងៃនេះ​ដើម្បី​បង្ហាញ​អំពីបេសកកម្មដែលព្រះសហគមន៍ត្រូវប្រកាសដំណឹងល្អ និង​ឱ្យ​គ្រួសារ​ទទួល​ស្គាល់​តម្លៃជាជីវិតជាគ្រួសារគ្រីស្ត​បរិស័ទ​ហើយ​រៀន​រស់នៅ​តាម​របៀប​ជា​សហគមន៍​គ្រីស្តបរិស័ទ។ ក្នុងនាមជាបូជាចារ្យ​ទទួលខុសត្រូវថែទាំក្រុមគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ លោក​មាន​គម្រោង​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ ដោយ​មាន​ទាំង​ការ​អប់រំ​មុន​ពេល​រៀបចំ​អាពាហ៍ពិពាហ៍ រហូត​ដល់​ជីវិត​ជាគ្រួសារ។ លោក​បញ្ជាក់ថា លោក​បានរៀបចំឯកសារកម្មវិធីអធិដ្ឋាននិង​កម្មវិធីអប់រំ​មួយ​ចំនួន​សម្រាប់​ឪពុកម្តាយ​និង​កូនៗ​​របស់​ពួកគាត់ ព្រោះកូនៗ​ទាំងនេះ​នឹងមាន​ការ​ត្រាស់​ហៅពីព្រះជាម្ចាស់​ ហើយ​ការត្រាស់ហៅ​នឹង​មាន​ លុះត្រាតែ​គ្រួសារ​នោះ​ចេះអប់រំចេះណែនាំកូនរបស់ខ្លួន។ កន្លង​មក​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ​បាន​រិះគិត​អំពី​ក្រុម​គ្រួសារ​ តែ​ក្រោយ​មក​ក៏​បាន​ផ្អាក​មួយរយៈដោយសារ​​​កូវីដ-១៩ ដោយ​ផ្តោត​សំខាន់​លើ​ជីវិត​គ្រួសារ​នៃការប្រកាស​ដំណឹងល្អ។ ហើយ​នៅ​ក្នុងទិវា​នេះ លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​បូជាចារ្យទទួល​ខុស​ត្រូវ​នៅតាម​មណ្ឌល​សកម្មភាព​ទាំង​៩ ប្រមូល​ក្រុម​គ្រួសារ​ និង​ថ្វាយអភិបូជា​ ទទួល​ព្រះពរ​និង​រិះ​គិត​អំពី​ជីវិត​គ្រួសារ​រួម​ជាមួយគ្នា។​ លោកអភិបាលអូលីវីយ៉េ​មានប្រសាសន៍ថា «គ្រួសារដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​សង្គម​និង​ជា​មូលដ្ឋានគ្រឹះនៃព្រះសហគមន៍ផងដែរ។»

​ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ Read More »

គ្រូអប់រំជំនឿជា​តួនាទីសំខាន់​ក្នុងព្រះសហគមន៍

លោកគ្រូអ្នកគ្រូដែលជាអ្នកណែនាំអប់រំជំនឿទាំងបីភូមិភាគចំនួន​១៤០​នាក់ ចូលរួម​សិក្ខាសាលា​អប់រំ​ជំនឿ​​​នៅ​មណ្ឌលសកម្មភាព​ភ្នំពេញថ្មី រយៈពេល២ថ្ងៃ កាលពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២​​ ក្រោមប្រធាន​បទ៖ «សូមអញ្ជើញ​មក អ្នកនឹងបានឃើញ» ដើម្បីទទួលបានបទពិសោធ​បន្ថែម​ទៅលើ​គន្លឹះនិង​គរុកោសល្យ​ថ្មី​នៅក្នុងការបញ្ជូនជំនឿបន្តដល់បងប្អូនដែលកំពុងឈ្វេងយល់​ពី​ព្រះជាម្ចាស់។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​មានប្រសាសន៍​ថា​​ គ្រូអប់រំជំនឿណែនាំអ្នកឈ្វេងយល់ឲ្យស្គាល់ព្រះជាម្ចាស់ ស្គាល់ពីព្រះសហគមន៍ ស្គាល់អំពី​លទ្ធិ​ព្រះសហគមន៍។ លោកបន្តថា អ្នកឈ្វេងយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចង់ចូល​យ៉ាងជ្រៅ​ទៅក្នុង​ព្រះបន្ទូល ​​​​ ក្នុងជីវិតនៃព្រះសហគមន៍ និងក្នុងទំនាក់ទំនងជាមួយព្រះជាម្ចាស់ ។​​ លោកអភិបាលបន្ថែមថា «ដូច្នេះពិតមែនគ្រូ​អប់រំ​ជំនឿត្រូវមានបេសកកម្មមួយយ៉ាងពិសេសបំផុត​នៅក្នុង​ព្រះសហគមន៍ ដើម្បីបន្តជំនឿដែលបាន​ទទួល​ពី​ក្រុម​គ្រីស្តទូត ពីព្រះសហគមន៍ផ្ទាល់ ឲ្យចូលទៅ​ក្នុង​ជីវិត​​​​ នៅក្នុងដួងចិត្ត នៅក្នុងវិញ្ញាណរបស់​អ្នក​ដែលកំពុងស្វែងរក»។ ជាមួយ​គ្នា​នេះ​ដែរ​ លោក​បូជាចារ្យទទួល​បន្ទុក​អប់រំ​ជំនឿអន្តរ​ភូមិភាគ​ ហ្វ្រង់ស្វ័រ ហ្សេមេដាល មាន​ប្រសាសន៍​ថា ជារៀង​រាល់​ឆ្នាំ​សន្ត​អ៊ីរេណេ តែង​តែ​ធ្វើ​សិក្ខាសាលា​សម្រាប់​គ្រូ​អប់​រំជំនឿ​អន្តរ​ភូមិភាគ ដើម្បី​ជួយ​ណែនាំ​លើក​ទឹក​ចិត្ត​អ្នក​អប់​រំ​ជំនឿ​ឱ្យ​បន្ត​មុខងារ​របស់​ពួកគាត់​​ដោយ​ជួយ​បញ្ចូល​ចំណេះ​ដឹង​ខ្លះៗអំពី​​គរុកោសល្យ​។ លោក​ថា​អ្នក​ណែនាំ​ជំនឿ​មាន​សារៈសំខាន់ ព្រោះ​​មាន​តួនាទី​សំខាន់​ដើម្បី​ជួយ​អ្នក​ស្វែងរក​ព្រះ​ជាម្ចាស់​ឱ្យ​​ស្រឡាញ់​​ព្រះអង្គ​ ឱ្យ​ស្គាល់​ខ្លួនឯង​ជាបុត្រ​ធីតា​របស់​ព្រះជាម្ចាស់។ លោក​បន្ថែមថា ដើម្បី​ក្លាយ​ជាគ្រូ​អប់រំជំនឿ យើង​ត្រូវ​មាន​ជំនឿ​ មាន​បទ​ពិសោធ​អំពី​ព្រះជាម្ចាស់ដែល​មាន​វត្ត​មាន​​​គង់​នៅ​ជាមួយ​យើង​ ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ព្រះសហគមន៍​ ត្រូវ​មាន​ចំណេះដឹងសមរម្យ​ដើម្បី​ជួយ​ណែនាំគេ។ មានន័យ​ថា​ត្រូវ​មាន​ជំនឿ ចំណេះដឹង​ចេះ​ប្រើ​ប្រាស់​សៀវ​ភៅ​អប់រំជំនឿ​ និង​ប្រព្រឹត្ត​​កិច្ចការ​ជាគំរូ​។ នៅក្នុងកម្មវិធីសិក្ខាសាលារយៈពេល២ថ្ងៃនេះ​អ្នកគ្រូ កាំង

គ្រូអប់រំជំនឿជា​តួនាទីសំខាន់​ក្នុងព្រះសហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email