Author name: Bouren Mno

សហជីវិន​ព្រះយេស៊ូ​រំលឹក​វីរភាព​របស់​លោក​រិជឈី

លោក​រិជឈី ​ហ្វែរណាន់ដូ ដែល​សិស្ស​ពិការ​តែង​ហៅ​លោក​ថា ជា​វីរជន​​សម្រាប់​ពួកគេ​ ត្រូវ​បាន​រំលឹក​ខួប​២៦ឆ្នាំ​នៃ​មរណភាព​របស់​លោក​។ ក្រុមគ្រួសារ​សហជីវិនព្រះយេស៊ូ​ និង​សហការី​ប្រារព្ធខួប២៦ឆ្នាំនៃមរណភាព​លោក​រិជឈី ​ហ្វែរណាន់ដូ ដែលបាន​ទទួល​មរណភាព​ដោយឧបទ្ទេវហេតុ​ផ្ទុះគ្រាប់បែកដៃកាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ១៩៩៦ នៅ​សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ក្នុងស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល។ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ​បន្ទាយ​ព្រាប ជា​កន្លែង​បេសកកម្ម​ដំបូង​របស់​លោក​រិជឈី ក្នុង​នាម​ជា​និស្សិត​ទេវវិទ្យាល័យ​​ដែល​កំពុង​ចុះ​កម្មសិក្សានៅ​ក្នុងប្រទេស​កម្ពុជា។ ​ នៅក្នុង​ពិធីអភិបូជារំឭក​ខួបនេះ លោក​បូជាចារ្យ​តូតែត បាណេណាល់ ជាជន​ជាតិ​ហ្វីលីពីន និង​ជា​មិត្ត​សម្លាញ់​របស់​លោក​រិជឈី បាន​អានលិខិត​របស់​លោក​រិជឈី​​ដែល​បាន​សរសេរ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌប្រពៃណីខ្មែរ​នា​ឆ្នាំ១៩៩៦​មុន​លោក​ទទួល​មរណភាព ជូន​ដល់​អ្នក​ចូលរួម​ជាពិសេស​ក្រុម​គ្រួរសារលោក​​រិជឈីបានស្ដាប់។ ​ក្នុង​លិខិតនោះ លោក​រិជឈី​​បាន​បញ្ជាក់​ពី​អំណរសប្បាយរបស់​គាត់​​ក្នុង​បេសកកម្ម​នៅកម្ពុជា។ លើសពីនេះ​ទៀត លោក​​មាន​បំណង​ពង្រឹង​និង​ពង្រីក​សកម្មភាព​ជនពិការ​នៅប្រទេស​កម្ពុជា តាម​រយៈ​ការ​កសាង​ទំនាក់​ទំនង​ឱ្យ​កាន់​តែជិតស្និទ្ធ​​ជាមួយ​ជនពិការ​និង​ជន​ក្រី​ក្រ​នៅ​តាមភូមិ​។​ លោកបូជាចារ្យ តូតែត មាន​ប្រសាសន៍ទៀតថា រិជឈី​បាន​ស្លាប់​ដោយ​សា​រ​​គាត់ព្យាយាមសម្របសម្រួល និង​​ការពារ​សិស្ស​ពិការផ្សេងងៗទៀត ខណៈដែល​សិស្ស​ម្នាក់​ដែល​ត្រូវ​បាន​បញ្ឍប់​ការ​សិក្សា​ យក​គ្រាប់​បែក​ដៃ​មក​គម្រាម​បំផ្ទុះ​ដោយ​ខឹង​សម្បារ។ លោក​បូជាចារ្យ​បន្តថា គ្រាប់​បែក​បាន​ជ្រុះ​ចេញ​ពី​ដៃ​របស់​សិស្ស​ម្នាក់នោះ នៅ​​ក្រោយ​ខ្នងរបស់​រិជឈី​។ ហើយ​លោក​រិជឈី​បាន​ស្រវ៉ា​ឱបជន​បង្ក ដើម្បីការពារជីវិត​របស់​សិស្ស​ម្នាក់នោះ និង​កូនសិស្ស​មួយ​ចំនួន​នៅ​ក្បែរនោះ។ លោក​តូតែត​បន្ថែម​ថា «ដូច្នេះ​មាន​តែ​បងប្រុស​រិជឈី​ដែល​បាត់​បងជីវិត​៥នាទី​ក្រោយ​ការផ្ទុះ។»​ រយៈ​ពេល​២៦​ឆ្នាំ​នេះ​មាន​សារៈសំខាន់​ ព្រោះ​«វត្ត​មាន​របស់​បងប្រុសរិជឈី​ ជាគំរូនិង​ជា​សញ្ញា​សម្គាល់​នៃ​ការ​តាំង​ចិត្ត​របស់​ក្រុម​យើង(សហជីវិន​ព្រះយេស៊ូ)​ដើម្បីធ្វើ​ការ​ និង​​រស់​នៅ​ទីនេះ ដោយ​ដើរ​ជាមួយ​បងប្អូន​ក្នុង​ជីវិត ហាក់​បីដូចជាការ​ថ្វាយ​ខ្លួន​ដើម្បី​ប្រយោជន៍​បងប្អូន​នៅកម្ពុជា។» លោក​បូជាចារ្យ តូតែត បញ្ជាក់។ ក្នុងពិធី​រំឭក​ខួប​នេះ […]

សហជីវិន​ព្រះយេស៊ូ​រំលឹក​វីរភាព​របស់​លោក​រិជឈី Read More »

លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​ស្ដាប់ព្រះបន្ទូល​តាម​រយៈបច្ចេកវិទ្យា

«នៅ​ក្នុង​ខែ​ព្រះហសគមន៍​ប្រកាស​ដំណឹង​ល្អ ខ្ញុំអញ្ជើញបងប្អូនរស់នៅ​​ជាមួយ​​ព្រះបន្ទូលយ៉ាងជិតស្និទ្ធ​ប្រចាំថ្ងៃ​ ដោយ​ភ្ជាប់​ជា​មួយ​ APPLICATION ដែល​បង្កើត​ដោយមជ្ឈ​​​មណ្ឌលអប់ជំនឿ​កាតូលិកសន្ត​អ៊ីរេណេ និង​ការ​ផ្សព្វផ្សាយតាម​រយៈ​បណ្ដាញសង្គម​នានា​របស់​ការិយាល័យផ្សព្វផ្សាយ​​ព័ត៌មាន​កាតូលិក(CSC)។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស៊្លេរ ថ្លែង​នៅក្នុង​ធម្ម​ទេសនាទៅកាន់​គ្រីស្ត​បរិស័ទ​ប្រមាណជាង៣០០នាក់​​ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពន់ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ។​ នៅក្នុង​ធម្ម​ទេសនា​ នា​ថ្ងៃទី​១៦ តុលា លោក​អភិបាល​បញ្ជាក់​ទៀត​ថា នៅពេលដែលព្រះបន្ទូល​របស់​ជាម្ចាស់ធ្វើការ ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការ នាំឱ្យ​ព្រះសហគមន៍របស់យើងទៅជាព្រះសហគមន៍​របស់ព្រះជាម្ចាស់។ ​ លោកបន្ថែម​ថា មូលដ្ឋានរបស់យើងជាគ្រីស្ត​បរិស័ទ​គឺការអប់រំបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈ​ព្រះបន្ទូល​ដែលជាគោលនៃជំនឿនៃការអប់រំជីវិតរបស់យើង ហើយ​យើងមិនត្រឹមតែនិយាយ ប៉ុន្តែយើងរស់នៅតាមព្រះបន្ទូលដើម្បី​ឱ្យ​បេសកកម្មរបស់យើងពោរពេញទៅដោយតម្លៃ។ លោក​អភិបាលភូមិភាគ​ភ្នំពេញ​​ថ្លែង​​នៅ​ក្នុង​កិច្ចសម្ភាស​របស់​សារព័ត៌មាន​កាតូលិក​ថា «ព្រះ​បន្ទូល​ជាមូលដ្ឋាន​នៃ​ជីវិត​របស់​យើង ដើម្បី​ប្រៀន​ប្រដៅ​ឱ្យ​យើង​ខ្លួនឯងនិង​​អ្នក​ដទៃ​កែ​ប្រែ​ចិត្ត​គំនិត​ ដឹងខុសត្រូវ​ រស់​នៅ​តាម​ររបៀប​សុចរិត»។ ក្នុង​ខែ​នៃ​ការ​​ប្រកាស​ដំណឹងល្អ​ លោកអភិបាល​អូលីវីយ៉េ បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​យកចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​របស់​ព្រះសហគមន៍​កាតូលិក ទាំង​បណ្តាញ​សង្គម​ផងដែរ ដោយ​ចំណាយពេលវេលា ត្រឹម​តែ​៥-១០នាទី ​ដើម្បី​ស្ដាប់​ឬ​អាន​ព្រះបន្ទូល​ ដើម្បី​ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ភ្លឺ​ស្វាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ អ្នក​ស្រី គឹម ពិសី វ័យ​៤០​ឆ្នាំ ជា​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារព្រះកុមារ​យេស៊ូបឹងទំពុន​​ ​និយាយ​ថា «ពីមុន​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​នឹង​ព្រះបន្ទូល​ដែល​បាន​ផ្សព្វផ្សាយ​រាល់​ថ្ងៃ​នេះទេ ​ទោះបី​ជាមាន​សារ​នៅ​ក្នុង​ទូរស័ព្ទ​ក៏ដោយ។» អ្នក​ស្រី​បន្ថែម​ថា ​ប្រសាសន៍​របស់​លោក​អភិបាល​នៅ​ថ្ងៃ​នេះ​ បាន​ឲ្យ​គាត់​ភ្ញាក់​ស្មារតី។ អ្នកស្រី​បញ្ជាក់ថា «ពេល​ខ្លះ​យើង​សប្បាយ​ជាមួយ​ទូរសព្ទ ​មើល​តែ​ហ្វេសប៊ុក​លើ​រឿង​ឥត​ប្រយោជន៍ ហើយ​ភ្លេច​ចំណុចនេះ»​។​

លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​ស្ដាប់ព្រះបន្ទូល​តាម​រយៈបច្ចេកវិទ្យា Read More »

ការអប់រំជំនឿត្រូវ​ចូលឲ្យ​ជ្រៅក្នុង​បរិស្ថានរបស់​ព្រះជាម្ចាស់

នៅក្នុងជំនួប​គ្រូ​អប់រំជំនឿជាង៤០​នាក់​ នៅ​ព្រះវិហារ​សន្ត​ហ្រ្វង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្ដាល ​លោក​អភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ អូលីវីយ៉ ជ្មីត​ហស្លេបាន​ណែនាំ និង​ស្នើ​ឱ្យ​គ្រូ​អប់រំជំនឿទាំងអស់ ​រួម​ជាមួយ​ក្រុម​លោក​បូជាចារ្យ​ បព្វជិត បព្វជិតា ធ្វើ​យ៉ាង​ណា​ជួយ​ណែនាំ​ឱ្យ​អ្នកឈ្វេង​យល់​​ចូល​នៅក្នុង​បរិស្ថាន​ព្រះជាម្ចាស់។ លោក​អភិបាល​មាន​ប្រសាសន៍​នា​ព្រឹកថ្ងៃទី​១៤ ខែតុលា​ថា «គ្រូ​អប់រំជំនឿ​ត្រូវ​បង្កើត​បរិស្ថានឱ្យ​ក្មេងៗ​ ចូល​ទៅក្នុង​បរិស្ថាន​ព្រះជាម្ចាស់ គឺ​ជាបរិស្ថាន​របស់​ព្រះសហគមន៍ ចូល​ទៅក្នុង​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់»។ លោកបញ្ជាក់ថា ​បរិស្ថានព្រះជាម្ចាស់ គឺ​ចូលរួម​គ្រប់សកម្ម​ភាព​របស់ព្រះសហគមន៍ ទាំងការអធិដ្ឋាន អភិបូជា និង​សកម្មភាពនានា​របស់​ព្រះសហគមន៍​ ដើម្បីមាន​ទំនាក់ទំនង​ជាមួយ​​គ្រីស្ត​បរិស័ទ​ដទៃ​ទៀត​និ​ងព្រះជាម្ចាស់​។ ក្នុង​នាម​ជាគ្រូ​​​អប់រំជំនឿ​ម្នាក់ «យើង​ត្រូ​វ​រៀប​ចំ​គម្រោង​ធ្វើ​យ៉ាង​ណា​ដើម្បី​​ឱ្យ​ក្មេងៗ​ស្គាល់ព្រះជាម្ចាស់​»។ នេះ​ជាការ​លើក​ឡើង​របស់​កញ្ញា​ វណ្ណី ឆៃ​អេង​ អាយុ២៦ឆ្នាំ ជា​គ្រូ​អប់រំ​ជំនឿមក​ពីព្រះសហគមន៍ទួលក្រសាំង ក្នុងមណ្ឌលសកម្មភាព​បាសាក់។ ឆៃអេងបញ្ជាក់​ថា ការ​បង្រៀន​គឺ​​ត្រូវ​បង្កើត​​បរិយាកាស​ឱ្យ​ពួកគេ​សប្បាយ​រីក​រាយ ចេះ​រួបរួមគ្នា និងចូល​រួម​ជាមួយ​គ្នា​រាល់​សកម្ម​ភាពព្រះសហគមន៍​ ដើម្បី​ឱ្យ​គេ​យល់​ ​ឱ្យគេ​ស្គាល់និង​ស្រឡាញ់ព្រះជាម្ចាស់ និង​បង្កើត​ជាសំណួរ​និង​ល្បែង​ផ្សេងៗ ដើម្បី​ឱ្យ​ពួកគេ​ចាប់​អារម្មណ៍។ ​​កញ្ញា វង្ស បុប្ផា អាយុ២៣ ជា​អ្នក​ណែនាំ​ជំនឿ​ម្នាក់ទៀត​ នៅព្រះវិហារសន្ត​ហ្រ្វង់ស្វ័រសាវីយ៉េ(ចំប៉ា)នៃ​មណ្ឌល​សកម្មភាព​មេគង្គ និយាយ​ថា អ្នក​ណែនាំជំនឿ​ត្រូវ​​ធ្វើ​ជាគំរូ​ដល់អ្នក​ឈ្វេងយល់។ កញ្ញា​បុប្ផាបញ្ជាក់​ថា ​សកម្មភាពរស់នៅ​​ប្រចាំ​ថ្ងៃ​ដែល​គ្រូអប់រំ​ជំនឿ​ធ្វើ​ គឺ​ត្រូវ​​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​អំណរសប្បាយ ដែលជា​​សញ្ញាសម្គាល់​របស់​ព្រះជាម្ចាស់។

ការអប់រំជំនឿត្រូវ​ចូលឲ្យ​ជ្រៅក្នុង​បរិស្ថានរបស់​ព្រះជាម្ចាស់ Read More »

ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត

ជំទង់​ចំនួន​១៤០នាក់ មក​ពី​​មណ្ឌលសកម្មភាពទាំង​៩របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ដែលមាន​អាយុ​ចាប់​ពី​១៣ដល់​១៨ឆ្នាំ បាន​ចូលរួម​កម្មវិធី​បោះ​ជំរំ​ ស្តីអំពី​ “បរិស្ថានជាជីវិត” ដែលរៀបចំដោយក្រុមការិយាល័យជំទង់ ភូមិភាគភ្នំពេញ ​ដែល​ធ្វើ​ឡើង​នៅឌឹវ៉ាញ​ភ្នំវល្លិ៍ (The Vine Phnom Vor) នៃ​ខេត្ត​កែប៧-៩ ខែ​តុលា​នេះ។ តាមការឱ្យដឹងពីអ្នកស្រី នូវ ម៉ាលីន អ្នកទទួលខុសត្រូវផ្នែកជំទង់ នៃការិយាល័យ យុវជន ជំទង់ កុមារ និងគ្រួសារភូមិភាគភ្នំពេញ បានឱ្យដឹងថា ជំនួបជំទង់ភូមិភាគភ្នំពេញឆ្នាំ ២០២២ នេះ ផ្តោត​សំខាន់​លើ​គុណតម្លៃនៃបរិស្ថាន និង​ឈ្វេងយល់​អំពី​ស្នាព្រះហស្ដ​របស់​ព្រះជាម្ចាស់។ អ្នកស្រីម៉ាលីនបន្ថែមថា យើងក៏ចង់ឱ្យជំទង់ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួល​បទ​ពិសោធការ​ស្នាក់នៅ​​ព្រៃភ្នំ ឬគេងតង់ដោយឆ្លងកាត់ឧបសគ្គមានអាកាសធាតុប្លែកពីផ្ទះរបស់ពួកគាត់ និងសំខាន់បំផុតចង់ឲ្យគាត់ស្គាល់​ព្រះជាម្ចាស់កាន់តែច្បាស់តាមរយៈការអធិដ្ឋាន ចូលរួមជាបូជានិងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ ជំទង់​ទាំងនេះ​ ភាគ​ច្រើន​គឺ​ជា​ពុទ្ធ​បរិស័ទ ហើយ​មាន​ខ្លះ​កំពុង​រៀន​អប់រំជំនឿ និង​​មាន​សកម្មភាព​ជា​មួយ​ព្រះសហគមន៍​ក្នុងក្រុម​កាយឫទ្ធិ។ ក្នុង​កម្មវិធី​បោះ​ជំរំ​រយៈពេល​២​ថ្ងៃ​នេះ ជំទង់​ទាំង​អស់​បាន​យល់​ដឹង​អំពី​អ្វីទៅជា​បរិស្ថាន និង​សារៈប្រយោជន៍​របស់​វា ព្រមទាំង​របៀប​នៃ​ការ​ថែរក្សា​ឲ្យ​បាន​ល្អ ដែល​ណែនាំ​ដោយ​កញ្ញា​ប៉ាញ ចិន្តាមកពីអង្គការ​ជេស្វីតសឺវីស​កម្ពុជាផ្នែកបរិស្ថាន ឱ្យជំទង់​រិះគិតអំពី ការបំពុលទឹក ការបំពុលខ្យល់ ព្រៃឈើ និងសំរាម ដោយគិតពីហេតុផល ផលប៉ះពាល់ វិធានការនៃការកាត់បន្ថយនិងគ្រប់គ្រង។

ក្រុមជំទង់ភូមិភាគភ្នំពេញជួបជុំគ្នារិះគិតពី បរិស្ថានជាជីវិត Read More »

ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មាន​អភិបាល​ជា​ជាតិ​ខ្មែរ​ដំបូង

ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម​មាន​អំណរ​សប្បាយ​ដោយ​មាន​លោកបូជាចារ្យ​​ជាតិ​ខ្មែរ​បានក្លាយ​​ជា​អភិបាល​គ្រប់គ្រង​ក្នុងនាម​សម្តេចប៉ាបសម្រាប់​ភូមិភាគនេះ គឺ​លោក​សិលា សួន ហង្សលី​។​ គ្រីស្ត​បរិស័ទ​មក​ពី​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា​បាន​ជួប​ជុំ​គ្នា​ជាង​១០០០នាក់ ដើម្បី​ចូលរួមក្នុង​ពិធី​ប្រគល់​មុខ​ងារ​ជា​ផ្លូវការ​ជូន​លោក​សិលា សួន ហង្សលី ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ក្រោម​អធិបតីភាព​របស់​លោកអគ្គ​រាជទូត ប៉ូល​ ធិឆាង​ អ៊ិណាម លោក​កាឌីណាល់ លូវីស ម៉ារីលីង រួម​និង​អភិបាល និង​បូជាចារ្យ​ជិត​១០០អង្គ កាលពីថ្ងៃទី​១ ខែ​តុលា ឆ្នាំ​២០២២ នៅ​ព្រះសហគមន៍​កាតូលិក​កំពង់ចាម​ក្រុង ក្នុងខេត្ត​កំពង់ចាម។ លោកអគ្គរាជទូត ប៉ូល ធិឆាង អ៊ិណាម ប្រចាំ​ប្រទេស​កម្ពុជា ថៃ​និង​ឡាវ បាន​សួរ​ពី​បំណង​របស់​សាម៉ី​ខ្លួន​ ដែល​នឹង​បន្ត​មុខ​ងារ​​ជា​គង្វាល​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុងភូមិភាគកំពង់ចាម​ ដោយ​មាន​ជំនឿ សេចក្តីស្រឡាញ់ ចិត្តស្មោះត្រង់ និងសុខចិត្តស្តាប់​បង្គាប់របស់​សន្ត​អាសនៈ និងសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោក​សង្កត់​ធ្ងន់​ទៀតថា ក្នុងមុខងា​រជា​អភិបាល​នេះ គឺ​ជម្រុញ​ឲ្យ​មាន​កិច្ច​ប្រតិបត្តិការ និង​សហគ្នា ដែល​​ណែនាំឲ្យ​អស់លោកបូជាចារ្យ​នៅ​ក្រោម​បង្គាប់​ ឆ្ពោះទៅកាន់មាគ៌ានៃការសង្គ្រោះ និងជំរុញឲ្យលោកអធិដ្ឋាន ដើម្បីជាប្រយោជន៍ដល់ប្រជារាស្រ្តទាំងមូលរបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលលោកនឹងជួប។ លោក​សិលា សួន​ ហង្សលី បាន​ឆ្លើយ​​តប​វិញ​ថា «បាទ !​ ខ្ញុំយល់ឃើញដូច្នេះហើយ»។ បន្ទាប់​មក​លោក​អគ្គរាជទូត​ ក្នុងនាម​សម្តេចប៉ាប

ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម មាន​អភិបាល​ជា​ជាតិ​ខ្មែរ​ដំបូង Read More »

វិទ្យាល័យព្រះសហគមន៍មួយលើកទឹកចិត្តយុវជនឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស

សាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន​សន្តហ្រ្វង់ស្វ័រ ដែលជាវិទ្យាល័យមួយកំពុងតែដំណើរ ការដោយព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញកំពុងតែជំរុញនិងលើកទឹកចិត្តយុវជនទូទៅឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស ។ លោក យុន សំអាត នាយកសាលាវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន​សន្តហ្រ្វង់ស្វ័រ បានមាន ប្រសាសន៍ថា ដើម្បីបង្ហាញពីការគាំទ្ររបស់វិទ្យាល័យក៏ដូចជាលើកទឹកចិត្តយុវជនទូទៅ កាលពីព្រឹត្តិការណ៍ការប្រកួតប្រជែងផែនការអាជីវកម្មដែលមានឈ្មោះថា«អាជីវកម្មខ្ញុំ»ឆ្នាំ២០២២ដែលប្រព្រឹត្តទៅកាលពី ខែកញ្ញា ឆ្នាំ២០២២ ថ្មីៗកន្លងទៅ វិទ្យាល័យយើង ដែលស្ថិតនៅភូមិគគីរ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានសិស្សានុសិស្ស​ចំនួន៦នាក់ដែល​តំណាង​អោយ​ខេត្ត​ចូលរួមប្រកួតក្នុងកម្មវិធីនេះ។​ លោកបានមានប្រសាសន៍ថា ​កា​រ​​ប្រកួតមួយនេះ​គឺ​ល្អ​មែន​​ទែនហើយការប្រកួតនេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង កីឡា​ដែល​ធ្វើ​ឡើង​​​​​ក្នុងក្របខណ្ឌ​ថ្នាក់​​ជាតិទូទាំងប្រទេសដោយមានបេក្ខជនទាំងអស់១៥ក្រុមហើយក៍មាន១៥ប្រធានបទ​ផ្សេង​គ្នា​តាមរាជធានីខេត្ត​ចូល​រួមហើយការប្រកួតក្នុងវគ្គនេះជា​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​។ លោកបានបន្តថា គុណសម្បត្តិនឹង​តម្លៃ​នៃកម្មវិធីនេះ គឺបំផុសស្មារតី​​អោយ​​​យុវជនរៀនទទួលខុសត្រូវ រៀនបង្កើតអ្វីដែលថ្មី​ ដើម្បីខ្លួនឯង គ្រួសារ នឹងដើម្បី​ចូល​រួម​​​ចំណែក​អភិវឌ្ឍន៍​​​នៅក្នុងសហគមន៍ក៍ដូចជាសង្គមផងដែរ​។ លោកគ្រូសំអាតបន្ថែម វិទ្យាល័យយើងគាំទ្រកម្មវិធីនេះដោយសារកម្មវិធីនេះអាចជួយពួកគាត់ឲ្យយល់ពី តួនាទីច្បាស់លាស់ដែលជាស្នូលនៃសង្គមជាតិ ជាសសរ​ទ្រូង​របស់​​​ជាតិ​នឹងដើម្បីជា​ចំនុច​​ចាប់​ផ្ដើមមួយ​​ដើម្បី​អោ​​យ​ពួកគេស្គាល់ពីខ្លួនឯងថាជានរណា ស្គាល់ពីតួនាទី​របស់​ខ្លួន​បែបណា​នៅក្នុង​សហគមន៍​និងសង្គមចំពោះការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ដោយបង្កើត​ភាព​ក្លាហាន ហ៊ានបញ្ចេញមតិ​​ ហ៊ានតស៊ូមតិ ជជែកវែកញែកដេញដោល ហ៊ានពន្យល់​បំភ្លឺ​ឬ​បង្ហាញ​ពីទស្សនៈ​របស់​ខ្លួន​​ទៅ​មនុស្ស​ជុំវិញខ្លួន។ លោកគ្រូបានបញ្ជាក់ថា “ ជាការពិតណាស់សម្រាប់លោកគ្រូ​ដែល​ជានាយកសាលា ​ខ្ញុំ ពិតជា​មានអំណរសប្បាយ​យ៉ាងក្រៃលែង​ដែលបានសិស្សានុសិស្ស​​​​​​​​ចូលរួម​​​​​​ក្នុ​ង​ការប្រកួតប្រជែងក្នុងកម្មវិធីដែលមានសារៈសំខាន់នេះគឺ កម្មវិធីអាជីវកម្មខ្ញុំ​ថ្នា​ក់ជាតិហើយខ្ញុំ​ពិត​ជា​មានមោទនភាពចំពោះសិស្សរបស់យើងតំណាង​ខេត្តទាំងមូលដែល​សាលា​​​មានចំនួនសិស្សតិច​ប្រសិន​បើ​យើង​ប្រៀបធៀបនឹងសាលាផ្សេងៗ ប៉ុន្តែដោយសា​រតែ​ខាងមន្ទីរអប់រំ​យុវជន​​នឹងកីឡាបានចាប់យក​នឹងមាន​​ទំនុក​ចិត្ត​​ទើប​​សាលាវិទ្យាល័យសន្តហ្វ្រង់ស្វ័រ​របស់យើងមាន​ឱកាស​ចូល​រួមប្រកួតក្នុងកម្មវិធីនេះ “។ លោកគ្រូបានឲ្យដឹង ថា

វិទ្យាល័យព្រះសហគមន៍មួយលើកទឹកចិត្តយុវជនឲ្យយកចិត្តទុកដាក់លើជំនាញបច្ចេកទេស Read More »

អន្តរសាសនាចូលរួម​ទិវា​​ប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

សាសនិក​នៃ​គ្រីស្ត​សាសនា ពុទ្ធ​សាសនា និង​ឥស្លាម​សាសនា ចំនួន​១៥០០នាក់ បាន​ចូលរួម​គ្នា ក្នុងទិវាអន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ក្រោម​អធិបតីភាព​​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោម​ប្រធាន​បទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»។ ​ «យើងត្រូវការការចូលរួមពីគ្រប់សាសនា ដើម្បីរួមគ្នាប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។» នេះ​ជា​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន​ សែន។ លោក​បន្ត​ថា ការជួញដូរមនុស្ស ឬឧក្រិដ្ឋកម្មដែលបានកើតឡើង មិនមែនមានតែកម្ពុជាមួយទេ តែក៏មាននៅបណ្ដាប្រទេសផ្សេងទៀតដែរ។ លោក​បញ្ជាក់​ថា «ការជួញដូរមនុស្សពីប្រទេសមួយទៅកាន់ប្រទេសមួយ ជារឿងអកុសលសម្រាប់ប្រជាជនក្រីក្រ ប្រសិនបើយើងមិនទប់ស្កាត់ទេ។» លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​សុំ​ឲ្យ​សាសនា​នីមួយៗ​​អប់រំសាសនិក​របស់​ខ្លួន ឲ្យ​យល់​​ដឹង​អំពី​ វិធីបង្ការ រារាំង និងប្រើប្រាស់គ្រប់តួអង្គ និងគ្រប់សកម្មភាពទាំងឡាយ ហើយ​ធ្វើ​សេចក្តីរាយការណ៍​នៅ​ពេល​បាន​ឃើញ​ហេតុការណ៍ទាំងនោះនៅតាម​មូលដ្ឋាន​។ លោក​បន្ថែម​ថា «កុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃភាវរកម្ម និងការជួញដូរមនុស្ស។» អន្តរសាសនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស​ ​ ត្រូវ​បាន​ធ្វើ​ឡើង​​៦​ឆ្នាំ​មក​ហើយ ដែល​ត្រូវ​ផ្តួច​ផ្តើម​ដំបូង​ដោយ​អង្គការ​ការីតាស​កម្ពុជា ក្នុងឆ្នាំ​២០១៦។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ មានប្រសាសន៍ថា ថ្ងៃនេះ​ ការជួបជុំជាអន្តរសាសនា គឺដើម្បីរួមគ្នាប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងសង្គមនិងនៅក្នុងពិភពលោក បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ លោក​អភិបាល​បន្ថែមថា យើង​រួម​គ្នា​ក្នុង​គ្រប់សាសនា ​ដើម្បីអធិដ្ឋាន លើកទឹកចិត្តគ្នានិង​ធ្វើការជាមួយគ្នា

អន្តរសាសនាចូលរួម​ទិវា​​ប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា Read More »

លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា

កាលពីពេល​ថ្មីៗនេះ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ហ្វារនឺ​បាន​ទទួល​មុខងារ​ថ្មី​មួយ​ជា​ទីប្រឹក្សា​ក្នុងក្រុម​សាសនទូតក្រៅប្រទេស​នាទីក្រុងប៉ារីស​ (MEP) ហើយ​ត្រូវ​វិល​ត្រឡប់​ទៅប្រទេស​បារាំង​វិញ។​ ការរស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង​១១ឆ្នាំ​ បាន​បន្សល់​ទុក​​​អនុស្សាវរីយ៍ជាច្រើន​​សម្រាប់​រូប​លោក​ផ្ទាល់ ដោយ​ដំបូង​ឡើយ​គឺ​រៀន​ភាសា​ខ្មែរ ហើយ​រៀន​ស្គាល់​ជីវិត​របស់​ព្រះសហគមន៍​និង​ប្រជាជន​ខ្មែរ ទាំង​វប្បធម៌ និង​ប្រពៃណី។ អង្គុយ​នៅ​មុខ​រូង​ភ្នំព្រះ​នាង​ម៉ារី នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន​ ក្នុងទីក្រុង​ភ្នំពេញ លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ​ អ្នក​ទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាងត្បូង ក្នុងភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍​ថា «ខ្ញុំបានព្យាយាមបំពេញបេសកម្ម​ជាច្រើន តាំង​ពីពេលដែលខ្ញុំមកដល់​ប្រទេសកម្ពុជា។ បេសកម្មទី១ គឺខ្ញុំ​រៀន​ភាសាខ្មែរ​​រយៈ​ពេល​៣ឆ្នាំ​ព្រម​ទាំងរៀនស្គាល់ចិត្តមនុស្ស​ ដោយយក​ចិត្ត​ទុក​ដាក់ បើកចិត្ត បើកភ្នែក ​បើកត្រចៀក ​ជ្រាប​នូវ​វប្បធម៌​ខ្មែរ ព្យាយាមជា្របស្ថានភាព​នៅស្រុកខ្មែរនិង​ស្ថានភាព​ព្រះសហគមន៍ក្នុង​តំបន់។» និយាយ​បណ្តើរ​សើច​បណ្តើរ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ប្រៀបធៀបថា ក្នុងពេល​ដែល​លោក​ថ្វាយ​ខ្លួន​ទៅ​ព្រះជាម្ចាស់ លោក​បាន​ចាត់​ទុក​ «ព្រះសហគមន៍​ជា​ប្រពន្ធ​របស់​ខ្ញុំ ​​​ដូច្នេះដំបូងឡើយត្រូវរៀន​ស្គាល់ចិត្តប្រពន្ធ និងម៉្យាងទៀតឲ្យប្រពន្ធស្គាល់​ចិត្ត​ខ្ញុំដែរ»។ ក្រោយការតែង​តាំង​ជា​បូជាចារ្យ​កាតូលិកបាន​បីខែ ​ក្នុងក្រុម​គ្រួសារ​សាសនទូតក្រៅប្រទេស​នា​ទីក្រុង​ប៉ារីស​ (MEP) ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១១ លោក​ត្រូវ​បាន​ចាត់​ឲ្យ​មក​ប្រទេស​កម្ពុជា​ដើម្បី​បំពេញ​បេសកកម្ម។ ព្រះសហគមន៍កាតូលិកនៅ​កម្ពុជា បាន​កកើត​ឡើង​ក្នុង​ឆ្នាំ​១៥៥៥ ប៉ុន្តែ​ដោយសារ​តែ​សង្គ្រាម​​ ជា​ពិសេស​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ប៉ុល​ពត អ្វីៗ​ត្រូវ​ចាប់​ផ្តើម​ឡើងវិញ​។ លោកដាមីញ៉ាំង បានមានប្រសាសន៍ទៀតថា ព្រះសហគមន៍នៅប្រទេសកម្ពុជាចាស់ហើយ​ ប៉ុន្តែនៅតែក្មេង នេះ​ដោយសារ​តែ​ប្រវត្តិសាស្ត្រ​នៃ​ទុក្ខ​លំបាក។ លោក​បន្ថែម​ថា ពេលនេះ

លោ​កបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺបញ្ចប់​បេសកកម្ម​នៅ​កម្ពុជា Read More »

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ តុលា ឆ្នាំ២០២២

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ តុលា ឆ្នាំ២០២២ Read More »

​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់

បុណ្យភ្ជុំជាពេលវេលាដែល នឹកឃើញដល់មរណបុគ្គលទាំងឡាយតាមរបៀបប្រពៃណីនៅប្រទេសកម្ពុជា ហើយ​សម្រាប់ព្រះសហគមន៍កាតូលិក យើងគោរពដល់វិញ្ញាណក្ខន្ធ និងនឹកដល់ជីវិតរបស់យើងដែលបានស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗ។ នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២។​ លោក​អភិបាល​មាន​ប្រសាសន៍ទៀត​ថា យើងអធិដ្ឋានសម្រាប់បងប្អូនដែលស្លាប់ ដើម្បីឱ្យគេជម្រះចិត្តគំនិតរបស់គេម្ដងទៀតរហូតដល់អាចមើលឃើញព្រះជាម្ចាស់ផ្ទាល់ភ្នែក។​ លោក​បន្ថែមថា នៅពេលនេះ យើង​ក៏​​អធិដ្ឋាន​សូមព្រះអង្គថែរក្សាបងប្អូនរបស់យើងដែលទទួលមរណភាព និងលើកលែងទោសឲ្យ​ពួកគាត់។ លោក​អភិបាល​រំឭក​គ្រីស្ត​បរិស័ទ​ទាំងអស់ឱ្យ​ត្រៀម​ខ្លួនជានិច្ច ព្រោះជីវិតមិនទៀងទាត់ អាច​មាន​ជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយ​មិន​ដឹង​ជាមុន។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ ពេល​រស់នៅ​ប្រចាំ​ថ្ងៃ គឺ​ត្រូវ​យកចិត្តទុកដាក់សួរសុខទុក្ខអ្នកជំងឺ អ្នកជាប់ឃុំឃាំង ផ្ដល់​ម្ហូបដល់អ្នកស្រេកឃ្លាន និងឱ្យអាវទៅមនុស្សខ្លួនទទេ និង​រៀបចំបុណ្យសពត្រឹមត្រូវសម្រាប់អ្នកស្លាប់ ទាំងនេះ​ជគឺជា​កិច្ចការទាំង៧នៃធម៌មេត្តា​ករុណាដែលគ្រីស្ត​បរិស័ទ​ត្រូវតែធ្វើ។ លោក​អភិបាល​អូលីវីយ៉េ ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឱ្យ “យកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗពេញមួយជីវិត” ដោយ​ស្រលាញ់និងគោរពអ្នកដទៃ ដោយដាក់ខ្លួនជាអ្នកបម្រើជាអ្នកដែលមានសេចក្ដីស្រឡាញ់និងសុខសន្តិភាព។ នៅក្នុងឱកាសនេះដែរ លោកអភិបាលស្នើឱ្យគ្រីស្តបរិស័ទឱ្យចូលព្រះវិហារទៀងទាត់ដើម្បីឱ្យជំនឿកាន់​តែ​មាំមួន។ កម្មវិធីបុណ្យភ្ជុំនេះ ប្រារព្ធឡើងនៅព្រះវិហារសន្តម៉ាទីន ក្នុងភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក លេង ហុង តំណាងគណ:កម្មការនៃព្រះសហគមន៍ត្រែងត្រយឹងនិងកំពង់ស្ពឺ ថ្លែងថា ព្រះសហគមន៍មានអំណរសប្បាយនិងភាពកក់ក្តៅដោយលោក​អភិបាល​បាន​មក​សួរ​សុខ​ទុក្ខ​ក្នុង​​ឱកាសបុណ្យភ្ជុំ ជាឱកាសមួយនឹកដល់ទាំងមនុស្សរស់ និងអ្នកស្លាប់ និងទូលសូមព្រះជាម្ចាស់ប្រោសវិញ្ញាណក្ខន្ធរបស់​ពួកគាត់ឱ្យបានរួមរស់ជាមួយព្រះជាម្ចាស់ និង​ជា​ពេល​​ចួបជុំគ្នាដើម្បីធ្វើកិច្ចការធម៌មេត្តាករុណាដល់អ្នកជុំវិញខ្លួន។ ព្រះសហគមន៍​ត្រែង​ត្រយឹង

​​គ្រីស្ត​បរិស័ទចាំបាច់​ធ្វើកិច្ចការមេត្តាករុណា​និង​អធិដ្ឋាន​សម្រាប់អ្នក​ស្លាប់ Read More »

Subscribe to our newsletter

Don't miss new updates on your email