អភិបូជាចូលឆ្នាំចិន-វៀតណាម ថ្ងៃទី៣
នៅព្រះសហគមន៍សន្តីម៉ារី ទួលតាំង ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ “ជីវិតជោគជ័យដោយសារយើងសុចរិត” បងប្អូនជាទីស្រឡាញ់ ជាបឋមខ្ញុំសូមជូនពរនិងអបអរសាទរឆ្នាំថ្មី ថ្ងៃនេះជាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ជាពេលវេលាដើម្បីអធិដ្ឋានសម្រាប់ការងាររបស់យើង។ ដើម្បីឱ្យឆ្នាំថ្មីនេះ យើងរកស៊ីយ៉ាងស្រួលបំផុត អំបាញ់មិញខ្ញុំបានប្រសិទ្ធីពរលើឧបករណ៍ដែលយើងប្រើនៅក្នុងការរកស៊ី។ ថ្ងៃនេះ យើងត្រូវការនឹកឃើញអ្វីដែលយើងបានស្តាប់នៅក្នុងគម្ពីរដំណឹងល្អ ដើម្បីឱ្យព្រះពរដែលយើងបានទទួលណែនាំឱ្យមានផលផ្លែនៅក្នុងជីវិតរបស់យើងពេញមួយឆ្នាំ។ អ្វីដែលយើងបានស្តាប់មុនគេបង្អស់គឺ ព្រះជាម្ចាស់បានបង្កើតយើង ព្រះជាម្ចាស់បានប្រទានតួនាទីឱ្យយើង បេសកកម្មឱ្យយើង គឺ “ព្រះជាម្ចាស់បានយកមនុស្សទៅដាក់ក្នុងសួនអេដេន ដើម្បីឱ្យគេភ្ជួររាល់និងថែរក្សាសួននោះ”។ ដូច្នេះ ព្រះជាម្ចាស់មិនតែប្រទានព្រះពរ ក្រោយមកពេលយើងបានទទួលព្រះពរហើយយើងដឹងថា យើងអាចរកស៊ីបាន ឬយើងមានលុយច្រើនធ្លាក់ពីស្ថានបរមសុខមក។ មិនមែនទេ ព្រះជាម្ចាស់ឱ្យយើងមានតួនាទី ពីដើមរៀងមកនៅក្នុងសួនអេដេនយើងត្រូវការភ្ជួរដី ពេលយើងភ្ជួរដីយើងដឹងថាដីល្អទៅៗ។ មានន័យថា ដំណាំរបស់យើងបានផ្លែពីមួយឆ្នាំទៅមួយឆ្នាំច្រើនទៅៗ ប៉ុន្តែតើផ្លែនេះចេញពីណាមក? មិនមែនចេញពីព្រះជាម្ចាស់ដែលបានឱ្យទឹកភ្លៀងធ្លាក់ដូចទឹកមាសឬទឹកប្រាក់ ប៉ុន្តែផ្លែនេះចេញដោយសារយើងបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីភ្ជួរដី ដើម្បីថែរក្សាសួនហ្នឹង។ មានន័យថា ការងារដែលយើងធ្វើពីមួយថ្ងៃទៅមួយថ្ងៃចេញពីញើសឈាមរបស់យើងដ៏ពិតប្រាកដ នេះជាបេសកកម្មដែលយើងបានទទួល។ ហេតុនេះហើយ ថ្ងៃនេះដែលយើងអធិដ្ឋានសម្រាប់ការងាររបស់យើង យើងដឹងថាព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្សដែលយកចិត្តទុកដាក់ធ្វើការអស់ពីសមត្ថភាព។ ដូចយើងបានស្តាប់នៅក្នុងអត្ថបទទី២អំបាញ់មិញ “ព្រះអង្គដែលប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឱ្យគេផងនោះ”។ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានម្ហូបអាហារទទេនោះទេ ព្រះជាម្ចាស់ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ មានន័យថាយើងត្រូវតែភ្ជួរដី យើងត្រូវការសាបព្រោះដើម្បីឱ្យមានផ្លែ។ ការងាររបស់យើងពីមួយថ្ងៃទៅមួយថ្ងៃក៏ដូចគ្នាដែរ អ្នកដែលជោគជ័យមិនមែនដោយសារត្រូវប៉ាន់ដី […]
អភិបូជាចូលឆ្នាំចិន-វៀតណាម ថ្ងៃទី៣ Read More »










