ពត៌មាន

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ​ប្រារព្ធពិធីបុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់បុគ្គលិក​ការិយាល័យនានា​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀល​ថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារ​សន្ត​សិលា​ និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី រាជធានីភ្នំពេញ។ លោកអភិបាល​ជំរុញ​ឲ្យ​បុគ្គលិកការិយាល័យ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងអស់ យក​ចិត្តទុកដាក់រិះគិតអំពី​ ទំនាក់ទំនង​ជាមួយ​បូជាចារ្យទទួលខុសត្រូវ​មណ្ឌលសកម្មភាព​នីមួយៗ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រៀបចំ​​វាយតម្លៃ​អំពីឥទ្ធិពលនៃការងាររបស់ស្ថាបន​នីមួយៗ​ដើម្បី​អាច​រៀបចំ​ផែន​ការ​ទៅមុខ។​ និងស្នើ​សុំ​ឲ្យ​ប្រធានការិយាល័យ​​​រៀបចំ​របាយការណ៍​ប្រចាំខែផ្ញើជូន​ទៅ​លោក​ដោយ​ផ្ទាល់។ ក្នុងនោះ​ដែរ លោកអភិបាល​ រំលឹក​ឲ្យ​មានកិច្ច​​ប្រជុំ​ប្រចាំខែ និង​លើក​ទឹកចិត្ត​ក្រុមការងារ ដើម្បី​ទទួល​បាន​លទ្ធផលការងារប្រសើរឡើង។ រៀបចំ​​គណនេយ្យច្បាស់លាស់ តាម​ម្រោង​ការណ៍​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​របស់​លោក​ដើម្បីត្រួតពិនិត្យ​ជារៀង​រាល់​មួយ​ឆមាស​ម្តង។ មាន​សៀវភៅ​តាម​ដាន​វត្តមាន​បុគ្គលិក និង​វាយ​តម្លៃ​ការងារ​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក មាន​កិច្ច​សន្យាការងារច្បាស់លាស់។ លោកអភិបាល​ក៏​ជំរុញ​ឲ្យ​អង្គភាព​នីមួយៗ ចូលរួមឲ្យ​សកម្មក្នុងកិច្ច​ការ​របស់​ព្រះសហគមន៍​ក្នុងភូមិភាគភ្នំពេញ។ និង​រៀបំ​ពេលវេលា​ដើម្បី​ធ្វើ​ពិធី​សំណាក់ធម៌ អធិដ្ឋាន ការិះគិតជាក្រុម​ជាមួយគ្នា។ ជាមួយ​គ្នានេះដែរ លោក​ក៏ជំរុញ​បន្ថែម​ឲ្យ​មាន​វគ្គ​បំប៉ន​លើ​ជំនាញការងារ​របស់​បុគ្គលិក​តាម​ផ្នែក​នីមួយៗ ហើយ​ថែរក្សាអគ្គទស្សនៈ ដោយយកចិត្ត​ទុកដាក់យ៉ាងខ្លាំង អំពី​សកម្មភាព​ការងារនិង​ការ​ចូលរួម។ ក្រៅពី​ចំណុចខាងលើ លោក​អភិបាល​ក៏បាន​ណែនាំ​ ឱ្យ​រិះគិតអំពី​វប្បធម៌យកចិត្តទុកដាក់ និង​បរិយាបន្នផងដែរ ដោយ​ត្រូវ​ស្វាគមន៍​មនុស្ស​ទាំងអស់​ ដោយ​ឲ្យ​យើង​ទាំងអស់គ្នា​​​មាន​វត្ត​មាន​ ក្នុង​ព្រះសហគមន៍ ឲ្យព្រះសហគន៍​ចូលនៅក្នុង​សង្គម និងឲ្យសង្គម​ចូល​ក្នុង​ពិភពលោក។ យើង​ស្វាគមន៍គេ និង​ឲ្យ​យើង​​ធ្វើ​ដំណើរជាមួយគ្នា ដោយ​នឹក​ឃើញ​គ្រប់ពេល​វេលាព្រះ​ជាម្ចាស់​បង្កើត​មនុស្ស​ដែល​មាន​លក្ខណៈ​ដូចព្រះអង្គ។​ លោក​អភិបាល​ក៏បាន​លើក​យក​គោលលទ្ធិគ្រីស្តសាសនាក្នុង​សង្គម​មកពន្យល់ ដើម្បី​បង្ហាញពីការចូលរួម​របស់ព្រះសហគមន៍នៅក្នុង​សង្គម​ ដោយ​គិត​អំពី​ផល​ប្រយោជន៍រួម ដោយ​មិន​គិត​តែ​គ្នា​ឯង​។ ហើយ​ត្រូវ​គិត​អំពី​គោល​ការជំនួស […]

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ Read More »

និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ប្រារព្ធពិធី​ប្រគល់មុខងារបម្រើតុសក្ការៈ ដល់បងប្រុស ប៊ុនលី និងបងប្រុស វី សំណាង ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ លោកនាយកទេវវិទ្យាល័យ សិលា សួន​ ហង្សលី បាន​ឡើងប្រកាសស្នើសូមលោកអភិបាលដើម្បីប្រគល់មុខងារបម្រើតុសក្ការ:ដល់បេក្ខជន អន់តូនី ប៊ុន លី និងបេក្ខជន យ៉ូហានបាទីស្ត វី សំណាង។ បេក្ខជនទាំងពីរទៅលុតជង្គង់នៅមុខលោកអភិបាល ដោយលោកអភិបាលអធិដ្ឋានអង្វរព្រះជាម្ចាស់ឱ្យចម្រើននៅក្នុងជំនឿ មានចិត្តស្មោះត្រង់ក្នុងភក្ដីភាពជាមួយព្រះជាម្ចាស់។ លោកអភិបាល ប្រគល់ចាននំប៉័ង និងពែងដល់បេក្ខជនទាំង២ ដើម្បីបម្រើព្រះជាម្ចាស់ និងបងប្អូនក្នុងព្រះសហគមន៍។ បងប្រុស វី សំណាង​ មាន​ប្រសាសន៍ទាំងរីករាយថា មុខងារ​បម្រើតុសក្ការៈជាដំណាក់​កាលមួយ​ក្នុង​ការ​រៀប​ចំខ្លួន​ក្លាយទៅជាបូជាចារ្យ​ និង​មុខងារនេះពិត​ជាមានសារសំខាន់​ដោយសារយើង​ដឹងថា​តុសក្ការៈ គឺជា​សក្ការបូជារបស់ព្រះយេស៊ូ​ផ្ទាល់ ដូច្នេះ​នៅពេល​យើង​បាន​បម្រើ​តុសក្ការៈ​ ដូចយើង​បាន​ចូល​រួម​នៅក្នុង​សក្ការបូជា​ជាមួយ​ព្រះយេស៊ូ​ដែរ។ និស្សិត​រូបនេះ

និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ Read More »

២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ

អស់លោកបូជាចារ្យជាប្រមាណជាង២០អង្គ រួមគ្នាអរព្រះគុណព្រះជាម្ចាស់ក្នុងឱកាសខួប២០ឆ្នាំនៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបូជាចារ្យសញ្ជាតិខ្មែរបីរូប មានលោកយ៉ូហាន អ៊ុន សុន លោកសិលា សួន ហង្សលី និងលោក ឡាយ ប៉ូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងឱកាសនេះដែល លោកបូជាចារ្យ ឡាយ ប៉ូលមានប្រសាសន៍ដោយផ្ដល់សក្ខីភាពរបស់លោកនៅក្នុងធម្មទេសនា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បាន​ឲ្យ​លោក​មើលឃើញការសង្គ្រោះ  គឺប្រកាសពីសេចក្ដីសង្ឃឹម។ លោកបូជាចារ្យ​ប៉ូលបានបន្ថែម​ថា «ខ្ញុំរិះគិតពីដំណើរជីវិតរបស់ខ្ញុំជាបូជាចារ្យ ខ្ញុំឃើញថានរណាក៏ចង់អួតខ្លួន អ្នកណាក៏ចង់បានថ្វីដៃល្អ នាំឱ្យខ្ញុំនឹកឃើញព្រះបន្ទូលព្រះយេស៊ូជំពូក១០ (លូកា)។ ព្រះយេស៊ូប្រគល់ឱ្យអ្នករាល់គ្នាមានអំណាច និងព្រះយេស៊ូមានបន្ទូល កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា ប៉ុន្តែត្រេកអរដែលអ្នករាល់គ្នាមានឈ្មោះនៅស្ថានបរមសុខ។ យើងមានឈ្មោះនៅស្ថានបរមសុខ ពាក្យនេះជួយខ្ញុំនៅពេលបរាជ័យ។ នៅពេលខ្ញុំទៅតាមភូមិ ព្រះបន្ទូលនេះជាគ្រឹះមួយជួយឱ្យខ្ញុំរឹងមាំ»។ លោកបូជាចារ្យ ប៉ូល ឡាយស្នើដល់គ្រីស្តបរិស័ទ អធិដ្ឋានសម្រាប់ពួកលោក​ទាំង៣នាក់និងនិស្សិត​ទេវវិទ្យាល័យ​ចំនួន​២នាក់ ដែល​បាន​ទទួល​ពិធី​ជា ​Acolyte

២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ Read More »

យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប

លោកអូលីវីយ៉េ ជ្មិត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ចូលរួម​ធ្វើ​ជា​អធីបតី​ភាពបិទ​កម្មវិធី​សិក្ខា​សាលា​វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូប ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានរយៈពេល​បី​ថ្ងៃ នៅទីតាំង​ការិយាល័យ​ផ្ទាល់នៅ​រាជធានីភ្នំពេញ។ លោកអភិបាល​មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​យុវជន​ទាំង​អស់​ឲ្យ​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​រូបភាព​ស្អាត​ៗ​និង​បង្ហាញ​អំពី​ប្រទេស​កម្ពុជា​ដល់​ពិភពលោក តាម​រយៈ​រូប​ថត​។ លោកអភិបាល​មាន​ប្រសាសន៍ថា រូប​ភាព​មាន​ឥទ្ធិពល​លើមនុស្សច្រើន​ជាង​អត្ថបទ «រូប​ទាក់ទង​នឹង​ភ្នែក ការ​ចងចាំ និង​អារម្មណ៍ ហើយពណ៌និងរូប​សំខាន់ណាស់»។ លោកអភិបាល​បន្ថែម ក្នុងសម័យ​ឌីជីថលនេះ ការថត​រូប​ងាយ​ស្រួល​ជាង​សម័យ​មុន​ឆ្ងាយណាស់ ដោយ​មិន​សូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ចង់​បាន​រូបភាព​មួយ​ដែល​ប្រើ​ការ​បាន។ ជា​ពិសេស​គឺ​ជីវិត​របស់​ប្រជាជន​ និងទេសភាព​ដែល​ស្អាតៗ​ពី​ធម្មជាតិ និង​ដើម្បី​ឲ្យ​ចូល​ទៅក្នុងជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា។ វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូបរយៈពេល​៣ថ្ងៃ ចាប់​ផ្តើម​ពីថ្ងៃទី ៨ ដល់១០ ខែធ្នូ ឆ្នាំ២០២១​ ផ្តោតលើការថតរូប លើកាំមេរ៉ា DSLR ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៦នាក់ ​មក​ពីស្ថាប័នចំនួន​៣ផ្សេងគ្នា គឺ​អង្គការការីតាសកម្ពុជា ការិយាល័យអប់រំជំនឿ និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក សុង គឹមហេង មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក​ បានថ្លែងថា ៖ «ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំបានរៀនពីសិក្ខាសិលានេះ ទៅអភិវឌ្ឍស្ថាប័នការងាររបស់ខ្ញុំ ហើយនឹងជួយដល់សហគមន៍របស់ខ្ញុំដោយផ្តិតរូបភាពបរិស្ថាន សម្រាម ជនក្រីក្រ ដែលមិនមានសម្លេងនៅក្នុងសង្គម ដើម្បីឱ្យសង្គមបានលឺនិងឃើញពីសកម្មភាពរបស់ពួកគាត់»។ កញ្ញា យៀប អេងវិជ្ជណា មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគបាត់ដំបង

យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប Read More »

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា

ក្រុម​គ្រួសារ​បងស្រី​មេត្តាករុណា ប្រារព្ធពិធី​ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់​របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោម​អធិបតីភាព លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីតហស្លេរ និង​លោក​បូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះ​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រី​មេត្តាករុណាព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹង​ព្រលឹត រាជធានីភ្នំពេញ ដោយ​មាន​វត្តមាន​ក្រុម​គ្រួសារបងប្រុសមេត្តាករុណា ក្រុម​គ្រួសារស្រីមេត្តករុណាចោមចៅ និង​សៀម​រាប​ចូលរួម​ផងដែរ។​ នៅក្នុង​ពិធីនេះ លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​អរព្រះគុណព្រះជាម្ចាស់​សម្រាប់​ខួប​២៥ឆ្នាំ ​ដែល​បងស្រី ​លូស៊ីតា បានថ្វាយខ្លួនទៅព្រះជាម្ចាស់ ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា។ លោក​អភិបាល​ក៏​បាន​រំឭកដល់​ពាក្យ​របស់​សន្តី​តេរេសានៃទីក្រុង​កាល់ហ្គូតា ដែល​ជាអ្នកម្ដាយ​បង្កើតឱ្យ​មាន​ក្រុមគ្រួសារមេត្តាករុណានេះថា​ «ប្រសិនបើអ្នកមិនអាចផ្ដល់អាហារដល់មនុស្សមួយរយនាក់បាន យ៉ាងហោចណាស់​ក៏អាចជួយបាន​ម្នាក់» និងពាក្យ​មួយ​ទៀត​របស់​សន្តី​តេរេសាគឺ​ «បុណ្យ​ព្រះយេស៊ូប្រសូត គ្រប់ពេលយើងត្រូវញញឹមនិងឱបកូនៗ»។ លោក​អភិបាល​បន្តថា ថ្ងៃនេះបងស្រី​ប្រារព្ធខួប​២៥ឆ្នាំ នៃការថ្វាយខ្លួន​ជាបព្វជិតានៅក្នុង​គ្រួសារ​បងស្រីមេត្តាករុណា និងមកបំពេញ​បេសកកម្មនៅកម្ពុជា​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នៅពេលខ្ញុំមកដល់កម្ពុជា ក៏មានសញ្ញាដូចបងស្រី យើងអាចរកឃើញគ្រួសារ២នៅទីនេះដែលជាគ្រួសារធំ ទោះបីជាបងស្រី​បាន​ចាកឆ្ងាយពី​ប្រទេសកំណើត ប៉ុន្តែ​បងស្រី​អាចរកឃើញ​គ្រួសារថ្មីនៅកម្ពុជា ក្នុងនោះ​គ្រួសារ​ទីមួយ​គឺ​បងប្រុស​បងស្រី​នៅទីនេះ និង​មួយ​ទៀត​គឺជា​កុមារនិង​អស់អ្នក​ដែល​បងស្រី​បាននិង​កំពុង​បម្រើ។​ លោក​អភិបាល​បន្ថែមថា ខ្ញុំជឿជាក់ថានៅកម្ពុជា មានបងស្រីខ្លះ​មក​ជាង២០ឆ្នាំ និង​យើងមានបទពិសោធខុសៗគ្នា យើងត្រូវនិយាយ២ភាសា និងមាន​២វប្បធម៌ ដូចជាអណ្ដើកដែរ។

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា Read More »

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”

“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះ​ជា​ប្រសាសន៍​របស់​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធាន​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង បានមាន​ប្រសាសន៍​ណែនាំ​គ្រីស្ត​បរិស័ទ​នៅក្នុង​សប្ដាហ៍ទី​២នៃរដូវ​រង់​ចាំ និង​ត្រូវនឹង​ថ្ងៃ​ដែលព្រះ​សហគមន៍​កាតូលិក​រំឭក​ដល់​សន្ត​យ៉ូហាន​បាទីស្ត នាថ្ងៃទី​៥ ធ្នូ ២០២១ នៅព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន​ រាជធានីភ្នំពេញ ដោយមានគ្រីស្ត​បរិស័ទចូលរួម​ជាច្រើនផងដែរ។​ នៅក្នុងធម៌ទេសនាក្នុង​សប្ដាហ៍ទី២នៃ​រដូវរង់ចាំនេះ លោក​បូជាចារ្យ បាន​ដាស់តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុងអត្ថបទទី២សន្ត ប៉ូល បាន​ទូលអង្វរព្រះជាម្ចាស់ថា “សូម​ឱ្យ​បងប្អូន​មាន​សេចក្ដីស្រឡាញ់​យ៉ាង​លើសលុប​កាន់​តែ​ខ្លាំងឡើងៗ ធ្វើ​ឱ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់​និង​យល់​សព្វគ្រប់​ទាំងអស់​ ដើម្បី​ឱ្យ​បងប្អូន​ចេះ​ពិចារណាមើល​ការណ៍ណាដែល​ប្រសើរជាងគេ”។ នៅក្នុង​នេះ​លោក​ដាមីញ៉ាំង បាន​ពន្យល់​ដល់គ្រីស្ត​បរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។ លោក​បានដាក់ជាសំណួរ​​ឱ្យ​គ្រីស្ត​បរិស័ទរិះគិតផ្ទាល់ខ្លួនថា តើ​អ្វីដែលសំខាន់ជាងគេក្នុងជីវិតរបស់ខ្ញុំ? តើអ្វីដែលមានសមត្ថភាព? ពេលស្លាប់ទៅណា? មានព្រះជាម្ចាស់ ឬយ៉ាងណា? សន្តប៉ូលជួយយើងរិះគិតអ្វីដែលសំខាន់ជាងគេក្នុងជីវិត។ ជាងនេះទៅ​ទៀត លោក​បូជាចារ្យដាមីញ៉ាំង ណែនាំគ្រីស្តបរិស័ទដោយ​មាន​ប្រសាសន៍ថា ឈ្មោះ​​យ៉ូហានបាទីស្ត មានន័យថា ព្រះជាម្ចាស់ប្រោសប្រណីសន្ដោស។ លោក​យ៉ូហានបាទីស្ត រៀបចំផ្លូវរដិបរដុបឱ្យរាបស្មើថ្វាយព្រះយេស៊ូ​។ លោក​ថា អំពើបាប ជាអ្វីដែលធ្វើឱ្យជីវិតយើងរដិបរដុប រញ៉េរញ៉ៃ និងអ្វីដែលរញ៉េរញ៉ៃមិនមែនមកពីព្រះជាម្ចាស់ទេ។ សូមកុំពេញចិត្តធ្វើឱ្យជីវិតរបស់យើងរដិបរដុប កុំធ្វើឱ្យរញ៉េរញ៉ៃ ដែលមិនទៀងត្រង់។ អាទិត្យទី២នៃរដូវរង់ចាំ សូមកុំភ្លេចអត្ថបទព្រះគម្ពីរថ្ងៃនេះ។ ឱ!ព្រះសង្គ្រោះសូមយាងមក ព្រះអង្គចង់បង្កើតយើងដោយស្មោះត្រង់។ នៅក្នុង​ឱកាសនេះ​ដែរ បងប្រុស វី

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” Read More »

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោក​ក៏​បាន​ថ្លែង​អំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏​នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដ​ល់សម័យ​លោក​អភិបាល​អេមីលដេតម្ប។​ រំឭកពី​ប្រវត្តិសាស្ត្រព្រះសហគមន៍​ប្រទេសកម្ពុជា លោក​អភិបាល​មាន​ប្រសាសន៍ថា ៖ «ឆ្នាំ​១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយ​មក​លោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ​ អង្វរព្រះជាម្ចាស់​ដែលបានប្រោស​ប្រ​ទា​នព្រះបុត្រាដែល​ជាគ្រឹះដ៏រឹងមាំ​នៃព្រះរាជ្យ​ស្ថានបរមសុខ ដើម្បី​ប្រទានពរលើការដ្ឋានថ្មី​សូមឱ្យ​ប្រកបដោយ​សេចក្ដីសុខសាន្ត​និង​រីក​ចម្រើនពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​រហូត​ដល់​បាន​សម្រេចគោលដៅ។ ក្រោយ​បញ្ចប់​ការអធិដ្ឋាន និង​បាចទឹកព្រះពរលើរណ្ដៅ លោក​អភិបាល និង​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ទម្លាក់ថ្ម និង​ខ្សាច់ រួម​ជាមួយ​នឹង​​ថ្ម១២ដុំតំណាង​សសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែ​ល​ទទួលបានពីក្រុមគ្រីស្តទូត១២រូប និង​ជា​តំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំ​ង២៦២ដើម ដែល​បញ្ជាក់ថា ការរួបរួមគ្នា

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី Read More »

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា

«ការលើក​កម្ពស់បរិយាបន្នសង្គម ជាប្រធានបទសំខាន់​បំផុត​នៅកម្ពុជាក៏ដូចពិភពលោក​ទាំងមូល ដើម្បី​លើក​កម្ពស់​ជន​ដែល​មាន​ពិការភាព និង​ជនរងគ្រោះ​ឱ្យ​ទទួលប្រយោជន៍ពីសង្គម ឱ្យ​រស់​នៅ​ក្នុង​ស្ថានភាព​សង្គម​​រីក​ចម្រើន​ប្រកប​ដោយ​សុភមង្គល​និង​សុខដុម​រនា​»។ នេះ​ជា​ប្រសាសន៍​របស់លោក​ គឹម រតនា ប្រធានអង្គការការីតាសកម្ពុជា ក្នុងពិធី​បើក​សិក្ខាសាលា​ស្ដីពី​ ”បរិយាបន្ន​សង្គម​ក្នុង​ប្រទេសកម្ពុជា”​ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ខេត្ត​តាកែវ។ កម្មវិធី​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ  ធ្វើឡើង​នា​ថ្ងៃ​ទី​២៣និង​២៤ វិច្ឆិកា ២០២១ ​តាម​រយៈ​ ZOOM ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន២០០នាក់ ជា​និស្សិត​ ដែល​មានកិច្ចសហការពី​អង្គការការីតាសកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និង​អង្គការការីតាសអាល្លឺម៉ង់​។ លោក​គឹម រតនា​បន្ថែមថា ការលើក​កម្ពស់នេះ​ផ្ដល់​ឱកាសពិសេស ដោយ​មិន​គ្រាន់​តែជាតួនាទី​របស់​រដ្ឋាភិបាល​ទេ តែជាភារកិច្ចនិង​តួនាទីរបស់​យើង​ទាំងអស់គ្នា ដើម្បី​រួម​គ្នា​ធ្វើ​យ៉ាងណាឱ្យ​សង្គម​របស់​យើង​ប្រកប​ដោយ​បរិយាកាសគ្មាន​ការរើសអើង និង​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ទាំងអស់ស្មើៗគ្នា ជាពិសេស​ជន​មានពិការភាព​មាន​សិទ្ធិពេញលេញ​ដើម្បី​ទទួលបាន​សមធម៌ទាំងអស់គ្នា។ លោក​គឹម​ រតនា បាន​រៀបរាប់​អំពី​គម្រោង​នៃអង្គការ​ការីតាស​កម្ពុជា​ថា អង្គការការីតាសកម្ពុជា ​​ជាអង្គការនៃព្រះសហគមន៍​កាតូលិក​ក៏​បាន​ចូល​រួ​មជាមួយ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​បរិយាបន្ន​សង្គម​១៥​រាជធានី​ខេត្តនៅកម្ពុជា ដោយ​បង្កើត​ឱ្យ​មានកិច្ចការសង្គមកិច្ច ​ក្រុម​ជួយ​ខ្លួនឯង បង្កើតឱ្យមាន​ការចូលរួម​ខាងផ្នែកសេដ្ឋកិច្ច លើក​កម្ពស់ការការពារសិទ្ធិអ្នក​ដែលសង្គម​មិន​រាប់រក​ និង​ជនជាតិដើមភាគតិច ​ដើម្បីឱ្យពួកគាត់មានសំឡេង មានឱកាសការងារនៅក្នុងសង្គម។​ អង្គសិក្ខាសាលានៅថ្ងៃទី២៣នេះ ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោក​អូលីវីយ៉េ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​ជាស្ថាបនិក​វិទ្យាស្ថានសន្តប៉ូល រួមនុង​​​វាគ្មិន ឯកឧត្តម ម៉ៅ វណ្ណា ទីប្រឹក្សាក្រសួង​​សង្គមកិច្ច

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា Read More »

លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ

លោកអភិបាលអូលីវីយ៉េ មាន​ប្រសាសន៍​នៅ​ក្នុងពិធី​​បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក កាលពី​ថ្ងៃទី​ ថ្ងៃទី ២១ វិច្ឆិកា ២០២១ថា គ្រីស្ត​បរិស័ទ​មាន​តួនាទី​បី​សំខាន់ៗ ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​គឺ​បូជាចារ្យ មហាក្សត្រ និង​ព្យាការី។ ក្នុងពិធី​ថ្វាយ​អភិបូជា នៅព្រះវិហារសន្តសិលាពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្ដាល លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះក៏ជាថ្ងៃបុណ្យព្រះនាងម៉ារីថ្វាយខ្លួនទៅព្រះជាម្ចាស់ដែរ ហើយនេះជាឱកាសមួយ ដើម្បីសួរសុខទុក្ខបងប្អូន និងឱ្យយើងដឹងថាយើងមានឋាន:ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោកអភិបាល​បានបន្ថែម​ថា ក្នុងនាម​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់យើង​ទទួលតួនាទី ៣គឺ៖ បូជាចារ្យ ព្រះមហាក្សត្រ និងព្យាការី។ តួនាទី​ជាបូជាចារ្យ គឺ​ត្រូវតែអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ ដោយអធិដ្ឋាន​សម្រាប់យើងផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូលឱ្យរកឃើញសេចក្ដីសុខសាន្តសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី នៅក្នុងរដូវកូវី-១៩នេះ។ លោក​អភិបា​ល​បន្ថែមថា គ្រីស្ត​បរិស័ទ​ត្រូវ​ចូលរួម​ក្នុងពិធី​ថ្វាយ​អភិបូជា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែល​ចិញ្ចឹមជីវិតខាងវិញ្ញណរបស់យើង។ រីឯតួនាទី​ជា​ ព្រះមហាក្សត្រ គឺ​មិន​ធ្វើ​តាម​របៀប​លោកីយ៍នេះទេ។ ដោយមានព្រះយេស៊ូជាគំរូនៃព្រះមហាក្សត្រ គឺយើង​ត្រូវ​​បម្រើគ្នាទៅវិញទៅមក តាមរបៀបព្រះយេស៊ូ។ ព្រះយេស៊ូបម្រើរហូតដល់សោយព្រះទិវង្គត ដូច្នេះសូមឱ្យយើងបម្រើគ្នាទៅវិញទៅមកទាំងនៅក្នុងព្រះសហគមន៍និងក្នុងសង្គម ដើម្បីឲ្យអ្នកដទៃមានសេចក្ដីសុខតាមរបៀបដែលយើងជួយ តាមរបៀបដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងនាមយើងជាអ្នកបម្រើដ៏ពិតប្រាកដតាមរបៀបព្រះយេស៊ូ។

លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ Read More »

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ

«នាមជាគ្រីស្តបរិស័ទដែលពោរពេញដោយក្ដីសង្ឃឹម យកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ» លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងកម្មវិធីអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍ចំប៉ាកាលពីថ្ងៃម្សិលមិញនេះ។ លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា «សូមកុំបិទដួងចិត្តដែលជាភ្លើងនៃសេចក្ដីសង្ឃឹមដោយអធិដ្ឋាន និងថែរក្សាសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ»។ ព្រះវិហាសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា បានរៀបចំឲ្យមានអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៦៨នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ  និងលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព វីរជ័យ ស្រ៊ីប្រាម៉ុង ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ នាថ្ងៃទី ១៤ វិច្ឆិកា ២០២១។ ក្នុងពិធីនោះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសួរបញ្ជាក់ទៅកាន់បេក្ខជនទាំងអស់ អំពីជំនឿដែលសុខចិត្តដើរតាមព្រះយេស៊ូកន្លងមក និងធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ក្នុងជីវិតជាគ្រីស្តបរិស័ទ មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែរាល់កិច្ចការងារទាំងនោះ គឺត្រូវទូលអង្វរព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះអង្គ។ លោកអភិបាលបានបញ្ជាក់ថា គ្រីស្តបរិស័ទត្រូវ យកពេលវេលាដើម្បីអធិដ្ឋាន ដោយដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដើម្បីធ្វើដំណើរជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ។ លោកអភិបាលបញ្ជាក់បន្ថែមថា ជាគ្រីស្តបរិស័ទ យើងពោរពេញដោយសេចក្តីសង្ឃឹមជានិច្ច។ យើងត្រូវរក្សាក្ដីសង្ឃឹម ដោយដឹងថាយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្ងៃនេះយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទាប់ពីធ្វើធម្មទេសនា លោកអភិបាល បានធ្វើអគ្គសញ្ញាលាបថ្ងាស ដល់បេក្ខជនទាំង៦៨នាក់ ដោយយកប្រេងគ្រីស្មាមកគូសជាសញ្ញាឈើឆ្កាងលើថ្ងាស ដោយប្រកាសដៅឈ្មោះបេក្ខជនដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងព្រះនាមព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ វ៉ាន់

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ Read More »

Subscribe to our newsletter

Don't miss new updates on your email