ពត៌មាន

លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ

លោកអភិបាលអូលីវីយ៉េ មាន​ប្រសាសន៍​នៅ​ក្នុងពិធី​​បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក កាលពី​ថ្ងៃទី​ ថ្ងៃទី ២១ វិច្ឆិកា ២០២១ថា គ្រីស្ត​បរិស័ទ​មាន​តួនាទី​បី​សំខាន់ៗ ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​គឺ​បូជាចារ្យ មហាក្សត្រ និង​ព្យាការី។ ក្នុងពិធី​ថ្វាយ​អភិបូជា នៅព្រះវិហារសន្តសិលាពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្ដាល លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះក៏ជាថ្ងៃបុណ្យព្រះនាងម៉ារីថ្វាយខ្លួនទៅព្រះជាម្ចាស់ដែរ ហើយនេះជាឱកាសមួយ ដើម្បីសួរសុខទុក្ខបងប្អូន និងឱ្យយើងដឹងថាយើងមានឋាន:ជាបុត្រធីតារបស់ព្រះជាម្ចាស់។ លោកអភិបាល​បានបន្ថែម​ថា ក្នុងនាម​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់យើង​ទទួលតួនាទី ៣គឺ៖ បូជាចារ្យ ព្រះមហាក្សត្រ និងព្យាការី។ តួនាទី​ជាបូជាចារ្យ គឺ​ត្រូវតែអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ ដោយអធិដ្ឋាន​សម្រាប់យើងផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូលឱ្យរកឃើញសេចក្ដីសុខសាន្តសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី នៅក្នុងរដូវកូវី-១៩នេះ។ លោក​អភិបា​ល​បន្ថែមថា គ្រីស្ត​បរិស័ទ​ត្រូវ​ចូលរួម​ក្នុងពិធី​ថ្វាយ​អភិបូជា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែល​ចិញ្ចឹមជីវិតខាងវិញ្ញណរបស់យើង។ រីឯតួនាទី​ជា​ ព្រះមហាក្សត្រ គឺ​មិន​ធ្វើ​តាម​របៀប​លោកីយ៍នេះទេ។ ដោយមានព្រះយេស៊ូជាគំរូនៃព្រះមហាក្សត្រ គឺយើង​ត្រូវ​​បម្រើគ្នាទៅវិញទៅមក តាមរបៀបព្រះយេស៊ូ។ ព្រះយេស៊ូបម្រើរហូតដល់សោយព្រះទិវង្គត ដូច្នេះសូមឱ្យយើងបម្រើគ្នាទៅវិញទៅមកទាំងនៅក្នុងព្រះសហគមន៍និងក្នុងសង្គម ដើម្បីឲ្យអ្នកដទៃមានសេចក្ដីសុខតាមរបៀបដែលយើងជួយ តាមរបៀបដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងនាមយើងជាអ្នកបម្រើដ៏ពិតប្រាកដតាមរបៀបព្រះយេស៊ូ។

លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ Read More »

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ

«នាមជាគ្រីស្តបរិស័ទដែលពោរពេញដោយក្ដីសង្ឃឹម យកចិត្តទុកដាក់ដល់បងប្អូនឯទៀតៗ ដើម្បីស្រឡាញ់បងប្អូនឯទៀតៗ» លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍នៅក្នុងកម្មវិធីអគ្គសញ្ញាលាបថ្ងាសនៅព្រះសហគមន៍ចំប៉ាកាលពីថ្ងៃម្សិលមិញនេះ។ លោកអភិបាលមានប្រសាសន៍បញ្ជាក់ថា «សូមកុំបិទដួងចិត្តដែលជាភ្លើងនៃសេចក្ដីសង្ឃឹមដោយអធិដ្ឋាន និងថែរក្សាសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ»។ ព្រះវិហាសន្តហ្វ្រង់ស្វ័រសាវីយ៉េ ចំប៉ា បានរៀបចំឲ្យមានអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន៦៨នាក់ ក្រោមអធិបតីភាពរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ  និងលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព វីរជ័យ ស្រ៊ីប្រាម៉ុង ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ នាថ្ងៃទី ១៤ វិច្ឆិកា ២០២១។ ក្នុងពិធីនោះ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសួរបញ្ជាក់ទៅកាន់បេក្ខជនទាំងអស់ អំពីជំនឿដែលសុខចិត្តដើរតាមព្រះយេស៊ូកន្លងមក និងធ្វើជាសាក្សីនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ក្នុងជីវិតជាគ្រីស្តបរិស័ទ មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែរាល់កិច្ចការងារទាំងនោះ គឺត្រូវទូលអង្វរព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះអង្គ។ លោកអភិបាលបានបញ្ជាក់ថា គ្រីស្តបរិស័ទត្រូវ យកពេលវេលាដើម្បីអធិដ្ឋាន ដោយដឹងថាយើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដើម្បីធ្វើដំណើរជាមួយព្រះជាម្ចាស់យ៉ាងជិតស្និទ្ធ។ លោកអភិបាលបញ្ជាក់បន្ថែមថា ជាគ្រីស្តបរិស័ទ យើងពោរពេញដោយសេចក្តីសង្ឃឹមជានិច្ច។ យើងត្រូវរក្សាក្ដីសង្ឃឹម ដោយដឹងថាយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្ងៃនេះយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទាប់ពីធ្វើធម្មទេសនា លោកអភិបាល បានធ្វើអគ្គសញ្ញាលាបថ្ងាស ដល់បេក្ខជនទាំង៦៨នាក់ ដោយយកប្រេងគ្រីស្មាមកគូសជាសញ្ញាឈើឆ្កាងលើថ្ងាស ដោយប្រកាសដៅឈ្មោះបេក្ខជនដោយព្រះវិញ្ញាណដ៏វិសុទ្ធ ក្នុងព្រះនាមព្រះបិតាព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ វ៉ាន់

លោកអភិបាលអូលីវីយ៉េស្នើឲ្យគ្រីស្តបរិស័ទបើកចិត្ត និងថែក្តីស្រឡាញ់សម្រាប់អ្នកដទៃ Read More »

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង ព្រះវិហារ​សន្តយ៉ូសែប ផ្សារតូច ដឹកនាំ​ដោយ​លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី និង​តំណាង​គ្រីស្ត​បរិស័ទកាតូលិក នាំយក​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន ​ជូនដល់ ​អភិបាលនៃគណៈអភិបាល​​ខណ្ឌឫស្សីកែវថ្មី លោក ឯក ឃុនដឿន ដែលលោក​​ទើប​ចូល​កាន់​តំណែងជាអភិបាលខណ្ឌ ដើម្បី​ចូល​រួម​សកម្មភាព​មនុស្សធម៌នានា ​ក្នុង​ការ​បង្ការទប់ស្កាត់​ និង​គ្រប់​គ្រង​ការ​ឆ្លង​រីក​រាល​ដាល​នៃជំងឺកូវីដ-១៩ នៅក្នុង​ខណ្ឌឫស្សីកែវ​ នាថ្ងៃទី ១៦ វិច្ឆិកា ២០២១នេះ។ នៅ​ក្នុងពិធី​សំណេះសំណាល​និង​អបអរសាទរ​ការឡើងកាន់តំណែង​ថ្មីរបស់​លោក​អភិបាលខណ្ឌឫស្សីកែវ លោកបូជាចារ្យ​ ប៉ូល រឿង ឆ័ត្រសិរី ជា​​អ្នកទទួល​បន្ទុក​មណ្ឌល​សកម្មភាពព្រះសហគមន៍កាតូលិក​​ភ្នំពេញ​ខាងជើង មាន​ប្រសាសន៍ថា ថ្ងៃនេះជាឱកាស​ល្អ​ ដែល​ក្នុង​នាម​ព្រះសហគន៍​មក​សួរសុខទុក្ខ​សំណេះ​សំណាល​ជាមួយ​​លោក​អភិបាល​ខណ្ឌថ្មី​និង​​​​​ជាឱកាសមួយ​ អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​​រួម​សហការជាមួយ​សង្គម ដូចព្រះយេស៊ូ​ធ្លាប់​មាន​បន្ទូល​អំពី​ការ​ផ្ដល់​អាហារ ការសួរសុខទុក្ខអ្នកជំងឺ និងផ្ដល់​សម្លៀក​បំពាក់ជាដើម គឺជាកិច្ចការខាងសង្គមរបស់​ព្រះសហគមន៍​ដែល​ត្រូវ​ធ្វើ​។ លោក​ថា ​ព្រះ​ហឫទ័យ​របស់ព្រះជាម្ចាស់​ទតមើល​លើ​កិច្ចការ​របស់​យើង។​ ថ្ងៃនេះ​ព្រះសហគមន៍​យើង​ធ្វើជា​តំណាង​នៃព្រះន្ទូល​របស់ព្រះជាម្ចាស់ ដោយ​យើង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ខាងរដ្ឋ​ដែល​ជាផ្នែក​នៃ​សង្គម គឺជា​កិច្ចការ​មួយ​ដែល​គួរ​ឱ្យ​មាន​នៅក្នុង​ជីវិត​របស់ព្រះសហគន៍​ប្រចាំ​ថ្ងៃ ដោយសារ​រដ្ឋ​មាន​តួនាទីគ្រប់​គ្រង​ដើម្បី​ឱ្យ​មាន​ផលល្អ​សម្រាប់​ប្រជាជន ហើយ​ព្រះសហគមន៍​របស់​យើង​ក៏មាន​ឋានៈជាប្រជាពល​រដ្ឋ​របស់​រដ្ឋនីមួយៗដែរ។ ដូច្នេះ​ការពង្រឹង​ទំនាក់​ទំនង​ធ្វើ​ឱ្យ​យើង​មាន​ភាព​ស្និទ្ធស្នាលជាមួយ​គ្នា ហើយ​កិច្ចការ​ដែល​ព្រះសហគមន៍​ធ្វើ​គឺគោរព​ទៅនឹង​ច្បាប់​របស់​រដ្ឋ និង​រដ្ឋក៏ជួយ​ដល់​កិច្ចការ​ឬបេសកកម្ម​ផ្សេងៗ​របស់​ព្រះសហគមន៍​។ លោកបន្ថែម​ថា​ «ការជួយគ្នាទៅវិញ​ទៅមក​នេះ​ ជា​ឱកាសមួយ​ដើម្បី​ឱ្យ​យើង​យល់​គ្នាពីតួនាទីរៀងៗខ្លួន ហើយព្រះសហគមន៍​ជួយ​គ្រីស្ត​បរិស័ទខាង​ផ្លូវវិញ្ញាណ​ក៏ជួយជំរុញ​ឱ្យគ្រីស្ត​បរិស័ទ​ជាមនុស្សល្អ​របស់​សង្គម។ ប្រសិន​បើ​សង្គមមាន​ការ​គ្រប់​គ្រង​ល្អ ក៏​ជួយ​ដល់​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ព្រះសហគមន៍ឱ្យ​កាន់​តែរីក​ចម្រើន​ដែរ»។ ជាមួយ​គ្នានេះដែរ លោកអភិបាល​​ខណ្ឌថ្មី

ព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញ​ខាងជើង Read More »

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី ក្នុងពិធី​បុណ្យខួប​លើកទី​៩​នៃ​ការ​រក​ឃើញ​ រូបសំណាកព្រះនាងម៉ារីទី២ ពីបាត​ទន្លេមេគង្គ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មាន​ប្រសាសន៍​ថា ព្រះនាង​ម៉ារី​ភ្ជាប់​ជាមួយព្រះជាម្ចាស់​រហូត។ ហើយ​នៅ​ក្នុងពេលវេលា​ដែល​បើ​កប្រទេស​ឡើងវិញ​នេះ ជាពេលវេលាដើម្បីភ្ញាក់ស្មារតីភ្ជាប់​ជាមួយ​ព្រះជាម្ចាស់សាជាថ្មី អធិដ្ឋានជាថ្មី ដើម្បី​ស្វាគមន៍​ព្រះអង្គ​ទាំង​កម្លាំង​កាយ​កម្លាំងចិត្ត។ ក្នុង​កម្មវិធីនេះ ចាប់​ផ្តើម​ដោយ​អធិដ្ឋាន​ផ្គាំ​នៅ​មុខ​រូប​សំណាក​ព្រះនាង​ម៉ារី ដែល​មាន​​កម្ពស់២,៣ម៉ែត្រ ធ្វើ​អំពី​ស្ពាន់ ដែលមានព្រះនាងម៉ារី​បី​ព្រះកុមារ​យេស៊ូ​ ដែល​បាន​ដាក់​នៅ​មុខ​ទ្វារ​ចូល​នៃព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ។ ក្នុង​ធម្មទេសនា​នៅ​ថ្ងៃប្រារព្ធ​ពិធី​នាថ្ងៃទី​១៣ វិច្ឆិកា ២០២១ ដែលមានគ្រីស្តបរិស័ទ​ចូលរួមជាច្រើនកុះករ ក្រោយពេល​ដែល​រដ្ឋាភិបាល​បាន​បើក​ប្រទេស​ឲ្យ​មាន​ការ​ជួប​ជុំ​សាសនា​និង​ពិធី​នានា​ឡើងវិញ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃនេះ លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា នេះជាឱកាសមួយ ដើម្បីរួមជាមួយម៉ារី​នៅ​ក្នុង​អង្គព្រះយេស៊ូគ្រីស្ត​ដែល​ណែនាំ​ឱ្យយើងពោរពេញដោយសេចក្ដីសុខនៅក្នុងជីវិតរបស់យើង ដែលយើង​កំពុង​តែ​មា​​នសកម្មភាពនៅមានជីវិតសារជាថ្មី។ លោកអភិបាល​បន្ថែមថា នេះជាថ្ងៃមួយដែលយើងទទួលអំណោយពិសេសនៅក្នុងពេលវេលាដែលយើងគោរពព្រះនាងម៉ារី គឺយើងទទួលអំណោយពិសេសសម្រាប់​សង្គមរបស់យើង និង​ព្រះសហគមន៍​​របស់យើងដែលអាចជួបជុំគ្នាដើម្បីអធិដ្ឋាន អប់រំជំនឿ និងចួបជុំ​ដោយ​មាន​សេរីភាព​មិន​ភ័យខ្លាច។ លោកអភិបាល​អូលីវីយ៉េ សូម​ឲ្យ​គ្រីស្ត​បរិស័ទ​រំលឹក​អំពី​ការ​សួរ​សុខ​ទុក្ខ​របស់​ព្រះនាង​ម៉ារី​ចំពោះ​យាយ​អេលីសាប៊ែត ដែលមានចែងនៅ​ក្នុងគម្ពីរដំណឹងល្អ និង​ការ​សួរ​សុខ​ទុក្ខ​ពីហោរាចារ្យ ដែលមកថ្វាយបង្គំព្រះយេស៊ូ។ លោកអភិបាល​មាន​ប្រសាសន៍​​ថា «យើងឃើញថាការសួរសុខទុក្ខមានរបៀបខុសៗគ្នា ដោយ​ក្នុង​រយៈ​ពេល​​​កន្លង​មកនេះ យើងបានសួរសុខទុក្ខតាមរបៀបថ្មី តាមប្រព័ន្ធ​អ៊ីនធឺណែត»។ លោក​អភិបាល​ពន្យល់ថា ការ​សួរសុខទុក្ខ​របស់​ព្រះនាងម៉ារី​ គឺ​ព្រះជាម្ចាស់​ដែល​បាន​សួរ​សុខទុក្ខ​មនុស្ស​លោក។ ហើយ​ហោរាចារ្យ គឺ​តំណាង​ឲ្យ​មនុស្ស​ សួរ​សុខ​ទុក្ខ​ព្រះជាម្ចាស់ដែលកំពុង​រង់ចាំ​យើង។ លោកអភិបាល​សង្កត់​ធ្ងន់ថា «ដូច្នេះសូមឱ្យយើង​ យកចិត្តទុកដាក់​សួរសុខទុក្ខគ្នា​ទៅវិញ​ទៅមក​ជាមួយបងប្អូនឯទៀតៗផ្ទាល់

លោកអភិបាលអូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទភ្ញាក់ស្មារតីភ្ជាប់ជាមួយព្រះជាម្ចាស់សាជាថ្មី Read More »

គ្រូអប់រំជំនឿភ្នំពេញខាងជើង​រិះគិតរួមគ្នារបៀប​បញ្ជូនបន្តជំនឿ

គ្រូអប់រំជំនឿនៃព្រះសហគមន៍​មណ្ឌលសកម្មភាពភ្នំពេញខាងជើង១៨នាក់​ ចូលរួម​សំណាក់​ធម៌​ ដើម្បី​ពង្រឹងជីវិតខាងផ្លូវវិញ្ញាណ និង ចិត្តវិទ្យាជាគ្រូណែនាំបន្តជំនឿឱ្យ​ប្អូនៗកុមារតូចៗ និង មនុស្ស​ពេញវ័យ ក្រោម​ការណែនាំ​ដោយ​លោក​បូជាចារ្យ​ទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ប៉ូល​ រឿង​ឆ័ត្រ​សិរី និង​បងស្រី​ សុភក្រ្តា សូផុន​។ កម្មវិធី​សំណាក់​ធម៌​នេះធ្វើឡើង​នៅព្រះ​វិហារ​សន្ត​សិលា​ ពោធិ៍ធំ ​នា​ថ្ងៃទី​៩ វិច្ឆិកា ២០២១នេះ។ កម្មវិធី​សំណាក់ធម៌នេះ​ធ្វើ​ឡើងតែមួយថ្ងៃ ​​​ដោយ​រិះគិត​លើ​ប្រធាន​បទ​សន្និបាត​ឆ្នាំ២០២១-២០២៣ ​ដោយលើក​យក​ព្រះបន្ទូលនៅក្នុង​​សន្និបាត តាមរយៈរឿង លោកសិលាចួបនាយទាហានរ៉ូម៉ាំង ក្នុងកិច្ចការគ្រីស្តទូត ជំពូក ១០។ នៅក្នុង​កម្មវិធី​សំណាក់ធម៌នេះ​​លោក​បូជាចារ្យ​ទទួល​បន្ទុក​មណ្ឌល​សកម្មភាព ឆ័ត្រសិរី​​ មាន​ប្រសាសន៍​ដោយ​​បញ្ជាក់អំពី​តួនាទីព្យាការីរបស់យើង ជាអ្នកប្រកាសដំណឹងល្អ យើងជាសាសនទូត។ ក្រុម​គ្រូ​អប់រំជំនឿបាន​រិះគិត និង​ឆ្លើយសំណួរទាំង​៣ របស់អង្គសន្និបាតព្រះសហគមន៍២០២១-២០២៣ ដែលលោកអភិបាលឱ្យ​ព្រះសហគមន៍នីមួយៗ​រិះគិត។ ក្នុងឱកាសនេះដែរក្រុម​គ្រូអប់រំជំនឿក៏បាន​ប្រជុំត្រៀមរៀបចំថ្នាក់ទទួល​សិស្សថ្មី ដោយ​មានពិធីបើកឆ្នាំអប់រំជំនឿ និងពិធីចាត់គ្រូអប់រំជំនឿឱ្យទៅ នៅថ្ងៃអាទិត្យទី ២១ វិច្ឆិកា នាពេលខាងមុខនេះផងដែរ។ ដោយ លោកបូជាចារ្យ ឆ័ត្រសិរី

គ្រូអប់រំជំនឿភ្នំពេញខាងជើង​រិះគិតរួមគ្នារបៀប​បញ្ជូនបន្តជំនឿ Read More »

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង

គ្រីស្តបរិស័ទ១២រូបទទួលអគ្គសញ្ញាលាប នៅព្រះវិហារសន្តសិលានិងសន្តប៉ូល នាទីក្រុងភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ រួមនិងលោកបូជាចារ្យសិលា សួន ហង្សលី នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២១។ លោកបូជាចារ្យ សួន ហង្សលី មានប្រសាសន៍បើកកម្មវិធីអភិបូជាថា បេក្ខជនចំនួន១២រូបនេះ គឺខ្លះបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីឆ្នាំ២០១២ ២០២០ និង២០២១។ ដោយសារ covid-១៩ ពិធីបុណ្យក្នុងព្រះសហគមន៍ត្រូវផ្អាក។ លោកបូជាចារ្យទទួលខុសត្រូវព្រះវិហារនេះ មានប្រសាសន៍ទៀតថា «ថ្ងៃនេះគឺជាសញ្ញាពិសេសដែលបញ្ជាក់អំពីការរីកចម្រើននៃព្រះសហគមន៍របស់យើង ហើយប្អូនដែលទទួលអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះគឺជាសាក្សីនៃជំនឿរបស់យើង»។ ក្នុងពិធីបុណ្យនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា នេះជាលើកទី១ បន្ទាប់ពីថ្ងៃ ២០ កុម្ភៈ យើងមានឱកាសដែលជួបជុំគ្នានៅក្នុងថ្ងៃនេះនៅក្នុងសេរីភាព បន្ទាប់ពី៨ ខែកន្លងមកដែលយើងមិនបានចូលក្នុងពិធីបូជាដែលមានគ្នាច្រើនដូចនេះ។ ហើយនេះក៏ជាលើកទី១ ដែលព្រះសហគមន៍យើងធ្វើអគ្គសញ្ញាលាបថ្ងាសនៅក្នុងឆ្នាំនេះ គឺបានប្រើប្រេងពិសិដ្ឋដែលបានប្រសិទ្ធិពរជាមួយលោកបូជាចារ្យមួយចំនួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំនេះដើម្បីធ្វើអគ្គសញ្ញានានា។ លោកថា ១២នាក់ក្នុងថ្ងៃនេះ និងខែខាងមុខនេះមានជាង១០០ នាក់នៅចំប៉ាដែលនឹងទទួលអគ្គសញ្ញាលាបថ្ងាស។ នេះជាឱកាស ដើម្បីប្រើប្រេងនេះដើម្បីផ្ដល់កម្លាំងដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់ព្រះសហគមន៍យើង។ នៅក្នុងបរិបទនៃកូវីដ១៩ លោកអភិបាលបានមានប្រសាសន៍ថា ពេលយើងនិយាយអំពីការភ័យខ្លាច យើងនឹកឃើញដល់កូវីដ១៩ គឺយើងរស់នៅក្នុងភាពភ័យខ្លាច ការប្រុងប្រយ័ត្នដែលនាំឲ្យយើងភ័យខ្លាច សូម្បីតែទំនាក់ទំនងជាមួយមនុស្សឯទៀត។

អគ្គសញ្ញាលាបថ្ងាស ក្នុងអំឡុងពេលកូវីដ១៩ជាលើកដំបូង Read More »

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ

ដោយ​សារ​កូវីដ​១៩​ព្រះសហគមន៍​នានា​បាន​ផ្អាក​សកម្ម​ភាព ក្នុង​ព្រះវិហារ​សូម្បីតែ​ពិធី​បុណ្យ​អភិបូជា​ប្រចាំ​ថ្ងៃនិង​ប្រចាំ​ថ្ងៃអាទិត្យ។ កម្មវិធី​អប់រំជំនឿ​ដែល​ធ្វើឡើង​ប្រចាំ​សប្តាហ៍​ក៏​ត្រូវ​បញ្ឈប់​មួយ​រយៈ ប៉ុន្តែ​ក្នុងពេលថ្មីៗព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន​ ក្នុង​រាជធានីភ្នំពេញ បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​បើក​កម្មវិធី​អប់រំជំនឿ​ឡើងវិញ។ នៅក្នុងកិច្ចប្រជុំនេះដូនជី តេរេសា អេង សានី និងក្រុមគ្រូអប់រំជំនឿលើកបង្ហាញចំណាប់អារម្មណ៍ផ្សេងៗនៅក្នុងពេលដែលមានវិបត្តិកូវីដ 19 និងផលពិបាកនៅក្នុងការបង្រៀនសិស្សអប់រំជំនឿ។ នៅក្នុងពេលជាមួយគ្នានោះដែរលោកបូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុសត្រូវ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន បានផ្ដល់អនុសាសន៍អំពីការចែកក្រុមដើម្បីបង្រៀន ដោយផ្តោតទៅលើអគ្គសញ្ញាចំនួន​ពីរគឺអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាស។ សម្រាប់ក្រុមអប់រំជំនឿនេះគឺចែកជាបួនក្រុមដូចឆ្នាំមុនៗដដែល មាន ក្រុម​កុមារ​អាយុ​ក្រោម​១២ឆ្ន ក្រុមជំទង់ ពន្លថ្មី និងអគ្គសញ្ញា។ ក្នុងអំឡុង​ពេលនេះ ព្រះសហគមន៍​បាន​ប្រកាស​ដល់​អាណាព្យាបាល​និង​ឪពុកម្តាយ​កុមារ​និង​សិស្ស​ដែលមាន​បំណង​ចង់​បន្ត​រៀន​អប់រំជំនឿ អាច​មក​ជួប​ជាមួយ​លោកបូជាចារ្យ​ឬ​ដូនជី ដើម្បី​ចុះ​ឈ្មោះ​ចូលរៀន។ ក្នុង​ថ្ងៃ​ប្រជុំ​ទី​៣០​ ខែ​តុលា​នេះ ក្រុម​អ្នកទទួល​អប់រំ​ជំនឿ មិន​ទាន់​សម្រេច​បើក​កម្មវិធី​សិក្សា​ក្នុង​ថ្ងៃណា​នោះទេ ដោយ​នឹង​ប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​លាស់ ដោយមានកំណត់ចំនួនសិស្សច្បាស់លាស់ដើម្បីចែកជាក្រុមតាម​ថ្នាក់រៀន​នីមួយៗ។ លើសពីនេះលោកបូជាចារ្យដាមីញ៉ាំង រួមជាមួយដូនជីសានី បានថ្លែងអំណរគុណ និងជួយលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូអប់រំជំនឿដែលបានស្ម័គ្រចិត្តបង្រៀនដោយស្នើឱ្យមានការចូលរួមរបស់បងប្អូនគ្រីស្តបរិស័ទនិងកូនសិស្សអប់រំជំនឿក្នុងការលើកទឹកចិត្តពួកគាត់ និងអនុវត្តវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលគឺ ៣កុំ និង ៣ ការពារជាពិសេសនៅក្នុងពេលអភិបូជាទាំងសិស្សអប់រំជំនឿ និងគ្រីស្តបរិស័ទ ត្រូវតែបំពេញលេខទំនាក់ទំនង និងឈ្មោះដើម្បីដឹងអំពីចំនួននិង​អាស័យដ្ឋានទំនាក់ទំនង។ វិធីនេះ នឹង​អនុវត្ត​សម្រាប់​គ្រប់​កម្មវិធី​នៅ​ក្នុង​ព្រះវិហារ​ ទាំងកម្មវិធីអប់រំជំនឿ អភិបូជា នៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ក៏ដូចជាកម្មវិធីផ្សេងៗរបស់ព្រះសហគមន៍ផងដែរ៕ ដោយ៖

ព្រះសហគមន៍បឹងទំពុន គ្រោងនឹងបើកកម្មវិធីអប់រំជំនឿឡើងវិញ Read More »

លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ

តបតាមការអញ្ជើញរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្រាប់សន្និបាតព្រះសហគមន៍សកលដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២៣ ក្រោមប្រធានបទ «យើងជាព្រះសហគមន៍ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ» លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំបើកកម្មវិធីនេះ កាលពីថ្ងៃទី ១៧ តុលា ២០២១ ដោយមានអ្នកតំណាងព្រះសហគមន៍ តំណាងការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងអង្គការការីតាសដែលជាតំណាងធម៌មេត្តាករុណារបស់ព្រះសហគមន៍សរុបជាង៤០នាក់ចូលរួម។  ក្នុងអង្គពិធីបើក ដោយមានអភិបូជា លោកអភិបាលអូលីវីយ៉េ  ជ្មិតហស្លេ  អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរំលឹកអំពីពាក្យជាធ្លុងតែមួយសម្រាប់ព្រះសហគមន៍ ដោយមានប្រសាសន៍ថា ព្រះសហគមន៍មានអ្នកដឹកនាំមួយរូប គឺព្រះយេស៊ូ ហើយក្នុងនាមព្រះយេស៊ូយើងជាព្រះសហគមន៍ ជាគ្រួសារមួយ យើងត្រូវជួយគ្នាទៅវិញទៅមក រួមដំណើរជាមួយគ្នា និងធ្វើឲ្យគ្រួសារនេះ មានជីវិត។ 

លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ Read More »

ភូមិភាគភ្នំពេញ​ផ្អាក​អភិបូជា​បុណ្យ​ភ្ជុំ

លោកអភិបាលព្រះសហគមន៍កាតូលិកអូលីវីយ៉េ ជ្មិតហស្លេ បានសម្រេចឲ្យភូមិភាគភ្នំពេញដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់លោក ផ្អាកការប្រារព្ធពិធីបុណ្យអភិបូជាសម្រាប់បុណ្យភ្ជុំ ប៉ុន្តែនឹងរៀបចំកម្មវិធីនេះ តាមប្រតិទិនរបស់ព្រះសហគមន៍សកលវិញ។ ក្នុងលិខិតដែលចុះផ្សាយនៅថ្ងៃនេះ លោកអភិបាលអូលីវីយ៉េបានសរសេរថា ដោយសារស្ថានភាពជាក់ស្តែងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាពិសេសនៅរាជធានីភ្នំពេញ មណ្ឌលសកម្មភាពទន្លេបាសាក់ និងខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន បានស្នើសុំឲ្យផ្អាកការជួបជុំក្នុងព្រះវិហារ។  ហើយយោងទៅតាមការស្នើសុំនេះ ព្រះសហគមន៍នឹងគ្មានអភិបូជា បុណ្យភ្ជុំបិណ្ឌ សម្រាប់មរណបុគ្គលទាំងឡាយនៅថ្ងៃទី ៦-៧ ខែតុលាឆ្នាំ ២០២១ ខាងមុខនេះទេ។  លិខិតដដែលនេះ បានបញ្ជាក់ថា ព្រះសហគមន៍នឹងប្រារព្ធបុណ្យនោះ តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិកសកល គឺនៅថ្ងៃទី១ ខែវិច្ឆិកា ធ្វើបុណ្យសម្រាប់សន្តបុគ្គលទាំងឡាយ និងថ្ងៃទី ២ ខែវិច្ឆិកា បុណ្យអភិបូជាសម្រាប់វិញ្ញាណក្ខន្ធមរណបុគ្គលទាំងឡាយ។ លោកអភិបាលអូលីវីយ៉េបានអនុញ្ញាតឲ្យព្រះសហគមន៍ អាចធ្វើបុណ្យនៅថ្ងៃទី៣១ ខែតុលានេះបានដែរ សម្រាប់វិញ្ញាណក្ខន្ធមរណបុគ្គល។ លោកអភិបាលក៏បានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យប្រើប្រាស់វិធានការបីកុំបីការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

ភូមិភាគភ្នំពេញ​ផ្អាក​អភិបូជា​បុណ្យ​ភ្ជុំ Read More »

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ

សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។ កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត បានធ្វើការចែកសម្ភារៈ និងគ្រឿងបរិភោគ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ១៥គ្រួសារ នៅសង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ដែលសកម្មភាពនេះដឹកនាំដោយលោកឪពុក អាឡិចសាន់ដ្រូ និងមានការចូលរួមពីសំណាក់យុវជនសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូល និងអាជ្ញាធរមូលដ្ឋានផងដែរ។ កញ្ញា ញ៉ែម សុភាព បានបញ្ជាក់ពីទឹកចិត្ត និងបទពិសោធន៍ជំនឿរបស់ខ្លួនក្នុងសកម្មភាពទាំងអស់នេះថា កញ្ញាមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយជនក្រីក្រខ្វះខាត ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្លួនជាគ្រីស្តបរិស័ទកាតូលិក ដែលស្រឡាញ់មនុស្សឯទៀតៗដូចជាបងប្អូនបង្កើត។ កញ្ញាថា ៖ «ខ្ញុំមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយបងប្អូនក្រីក្រីខ្វះខាត ដែលជាឱកាសមួយជួយខ្ញុំឱ្យបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្ញុំជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍កាតូលិក ហើយពិតមែនយើងស្រឡាញ់បងបង្អូនឯទៀតៗដូចជាបងប្អូនរបស់យើង»។ សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានបន្តទៀតថា ៖ «ការជួយបងប្អូនខ្វះខាតជាអ្វីដែលខ្ញុំខ្នះខ្នែងជាងការងារផ្សេងទៀត ហើយខ្ញុំចូលចិត្តនិងសប្បាយចិត្ត ព្រោះអត្ថន័យ

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ Read More »

Subscribe to our newsletter

Don't miss new updates on your email