ការផ្លាស់ប្តូរមុខងារនិងកន្លែងទទួលខុសត្រូវក្នុងភូមិភាគភ្នំពេញ
ក្នុងលិខិតចេញផ្សាយកាលពីថ្ងៃទី06 ខែមិថុនា នៅថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសចាត់តាំងមុខងាររបស់បូជាចារ្យតាមតំបន់សកម្មភាពទាំង៩។ ក្នុងលិខិតដដែលនោះបានឱ្យដឹងថា តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងជើង ទទួលខុសត្រូវដោយលោកបូជាចារ្យ រឿង ឆ័ត្រសេរី ក្នុងរយៈពេល៣ឆ្នាំបន្ត ដោយមានលោកបូជាចារ្យ ដាវិឌ ហ្សូរណូ បន្តជួយព្រះសហគមន៍ អរិយ្យក្សត្រ ពោធំ ក្តីកណ្តាល រយៈពេល២ឆ្នាំបន្ត។ លោកបូជាចារ្យ អូកូស្ទីន ចុង យេអុន វ៉ុន នឹងនៅជួយព្រះសហគមន៍តំបន់ភ្នំពេញខាងជើង ១ឆ្នាំដើម្បីសិក្សាភាសាខ្មែរ។ តំបន់សកម្មភាពព្រះសហគមន៍ភ្នំពេញថ្មី ទទួលខុសត្រូវដោយ លោកបូជាចារ្យសួន ហង្សលី ដោយមាន លោកបូជាចារ្យ ស៊ីមន ប៊ូម ស៊ុក លី ជាបូជាចារ្យជំនួយ និងលោកបូជាចារ្យ ឆាលស៍ ណានី កាលេ ជាបូជាចារ្យទទួលខុសត្រូវ អនុតំបន់កំពង់ស្ពឺ ត្រែងត្រយឹង និងអង្គស្នួល។ រីឯលោកបូជាចារ្យ អារ៉ូគីយ៉ាដូស្ស វណ្ណាថាយ៉ាន បន្តជួយព្រះសហគមន៍ភ្នំពេញថ្មី ភ្នំពេញខាងជើង …
ការផ្លាស់ប្តូរមុខងារនិងកន្លែងទទួលខុសត្រូវក្នុងភូមិភាគភ្នំពេញ Read More »