អភិបូជានៅព្រះសហគមន៍ព្រះត្រៃឯក គិរីវង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះយើងបានស្តាប់នៅក្នុងអត្ថបទទី១ថា “ថ្ងៃនេះជាថ្ងៃដ៏សក្ការៈថ្វាយព្រះអម្ចាស់នៃយើង មិនត្រូវកើតទុក្ខព្រួយឡើយ ព្រោះអំណរដែលមកពីព្រះអម្ចាស់ជាកម្លាំងរបស់អ្នករាល់គ្នា”។ ពិតមែន ថ្ងៃនេះជាថ្ងៃអាទិត្យ ថ្ងៃនេះជាថ្ងៃដែលយើងថ្វាយបង្គំ ជាពេលវេលាដែលគ្រីស្តបរិស័ទជួបជុំគ្នាដើម្បីអធិដ្ឋាន ដើម្បីស្តាប់ព្រះបន្ទូល ជាពិសេសដើម្បីទទួលអំណរសប្បាយដែលមកពីព្រះជាម្ចាស់។ ខ្ញុំគិតថាសម្រាប់យើងដែលជាក្មេងៗជំទង់ ដែលបានមកពីគ្រប់ទីកន្លែងនៅក្នុងខេត្តតាកែវ ក្នុងរយៈពេល២ថ្ងៃកន្លងមកយើងបានទទួលបទពិសោធន៍អំពីអំណរសប្បាយ។ អំណរសប្បាយដោយសារយើងបានជួបជុំគ្នា អំណរសប្បាយដោយសារយើងបានស្គាល់មិត្តសម្លាញ់ថ្មីៗ អំណរសប្បាយដោយសារយើងបានរិះគិតទៅលើប្រធានបទ “មិត្តសម្លាញ់នៃជីវិត”។ ប៉ុន្តែ ប្រភពនៃអំណរសប្បាយគឺព្រះយេស៊ូផ្ទាល់ ជាព្រះយេស៊ូដែលបានហៅយើងមកជួបជុំគ្នា ព្រះយេស៊ូជាមិត្តសម្លាញ់ដ៏ពិសេសបំផុតរបស់យើង ដែលបានធ្វើដំណើរជាមួយយើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃនេះ យើងបានឃើញយ៉ាងជាក់ស្តែង គឺព្រះយេស៊ូបានណែនាំឱ្យយើងជួបជុំគ្នា ព្រះយេស៊ូបានណែនាំឱ្យយើងមានអំណរសប្បាយ។ ព្រះយេស៊ូបានណែនាំឱ្យយើងស្គាល់គ្នា ព្រះយេស៊ូបានណែនាំឱ្យយើងធ្វើជាគ្រួសារមួយ។ ខ្ញុំសង្ឃឹមលើលោកឪពុក អ្វីដែលបានកើតឡើងថ្ងៃនេះយើងត្រូវការថែរក្សាជារៀងរាល់អាទិត្យ កុំឱ្យមានតែកម្មវិធីជាមួយការិយាល័យយុវជនមួយឆ្នាំម្តង។ រាល់អាទិត្យ តាមកន្លែងរបស់យើងរៀងៗខ្លួនជាឱកាសមួយដើម្បីជួបគ្នា ដូចយើងបានស្តាប់ពីព្រឹកមិញ តាមរយៈក្រុមកាយរិទ្ធិ តាមរយៈពិធីបុណ្យ តាមរយៈក្រុមសង្គហៈ…។ ថ្ងៃនេះ នៅក្នុងអត្ថបទទី២បានបំភ្លឺយើងថា យើងជាគ្រួសារតែមួយ ប៉ុន្តែយើងបីដូចជារូបកាយមួយ។ នៅក្នុងរូបកាយរបស់យើង យើងមានភ្នែក មានត្រចៀក មានច្រមុះ មានមាត់ មានដៃ មានជើង…។ ប្រសិនបើរូបកាយយើងមានតែត្រចៀក តើយើងមើលឃើញឬទេ? ប្រសិនបើរូបកាយយើងមានតែភ្នែក តើយើងស្តាប់ឮឬទេ? ប្រសិនបើរូបកាយយើងមានតែមាត់ យើងមើលមិនឃើញស្តាប់មិនឮទេ។ […]
អភិបូជានៅព្រះសហគមន៍ព្រះត្រៃឯក គិរីវង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ Read More »










