Author name: Bouren Mno

លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម

ក្នុងពិធីបុណ្យព្រះវិញ្ញាណយាង​មក​នៅ​ព្រះវិហារ​សន្ត​មីកាអែល​ក្រុង​ព្រះសីហនុ នាថ្ងៃទី​ ​០៨ ខែ​មិថុនា​កន្លងទៅ លោក​អភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រាប់​ដល់គ្រីស្តបរិស័ទ​អំពី​ចំណុច​សំខាន់​បី​ ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។ ទី​១. ជាប់ជាមួយព្រះជាម្ចាស់​ក្នុងរបៀបថ្មី លោក​អភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើង​ទៅ​ជា​បុត្រានិង​បុត្រី​របស់​ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួល​ប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និង​ស្ថិត​ក្នុង​អង្គតែមួយជាមួយព្រះអង្គ។ លោក​អភិបាលសង្កត់ធ្ងន់ថា «យើងទៅ​ជា​អង្គ​តែ​មួយជាមួយព្រះយេស៊ូ​ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ។» ទី២. យើង​ជា​គ្រួសារដ៏ធំបំផុតនៅលើផែនដី និងជា​​ពន្លឺ​ ដើម្បីរម្លឹក​ដល់​បេក្ខជន​ចំនួន​២៣នាក់ ដែលទទួល​អគ្គសញ្ញាលាបថ្ងាស​ក្នុង​ថ្ងៃនោះ​ដែរ លោកអភិបាលអូលីវីយ៉េ បានបញ្ជាក់ថា យើងជាបងប្អូនក្នុងព្រះសហគមន៍ ដែលជាគ្រួសារដ៏ធំបំផុតនិងមានអ្នកជឿជាង ១៤០០ លាននាក់ នៅទូទាំងពិភពលោក។ ហើយ​ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានរួមជា​គ្រួសារមួយ ដែលមានព្រះជាម្ចាស់ជា​ឪពុក និងព្រះយេស៊ូគ្រីស្តជា​បងរបស់​យើង។ គ្រួសារ​តែ​មួយ​ដែលចេះ​សហការនិង​គោរពគ្នាទៅវិញទៅមក តាម​តួនាទី​និង​មុខងារ​រៀងៗខ្លួន។ លោក​អភិបាល​ពន្យល់ទៀតថា «​ក្នុងគ្រួសារយើង​ផ្ទាល់ ត្រូវ​ស្រឡាញ់​គ្នាទៅវិញ​ទៅមក ឲ្យកូន​ស្រឡាញ់​ឪពុកម្តាយ ឲ្យ​ឪពុកម្តាយ​ស្រឡាញ់​កូន​ ​ឲ្យ​ប្តី​ប្រពន្ធ​ត្រូវគ្នា ឲ្យកូនៗ​គោរព​តាយាយ»។ លោក​បន្ត​ថា «ហើយ​ក្នុ​ង​ព្រះសហគមន៍ក៏ដូចគ្នាដែរ ត្រូវ​ចេះ​គោរព​គ្នា​ ជា​មួយ​លោកឪពុក បងស្រី គណៈកម្មការ​ អភិបាល​​ ក្មេងចាស់​ប្រុសស្រី ឲ្យយើង​ចេះ​បង្កើត​សេចក្តីសុខសាន្ត […]

លោកអភិបាល​អូលីវីយ៉េ​ សូម​ឲ្យ​គ្រីស្តបរិស័ទ​ទៅ​ជា​ពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម Read More »

ធម្មទេសនា​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្នុង​ពិធី​បុណ្យព្រះវិញ្ញាណ​យាងមក​និង​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​២៣នាក់​ នៅ​ព្រះវិហារ​​សន្ត​មីកាអែល ក្រុង​ព្រះសីហនុ ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៥

ថ្ងៃនេះ​យើង​បាន​ស្តាប់ព្រះបន្ទូលរបស់​ព្រះយេស៊ូ​យ៉ាង​ពិសេស ដែល​ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា «សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត»។ នេះ​ជា​ព្រះបន្ទូលរបស់​ព្រះយេស៊ូ​នៅពេលដែល​ព្រះអង្គបង្ហាញខ្លួន​ ក្រោយពេល​មានព្រះជន្មរស់ឡើងវិញ​ក្នុងរយៈពេល​៤០ថ្ងៃ។ ហើយ​គ្រប់ពេល​ដែល​ព្រះអង្គ​បង្ហាញខ្លួន​ ព្រះអង្គ​មិន​ជម្រាបសួរ​ ឬនិយាយសួរ​​សុខទុក្ខ ប៉ុន្តែ​​មាន​បន្ទូលតែ​មួយគត់​គឺ​ «​សូម​បងប្អូន​ប្រកបដោយសេចក្តីសុខសាន្ត» ហើយ​ថ្ងៃនេះ ក្រោយនិយាយ​រួច​ហើយ ព្រះយេស៊ូ​ផ្តល់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​ឲ្យយើង​​។ បងប្អូន​ជាទីស្រឡាញ់​នៅពេលនេះ​ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ សម្រាប់​ជីវិត​របស់​ព្រះសហគមន៍​របស់​យើង​អស់​រយៈ​ពេល​ជាង​៦០ឆ្នាំ។ ទោះបី​រយៈ​ពេល​៦០ឆ្នាំ​នេះ យើង​ជាប់​ជាមួយ​សម័យ​ប៉ុលពត សម័យងងឹត ដែល​គ្រីស្តបរិស័ទ​ជួប​ជុំ​គ្នា​មិន​បាន​ និង​អត់​សូវ​មាន​ប្រវត្តិសាស្ត្រ​របស់​គ្រីស្តបរិស័ទ​របស់​យើង​ក្នុងក្រុងព្រះសីហនុពីឆ្នាំ​១៩៧៥-១៩៩០ តែ​យើង​នៅតែ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ព្រះសហគមន៍របស់​យើង​ដែលនៅតែ​បន្ត​​ទោះបី​បាត់​បង់​អ្វីៗទាំងអស់ តែ​យើង​ដឹងថា ព្រះយេស៊ូ​គង់នៅជាមួយយើង។ យើង​បាន​ឃើញ​ជាក់ស្តែង​នៅពេលនេះ នៅពេល​ព្រះយេស៊ូ​យាង​ឡើង​ស្ថានបរមសុខ​ ព្រះយេស៊ូ​មាន​ព្រះបន្ទូលថា ខ្ញុំ​គង់នៅ​ជាមួយបងប្អូន​រហូតដល់​អវសានកាលនៃ​ពិភពលោក​​។ ថ្ងៃនេះ យើង​គោរព​ថ្ងៃទី​៥០ បន្តពីព្រះយេស៊ូ​មាន​ព្រះជន្មរស់ឡើងវិញ។​​ ១០ថ្ងៃក្រោយពេល​ព្រះយេស៊ូ​យាងលើងស្ថានបរមសុខ ព្រះអង្គ​បំពេញព្រះបន្ទូលសន្យា​របស់​ព្រះអង្គ​ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដល់​ក្រុម​គ្រីស្តទូត និង​ក្រុម​សាវ័ក​មួយចំនួន​​នៅក្រុងយេរូសាឡឹម ហើយ​បន្ត​អស់​រយៈពេល​ជាង​២០០០ឆ្នាំ​មក​ហើយ​ ដល់​យើង​នៅ​ក្នុង​ថ្ងៃនេះ ដោយដឹងថា យើង​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ជា​ពិសេស​ប្អូន​ៗ​២៣នាក់​  ដែល​ទទួល​អគ្គសញ្ញា​លាបថ្ងាសនៅ​ថ្ងៃនេះ។ ម្សិលមិញ​ខ្ញុំ​បាន​សួរ​ក្មេងៗ​និង​ចាស់ៗ​ដែលនឹងទទួល​អគ្គសញ្ញាលាបថ្ងាស តើយើង​ត្រូវ​ពន្យល់​ឲ្យ​បាន​ច្បាស់​លាស់​​អំពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​យើង​ទទួល​នៅ​ថ្ងៃនេះ នៅ​ពេល​យើង​ទៅរៀន​នៅ​សាលា​ ទៅ​ផ្សារ​​ នៅ​ពេល​នៅ​ជាមួយ​បងប្អូន​ដែលមិន​មែន​ជា​គ្រីស្តបរិស័ទយ៉ាង​ដូចម្តេច​​?​។ តើយើង​ត្រូវ​និយាយ​និង​ពន្យល់​ប្រាប់​ដល់​ពួកគាត់​យ៉ាងដូចម្តេច​ ថា​ថ្ងៃនេះ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ? យើង​បាន​ស្តាប់​ក្នុងអត្ថបទទី២​នៅថ្ងៃនេះ​ សន្តប៉ូលមានប្រសាសន៍​សម្រាប់យើង​ទាំងអស់គ្នា​ ​ដោយ​សារ​ព្រះវិញ្ញាណ​នេះ យើង​បន្លឺសំឡេង​ឡើងថា «អប្បា» ឱព្រះបិតាអើយ! គឺព្រះវិញ្ញាណ​ផ្ទាល់​ដែល​ផ្តល់​សក្ខីភាព ឱ្យវិញ្ញាណរបស់យើងដឹងថា

ធម្មទេសនា​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ក្នុង​ពិធី​បុណ្យព្រះវិញ្ញាណ​យាងមក​និង​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​២៣នាក់​ នៅ​ព្រះវិហារ​​សន្ត​មីកាអែល ក្រុង​ព្រះសីហនុ ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២៥ Read More »

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស

ក្នុង​ពិធីប្រសិទ្ធិពរលើតុសក្ការៈថ្មី និងអរព្រះគុណព្រះជាម្ចាស់ខួប ៦០ ឆ្នាំរបស់ព្រះសហគមន៍សន្តមីកាអែល នៅក្រុងព្រះសីហនុ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​យកគំរូ​តាម​អ្នក​មាន​សុភមង្គល​កាឡូស​អាគូទីស ដែល​អធិធាតុរបស់​គាត់​ត្រូវ​បាន​បញ្ចុះ​ក្នុង​តុអាសនៈថ្មី​នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់ថា គ្រប់​ពេល​វេលា​ដែលយើង​ចូល​ក្នុងអភិបូជា​ យើងត្រូវ​នឹកឃើញ​អំពីជីវិត​របស់​យើង​ដែល​ទទួល​កម្លាំង​និង​ព្រះពរ​ពី​ព្រះកាយព្រះគ្រីស្ត ដែល​ជា​កំពូលនិង​ជា​ប្រភព​នៃ​ជីវិត​របស់​យើង​។ លោក​អភិបាល​បាន​និយាយ​ពី​ កាឡូស​អាគូសទីស ជា​យុវជន​ម្នាក់​ដែលកើត​​ក្នុង​ឆ្នាំ​១៩៩១ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០០៦ មាន​គុណធម៌​ចំនួន​៥​ដែល​យើង​ជា​គ្រីស្ត​បរិស័ទត្រូវ​អនុវត្ត​តាម។ ​ទី១ លោក​ថា រៀងរាល់ថ្ងៃ​ កាឡូស​ទទួល​ព្រះកាយព្រះគ្រីស្តនិង​នៅក្បែ​ព្រះអង្គ​ដោយ​នមស្កា​ព្រះកាយព្រះគ្រីស្ត​ក្នុង​ពេល​អភិបូជា។ «គាត់តែ​ងនិយាយថា​ ព្រះកាយព្រះគ្រីស្ត​ប្រៀបដូចជា​ផ្លូវល្បឿនលឿន​ដើម្បី​ចូល​ស្ថាន​បរមសុខ» លោកអភិបាល​បញ្ជាក់។ មាន​ប្រសាសន៍ទៅកាន់​គ្រីស្តបរិស័ទ​ជាច្រើន​កុះករ លោកអភិបាល​បន្តថា ទោះ​បី​ជាកាឡូស កើត​​ជំងឺ​មហារីកឈាម គាត់​នៅតែ​មាន​អំណរសប្បាយ​ ដោយ​និយាយថា «ជារៀងរាល់ថ្ងៃ​ខ្ញុំជាប់ជាមួយព្រះយេស៊ូ» ដែល​នេះ​ជា​ចំណុច​មួយទៀត​ដែលគ្រីស្តបរិស័ទ​​រៀន​ពី​យុវជន​រូបនេះ។ លោកគង្វាល​ព្រះសហគមន៍​បន្ថែម​ថា ក្នុងសម័យ​អ៊ីនធឺណេត ឲ្យ​គ្រីស្តបរិស័​ទ​ត្រូវ​ប្រើ​វា​ដើម្បី​ប្រកាសដំណឹងល្អ ដូច​កាឡូស​ដែរ។ លោក​អភិបាល​បញ្ជាក់ «គាត់​មិន​ប្រើ​វា​ដើម្បី​សប្បាយៗ លេង​ហ្គេម ទៅណាទីណីទេ។ គាត់​បាន​យក​អ៊ីនធឺណេត ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹងល្អ​អំពីការអស្ចារ្យ​​នៃព្រះកាយព្រះគ្រីស្ត» ហើយ​ការស្រាវជ្រាវនេះ បាន​នាំ​ឲ្យ​យុវជន​ជាច្រើនទទួល​ព្រះយេស៊ូគ្រីស្ត​ជា​អម្ចាស់​។ ទី២ យុវជន​នេះ​ណែនាំ​ឲ្យយើង​យល់ថា ជីវិត​ជា​សន្ត​បុគ្គល​គឺ​សម្រាប់​មនុស្ស​ទាំងអស់​។ លោកអភិបាល​បញ្ជាក់ «ទោះ​បី​យើង​ជា​កូនក្មេង ជា​យុវជនក៏ដោយ

លោកអភិបាលភ្នំពេញឲ្យគ្រីស្តបរិស័ទយកគំរូតាមកាឡូសអាគូទីស Read More »

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលសកម្មព្រះសហគមន៍ភូមិភាគភ្នំពេញ។             សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាអំពីទំនាក់ទំនងដ៏ល្អរវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនានិកាយកាតូលិក តាមរយៈសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ និងសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ សម្តេចប៉ាប បេណេឌីកទី១៦ និងសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ នៅបុរីវ៉ាទីកង់ ហើយទ្រង់ទាំងអស់តែងតែបង្ហាញពីភាពស្និទ្ធស្នាលនិងភាព​ជាកល្យាមិត្ត។ សម្តេចយ៉ន សេងយៀត មានដីកាបន្តថា

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប Read More »

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ

អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ​ ​​ទៅកាន់​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ និង​អ្នក​ចូលរួម​ប្រមាណ​១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នា​រាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។ អ្នកស្រីបានលើកឡើងបែបនេះ​ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូន​ជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។ ការតម្លើងថ្លៃសាលាហួសហេតុ​ចំពោះ​កុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើ​ឲ្យកុមារ​មិន​ទទួល​បាន​ការសិក្សា ព្រោះ​​មាតាបិតា អាណាព្យាបាល គ្មានលទ្ធភាព។ អ្នកស្រីបានអំពាវនាឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយសម្រួលដល់ការចូលរៀនរបស់កុមារអូទីស្សឹម នៅតាម​សាលាឯកជនផ្សេងៗ ដោយបញ្ចុះតម្លៃ។ អ្នកស្រីថា «ពួកយើងមានកូនពិសេស មិនមានន័យថាពិសេសត្រូវយកតម្លៃគុណនឹង២ គុណនឹង៣ដងនៃតម្លៃធម្មតានោះទេ​​ តែសូមឱ្យពាក្យពិសេសនេះ មានន័យថាពេលបញ្ជូនកូនទៅរៀននៅសាលាអន្តរជាតិ​ផ្សេងៗ គួរតែបានបញ្ចុះតម្លៃ កុំគិតថាយើងពិសេសហើយគុណលុយទ្វេដង»​​។ រីឯអ្នកស្រី សុផល សុម៉ាលី មាតាមួយរូប ដែលមានកូនរៀននៅសាលាអប់រំពិសេសនៃការលូតលាស់ បានថ្លែងឡើងពីចំណាប់អារម្មណ៍ថា រូបអ្នកស្រីពិតបានឆ្លងកាត់នូវបញ្ហាជាច្រើន មិនថាការរើសអាង រឺការមិនអើពើ។ កូនរបស់​អ្នកស្រីធ្លាប់ត្រូវបានគេបណ្តេញ មិនឱ្យចូល​លេង​និងចូលក្នុងហាងរបស់គេ។ អ្នក​ស្រី​សុម៉ាលី បាន​ប្រាប់​ថា​ «​ឱ្យតែមានការរើសអើង

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ Read More »

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង «ដើម្បី​ទទួល​កម្លាំង​ផ្ទាល់ពី​ព្រះយេស៊ូ»។ យើង​ទទួល​អាវស «គឺ​បំពាក់​ព្រះយេស៊ូ​ផ្ទាល់» ព្រះអង្គ​នឹង​មិន​បោះ​បង់​យើង​ចោលទេ ទោះ​បី​យើង​ភ្លេច​ព្រះអង្គក៏ដោយ។ លោក​អភិបាល​រំលឹក​បេក្ខជន​ថា បន្ទាប់ពី​ពិធី​ជម្រុជទឹក ម្នាក់ៗ​ក្លាយជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះសហគមន៍​ដែលមាន​ព្រះគ្រីស្ត​​ជា​សិរសា។ ហើយ​នៅ​ក្នុង​គ្រួសារ​នេះ ការងាររបស់​យើង​ជា​គ្រីស្ត​បរិស័ទ «គឺ​អធិដ្ឋាន បម្រើ​ និង​ស្រឡាញ់»។ ឲ្យយើង​ចេះ​អធិដ្ឋាន​គ្រប់​កាលៈទេសៈ​សម្រាប់​គ្នាទៅវិញទៅមក ហើយ​ឲ្យយើង​ទៅ​ជា​អ្នក​បម្រើ​ដូច​ព្រះយេស៊ូ​ដែល​បាន​ដាក់​ខ្លួន​បម្រើ​សាវ័ក​ដោយ​លាងជើង​របស់​ពួកគេ គឺ​ឲ្យយើង​បម្រើ​ដោយ​ឥតគិត​ថ្លៃ ដោយ​មិន​ត្រូវការ​តបស្នងសងគុណ។ លោកអភិបាល​បន្ថែម​ថា ឲ្យយើង​ចេះ​ស្រឡាញ់​ដូច​ព្រះយេស៊ូ​ដែល​ស្រឡាញ់​យើង។ ចាប់ពីពេលនេះតទៅ សូម​ឲ្យយើង​រើស​យក​ព្រះជាម្ចាស់​ មិន​មែន​មារសាតាំង ដែល​ណែនាំ​ឲ្យ​យើង​មាន​សុភមង្គល យើង​មិន​វង្វេងផ្លូវ ទោះបី​លំបាកក្តី និង​មានអំណរសប្បាយក្តី។ លោក​អភិបាល​បញ្ជាក់។ យ៉ឹម​ សំណាង អាយុ​២០ឆ្នាំ

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់ Read More »

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ ចេះ​បម្រើ​ព្រះសហគមន៍​និង​សង្គមដោយ​សេចក្តីស្រឡាញ់ ហើយ​យុវជន​អាចរស់នៅ ដោយមានសេចក្ដីសុខសន្តិភាព រស់នៅក្នុងសេចក្ដីថ្លៃថ្នូរនិងនៅក្នុងសេចក្ដីសង្ឃឹម ក្នុងនាមជាយុវជន​យុវនារីរបស់ព្រះសហគមន៍កាតូលិក។ លោក​សារឿន​បន្ថែម​ថា ពិសេសនោះគឺ «ឲ្យយុវជននិងយុវនារីទទួលបានសេចក្ដីសង្ឃឹមដ៏ពិតប្រាកដតាមរយៈជំនឿ»។ នៅ​ល្ងាច​​ថ្ងៃទី​១​នៃ​បូជនីចរនេះ មាន​រៀបចំ​អធិដ្ឋាន​តេហ្សេ​សម្រាប់​សុខភាព​របស់​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ដែលកំពុង​សម្រាក​នៅ​ក្នុងមន្ទីរពេទ្យ​នាទីក្រុងរ៉ូម នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃព្រះសហគមន៍​ដាក់ដាំ និង​ព្រឹក​ថ្ងៃបន្ទាប់ យុវជនទាំងអស់​បាន​នាំ​គ្នាដើរ​តាម​ដង​ផ្លូវ​ជាតិដែលមាន​ចម្ងាយ​១៧គីឡូម៉ែត្រ ឆ្ពោះ​ទៅកាន់​ព្រះវិហារសន្ត​យ៉ូហានបាទីស្ត​ ប៊ូស្រា។ នៅតាម​ផ្លូវ​យុវជនទាំងអស់​អធិដ្ឋាន​ដោយ​សូត្រ​ផ្គាំ និង​មាន​ឱកាស​ស្តាប់​ការអប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ។ លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍អប់រំ​យុវជន​ចំនួន​២​ដំណាក់​កាល គឺទី១ ឲ្យ​យុវជន​ចេះ​ទីពឹង​លើ​ព្រះយេស៊ូគ្រីស្តដែល​ជា​សេចក្តីសង្ឃឹម​របស់គ្រីស្តបរិស័ទ​ ពឹងលើ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​ពឹង​លើ​ព្រះសហគមន៍។ លោក​ថា «ពឹងលើ​ព្រះយេស៊ូ​ដោយសារ​ព្រះអង្គ​គង់នៅ​ជាមួយយើង ផ្តល់​សេចក្តីសង្ឃឹម

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម Read More »

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ និងបានល្អប្រសើរជាង។ លោកអភិបាលបន្តទៀតថា គណៈកម្មការពិធីបុណ្យបានទទួលយោបល់ជាច្រើនពីអង្គប្រជុំ ដែលបង្ហាញអំពីសារៈសំខាន់នៃអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗនៅក្នុងប្រពៃណីខ្មែរ។ លោក​បន្ថែម​ថា យោបាល់​ទាំងអស់នេះ លោក​នឹង​ពិភាក្សា​ជាមួយ​​លោក​អភិបាល​ពីរអង្គទៀត និង​​ជាមួយលោកព្រឹទ្ធាចារ្យខ្លះៗ ដើម្បីសម្រេច​រក្សាឬដាក់​បញ្ចូល​ពិធីតាមប្រពៃណីនៅក្នុងអគ្គសញ្ញា​អាពាហ៍ពិពាហ៍​របស់​គ្រីស្ត​បរិស័ទ​ និង​ចេញ​ជា​សៀវភៅ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស។ ឆ្លង​តាម​សិក្ខាសាលានេះ លោក​អភិបាល​ទទួល​បន្ទុក​ផ្នែ​ក​ពិធីបុណ្យ​រូប​នេះ បាន​ប្រាប់​ទៀតថា ព្រះសហគមន៍ក៏គ្រោង​នឹង​រៀបចំ​​សៀវភៅ​មួយទៀត អំពី​​ពិធីបុណ្យសព​តាម​បែប​ព្រះសហគមន៍​កាតូលិកបុក​បញ្ជូល​នឹង​ប្រពៃណីខ្មែរ។ លោក​បញ្ជាក់​ថា «​ទោះបីបងប្អូនពុទ្ធបរិស័ទដែលមកចូលរួមនៅក្នុងកម្មវិធីអី គេឃើញថាពិធីនេះសមរម្យល្មមដែលអាចទទួលយកបាន … ប្រពៃណីដែលយើងមានកន្លងមកនៅក្នុងប្រទេសកម្ពុជាយើងក៏សំខាន់ដែរ»។ ក្នុង​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ ព្រះសហគមន៍​បាន​អញ្ជើញ​ លោក កែវ ហេង ប្រធាននាយកដ្ឋាន ស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការនិងសាសនាមក​ពន្យល់​​អំពីអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនិង​អត្ថន័យ​របស់​ពិធីនីមួយៗ។ បន្ទាប់មកលោកបូជាចារ្យ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍ Read More »

បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន

អង្គការការីតាស​កម្ពុជា​​ រៀបចំ​ជំនួបបុគ្គលិក​ប្រចាំ​ឆ្នាំ​​លើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោម​ការ​ណែនាំ​របស់លោក​អភិបាល​ទាំងបី​ភូមិភាគ ដែល​ធ្វើ​ឡើង​នាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ​ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុង​ខេត្តកំពត។ មុនពេលចេញដំណើរឆ្ពោះទៅខេត្តកំពត បុគ្គលិក​ទាំង​១៨០​នាក់​របស់​អង្គការការីតាសកម្ពុជា​​បានជួបជុំគ្នានៅទីសក្ការដ្ឋានព្រះហឫទ័យ​ប្រណីសន្តោសរបស់ព្រះជាម្ចាស់(ព្រះវិហារសន្តសិលានិងសន្តប៉ូល)​ ក្នុង​រាជធានីភ្នំពេញ​ ដែលជាទីសក្ការដ្ឋានក្នុង​ឆ្នាំ​មហាករុណាទិគុណ​​ក្នុងភូមិភាគ​ភ្នំពេញ​ ដើម្បីឆ្លងទ្វារដ៏វិសុទ្ធ ក្រោម​ការ​ណែនាំ​របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ បន្ទាប់មក ក្រុមបុគ្គលិកការីតាសកម្ពុជា ព្រមទាំងលោកអភិបាលទាំងអស់ធ្វើដំណើរទស្សនកិច្ចភូមិសុខសាន្ត និងមណ្ឌលសិប្បកម្មដូងរបស់​ព្រះសហគមន៍​កាតូលិក​នៅខេត្តតាកែវ ហើយបានបន្តធ្វើដំណើរទៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។ នៅថ្ងៃបន្ទាប់ លោកគីម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា​ បានស្វាគមន៍និង​បានឲ្យដឹងថា អង្គការការីតាសបានធ្វើដំណើររួមជាមួយប្រជាជនកម្ពុជា ជាមួយអ្នកក្រីក្ររយៈពេល៣៥ឆ្នាំមក​ហើយ វា​ប្រៀប​ដូច​ជាការធ្វើបូជនីយចររួមជាមួយអ្នកក្រីក្រ​នៅប្រទេសកម្ពុជាដើម្បីស្វែងរកសេចក្តីសង្ឃឹម។ លោកប្រធានរូប​នេះ​បន្តថា យើងមកទីនេះដើម្បី​រិះគិតជាមួយគ្នា​អំពី​សេចក្តីសង្ឃឹម ​ដោយ​មាន​លោកអភិបាលទាំង​បី​ណែនាំយើង ឱ្យ«យើងមាន​កម្លាំងចិត្ត ដើម្បីចែកក្តីស្ឃឹមនេះទៅដល់បងប្អូនឯទៀតៗ និងនាំបងប្អូនឯទៀតៗរកឃើញពន្លឺនៃសេចក្តីសង្ឃឹមថ្មីសម្រាប់ជីវិតរបស់គាត់»។ លោក​រតនា​បន្ថែម​ថា បេសកកម្ម ក្តីសុបិន្ត និងទស្សនវិស័យរបស់អង្គការការីតាសកម្ពុជា​ គឺយើងចង់ឃើញសង្គមមួយដែលមានយុត្តិធម៌ គោរពសិទ្ធិរវាងគ្នានិងគ្នា ស្ដាប់គ្នាទៅវិញទៅមក អភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ ជាពិសេសសិទ្ធិអ្នកក្រីក្រត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។ លោកអភិបាល អូលីវីយ៉េ បានទទួលស្វាគមន៍​ក្រុមបុគ្គលិកការីតាសកម្ពុជា និង​ណែនាំ​អំពី​ឆ្នាំ​មហាករុណាទិគុណ។ លោក​មាន​ប្រសាសន៍ថា « យើងជួបជុំគ្នា

បុគ្គលិកអង្គការការីតាសស្វែងរកសេចក្តីសង្ឃឹមបម្រើបងប្អូន Read More »

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបើក​ឆ្នាំ​មហាករុណាទិគុណ​២០២៥

ក្នុង​ថ្ងៃបុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈរបស់​ព្រះអង្គ​ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ ជា​អភិបាល​នៃ​ភូមិភាគ​ភ្នំពេញ​បាន​ប្រកាស​បើក​ឆ្នាំ​មហាករុណាទិគុណសម្រាប់​ភូមិភាគ​ភ្នំពេញ​ កាលពីថ្ងៃទី​៤ ខែ​មករានៅ​មជ្ឈមណ្ឌល​សកម្មភាព​សម្រាប់​ភូមិភាគក្នុ​ងរាជធានីភ្នំពេញ ដែល​មានបូជាចារ្យបម្រើ​ការងារ​ក្នុង​តំបន់ និង​គ្រីស្ត​បរិស័ទ​ចូលរួម​ប្រមាណ​៥០០នាក់​ដែល​ជា​តំណាង​មក​ពី​ព្រះសហគមន៍នានា​ក្នុង​ភូមិភាគ។​ ឆ្នាំ​មហាករុណាទិគុណ​ ជាព្រឹត្តិការណ៍​ដ៏អស្ចារ្យដែល​បូជនីយេសក៍​ម្នាក់ៗ អាច​ទទួល​បាន​បទ​ពិសោធអំពី​ធម៌មេត្តាករុណា​ឥតព្រំដែន​របស់​ព្រះជាម្ចាស់​ ណែនាំ​ឲ្យ​យើង​អាច​ផ្សះផ្សារ​ជាមួយព្រះជាម្ចាស់​និង​ទទួល​បាន​ការ​លើកលែងទោស​ឲ្យរួច​ពី​បាប​ពេញ​លក្ខណៈ។ ឆ្នាំ​មហា​ករុណា​ទិគុណ ត្រូវ​បាន​បង្កើតឡើងរៀងរាល់២៥​ឆ្នាំ​ម្ដង តួយ៉ាង​នៅឆ្នាំ​​​២០០០ គ្រីស្តបរិស័ទ​​បាន​ទទួល​ឆ្នាំ​មហាករុណា​ទិគុណនេះ ប៉ុន្តែ​ ក្នុងឆ្នាំ២០១៦ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ​បានបង្កើត​​ឆ្នាំមហាករុណាទិគុណនេះ​ជាលក្ខណៈពិសេស ហើយ​ក្នុង​ឆ្នាំ​នេះ កាលពីថ្ងៃទី​២៤​ខែ​ធ្នូ​ឆ្នាំ​២០២៤​កន្លងទៅ យើង​ក៏​មាន​ឱកាស​ចូលរួម​ម្តងទៀត ដែល​ផ្តោត​សំខាន់​លើ​ «សេចក្តីសង្ឃឹម»ដែល​បាន​ប្រកាស​បើក​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ។ លោកអភិបាល​អូលីវីយ៉េ​បាន​ប្រកាស​យក​កន្លែង​ចំនួន​៤ ​ធ្វើ​ជា​ទីសក្ការដ្ឋាន​នៃ​បូជនីយចរ គឺមាន​ទីសក្ការដ្ឋាន​ព្រះនាងម៉ារី​នៃ​ទន្លេមេគង្គនៅ​ព្រះវិហារ​ក្សត្រី​នៃ​សន្តិភាព(​អរិយក្សត្រ) ទីសក្ការដ្ឋាន​មរណសាក្សី​នៅកម្ពុជា​នៃព្រះវិហារ​តូច​សន្ត​យ៉ូសែប​(ផ្សារតូច) ខ្លោងទ្វារ​ដ៏វិសុទ្ធ​នៅឯព្រះវិហារសន្តសិ​លានិងសន្តប៉ូល និង​ព្រះវិហារ​សន្ត​មីកាអែល​ក្រុងព្រះសីហនុ ហើយ​នៅ​កន្លែង​នីមួយៗ​ មាន​លោក​បូជាចារ្យទទួល​ខុស​ត្រូវ​ណែនាំ​និង​ធ្វើ​អគ្គសញ្ញាលើក​លែង​ទោស។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ថា៖ «នៅក្នុងឱកាសនេះ មិនមែនត្រឹមតែជាការលើកលែងទោស រំដោះ​បាប ប៉ុន្តែលើសពីនេះទៅទៀត ផ្លែនៃអំពើបាបយើងយកចេញទាំងអស់ យើងរួចខ្លួន»។ ក្នុង​នោះ​បូជនីយេសក៍​​ម្នាក់​ត្រូវ​មាន​កូនសៀវភៅ​តូចមួយ​ ដែល​លោក​អភិបា​ល​អូលីវីយ៉េ ចាត់​ទុក​ថាជា​លិខិត​ឆ្លង​ដែន​ទៅ​កាន់​សេចក្តីសង្ឃឹម​ ដែល​មាន​ពន្យល់​អំពី​របៀប​រៀបចំ​ដំណើរ​បូជនីយចរ និង​របៀប​អធិដ្ឋាន ហើយ​ណែនាំ​ឲ្យ​គ្រីស្តបរិស័ទ​ម្នាក់ៗ​ មើលឃើញកំពូល​នៃព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ចំពោះ​ខ្លួនឯង។ ទន្ទឹម​គ្នានេះ គ្រីស្តបរិស័ទ​ក៏មាន​​ឱកាស ធ្វើកិច្ចការធម៌មេត្តាករុណាចំនួន​៧ ខាង​រូបកាយ រួម​មាន​ ផ្តល់​អាហារ​ដល់​អ្នក​ខ្វះខាត ផ្តល់​ទឹក​ដល់​អ្នក​ស្រេក ផ្តល់​សម្លៀកបំពាក់ដល់​អ្នក​គ្មាន ជួយអាសារជន​បរទេស

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបើក​ឆ្នាំ​មហាករុណាទិគុណ​២០២៥ Read More »

Subscribe to our newsletter

Don't miss new updates on your email