បុណ្យភ្ជុំរំលឹកដល់មរណបុគ្គលតាមប្រពៃណីខ្មែរ
គ្រីស្តបរិស័ទនិងពុទ្ធបរិស័ទ បាននាំយកម្ហូបអាហារមកព្រះវិហារសន្តយ៉ូសែបជុំគិរី ដើម្បីរៀបចំពិធីបុណ្យរំលឹកដល់មរណបុគ្គល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃជាតិខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោមអធិបតីភាពលោកបូជាចារ្យ ជីអូវ៉ាន់នី ទូនេឡូ និងលោកបូជាចារ្យ ផ្រុមផុង ស៊ីហារ៉ាត់ (ប៊ឺត) រួមជាមួយបងប្អូនគ្រីស្តបរិស័ទនិងពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ។ លោកបូជាចារ្យ ជីអូវ៉ាន់នី មានប្រសាសន៍នៅក្នុងធម្មទេសនាថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែដោយឡែកព្រះសហគមន៍កាតូលិករបស់យើងក៏បានថ្វាយអភិបូជានៅថ្ងៃនេះ ដើម្បីរួមគ្នាអធិដ្ឋានិងរំលឹកដល់វិញ្ញាណក្ខន្ធដែលបានស្លាប់ទៅ ព្រោះនៅក្នុងព្រះសហគមន៍កាតូលិកក៏មានពិធីបុណ្យមួយដែលហៅថា បុណ្យរំលឹកដល់មរណបុគ្គលផងដែរ។ នៅក្នុងឆ្នាំ១៩៧០ បុរីវ៉ាទីកង់បានអនុញ្ញាតឲ្យព្រះសហគមន៍កាតូលិកប្រារព្ធពិធីបុណ្យមរណបុគ្គលនៅថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ព្រោះបុណ្យនេះមានអត្ថន័យដូចគ្នានឹងពិធីបុណ្យរបស់ព្រះសហគមន៍។ នេះបើយោងតាមសៀវភៅកត់ត្រាThe Rice Paddyរបស់លោកបូជាចារ្យហ្រ្វង់ស្វ័រ ប៉ុងសូដ៍។ លោកបូជាចារ្យជីអូវ៉ាន់នី បន្ថែមថា ការធ្វើបុណ្យមិនសំដៅទៅលើសាសនាណាទេ មិនថាសាសនាគ្រីស្ត ឬពុទ្ធសាសនានោះទេ អោយតែយើងមានចិត្តចង់ធ្វើនិងថ្វាយកិច្ចការទាំងនោះទៅព្រះជាម្ចាស់។ ពាក់អាវសជាមួយនិងខោពណ៌ទឹកប៊ិច ដៃកាន់ចានស្រាក់ មានអាយុ ២៧ឆ្នាំជាពុទ្ធបរិស័ទ លោក ឡុង ចាន់ដារ៉ា មកចូលរួមថ្វាយអភិបូជាជាមួយបងប្អូនគ្រីស្តបរិស័ទ បាននិយាយថា ទោះបីជាលោកមិនមែនជាគ្រីស្តបរិស័ទ ប៉ុន្តែលោកជឿថាការធ្វើបុណ្យគឺត្រូវធ្វើដោយចិត្តនិងសទ្ធា ហើយកុសលនេះ នឹងទៅដល់អ្នកស្លាប់ដូចគ្នា។ ក្នុងពិធីនេះ លោកដារ៉ាបានយកបាយសម្លមកចូលរួមជាមួយគ្រីស្តបរិស័ទ […]
បុណ្យភ្ជុំរំលឹកដល់មរណបុគ្គលតាមប្រពៃណីខ្មែរ Read More »










