អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា
កំពង់ចាម ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ “កិច្ចការលោកបូជាចារ្យ” អត្ថបទទី១៖ កិច្ចការ ១២,១-១១មានពន្លឺភ្លឺក្នុងទីឃុំឃាំង។ កក ១២,៧អត្ថបទទី២៖ ធីម៉ូថេទី២ ៤,៦-៨.១៧-១៨មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ជាពេលវេលាដើម្បីអរព្រះគុណព្រះជាម្ចាស់ នៅពេលយើងមើលឃើញព្រះសហគមន៍កាតូលិកកម្ពុជា ដែលជួបជុំគ្នាដូចថ្ងៃនេះ។ រួមជាមួយលោកគីកេ រួមជាមួយអាល់ប៊ែតូ តំណាងលោកប្រុយណូ រួមជាមួយលោកឪពុក បងប្រុសបងស្រី គ្រីស្តបរិស័ទដែលមកពីគ្រប់ទីកន្លែង ដើម្បីមកដល់ប៊ូស្រា ដែលជាកន្លែងដាច់ស្រយាលនៃផែនដីពិតមែន។ ប្រសិនបើយើងនឹកឃើញ ជាង២០ឆ្នាំមុននៅពេលឪពុករបស់ហុងបានមកវិញ និងទទួលពិធីជ្រមុជទឹកពីលោកឪពុកម៉ូរីសូ ដែលជាសាសនទូត MEP។ នៅពេលនោះទីនេះនៅក្នុងព្រៃ មិនទាន់មានផ្លូវស្អាត មិនទាន់មានភ្លើងប្រើទេ ខ្ញុំបានមកដល់ប៊ូស្រាលើកទីមួយនៅឆ្នាំ២០០០ ណែនាំឱ្យខ្ញុំគិតថាប្រហែលជីវិតរបស់ខ្ញុំចប់នៅត្រឹមនេះហើយ ដោយសារផ្លូវពិបាកពេក។ ប៉ុន្តែ ខ្ញុំបាននឹកឃើញពេលព្រះយេស៊ូមានព្រះបន្ទូលថា “សូមទៅប្រកាសដំណឹងល្អរហូតដល់ដាច់ស្រយាលនៃផែនដី ដោយធ្វើពិធីជ្រមុជទឹកដោយនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ពេលយើងមកដល់ថ្ងៃនេះ យើងមានព្រះវិហារសន្តយ៉ូហានបាទីស្តដ៏ស្អាតនិងធំទូលាយនៅប៊ូស្រានេះ។ លោកឪពុក ហ្វ្រង់ស្វ័រអេមេស្ដាល់ អាចផ្តល់សក្ខីភាពមានប៉ុន្មានជំនាន់ដែលបានទទួលពិធីជ្រមុជទឹកនៅទីនេះ។ […]










