Author name: Bouren Mno

លោក សិលា សួន​ ហង្សលី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​បន្ទុកភូមិភាគ​កំពង់ចាម

យោង​តាម​លិខិត​លោកអភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​នាថ្ងៃទី​១៥ ខែកក្កដា ដែល​វើរីតាស់អាស៊ី​ទទួល​បាន​នា​ពេល​ល្ងាច បាន​ឲ្យ​ដឹងថា សន្ត​អាសនៈ​នៃ​បុរី​វ៉ាទីកង់ បាន​ជ្រើស​តាំង​លោក​សិលា សួន ហង្សលី ជា​អភិបាល​ទទួល​បន្ទុក​មើល​ការ​ខុសត្រូវ​ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម។ តាម​រយៈ​លិខិត​ដដែល​ លោកអភិបាល​អូលីវីយ៉េ​ ជ្មីត​ហស្លេបាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២នេះ លោក​ត្រូវ​បាន​ជ្រើ​សតាំង​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ឲ្យ​ក្លាយជា​លោក​អភិបាល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុងភូមិភាគ​កំពង់ចាមទាំង​មូល។ ព្រះសហគមន៍​ភូមិភាគកំពង់ចាម គ្រប​ដណ្តប់​ខេត្ត​ចំនួន​៨ មាន​ដូចជា កំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​ស្វាយរៀង។ លោក​អភិបាល​អូលីវីយ៉េ​ឲ្យដឹងថា លោក​និង​លោក​អភិបាល​ថ្មី​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​គ្នាក្នុងឆ្នាំ​២០០២-២០០៧ នៅ​មណ្ឌល​សកម្មភាព​កំពត-តាកែវ។ ក្នុង​ឆ្នាំ​២០០៧-២០១៥ លោក​ហង្សលី បាន​ទៅ​បន្ត​ការ​សិក្សាអនុបណ្ឌិត​​នៅ​ប្រទេស​បារាំង​ ផ្នែក​ទេវវិទ្យានៅ​វិទ្យាស្ថាន​កាតូលិក​នៃ​ទីក្រុង​ប៉ារីស។  លោក​បូជាចារ្យ​ហង្សលី ​ពេល​បច្ចុប្បន្ន​កំពុង​បម្រើការងារ​នៅ​ក្នុងព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ជា​បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី និងជា​តំណាង​ពេញ​សិទ្ធិ​របស់​លោកអភិបាល​ភូមិភាគ​ភ្នំពេញក្នុង​ឆ្នាំ​២០១៦  និង​ជា​នាយក​នៃ​ទេវវិទ្យាល័យ សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ ក្នុង​ឆ្នាំ​២០១៨។ លោក​អភិបាល​សិលា សួន ហង្សលី ជា​ជន​ជាតិ​ខ្មែរ ប្រសូត​នៅ​ក្នុង​គ្រួសារ​គ្រីស្ត​បរិស័ទ នៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៧១ នៅ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល។ លោក​ត្រូវ​បាន​តែង​តាំង​ជា​បូជាចារ្យកាតូលិក​ក្នុង​ថ្ងៃទី​០៩ […]

លោក សិលា សួន​ ហង្សលី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​បន្ទុកភូមិភាគ​កំពង់ចាម Read More »

មណ្ឌល​មេត្តាករុណា​ជួយដល់​កុមារពិកាសតិបញ្ញានិង​សេវាសុខភាព

មណ្ឌល​មេត្តាករុណា​ដែលជាអតីតអាគារ​ព្រះវិហារ​ចាស់នៃព្រះសហគមន៍​ជុំគិរី​ បានកែច្នៃ​ពង្រីក​និង​​សម្ពោធប្រើប្រាស់​​ជាផ្លូវការ ដើម្បីផ្ដល់​សេវាសុខភាពដល់​ពលរដ្ឋ កុមារ​ពិការ​សតិបញ្ញា និង​កុមារ​ដែល​មាន​បញ្ញាលូតលាស់យឺត។ មណ្ឌល​នេះ​ធ្វើ​ឡើង​​ដើម្បីជួយ​បងប្អូន​ដែល​កំពុង​តែ​មាន​ទុក្ខលំបាកខាង​ផ្នែក​សុខភាពទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ និង​ជួយ​ដល់​កុមារ​ពិការ​អាច​មាន​កន្លែង​ធ្វើ​ចលនាផងដែរ។ នេះ​បើតាម​ប្រសាសន៍​របស់លោក​បូជាចារ្យ​ យ៉ាំង​លូកា អ្នក​ផ្ដួច​ផ្ដើម​បង្កើត​ឱ្យ​មានមណ្ឌល​មេត្តាករុណានេះ។ មណ្ឌល​មេត្តា​ករុណា​ ស្ថិត​នៅ​ក្នុង​ ភូមិតារាជ ​ឃុំត្រពាំង​រាំង​​ ស្រុក​ជុំគិរី ខេត្ត​កំពត។ លោកបូជាចារ្យ​រូបនេះ​បន្ថែម​ថា កិច្ច​ការងារ​នេះ គឺធ្វើ​ឡើង​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ដែល​ផ្តាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​ចិត្ត​ទុកដាក់​ចំពោះអ្នក​តូច​តាច។ លោក​បញ្ជាក់ថា «ជួយ​អ្នក​ជំងឺ​ជាអ្វី​ដែល​ព្រះសហគមន៍យើង​ធ្វើ​តាំងពី​ដើម​មក។» អគារ​នេះ​ជា​អគារ​ចាស់របស់ព្រះវិហារ​សន្ត​យ៉ូសែប នៃ​ព្រះសហគមន៍ជុំគិរី​ ហើយ​ត្រូវបាន​ជួសជុល​និង​បង្កើត​ជា​សកម្មភាព​មេត្តាករុណា​នេះ​ឡើង​​។ លោក​បូជាចារ្យយ៉ាំង​លូកា បន្ថែមថា គម្រោង​នេះ បាន​ក្រោយពេល​​យើង​ធ្វើ​ព្រះវិហារ​ថ្មី យើង​យល់​ថា​ព្រះវិហារ​ចាស់​នឹង​ធ្វើ​សកម្មភាពនោះ។ ​​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ២០២២ អគារនេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​មណ្ឌល​មេត្តាករុណា ក្រោម​អធិបតី​ភាព លោក​បូជាចារ្យ​ម៉ារី​យ៉ូ​ហ្គេហ្ស៊ី ប្រធាន​ក្រុម​យុវជន​នៃក្រុម​គ្រឹះស្ថានសម្ដេចប៉ាបដើម្បី​ប្រកាសដំណឹងល្អ( PIME) និង​លោក​បូជាចារ្យ តាវ៉ូឡា យ៉ាំង​លូកាប្រធានព្រះសហគមន៍​មណ្ឌលសកម្មភាព​កំពត​​។ លោក​បូជាចារ្យ យ៉ាំង​លូកា បាន​រំលឹក​ថា លោក​សូម​អរគុណ​​ដល់​គំរូ​របស់​គ្រីស្ត​បរិស័ទ​ដើម​ដំបូង​ម្នាក់​ឈ្មោះ​ជូ ​អាន ដែល​​​ធ្វើ​ឱ្យ​ព្រះសហគមន៍​ជុំគិរី​មាន​អត្ត​សញ្ញាណ​ចេះជួយនិង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រីក្រ និង​អ្នក​ជំងឺ។​ អាគារមណ្ឌល​មេត្តាករុណា​មាន១៦​បន្ទប់ ដើម្បី​បម្រើសេវាកម្ម​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត ដោយ​សហការជាមួយ​អង្គការ​ម៉ារីណុល​ផ្នែកកម្មវិធី​​សុខភាព​ផ្លូវចិត្ត​។ ក្នុង​នេះ​មាន​ បន្ទប់ទទួលភ្ញៀវ២បន្ទប់ ​ការិយាល័យមួយ

មណ្ឌល​មេត្តាករុណា​ជួយដល់​កុមារពិកាសតិបញ្ញានិង​សេវាសុខភាព Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២

“គំរូ​របស់​ប៉ូលីនចារីកូ” អត្ថបទ​ទី១៖ កិច្ចការ ១៥,១-២.២២-២៩សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ។ កក ១៥,២៩អត្ថបទ​ទី២៖ វិវរណៈ ២១,១០-១៤.២២-២៣កូន​ចៀម​ជា​ចង្កៀង​របស់​ក្រុង។ វវ ២១,២៣ដំណឹងល្អ៖ យ៉ូហាន ១៤,២៣-២៩ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ យហ ១៤,២៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ ជា​ពេល​វេលា ដែល​ព្រះយេស៊ូ​កំពុង​រៀប​ចំ​ចេញ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​បរម​សុខ ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សន្យា​ដល់​យើង​ទាំង​អស់​គ្នា “ខ្ញុំ​មិន​ទុក​ឱ្យ​អ្នក​រាល់​គ្នា​នៅ​ខ្លួន​ឯង ព្រះអង្គ​ដែល​ជួយ​ការពារ គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​ព្រះបិតា​ចាត់​ឱ្យ​មក​ក្នុង​នាម​ខ្ញុំ នឹង​បង្រៀន​សេចក្តី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ឱ្យ​អ្នក​រាល់​គ្នា​ផង”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​ធ្វើ​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស សម្រាប់​ប្អូនៗ ក៏​ដូច​ជា​សម្រាប់​ព្រះសហគមន៍​របស់​យើង។ ដើម្បី​ទទួល​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “ខ្ញុំ​នឹង​ចាត់​ព្រះអង្គ​ដែល​ជួយ​ការពារ” ព្រះអង្គ​ដែល​បង្រៀន ព្រះអង្គ​ដែល​រំលឹក​អំពី​អ្វីៗ​ទាំង​អស់​ដែល​ព្រះយេស៊ូ​បាន​ប្រៀន​ប្រដៅ​យើង​ខ្ញុំ។ ព្រះអង្គ​ដែល​ជួយ​ការពារ ព្រះអង្គ​ដែល​បង្រៀន ព្រះអង្គ​ដែល​រំលឹក​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​នីមួយៗ គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សម្រាប់​យើង ដើម្បី​ណែនាំ​ឱ្យ​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​ចូល​នៅ​ក្នុង​របៀប​ថ្មី​ដែល​ព្រះយេស៊ូ​បាន​រៀប​ចំ​ឱ្យ “អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​ខ្ញុំ ព្រះបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​ព្រះបិតា​និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ​នៅ​នៅ​ក្នុង​អ្នក​នោះ​ដែរ”។ នេះ​ជា​ដំណឹង​មួយ​យ៉ាង​ពិសេស ដោយ​ដឹង​ថា​ប្រសិន​បើ​យើង​ស្រឡាញ់​ព្រះយេស៊ូ​និង​ព្រះជាម្ចាស់ ប្រសិន​បើ​យើង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ គឺ​ព្រះបិតា​និង​ព្រះយេស៊ូ​ផ្ទាល់​ដែល​មក​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​សាង​សង់​ផ្ទះ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ហេតុ​នេះ​ហើយ យើង​ដឹង​ថា​យើង​មិន​មែន​ឯកោ

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ជ្រៃធំ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ Read More »

អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

“ធ្វើឱ្យរូបកាយរបស់យើងទៅជាព្រះកាយព្រះគ្រីស្ត” អត្ថបទ​ទី១៖ កិច្ចការ ១៤,២១ខ-២៧យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់។ កក ១៤,២២អត្ថបទ​ទី២៖ វិវរណៈ ២១,១-៥កព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក។ វវ ២១,៣ដំណឹងល្អ៖ យ៉ូហាន ១៣,៣១-៣៣ក.៣៤-៣៥បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​រាល់​គ្នា​ពិត​ជា​សាវ័ក​របស់​ខ្ញុំ​មែន។ យហ ១៣,៣៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​បាន​ស្តាប់​ធម៌​វិន័យ​របស់​ព្រះយេស៊ូ ដែល​បាន​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​លោកីយ៍​នេះ ជា​គ្រីស្ត​បរិស័ទ ជា​សាវ័ក​របស់​ព្រះយេស៊ូ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា បើ​អ្នក​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​សាវ័ក​របស់​ខ្ញុំ​មែន”។ នេះ​ជា​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ក្នុង​លោកីយ៍​នេះ ដើម្បី​ឱ្យ​សេចក្តី​ស្រឡាញ់​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ សេចក្តី​ស្រឡាញ់​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​ព្រះយេស៊ូ​ផ្ទាល់ អាច​ទៅ​ជា​សេចក្តី​ស្រឡាញ់​ដែល​ដឹក​នាំ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ពិភព​លោក ដោយសារ​ថ្ងៃ​នេះ​សម្តេច​ប៉ាប​បាន​តែង​តាំង​សន្ត​បុគ្គល​ថ្មី​ម្នាក់ គឺ​ឆាលឌឺហ្វូហ្គូ។ ខ្ញុំ​ចង់​និយាយ​អំពី​គាត់ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​អាច​ពិចារណា​អំពី​ជីវិត​របស់​យើង​សព្វ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ពិត​ប្រាកដ ដោយ​មើល​ឃើញ​ឆាលឌឺហ្វូហ្គូ​ជា​គំរូ​មួយ​យ៉ាង​ពិសេស ដែល​ព្រះសហគមន៍​ប្រគល់​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​ដើរ​តាម។ ដោយសារ​សន្ត​សន្តី ជា​អ្នក​ដែល​ជាប់​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​របៀប​ពិសេស ដែល​ណែនាំ​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​ក្នុង​ព្រះសហគមន៍​អាច​មើល​ជា​គំរូ។ យើង​ដឹង​ថា សន្ត​សន្តី​ជា​មនុស្ស​ដូច​យើង ប៉ុន្តែ​ជា​មនុស្ស​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​អស់​មួយ​ជីវិត​របស់​គេ។ ឆាលឌឺហ្វូហ្គូ បាន​កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៨៥៨ នៅ​ទីក្រុង​ស្ត្រាសប៊ូ ប្រទេស​បារាំង គាត់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​១៩១៦ គេ​បាន​ស្លាប់​គាត់​នៅ​ក្នុង​វាល​រហោស្ថាន​នៅ​សាហារា។ ពេល​គាត់​នៅ​ជា​យុវជន​គាត់​ចង់​ធ្វើ​ជា​ទាហាន

អភិបូជាអាទិត្យទី៥ក្នុងរដូវបុណ្យចម្លង ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ Read More »

បុរស​ជន​ជាតិខ្មែរ​ពូណងក្លាយជាបូជាចារ្យកាតូលិក​

ក្បួនដង្ហែ​លាយឡំជាមួយ​តន្ត្រី​និង​សំឡេង​គង​របស់​ខ្មែរភាគតិច​ពូណង​បាន​លាន់ឮរំពង​ឡើង​ប្រមាណ​ជា​១គីឡូ​ដី ​ដែល​អម​ដោយ​របាំក្ងោក​នាំមុខឈើឆ្កាង​​បូជាចារ្យ​និង​លោកអភិបាល​ដើម្បី​នាំ​យុវជន​ជាតិ​ពូណង​ម្នាក់​មក​ថ្វាយ​ព្រះជាម្ចាស់។​​ «ជាបូជាចារ្យ​គឺ​ត្រូវ​បម្រើ​ បូជាជីវិត ​និង​ធ្វើ​អគ្គសញ្ញា​ដល់​បងប្អូន។​» នេះ​ជា​កាបញ្ជាក់​របស់​លោក​ប្រាក់​ប៊ុនហុង ​ជាឧបដ្ឋាក ដែល​បាន​តែង​តាំង​ក្លាយ​ជាបូជាចារ្យកាតូលិក​ក្នុង​ថ្ងៃ​ទី២៩​ខែមិថុនា​នេះ។​​ នៅក្នុង​ខែមិថុនា​ជាពេលវេលា​ដែល​ព្រះសហគមន៍​តែង​តាំង​បូជាចារ្យ។ ​លោក​អភិបាល​អូលីវីយ៉េ​ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញបញ្ជាក់​អំពី​រឿង​នេះ​។​ លោក​បន្ថែម​ថា​នៅពេលនេះ​ការ​ប្រកាស​ដំណឹង​ល្អ​នៅទីដាច់ស្រយាល​គឺ​មាន​រូប​រាង​ហើយ។​​ ពិធីតែងតាំង​នេះ​ត្រូវ​បាន​ប្រារព្ធឡើងនៅព្រះវិហារ​សន្តយ៉ូហានបាទីស្ត​នៅព្រះសហគមន៍​ប៊ូស្រា​ក្នុង​ស្រុក​ពេជ្រាដា ​ខេត្តមណ្ឌលគិរី​ ​ដែល​ស្ថិត​ក្នុង​ភាគ​ឦសាន្ត​នៃ​ប្រទេស​កម្ពុជា​ប្រមាណជាង៥០០គីឡូម៉ែត្រពីទីក្រុង​ភ្នំពេញ។​​ តំបន់​នេះ​ភាគច្រើន​មាន​ខ្មែរ​ជនជាតិភាគតិច​ពូណង​រស់នៅ។ ​​លោក​បូជាចារ្យប៊ុនហុង​ដែលមាន​កំណើត​មក​ពី​ព្រះសហគមន៍​នេះ ​បាន​ឲ្យដឹង​ទៀត​ថា​ «ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​និង​ញែកខ្ញុំ​ចេញពីគេ​ចូលទៅក្នុង​ក្រុម​របស់​ព្រះអង្គ ​គឺ​ក្រុម​បូជាចារ្យ​ដើម្បីបម្រើព្រះអង្គនិង​ព្រះសហគមន៍​។​»​​ លោក​បូជាចារ្យ​ថ្មី បន្ថែម​ថា «ព្រះអង្គបាន​ប្រទានពរ​ដល់ខ្ញុំ​តាមរយៈ​លោកអភិបាល​អូលីវីយ៉េ​ឲ្យខ្ញុំ​មាន​កំលាំង​ខ្លាំងដើម្បីបម្រើ​ព្រះសហគមន៍​ទៅថ្ងៃមុខ។» ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​នៃ​ព្រះសហគមន៍​ប៊ូស្រា ដោយ​មាន​ជន​ជាតិ​ដើម​ភាគ​តិច​ពូណង​ចំនួន​១៥​គ្រួសារ​ បាន​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​នៅ​ប្រទេស​វៀតណាម ក្នុងពេល​ភៀស​ខ្លួន​ដោយ​សារ​​សង្គ្រាម។ ក្រោយ​មកក៏​បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​មាន​១០គ្រួសារ​តាំង​លំនៅ​នៅ​ប៊ូស្រា និង​៥​គ្រួសារ​ទៀត​តាំងលំនៅ​នៅ​ដាក់ដាំ។ ក្នុង​ឆ្នាំ​១៩៩៦ មាន​យុវជន​ស្ម័គ្រ​ចិត្ត​ជាតិ​បារាំង​បាន​ទៅដល់​ប៊ូស្រា និង​បាន​រក​ឃើញ​គ្រីស្ត​បរិស័ទនៅទីនោះ ហើយ​បន្ត​បន្ទាប់​មក​ទៀត​ក៏​មាន​បូជាចារ្យ​ទៅ​សួរ​សុខ​ទុក្ខ​និង​ថ្វាយអភិបូជា​យូរៗម្តង។ បច្ចុប្បន្ន​ព្រះសហគមន៍​ប៊ូស្រា​មាន​គ្រីស្ត​បរិស័ទ​ប្រមាណ​ជាង​១០០នាក់ ដែល​ភាគ​ច្រើន​ជា​អ្នក​ធ្វើ​ស្រែ​និង​ចម្ការ​ជា​ជន​ជាតិ​ខ្មែរ​ភាគ​តិច​ពូណង។ ក្នុងព្រះសហគមន៍​នេះ ក៏មាន​យុវនារីម្នាក់​បាន​ក្លាយ​ខ្លួន​ជាដូនជី​ ក្នុងក្រុម​ស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​ផងដែរ។ ក្នុង​វ័យ​ជា៧៥ឆ្នាំ ជា​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​ចាប់​ផ្ដើម​ព្រះសហគមន៍នៅទីនេះ ជាមួយ​គ្រួសារ​ចំនួន​​៩​ទៀត​​ លោក​ព្រី ត្រេ បានឲ្យដឹងអំពី​មូលហេតុ​នៃ​ការ​ផ្លាស់​ប្តូរ​ជំនឿ​ថា «យើងជាបងប្អូនជនជាតិកាលនោះ យើងអត់មានអ្វីសែនព្រេន ហើយឃើញការរស់នៅរបស់បងប្អូនគ្រីស្តបរិស័ទល្អ មានការរាប់អាន ហើយ(ជំនឿនេះ)យើងអាចតាមគេបាន។» ក្នុ​ង​ធម្មទេសនា លោកអភិបាលអូលិវីយ៉េ​​មាន​ប្រសាសន៍ថា ព្រះវិញ្ញាណនាំយើង​ទៅ​ប្រកាស​ដំណឹង​ល្អ​ អោយ​យើង​ប្រកាស​ជំនឿ ហើយ​ណែនាំ​អោយ​ថ្ងៃនេះ​

បុរស​ជន​ជាតិខ្មែរ​ពូណងក្លាយជាបូជាចារ្យកាតូលិក​ Read More »

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម

ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមាន​ជាង​៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា «ទិវានេះ ខ្ញុំបានរៀនពីសិទ្ធិកុមារ និងខ្ញុំចាំបានថាសិទ្ធិកុមារមាន៥យ៉ាង​ គឺមានឪពុកម្ដាយ ញ៉ាំចំណីអាហារ ដើរលេង ទៅសាលារៀន និង ទៅមន្ទីរពេទ្យពេលឈឺ។» រ៉ាឌី បន្ថែម​ថា នៅពេលត្រឡប់ទៅវិញគាត់នឹងប្រាប់ឪពុកម្ដាយនិងមិត្តភក្តិរបស់​គាត់​អំពីសិទ្ធិទាំងអស់នេះ។ កុមារា ញឹក ហួយ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តនិគ្រោធ ក្នុងភូមិអង្គតាងិល ធ្លាប់បានចូលរួមទិវាកុមារនៅ​ព្រះវិហារសន្តីម៉ារីញញឹមនេះ២ទៅ៣ បាន​និយាយថា កម្មវិធីនេះ ជាកម្មវិធីមួយដែលធ្វើឱ្យយើងជាកុមាររីករាយសប្បាយ និងទទួលបានរបស់លេង សម្ភារអនាម័យ និងនំចំណីជាដើម។ ហួយ បន្ថែមថា «ខ្ញុំមកទីនេះក្រៅពីរបស់របរដែលទទួលបាន ខ្ញុំក៏បានយល់ពីព្រះសហគមន៍ យល់ពីសិទ្ធិកុមារ

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម Read More »

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោកអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ពេល​យើង​ក្លាយជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ដឹង​ថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និង​យើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​ដែល​​ជា​គ្រីស្ត​បរិស័ទ។» លោកអភិបាល​បញ្ជាក់។​ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​​អគ្គសញ្ញា​លាប​ថ្ងាសនៅ​មណ្ឌល​សកម្មភាព​តាកែវ ដូច្នេះ​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយជា​បុត្រ​ធីតា​របស់​ព្រះអង្គ​ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់​តែពេលមកវិហារនោះទេ។ យើង​មិនមែនជាប្រជាជនធម្មតាទេ ព្រោះ​ពេលទទួលព្រះកាយព្រះគ្រីស្ត​ គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានា​ក្នុងពិភពលោក។ លោកបញ្ជាក់​បន្ថែម។ ក្នុងនោះ​ដែរ លោកអភិបាល​បាន​ពន្យល់​ទៀតថា យើងជាវិហាររបស់ព្រះជាម្ចាស់ គឺជីវិតរបស់ខ្លួនយើង​ផ្ទាល់​ជារូបកាយដ៏សក្ការៈ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធគង់​នៅជាមួយ។ ក្នុងពិធី​​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនានេះ មាន​គ្រីស្ត​បរិស័ទ​ទទួលអគ្គ​សញ្ញាលាប​ថ្ងាស​​ចំនួន​១១០នាក់ ដែលមក​ពី​ព្រះសហគមន៍ចំនួន​៨​ក្នុងមណ្ឌល​សកម្មភាព​តាកែវ។ កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ព្រះសហគមន៍​សន្តីម៉ារីញញឹម​-ចំការទៀង ក្នុង​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ទៅកាន់​បេក្ខជន​ទៀតថា ព្រះវិញ្ញាណណែនាំ​យើងក្នុងជីវិតប្រចាំថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា «អត់​មាន​នរណា​ម្នាក់មានអំណោយទានស្មើសូន្យទេ គឺមាន​តែ​អ្នក​ខ្ជិល ដែលមិន​ចេះ​មើល​អំណោយទាន​របស់​ខ្លួន​ប៉ុណ្ណោះ។» លោកអភិបាល​បាន​បន្ថែម ក្នុងជីវិត​ជា​គ្រីស្ត​បរិស័ទ​ យើង​ខុស​ពី​សាសនា​ឯទៀត ដោយ​សារ​តែ​យើង​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ ដូច្នេះ «​របៀប​ដែល​យើង​រស់នៅ របៀបដែល​យើងដឹក​នាំ​ត្រូវ​តែ​ជា​របៀប​ប្លែក​… ដោយ​ចាប់​អារម្មណ៍ពីមនុស្ស​ម្នាក់​ៗ​ តើ​អ្នកនោះ​ត្រូវ​ការ​អ្វីខ្លះដើម្បី​ឲ្យ​គាត់​ជោគ​ជ័យ​ក្នុងជីវិត​ផ្ទាល់​ខ្លួន

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ Read More »

លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា

ថ្ងៃនេះ យើង​នឹក​ឃើញ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​តាម​រយៈ​ព្រះយេស៊ូ​។ ជាពេលវេលា​ដែលយើង​ត្រូវ​រិះគិត​ពីសកម្មភាព​របស់​យើង​ប្រចាំ​ថ្ងៃ ជា​គ្រីស្តបរិស័ទ​អំពីភាព​កត្តញូចំពោះ​ព្រះបិតា។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍បែបនេះ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារ​ព្រះបេះដូង​ព្រះយេស៊ូ កាលពីល្ងាច​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០២២។​ នៅក្នុង​ថ្ងៃ​បុណ្យគោរពព្រះបេះដូង​របស់​ព្រះយេស៊ូ លោក​អភិបាល​អូលី​វិយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បាន​រំលឹក​ថា នៅក្នុង​ជីវិត​កូន​ខ្មែរយើង​អ្វីដែល​សំខាន់ គឺត្រូវ​មាន​ចិត្ត​កត្តញ្ញូ​ចំពោះ​ឪពុកម្តាយ​ដែល​បាន​បង្កើត​យើង ចំពោះ​លោកគ្រូអ្នកគ្រូ​ដែល​បាន​បង្រៀន​យើង ចំពោះព្រះមហាក្សត្រ​នៃ​ប្រទេសយើង។ “ប៉ុន្តែ​ចំពោះ​យើង​ជា​គ្រីស្តបរិស័ទ យើង​ក៏ត្រូវ​កត្តញូ​ចំពោះ​ព្រះបិតាជាប្រចាំ ព្រោះ​ចួនកាលយើង​ភ្លេចសេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់​ចំពោះយើង។​” លោក​អភិបាល​បញ្ជាក់។​ លោក​អភិបាល​អូលីវីយ៉េ​ពន្យល់​ថា ពេលបាត់គ្រីស្តបរិស័ទម្នាក់​ “ព្រះបិតា​ព្រួយបារម្ភ ព្រះអង្គរត់តាម តែមិន​មែន​ដើម្បី​ស្តីអោយ មិនមែន​វ៉ៃ ឬពិន័យ តែ​ដើម្បី​ទទួល​ស្វាគមន៍​សារថ្មី លើកលែង​ទោស​អោយ បង្ហាញអំណរសប្បាយ​ដែល​រកឃើញ​កូនវិញ។​” ក្នុង​ឱកាសនោះ លោក​អភិបាល​រំឭក​លោក​បូជាចារ្យទទួលខុស​ត្រូវ​ព្រះសហគមន៍យ៉ាងនេះថា នៅក្នុង​ព្រះសហគមន៍​របស់​យើង​មាន​គ្នា​តិច ជួនកាល​យើង​ខ្ចាត់ខ្ចាយ ប៉ុន្តែ​លោកពុក​ដែល​រក​ឃើញ​កូ​នមក​វិញ​សប្បាយចិត្ត​ តែ​គ្រីស្តបរិស័ទ​មិន​អាច​ត្រឡប់​មក​វិញបានទេ ​ប្រសិន​បើ​លោកឪពុកមិន​ទៅតាម។​ លោក​អភិបាល​បាន​ដាស់តឿន​ឱ្យ​គ្រីស្តបរិស័ទ​ត្រូវ​មាន ភាពកត្តញូ​ចំពោះ​ព្រះបិតា គឺត្រូវ​ “​អធិដ្ឋាន អោយចេះ​ស្តាប់​ព្រះបន្ទូល អោយចេះ​នឹក​ឃើញ​ព្រះបិតា​គ្រប់​ពេលវេលា”​ និង​ត្រូវ “យកចិត្តទុកដាក់​ជាមួយ​បង​ប្អូន​ឯទៀតៗ” ស្រប​តាម​ព្រះបន្ទូល​ព្រះយេស៊ូ ដែល​មិន​ត្រឹម​តែ​ស្តាប់ តែ​ត្រូវ​អនុវត្តជាក់ស្តែង។​” លោក​បន្ថែមថា “ដូច្នេះ​ចិត្ត​កត្តញូរបស់​យើង​នឹង​ពេញលក្ខណៈ។​”ព្រះវិហារ​ព្រះបេះ​ដូង​ព្រះយេស៊ូ​នៃ​ព្រះសហគមន៍​ព្រែកតាទែន ជា​ព្រះសហគមន៍​ថ្មី បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១ ស្ថិតនៅឃុំ​ព្រែកតាទែន ស្រុកពញាឮ

លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា Read More »

គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ

«ពួកខ្ញុំទាំងអស់គ្នាសូមសន្យាថានឹងធ្វើជាអំបិលនិងពន្លឺ ដើម្បីផ្ដល់ឱ្យមនុស្សទាំងអស់នូវសេចក្ដីស្រឡាញ់ដែលបានពីព្រះជាម្ចាស់ទៅកាន់មនុស្សជំវិញខ្លួន និងមានភាពទទួលខុសត្រូវចំបោះកិច្ចការដែលពួកកូនបានបំពេញ ព្រមទាំងរស់នៅជាគ្រីស្តបរិស័ទដ៏ល្អសម្រាប់គ្រួសារ និងព្រះសហគមន៍។» នេះ​ជា​ពាក្យ​សម្តី​ប្រកាសរបស់​យុវតី ​ហង្ស ចន្ធូ ជាបេក្ខនារី មកពីព្រះវិហារព្រះបេះដូងព្រះយេស៊ូ ក្នុងពិធី​បុណ្យ​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស កាលពេល​ថ្មីៗនេះ។ កញ្ញាចន្ធូ សូមអរគុណដល់លោកអភិបាល លោកបូជាចារ្យ បងស្រីរួមជាមួយគ្រូអប់រំជំនឿ ដែលបានលើកទឹកចិត្ត បង្ហាត់បង្រៀនពួកខ្ញុំ ដើម្បិ​ឲ្យពួកគាត់​រស់នៅ​តាម​ជីវិត​ជាគ្រីស្ត​បរិស័ទ។ ចន្ធូ​បន្ថែម​ថា​ ទោះបីជាមានកូវីដ១៩ពិតមែន «តែពួកលោកនៅតែព្យាយាមបង្រៀនតាមអនឡាញ និងព្យាយាមពន្យល់ពួកកូនៗឱ្យបានយល់ពីភារកិច្ចរស់នៅក្នុងនាមជាគ្រីស្តបរិស័ទ និងយល់ពីសេចក្ដីស្រឡាញ់ប្រកបដោយមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមជំរុញពួកកូនៗឱ្យមានភាពក្លាហានក្នុងការបង្ហាញភាពយកចិត្តទុកដាក់ ចេះជួយ និងចែករំលែកទៅកាន់មនុស្សដែលដែលមានសេចក្ដីត្រូវការ និងបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន។» ចន្ធូ ក៏ថ្លែងអំណរគុណដល់ឪពុកម្ដាយ និងឪពុកម្ដាយធម៌ដែលតែងតែព្យាយាមដាស់តឿនណែនាំ ជំរុញ និងលើកទឹកចិត្តដល់កូនក្នុងការមករៀនអប់រំជំនឿនិងចូលរួមថ្វាយអភិបូជា ជាពិសេសអធិដ្ឋានទៅព្រះជាម្ចាស់។ ដូនជី ច្រឹក ស៊ីណា ជាគ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពទន្លេមេគង្គនេះ មានប្រសាសន៍ថា អគ្គសញ្ញាលាបថ្ងាស មានសារៈសំខាន់ខ្លាំងមែនទែន ដោយសារយើងទទួលពិធីជ្រមុជទឹកហើយ ប៉ុន្តែយើងនៅស្ទើរក្នុងការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ ​ហើយ​អគ្គសញ្ញានេះ គឺសំខាន់ដើម្បីឱ្យប្អូនយល់ពីព្រះអំណោយទានព្រះជាម្ចាស់។ អគ្គសញ្ញាលាបថ្ងាស ជាអគ្គសញ្ញាទី៣​នៃអគ្គសញ្ញាទាំង៧របស់ព្រះសហគមន៍កាតូលិក មាន៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាអាពាហ៍ពិពាហ៍ អគ្គសញ្ញាតែងតាំងជាបូចារ្យ និងអគ្គសញ្ញាលាបប្រេងផ្ដល់កម្លាំង។

គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ Read More »

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ពីលោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ​ នាព្រឹកថ្ងៃទី ១៩ មិថុនា ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។ បេក្ខជន បេក្ខនារីទាំង២៧រូប ភាគច្រើនជាមនុស្សពេញវ័យដែលបានទទួលអគ្គសគ្គជ្រមុជទឹកក្នុងរយៈពេល​ ពីរ ឬបីឆ្នាំកន្លងទៅ ហើយមួយចំនួនទៀត ជាយុវជន ដែលបានទទួលអគ្គសញ្ញជ្រមុជទឹកតាំងពីទារកមកម្លេះ ដែលមានឪពុកម្តាយជាគ្រីស្តបរិស័ទ។ បងប្អូនបានទទួលការអប់រំ​ជំនឿយូរឆ្នាំ​ ដើម្បីយល់ដឹង និងមានជំនឿយ៉ាងបរិបូរណ៍ លើព្រះគ្រីស្តយេស៊ូ។​ ចំពោះបេក្ខជន ចំនួន ១៥នាក់ ដែលទទួលព្រះកាយលើកដំបូង ជាកូនចៅគ្រីស្តបរិស័ទ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកពីកុមារ។ បន្ទាប់តទៅគេ នឹងទទួលអប់រំជំនឿបន្ថែម ត្រៀមខ្លួនអគ្គសញ្ញា លាបថ្ងាស ក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ និងចេញផ្តល់សក្ខីភាពពីជំនឿរបស់លើព្រះគ្រីស្តដល់បងប្អូនឯទៀតៗ។​ នៅក្នុងធម្មទេសនា  លោកអភិបាលព្រះសហគមន៍មានប្រសាសន៍ ទៅកាន់ បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ថា យើងគោរព យើងទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត ណែនាំឲ្យយើងចូលក្នុងអាថ៌កំបាំងដ៏សំខាន់សម្រាប់ជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺយើងបានចូលក្នុងព្រះកាយព្រះគ្រីស្ត។ ព្រះកាយគ្រីស្ត ដែលជា “ព្រះសហគមន៍”។ លោកអភិបាលបន្តថា ព្រះសហគមន៍ មិនត្រឹមតែជាគ្រួសារ១ដែលចួបជុំគ្នា ជួយអ្នកក្រីក្រ

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត Read More »

Subscribe to our newsletter

Don't miss new updates on your email