Author name: Bouren Mno

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព”

“សេចក្ដី​ពិត ជា​នាម​ថ្មី​របស់​សុខ​សន្តិភាព” អត្ថបទ​ទី១៖ អេសាយ ៥២,១៣-៥៣,១២ ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ អស ៥៣,៦ អត្ថបទ​ទី២៖ ហេប្រឺ ៤,១៤-១៦.៥,៧-៩ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ។ ហប ៥,៩ ដំណឹងល្អ៖ យូហាន ១៨,១-១៩,៤២ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ។ យហ ១៨,៨ “ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ឃើញ​របៀប​ដែល​គេ​មក​ដើម្បី​ចាប់​ព្រះយេស៊ូ ដោយ​ដឹង​ថា​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​ជា​មួយ​ក្រុម​សាវ័ក​នៅ​លើ​ភ្នំ​អូលីវ តែ​ក្រុម​សាវ័ក​កំពុង​ដេក​លក់។ ប៉ុន្តែ នៅ​ពេល​យើង​ឃើញ​របៀប​ទាហាន របៀប​មហា​បូជាចារ្យ របៀប​គណៈ​ផារីស៊ី មក​ជា​មួយ​អាវុធ មក​ជា​មួយ​កម្លាំង ដើម្បី​ចាប់​មនុស្ស​ម្នាក់​គឺ​ព្រះយេស៊ូ។ ណែនាំ​ឱ្យ​យើង​ឆ្ងល់ ណែនាំ​ឱ្យ​យើង​មិន​យល់ មូល​ហេតុ​អ្វី​ត្រូវ​ការ​មាន​កម្លាំង​អាវុធ​ខ្លាំង​ដូច​នេះ​ដើម្បី​ចាប់​ព្រះយេស៊ូ? នៅ​ពេល​ក្រុម​សាវ័ក​រត់​ទៅ​អស់​ហើយ មាន​ន័យ​ថា​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង នៅ​ពេល​នោះ “ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​ហើយ​ចង​ព្រះ‌អង្គ” មិន​មែន​តែ​ចាប់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ចង​ព្រះយេស៊ូ​ទៀត។ នៅ​ពេល​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង អស់​គ្រីស្ត​ទូត អស់​សាវ័ក […]

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព” Read More »

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

“ផល​ផ្លែ​នៃ​ការ​បម្រើ គឺ​សុខ​សន្តិ​ភាព” អត្ថបទ​ទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា។ សរ ១២,១៣ អត្ថបទ​ទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន។ យហ ១៣,៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចាប់​ផ្តើម​រួម​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ចុង​ក្រោយ​ដល់​ក្រុម​គ្រីស្ត​ទូត ក៏​ដូច​ជា​មាន​ព្រះបន្ទូល​ដល់​យើង។ យើង​បន្ត​គិត អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​ជីវិត​របស់​យើង ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សុខ​សន្តិភាព​។ ថ្ងៃ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ផ្លែ​នៃ​ការ​បម្រើ​គឺ​ជា​សុខ​សន្តិភាព។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​អធិដ្ឋាន​របស់​អ្នក​ម្តាយ​តេរេសា​នៃ​ទីក្រុង​កាល់ហ្គូតា ដែល​បាន​អធិដ្ឋាន​ថា “ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​បម្រើ ផ្លែ​នៃ​បម្រើ​គឺ​សេចក្តី​សុខ​សាន្ត”។ ពិត​មែន នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី នៅ​ពេល​ព្រះយេស៊ូ​បាន​ជប់​លៀង​ជា​មួយ​ក្រុម​គ្រីស្ត​ទូត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​យក​នំបុ័ង បាន​យក​ស្រា។ នៅ​ក្បែរ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ណែនាំ​នំបុ័ង​នេះ​ទៅ​ជា​ព្រះកាយ​របស់​ព្រះអង្គ​ផ្ទាល់ ឱ្យ​ស្រា​នេះ​ទៅ​ជា​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ នៅ​ពេល​ហ្នឹង

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ Read More »

លោកអភិបាល​ប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់​អគ្គសញ្ញានៃ​ការ​សង្គ្រោះ​របស់ព្រះជាម្ចាស់

លោកអភិបាល និង​លោកបូជាចារ្យ​ជាង​៧០អង្គ ចួបជុំគ្នារព្ធពិធី​ប្រសិទ្ធពរលើប្រេងពិសិដ្ឋ សម្រាប់ប្រើ​ប្រាស់​ក្នុងអគ្គសញ្ញានានារបស់ព្រះសហគមន៍កាតូលិក ដែល​ធ្វើឡើង​​នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ទាំង​បី​ភូមិភាគ នាថ្ងៃទី ៦ មេសា ២០២២នេះ។ នៅ​ក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ប្រេងដែល​លោកនឹង​ប្រសិទ្ធពរ​នៅ​ក្នុង​ថ្ងៃនេះ គឺ​​សម្រាប់ប្រើ​ក្នុង​​អគ្គសញ្ញានានា។ លោក​បន្ថែមថា «ជា​ប្រងនៃ​អគ្គសញ្ញា​ដែល​ផ្ដល់​ជីវិត ជាប្រេងសម្រាប់អប់រំជំនឿ និង​លាបអ្នកជំងឺដើម្បីទទួលកម្លាំងថ្មី។» លោក​អភិបាល អូលីវីយ៉េ បន្ថែមថា ប្រេង​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​អាច​ប្រើ​បន្ថែម​ទៅលើ​អគ្គសញ្ញា​ដែល​ព្រះសហគមន៍​បាន​ខក​ខានប្រារព្ធ​កាលពី​ឆ្នាំ​កន្លងទៅ ដោយសារជំងឺ​​កូវីដ-១៩។​ លោក​បន្ថែម​ថា ប្រេងនេះធ្វើ​ឲ្យ​មនុស្ស​ទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយ​ឆ្នាំ​នេះព្រះសហគមន៍ក៏​សង្ឃឹមថានឹងមានអ្នកទទួលអគ្គសញ្ញាជាបូជាចារ្យម្នាក់ និងមាន​ពិធី​តែងតាំង​ជា ឧបដ្ឋាកផងដែរ។ ប្រេងដែល​យើង​រៀប​ចំ​ថ្ងៃ​នេះ នាំ​ឱ្យ​យើង​អរព្រះគុណព្រះជាម្ចាស់​ថែម​ទៀត​ សូមឱ្យ​សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់គង់នៅក្នុង​ដួងចិត្ត​របស់​យើង និងណែនាំឱ្យ​យើងរស់នៅសុខដុមរមនា។​ ក្នុងពិធីនោះ តំណាងគ្រីស្ត​បរិស័ទមកពី​ព្រះវិហារ​នានា​ បាន​នាំ​យក​ប្រេង​ចំនួន​៣​ប្រភេទ មក​ដដាក់នៅ មុខ​អសនៈ ដើម្បី​ឲ្យ​លោកអភិបាល​ទាំង​បី​ភូមិភាគ​​ប្រសិទ្ធពរ ក្លាយជា​ប្រេង​សក្ការៈ ទុក​ប្រើ​ប្រាស់​តាម​កន្លែង​នីមួយៗ​តាម​សេចក្តីត្រូវការ។ ប្រេងពិសិដ្ឋមាន​៣យ៉ាងគឺ៖ ប្រេងអ្នក​ជំងឺ(សម្រាប់​លាប​ផ្ដល់​កម្លាំង​ឱ្យ​អ្នក​ជំងឺ) ប្រេង​អ្នក​ស្វែងយល់ (សម្រាប់​លាបឱ្យ​អ្នក​ដែល​កំពុង​រៀប​ចំ​ខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹក) និង​ប្រេងគ្រីស្មា (សម្រាប់​លាបឱ្យអ្នក​ដែល​ទទួល​អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាតែងតាំងនានា)។ តាម​ប្រសាសន៍​លោក​បូជាចារ្យ ដាមីញ៉ាំង​

លោកអភិបាល​ប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់​អគ្គសញ្ញានៃ​ការ​សង្គ្រោះ​របស់ព្រះជាម្ចាស់ Read More »

លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី

ក្នុងថ្ងៃបុណ្យ​ប្រសិទ្ធ​ពរ​លើ​ប្រេងគ្រីស្មា ដែល​ជា​ប្រេង​ពិសិដ្ឋ​របស់​ព្រះសគមន៍​ ដើម្បី​យកប្រារព្ធ​ពិធីនានា លោក​បូជាចារ្យ​និង​បព្វជិត​ប្រមាណ​ជាង​៧០អង្គ​ មក​ពី​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​រំលឹក​ពាក្យ​សច្ចាប្រណិធានឡើងវិញ កាលពីយប់​ទី​៦ ខែ​មេសាកន្លងទៅនេះ ក្រោម​អធិបតីភាព​របស់​លោកអភិបាល​ទាំង​បី​ភូមិភាគ។ លោក​បូជាចារ្យ សែ សាធ ត្រូវ​បាន​តែង​តាំង​ជា​បូជាចារ្យ​ភូមិភាគ​កំពង់ចាម កាលពី​ឆ្នាំ​២០១៦មាន​ប្រសាសន៍ថា ជារៀង​រាល់​ឆ្នាំ​នៅពេល​លោក​ប្រកាស​ពាក្យ​សច្ចា​នៅ​ចំពោះ​មុខ​លោក​អភិបាល​បែបនេះ គឺ​ផ្ដល់​កម្លាំង​ ដើម្បី​ឱ្យជីវិត​របស់​លោក​ម្នាក់​ៗមាន​ភាព​នឹងនរ​ និង​យល់​ថា​ពិតមែន​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់​ឱ្យ​បំពេញ​មុខងារ​ជាបូជាចារ្យរបស់ព្រះយេស៊ូគ្រីស្ត។ លោក​បន្ថែម​ថា យើងជាសហការីរបស់​លោកអភិបាល យើង​ដឹង​ថាព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឱ្យ​បំពេញ​បេសកកម្មនេះ​បន្តពីព្រះអង្គ​ដែរ។ លោក​សាធ បញ្ជាក់​ថា «នៅ​ពេល​ដែល​ខ្ញុំ​រំឭក​ពាក្យ​សច្ចា ខ្ញុំ​នឹក​ដល់​បេសកកម្ម​ដែលព្រះអង្គ​ប្រទានឱ្យ​ និង​រំឭកពី​របៀប​ដែលព្រះជាម្ចាស់ត្រាស់ហៅ និង​ដោយ​រក្សា​របៀប​រស់នៅ​របស់​ខ្លួន​ដូច​ការណែនាំ​របស់​សម្ដេចប៉ាប ដែល​បូជាចារ្យត្រូវឈរលើ​សរសរ៤គឺ៖ ជិតស្និទ្ធជាមួយព្រះជាម្ចាស់​តាមរយៈការ​អធិដ្ឋាន​ ស្និទ្ធស្នាលជាមួយ​លោក​អភិបាល​របស់ខ្លួនដោយ​មាន​ទំនាក់ទំនងល្អ​ចេះស្ដាប់បង្គាប់ ​មាន​ទំនាក់ទំនងល្អជាមួយ​បងប្អូនជាបូជាចារ្យផ្សេងទៀតដោយ​ធ្វើ​ដំណើរក្នុង​ផ្លូវដ៏វិសុទ្ធជាមួយគ្នា និង​បំពេញ​បេសកកម្ម​ជាប់មួយ​គ្រីស្ត​បរិស័ទដោយ​ស្គាល់ចៀម​របស់​ខ្លួន​​។» ក្នុងពិធី​រំលឹក​ពាក្យសច្ចានេះ អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍ និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសថា​អស់​លោក​ចង់​រួមស្លាប់រួម​រស់​ជា​មួយព្រះគ្រីស្ត​ដោយ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រកាន់​យក​ភាព​ស្មោះត្រង់​ចំពោះ​មុខងារ​នៃ​បេសកកម្មរបស់​ខ្លួន​ក្នុងព្រះសហគមន៍ ដោយ​ថ្វាយ​អភិបូជា និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ។ កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នា​រាជធានីភ្នំពេញ នៅ​ចំពោះ​មុខ​គ្រីស្ត​បរិស័ទ​ជា​ច្រើន​កុះ​ករ​មក​ពី​ព្រះសហគមន៍​នានា​ក្នុងប្រទេស​កម្ពុជា។ ក្នុង​ធម្មទេសនា លោក​អភិបាល​អូលីវីយ៉េ​ មាន​ប្រសាសន៍​ទៅកាន់អស់លោក​បូជាចារ្យ​ថា លោកឪពុកជាទីស្រឡាញ់ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង បំពេញ​​បេសកកម្មប្រកាសដំណឹងល្អ និង​​ជំរុញយើងឱ្យយើងទៅជួបបងប្អូនដែលឯទៀតៗ ដើម្បីផ្ដល់សាក្ខីភាព​នៅលើទឹកដីប្រទេសកម្ពុជា ឲ្យចូល​យ៉ាង​ជ្រៅ​នៅក្នុង​ជីវិត​របស់​បងប្អូន​

លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី Read More »

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២

“យើង​មាន​បេសកកម្ម​តែ​មួយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ រយៈ​ពេល​១២​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ជា​អធិបតី​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មា ១២​ឆ្នាំ​មុន​យើង​ធ្វើ​នៅ​ផ្សារតូច​មាន​លោក​អភិបាល​ជា​មួយ​លោក​បូជាចារ្យ​ប្រហែល​តែ​៤០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ណាស់​នៅ​ពេល​ទេសនា។ ឆ្នាំ​នេះ យើង​មាន​លោក​អភិបាល​និង​បូជាចារ្យ​រហូត​ដល់​ជាង​៨០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ថែម​ទៀត ទោះ​បី​ខ្ញុំ​មាន​បទ​ពិសោធន៍​១២​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ។ ជា​ពេល​វេលា​មួយ​ពិសេស សម្រាប់​យើង​ទាំង​អស់​គ្នា ថ្ងៃ​នេះ​យើង​បន្ត​សន្ទនា​ជា​មួយ​លោក​បូជាចារ្យ​ផង និង​ជា​មួយ​គ្រីស្ត​បរិស័ទ​ផង។ ជា​ពិសេស ថ្ងៃ​នេះ​ដើម្បី​ឱ្យ​លោក​អភិបាល​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក​បូជាចារ្យ “សូម​អញ្ជើញ​ឱ្យ​បាន​សុខសាន្ត”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​បញ្ចប់​អភិបូជា​យើង​អញ្ជើញ​ឱ្យ​គ្រីស្ត​បរិស័ទ​ឱ្យ​បាន​សុខ​សាន្ត។ ខ្ញុំ​គិត​ថា សម្រាប់​បន្ត​ការ​សន្ទនា​នៅ​ក្នុង​ឆ្នាំ​នេះ ការ​អធិដ្ឋាន និង​ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្តាប់ “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ពោរពេញ​ដោយ​អត្ថន័យ ជា​ពិសេស​ពាក្យ “សុខ​សាន្ត”។ បន្តិច​ទៀត យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​៣​ថ្ងៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​យើង ដែល​ចាប់​ផ្តើម​ជា​មួយ​ព្រះយេស៊ូ​ដែល​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក។ ចាប់​ផ្តើម ជា​មួយ​ព្រះយេស៊ូ​ដែល​បាន​តែង​តាំង​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត ដែល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ និង​ព្រះយេស៊ូ​សោយ​ទិវង្គត។ ណែនាំ​ឱ្យ​យើង​មើល​ឃើញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ យើង​ដឹង​ថា​ពិធី​បុណ្យ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សៅរិ៍​ពេល​យប់ ដោយ​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត អាលេលូយ៉ា អាលេលូយ៉ា”។ ពិត​មែន អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ព្រះយេស៊ូ​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ជា​ព្រះអំណោយ​ទាន​នៃ​សេចក្តី​សុខ​សាន្ត ដែល​យើង​ទទួល​សម្រាប់​យើង​រៀងៗ​ខ្លួន និង​សម្រាប់​ពិភព​លោក​ទាំង​មូល។ យើង​នឹក​ឃើញ ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ម្តងៗ​ទៅ​ក្រុម​គ្រីស្ត​ទូត​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ពេល​នោះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ គឺ

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ Read More »

វិទ្យាស្ថានសន្តប៉ូល ទទួលបានជ័យលាភី «មេត្រីបរិស្ថាន» ពីក្រសួងបរិស្ថាន

វិទ្យាស្ថានសន្តប៉ូល បានទទួលជ័យលាភីវគ្គផ្តាច់ព្រ័ត្រ ពីការប្រកួតប្រជែងរកស្នាដៃនិងគំនិតប្រឌិត របស់គ​ម្រោ​ងអនាគតបៃតងកម្ពុជា USAID ដែលបានប្រកាសជាផ្លូវការនាល្ងាចថ្ងៃទី ០៦ ខែមេសា ក្រោមអធិបតីភាពរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី នែនស៊ី ជែ អ៊ីសលីក នាយិកាបេ​ស​កម្ម នៃទីភ្នាក់ងារជំនួយអាមេរិក USAID​។ ការប្រកួតប្រជែងរកស្នាដៃនិងគំនិតច្នៃប្រឌិត បានដំណើរការពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២១ បានលើកទឹ​ក​ចិត្តដល់បេក្ខជនបេក្ខនារី ឱ្យផលិតសម្ភារៈផ្សព្វផ្សាយដែលមានគំនិតច្នៃប្រឌិតនិងទាក់ទាញ ក្នុងគោលបំ​ណង «កាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិត»។ ស្នាដៃដែលត្រូវបានជ្រើសរើសស​ម្រិ​តសម្រាំង នឹងត្រូវបានចែកចាយជាសាធារណៈក្នុងប្រព័ន្ធផ្សព្វផ្សាយយុ​ទ្ធនាការ ដែលជំរុញ សាធារណជន ឱ្យពិចារណា​ប្តូរមកប្រើប្រាស់គ្រឿងសង្ហារឹម ដែលមានមេត្រីភាពនឹងបរិស្ថាន ជាជាងប្រើប្រាស់គ្រឿងសង្ហារឹមធ្វើពីឈើប្រណិត។ លោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានថ្លែងថា ៖ «កម្មវិធីជាកម្មវិធីមួយដែលលើកទឹកចិត្តដល់ ស្ថានប័នឬបុគ្គលដែលអនុវត្តគាំទ្រកម្មវិធីសហមេត្រីបរិស្ថាន ជាក់ស្តែងវិទ្យាស្ថានសន្តប៉ូលយើង គឺគ្រឹះ​ស្ថា​ន​ឧត្តមសិក្សាមួយដែលយកចិត្តទុកដាក់ លើបរិស្ថាន»។ លោកបានបន្តថា ក្រោមការដឹកនាំរបស់លោកអភិបាល ឆ្នាំនេះលោក​បាន​ប្រកាសជា «​ឆ្នាំ​បៃតង» ​ពណ៌​បៃត​ង​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ វិទ្យាស្ថានសន្តប៉ូលមានកម្មវិធីឱ្យនិស្សិតដាំដើមឈើ ក៏ដូចជាកម្មវិធីគាំទ្រ​ទៅលើបរិស្ថាននៅក្នុងវិទ្យាស្ថានទាំងមូល។ នាយកវិទ្យាស្ថានសន្តប៉ូល ក៏បានអំពាវនាវដល់និស្សិត

វិទ្យាស្ថានសន្តប៉ូល ទទួលបានជ័យលាភី «មេត្រីបរិស្ថាន» ពីក្រសួងបរិស្ថាន Read More »

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​ត្រពាំងក្រញូង ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២២ “ថ្ម​ដ៏​មាន​ជីវិត” អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ១៥,៥-១២.១៧-១៨ យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក។ កណ ១៥,១៨ អត្ថបទ​ទី២៖ ភីលីព ៣,១៧-៤,១ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ។ ភីល ៤,១ ដំណឹងល្អ៖ លូកា ៩,២៨ខ-៣៦ ព្រះ‌អង្គ​នេះ​ជា​បុត្រ​ដែល​យើង​បាន​ជ្រើស‌រើស ចូរ​ស្ដាប់​ព្រះ‌អង្គ​ចុះ។ លក ៩,៣៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​បាន​ស្តាប់​អត្ថបទ​ទី​១ ព្រះជាម្ចាស់​កំពុង​ប្រគល់​ទឹក​ដី​មួយ​ឱ្យ​លោក​អប្រាហាំ នៅ​ពេល​នោះ​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឱ្យ​ពូជ​ពង្ស​អ្នក”។ ពេល​យើង​ស្តាប់​ព្រះបន្ទូល​នេះ យើង​អាច​នឹក​ឃើញ​ព្រះសហគមន៍​របស់​យើង តាម​កន្លែង​នីមួយៗ​ក្នុង​ខេត្ត​តាកែវ។ បី​ដូច​ជា ព្រះជាម្ចាស់​បាន​ប្រគល់​ទាំង​ខេត្ត​តាកែវ ទាំង​ប៉ុន្មាន​ភូមិ ដែល​យើង​កំពុង​ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​កំពុង​រស់​នៅ​ជា​ពិសេស​ជីវិត​ជា​គ្រីស្ត​បរិស័ទ។ នៅ​ត្រពាំង​ក្រញូង​នេះ ព្រះជាម្ចាស់​បាន​ប្រគល់​កន្លែង​មួយ ដើម្បី​ឱ្យ​យើង​មាន​វត្តមាន ដើម្បី​អធិដ្ឋាន ដើម្បី​ជួប​ជុំ​គ្នា ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ។ ទី​កន្លែង​ក៏​សំខាន់​ដែរ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​គឺ​យើង បង​ប្អូន​ដែល​បាន​ធ្វើ​ជំហាន​ទី​២​ក៏​បាន​ស្តាប់​ដែរ “យើង​ជា​ថ្ម​ដ៏​មាន​ជីវិត”។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​យុវជន យើង​ជា​កូន​ក្មេង យើង​ជា​ថ្ម​ដ៏​មាន​ជីវិត។ អ្វី​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ មិន​មែន​តែ​ជា​ទឹក​ដី​មួយ

អភិបូជា​អាទិត្យ​ទី​២​នៃ​រដូវ​អប់រំ​ពិសេស Read More »

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​មីកាអែល កំពង់សោម ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤៣,១៦-២១ ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក។ អស ៤៣,១៩ អត្ថបទ​ទី២៖ ភីលីព ៣,៨-១៤ ខ្ញុំ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រីស្ត។ ភីល ៣,៩ ដំណឹងល្អ៖ យ៉ូហាន ៨,១-១១ ក្នុង​ចំណោម​អ្នក​រាល់​គ្នា សុំ​ឲ្យ​អ្នក​ដែល​គ្មាន​បាប​សោះ យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ។ យហ ៨,៧ “កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ធ្វើ​ជា​មនុស្ស​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​អាទិត្យ​ទី​៥​នៃ​រដូវ​អប់រំ​ពិសេស យើង​បាន​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​ដែល​ណែនាំ​ឱ្យ​យើង​គិត​ច្រើន​។ នៅ​ក្នុង​គម្ពីរ​នេះ មាន​ពួក​ខាង​គណៈផារីស៊ី​និង​ពួក​បណ្ឌិត​ខាង​វិន័យ បាន​ដែល​ទៅ​ជួប​ជា​មួយ​ព្រះយេស៊ូ។ នៅ​ពេល​នោះ គេ​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មើល​ស្ត្រី​ម្នាក់ ជា​ស្ត្រី​ដែល​បាន​ធ្វើ​អំពើ​បាប​យ៉ាង​ច្រើន។ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​កាត់​ក្តី​គាត់ គេ​ចង់​ឱ្យ​ព្រះយេស៊ូ​ដាក់​ទោស​គាត់ ព្រះយេស៊ូ​មិន​បាន​ឆ្លើយ​អ្វី​ទាំង​អស់។ ព្រះអង្គ​កំពុង​គូស​វាស​នៅ​លើ​ដី​ខ្សាច់ (យើង​ដឹង​ហើយ​ថា​នៅ​ពេល​មាន​ខ្យល់​ឬ​មាន​ទឹក​វា​រលប់​អស់​ហើយ)។ ក្រោយ​មក ព្រះយេស៊ូ​មាន​ព្រះបន្ទូល​យ៉ាង​ខ្លី​ថា “ប្រសិន​បើ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​មនុស្ស​ម្នាក់​ដែល​មិន​បាន​ធ្វើ​អំពើ​បាប​សោះ សូម​យក​ដុំ​ថ្ម​គប់​នាង​មុន​គេ​ទៅ”។ នៅ​ពេល​នោះ​អស់​មនុស្ស​ហើយ នៅ​ពេល​ព្រះយេស៊ូ​ងើប​ព្រះភ័ក្ត្រ​គេ​បាន​ទៅ​អស់​ហើយ ដោយសារ​គេ​ដឹង​ខ្លួន​ឯង​ថា​បាន​ប្រព្រឹត្តិ​អំពើ​បាប​យ៉ាង​ច្រើន​ដែរ។ ព្រះយេស៊ូ​មិន​វិនិច្ឆ័យ​គាត់ មិន​កាត់​ក្តី​គាត់ ផ្ទុយ​ទៅ​វិញ​ព្រះយេស៊ូ​បាន​លើក​លែង​ទោស​ឱ្យ​គាត់​ដោយសារ​ជំនឿ។ នៅ​ពេល​យើង​បាន​ឃើញ​រឿង​នេះ កុំ​ឱ្យ​យើង​គិត​ភ្លាមៗ​ថា យើង​មិន​មែន​ដូច​ពួក​បណ្ឌិត​ខាង​វិន័យ

អភិបូជា​អាទិត្យ​ទី​៥​ក្នុង​រដូវ​អប់រំ​ពិសេស Read More »

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី

លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បាន​សម្ពោធ​អាគារ​សិក្សា​សាលា​មត្តេយ្យ​របស់​ព្រះសហគមន៍សន្តមីកាអែល ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌលអប់រំកុមារ សន្តមីកាអែល នាព្រឹកថ្ងៃទី៣ មេសា ២០២២ នៅព្រះវិហារសន្តមីកាអែល ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ នៅក្នុងកម្មវិធីសម្ពោធនេះ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ថា សាលាមត្តេយ្យថ្មីនេះ អាចណែនាំកូនៗឱ្យរីកចម្រើនទាំងចំណេះដឹង និងមានទំនាក់ទំនងនៅក្នុងជីវិត​ផ្ទាល់ខ្ខ្លួនជាកូន និងជាមិត្ត។ ក្នុងពេលជាមួយគ្នានេះដែរ លោកអភិបាល ក៏អធិដ្ឋានសូមព្រះជាម្ចាស់ប្រទានពរដល់​សាលាមត្តេយ្យ​ថ្មី​នេះ ដែលជាកន្លែងមួយ​ដែលណែនាំឱ្យកូនៗអាចរៀន​ដោយ​អំណរសប្បាយ និង​រៀបចំចិត្ត​គំនិត​ដោយ​អប់រំ​កុមារដើម្បី​ឱ្យមាន​អនាគតដ៏សុខសាន្ត។​ លោក​បូជាចារ្យ អ៊ុន សុន បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុមាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​មាន​អំណរសោមន្សសរីករាយ​មែនទែន​ដែល​បាន​បើក​សាលា​ថ្មី​មួយ​ដើម្បី​អប់រំកុមារឱ្យត្រៀម​ចូល​ថ្នាក់​បឋម​សិក្សា​ដែល​មាន​អាយុ​ចន្លោះ​៤ទៅ៥ឆ្នាំ។ លោក​បន្តថា សាលានេះ​បង្កើត​ឡើង​ដោយ​មានបំណងចង់​ជួយ​ដល់ឪពុកម្ដាយ​ដែល​រវល់ធ្វើការ «ជាពិសេស​កន្លែង​នេះ​មិនមែន​ត្រឹម​តែរៀន​អក្សរទេ ប៉ុន្តែ​ចង់អប់រំ​ក្មេងៗឱ្យ​រៀប​ចំ​ខ្លួន​ដើម្បី​មាន​ទំនាក់​ទំនង​រវាងកុមារនិង​កុមារ​ ចេះ​ដឹងគុណ​និង​អរគុណគ្នាទៅវិញទៅមក និងអប់រំពួកគេឱ្យទៅជាកុមារល្អ ពលរដ្ឋល្អ ព្រោះវិស័យអប់រំជាវិស័យដែលយើងត្រូវការ​យកចិត្តទុកដាក់ធ្វើជាឪពុកម្ដាយទី២ និងធ្វើនៅក្នុង​សេចក្ដីស្រឡាញ់ដើម្បី​តបស្នងដឹងគុណដល់ព្រះជាម្ចាស់​ដោយអំណោយទាន និងកម្លាំងរបស់យើង​។» ទោះបីជា​សាលាមត្តេយ្យ​នេះ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ហើយ​ក្ដី ក៏ប៉ុន្តែ​មិនទាន់​បើក​បង្រៀន​នៅឡើយទេ ដែល​នឹង​ចាប់​ផ្ដើម​មាន​សកម្មភាព​នៅ​ក្រោយ​ពេល​ចូលឆ្នាំប្រពៃណី​ខ្មែរ គឺ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​ទទួល​ចុះឈ្មោះ​ចូលរៀន​បណ្ដើរៗ។ នេះ​បើតាម​ប្រសាសន៍​របស់​លោក​ ​បូជាចារ្យ​អ៊ុន សុន។ លោក​​ បន្ថែមថា សម្រាប់​សាលាមត្តេយ្យនៅកំពង់សោម​នេះ យើង​ត្រូវការ​ការ​ចូលរួម​សហការពី​មាតាបិតា ឬអាណាព្យាបាលក្នុង​ការ​ចូលរួម​ឧបត្ថម្ភប្រចាំខែសមរម្យសម្រាប់ការអប់រំ ដើម្បី​ទ្រទ្រង់ចំណាយ​លើ​ម្ហូប

ព្រះវិហារ​សន្តមីកាអែល​បង្កើត​សាលា​មត្តេយ្យ​ថ្មី Read More »

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា

«ខ្ញុំនឹងចងចាំអំពើល្អ​គាត់នៅក្នុង​បេះ​ដូង និងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់នឹងចងចាំគាត់។» នេះជា​ប្រសាសន៍​របស់​លោក​លោកចាន់ សុភ័ណ្ឌ ជាកូនចិញ្ចឹមរបស់លោកបៀល បានថ្លែងនៅ​ក្នុង​ពិធីបុណ្យសព​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី​​២៤​ ខែមីនា ឆ្នាំ២០២២។ លោកសុភ័ណ្ឌ​បន្តថា គាត់សូមអរគុណដល់ព្រះជាម្ចាស់ដែលបាន​ប្រទាន​លោក​បៀល​មកលើភព​ផែន​ដីនេះ។ គាត់​បានជួយទាំងអស់មនុស្សនៅ​លើពិភពលោកនេះ មិនថាកូរ៉េ ចិន ជប៉ុនឬប្រទេសផ្សេងៗ ជាពិសេសគាត់បានជួយច្រើននៅប្រទេសកម្ពុជាយើង។ រយៈពេល​កន្លង​មក​ លោក​បៀល​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក សុភ័ណ្ឌ​ ក្រោយពេល​វិល​ត្រឡប់​​មក​ពី​សហរដ្ឋអាមេរិក។ សុភ័ណ្ឌ​បន្ថែមថា «ខ្ញុំក៏មិនដឹងសងគុណគាត់យ៉ាងម៉េច មានតែការមើល​ថែគាត់ ហើយខ្ញុំក៏សោកស្តាយផងដែរ ដែលខ្ញុំបាន​បាត់បង់អ្នកទីប្រឹក្សារបស់ខ្ញុំម្នាក់។ នៅពេល​ដែល​ខ្ញុំ​មានបញ្ហាអ្វីមួយខ្ញុំពិភាក្សាជាមួយគាត់មុនគេ ប៉ុន្តែមានតែគាត់ទេយល់ចិត្តខ្ញុំច្រើន។» ពិធីបុណ្យសព​របស់​លោក​វីលៀម ថនតុ​ន បឺន (បៀល) (Br. William Thornton Burns_Bill) នៃក្រុមគ្រួសារម៉ារីណុល ត្រូវបានធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ និងបូជាចារ្យជាច្រើនរូបទៀត នៅ​ព្រះវិហារ​ព្រះកុមារ​យេ​ស៊ូ ​​បឹងទំពុន ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការឱ្យដឹងពីលោកបូជាចារ្យ ដាមីញាំង ហ្វានឺ បងប្រុសវីលៀម បៀល បានរស់នៅកម្ពុជាជាង២០ឆ្នាំ ធ្វើជា​សក្ខីភាពអំពីព្រះយេស៊ូអំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង អំពីព្រះជាម្ចាស់​ក្នុងព្រះសហ​គមន៍​របស់យើងនៅកម្ពុជា។ លោកបូជាចារ្យ

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា Read More »

Subscribe to our newsletter

Don't miss new updates on your email