Bouren Mno

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​

កាល​ពី​ចុងខែមេសា ឆ្នាំ​២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធ​ទិវា​នៃ​​ការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅ​ព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង​ ខេត្ត​តា​កែវ ​នៃ​ភូមិភាគភ្នំពេញ ក្រោមប្រធាន​បទ ​«ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»​។ កម្មវិធីនេះមានការ​ចូលរួមជាអធិបតីភាព​ ពី​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលនៃព្រះ​សហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ​​ លោកឧ​បដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។​​ ថ្លែងនៅក្នុងកម្មវិធីនេះ​ លោកអភិបាលអូលីវីយ៉េ ​បានលើកឡើងថា ទិវានៃការត្រាស់ហៅកំពុងតែ​សាបព្រោះ​ព្រះបន្ទូលព្រះជាម្ចាស់សម្រាប់​បងប្អូន​មាន​​ឱកាសដើម្បីជួបជុំគ្នា ​​ស្ដាប់ព្រះបន្ទូល ​​​អធិដ្ឋាន ​​ជួបជាមួយបព្វជិតបព្វជិតា ដែលមានអំណោយទានផ្សេងៗពីគ្នា ដែលមានសម្រាប់​អ្ន​កក្រីក្រ សម្រាប់អ្នក​ជំងឺ សម្រាប់ការសិក្សា ​សម្រាប់ព្រះសហគមន៍ទូទៅ ដូច្នេះការត្រាស់​ហៅ​​ត្រូ​វតែ​មាន​​វិន័យ ត្រូវមានការលះបង់ ការបូជានឹងស្ដាប់បង្គាប់។​ លោកមានប្រសាសន៍ថា ៖ «នេះជាទិវានៃ​ការត្រាស់ហៅលើកទី៦០នៅក្នុងពិភពលោក និងស​ម្រាប់​ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជាបានប្រមូលយុវជន​យុវនារីទាំង៣ភូមិភាគ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា​ ​បង្កើតទំនាក់ទំនងជាកូនចៅរបស់ព្រះជាម្ចាស់ ជាបុត្រាបុត្រីរបស់ព្រះបិតា»។​ លោកឧបដ្ឋាក វី សំណាង ដែលជា​គណៈកម្មានៃការរៀបចំកម្មវិធីត្រាស់ហៅអន្តរភូមិភាគ បានលើកឡើង​នាឱកាសនោះដែរថា ​ជារៀងរាល់ឆ្នាំព្រះសហគមន៍កាតូលិកនៅទូទាំងពិភពលោ​ក រួមទាំង​ព្រះសហគមន៍​កាតូលិកក្នុងប្រទេសកម្ពុជានៅអាទិត្យទី៤នៃបុណ្យចម្លងគឺអ​ធិដ្ឋាន ​ពិសេស​សម្រាប់​ការត្រាស់ហៅជីវិតជាអ្នកថ្វាយខ្លួន។ លោកបានបន្តថា …

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​ Read More »

ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់នឹងផ្ដល់​អាជ្ញាបណ្ណជារមណីយដ្ឋានមួយដែលមានវត្តមានក្នុងខេត្តកំពត-កែប១៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងទៅតាមលិខិតដែលចុះហត្ថលេខាដោយ​លោក​តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧​ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា ​ក្រសួង​បាន​សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ មានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល​មួយឆ្នាំដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ជារមណីយដ្ឋានមួយរបស់ព្រះសហគមន៍កាតូលិកដែលមានលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា​ជាស្ថាបនិក ដែល​បាន​​បង្កើត​ឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩រាតត្បាត។​ លោក ប៊ីស ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ឲ្យដឹងថា លោកអភិបាលអូលីវីយ៉េ មានចក្ខុវិស័យខ្ពស់ពាក់ព័ន្ធជាមួយវិស័យទេសចរណ៍នឹងស្រលាញ់ទេសភាពធម្មជាតិ។​ កន្លែងនេះបង្កើតឡើងដើម្បីឱ្យភ្ញៀវទេសចរណ៍មកសម្រាកលំហែបន្ទាប់ពី​ថ្ងៃសម្រាកការងារនៅចុងសប្ដាហ៍ឬក៏ថ្ងៃបុណ្យទានជាដើម។ លោកបានបន្តថា ដំបូងឡើយនៅទីកន្លែងនេះបានសុំច្បាប់អាជីវកម្មបើកត្រឹមតែ​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះប៉ុន្តែនៅក្នុងឆ្នាំ២០២៣ បានផ្លាស់ប្ដូរពីភោជនីយដ្ឋានទៅជារមណីយដ្ឋានដោយសារតែ​សក្ដានុពល​នៃភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ទើបធ្វើឱ្យមន្ទីរ​ទេសចរណ៍​នឹង​ក្រសួងទេសចរណ៍សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ​ កាលពីពេល​ថ្មីៗនេះ។ លោក​ឲ្យដឹងថា ក្នុងថ្ងៃធម្មតា​មាន​អ្នកមកលេង​ប្រមាណជា​៥០​ទៅ​៦០នាក់ រីឯថ្ងៃសៅរ៍និងអាទិត្យ​វិញ​មាន​ពី​ចំនួនពី២០០ទៅ៣០០នាក់ បើ​សរុបស្ថិតិក្នុងមួយខែអាចចូលពី៦ពាន់ទៅ៧ពាន់នាក់។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានសេវាកម្មជិះឡូរី ដែលមានប្រវែងជាង​៣គីឡូ​ម៉ែត្រ ហើយភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពតាមជួរភ្នំ មើលកសិដ្ឋានចិញ្ចឹមសត្វដូចជាជ្រូកព្រៃ សេះ គោ​ មាន់ ទា ជ្រូកកាប់សាច់​ជាដើម កន្លែង​ចិញ្ចឹមសត្វស្លាបមួយចំនួន​ ដំណាំ​ហូបផ្លែ និង​បន្លែបង្ការ​ជាច្រើន​មុខ។ ហើយម៉្យាងវិញទៀតរមណីយដ្ឋានមានទទួលសេវកម្មម្ហូបអាហារ​​ដែល​សាច់នឹងបន្លែដាំនៅក្នុងកសិដ្ឋានផ្ទាល់តែម្ដង។​ នេះជាការបញ្ជាក់បន្ថែម​របស់លោក ប៊ីស ចិន្ដា។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីទីរួមខេត្តកែប …

ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក Read More »

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក

«ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដែល​ការ​ប្រយុទ្ធ​របស់​យើង​ ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព និង​​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច»។ នេះជាសារ​ដែល​ថ្លែងឡើងដោយ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ី​ស្លេរ។ លោកអភិបាលបានលើកឡើង​ដូចនេះ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗនេះ​ ដើម្បីជាការ​ក្រើន​រំ​ឭក​ដល់​​លោក​បូជាចារ្យ​ដែលបានចូលរួម​ប្រមាណជាជិត៩០អង្គ​​ នៅក្នុង​ឱកាស​ពិធីបុណ្យ​អភិបូជា​ប្រកាស​ពាក្យ​​សន្យា​ជាថ្មីរបស់​លោក​បូជាចារ្យ​ចំពោះមុខព្រះសហគមន៍ និង​ពិធី​ប្រសិទ្ធិពរលើ​ប្រេង​ នា​ព្រះវិហារសន្ត​សិលា និង​សន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី​។ ​ ក្នុង​ពិធីនោះ លោក​អភិបាល​ ​អូលីវីយ៉េ ​​មាន​ប្រសាសន៍​​ថា ៖ «យើង​មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំ​ផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ចម្បាំង​ដើម្បី​ចូល​​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើ​ម្បី​​ឱ្យ​​ពន្លឺ ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ»។​ នៅក្នុង​ធម្មទេសនាដដែលនេះ លោក​ក៏បាន​រំឭក​ពីអត្ថន័យ​នៃ​ការចូល​ក្នុង​​​​សប្តាហ៍​ពិសិដ្ឋខាងមុខនេះ​ ដែលជាការ​​​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា​​ឈ្នះ​អំពើ​បាប និង​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។ លើសពីនេះទៅ​ទៀត ​​លោកអភិបាលភូមិភាគភ្នំពេញរូបនេះ ​ក៏បានថ្លែង​​លើក​ទឹក​ចិត្ត​​​លោក​បូជាចារ្យ​ដែល​ជាអ្នកចម្បាំងការពារពន្លឺឱ្យ​ឈរ​ឡើង​ កុំភ័យ​ខ្លាច​​​ ព្រោះ​មាន​ព្រះជាម្ចាស់​ជា​ខែល​នៅក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ភាពងងឹតនេះ។ លោកមានប្រសាសន៍ថា ៖​ «​​អស់​លោក​បូជាចារ្យ ​​ត្រូវការរស់នៅក្នុងសេចក្ដី​ស្រឡាញ់​ដ៏ពិសេស​របស់ព្រះជាម្ចាស់ រស់នៅ​ក្នុង​ទំនាក់ទំនង​ដ៏ពិត​ប្រាកដ​ ដោយ​មិន​វង្វេង​ទៅនឹង​ស្ថានភាព​សិប្បនិម្មិត​​របស់ពិភពលោក»​។​ ដើម្បី​ធ្វើជាអ្នក​ចម្បាំងការពារ​ពន្លឺនេះ​ដែរ បូជាចារ្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មណ្ឌលសក​ម្មភា​ព​ព្រះសីហនុ​ លោក ​តាវ៉ូឡា យ៉ាំងលូកា បាន​លើកឡើងដែរថា ៖ «ខ្ញុំ​យល់​ថា​យើង​​ជាបូជាចារ្យ​ត្រូវ​ការ​ផ្ដល់សេចក្ដីសង្ឃឹម​ឱ្យបងប្អូន​ …

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក Read More »

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បាន​រៀបចំឡើង​ដោយ​ការិយាល័យយុវជន​ ជំទង់ និងកុមារភូមិភា​គភ្នំពេ​ញ កាលពីថ្ងៃទី២៤ ដល់​២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្ត​ព្រះ​សីហ​នុ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធាន​បទ «នៅគ្រានោះនាង​ម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើ​ដំណើ​រទៅកា​ន់ភូ​មិ​មួយនៅតំបន់ភ្នំក្នុងស្រុកយូដា»​ ដោយមានការចូលរួមរពី​​លោក អូលីវីយ៉េ ជ្មីតហស្លេ ​អភិបាលនៃ​ព្រះសហ​គម​ន៍​​​កា​តូលិកភូមិភាគភ្នំពេញ រួមជាមួយនឹង​លោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦​០​នា​ក់។ ​​​លោកអភិបាល អូលីវីយ៉េ ​​បាន​ថ្លែងនាឱកាសនោះដោយ​លោកបានសុំឱ្យបងប្អូននឹកឃើញដល់ព្រះវិញ្ញាណដ៍​វិសុទ្ធដែលជាដង្ហើមរបស់ព្រះជាម្ចាស់បានណែនាំឱ្យបងប្អូនបន្តធ្វើដំណើរដោយមានព្រះវិញ្ញាណដ៍វិសុទ្ធដែលជំរុញ​នឹងមានព្រះវិញ្ញាណដ៍វិសុទ្ធដែលបំភ្លឺឱ្យបងប្អូន​មើលឃើញ ប៉ុន្តែមិនមែនគ្រាន់តែ​ឱ្យមើលឃើញនោះទេ តែ​ឱ្យប​ងប្អូ​នទៅជាពន្លឺមួយនៅក្នុងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា​៖ «​មុនពេលក្លាយជាពន្លឺត្រូវតែទទួលពន្លឺជាមុនសិន ដោយនៅថ្ងៃនេះយើង​ទទួលពន្លឺ​ក្នុ​ង​ព្រះវិញ្ញាណដ៍វិសុទ្ធដើម្បីក្លាយជាយុវជនយុវនារីដែលពោរពេញដោយកម្លាំងក្នុងការបំពេញបេសកកម្មមួយថ្មី ជា​អ្នកចម្បាំងដើម្បីការពារពន្លឺនៅក្នុងពិភពលោក ជាអ្នកចម្បាំងដើម្បីបង្ហាញពីសេចក្ដីពិត បង្ហាញពីផ្លូវដែល​ព្រះជាម្ចាស់បានបំភ្លឺដើម្បីបំភ្លឺដល់បងប្អូនឯទៀតៗ»។ នាឱកាសនោះដែរ លោកអភិបាលក៏​បានអំពាវនាវសុំឱ្យបងប្អូន​នឹក​ឃើញ​ដល់​​ជីវិត​ថា តើធ្វើដូចម្ដេចដើ​ម្បីភា្ជប់​ជាមួយ​ព្រះជាម្ចាស់បន្ថែមទៀត នៅក្នុងការអធិដ្ឋាន​ហើយថ្ងៃនេះជាថ្ងៃមាន​អំណរសប្បាយដោយសារទាំងអស់​​រួម​គ្នា​ ដែល​អាចទៅជាក្រុមទ័ពមួយដ៍ធំជាអ្នកចម្បាំង​ការពារ​ពន្លឺ។ ​ជាមួយគ្នានោះដែរ លោក ស៊ាន់ សារឿន ​អ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ​បាន​ថ្លែងឱ្យដឹងដែរថា ​ការិយាល័យបានរៀបចំកម្មវិធីបូជនីយចរ យុវជនភូមិភាគភ្នំពេញ ​ជារៀងរាល់ឆ្នាំរហូត​ម​កដល់​ពេលនេះអស់​រយៈពេល១១លើកហើយ។ លោកបានបន្តថា កម្មវិធីបូជនីយចរ​ មានគោលបំណងតែមួយ​ ចង់ឱ្យយុវជនមានឱកាស​ក្នុងការដើររួមគ្នា​ជា​លក្ខ​ណៈ​​គ្រួសារ ដើម្បីអាចមានពេលវេលារិះគិត​ពីជីវិត ​ជំនឿ …

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម Read More »

“អ្នក​ចម្បាំង​ការពារ​ពន្លឺ”

អភិបូជា​ពិធី​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ កណ ១,១-៥ លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់មិញ ខ្ញុំ​បាន​អាន​កំណើត​ពិភព​លោក​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដើម​ដំបូង​នៃ​ពិភព​លោក​ព្រះជាម្ចាស់​បាន​បង្កើត​ពន្លឺ នៅ​ពេល​នេះ​យើង​ឃើញ​ព្រះអាទិត្យ​កំពុង​ត្រៀម​លិច។ ថ្ងៃ​នេះ ពិត​មែន​យើង​មាន​អំណរ​សប្បាយ​ជួប​ជុំ​គ្នា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឧបដ្ឋាក​បាន​ចូល​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ​ក្នុង​តួនាទី​នេះ។ លោក​បូជាចារ្យ​មួយ​ចំនួន​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​បាន​ចូល​ជា​មួយ​យើង នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ក្រុម​បូជាចារ្យ​បម្រើ​ព្រះសហគមន៍​នៅ​កម្ពុជា។ លោក​អភិបាល សិលា សួន ហង្សលី ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូល​រួម​អភិបូជា​នេះ ក្នុង​តួនាទី​ជា​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម លោក​អភិបាល គីគេ ជា​លើក​ទី​២២ ខ្ញុំ​ជា​លើក​ទី​១៤។ យប់​នេះ យើង​ឃើញ​បង​ប្អូន​មក​យ៉ាង​ច្រើន​ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ​សម្រាប់​លោក​បូជាចារ្យ​របស់​យើង …

“អ្នក​ចម្បាំង​ការពារ​ពន្លឺ” Read More »

ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ

អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយលោកស្រី គា សុភូ ​អភិបាលខេត្តតាកែវ បាន​ចូលរួមជា​អធិបតីភាពក្នុងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ ឆ្នាំ២០២៣ រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ នា​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធាន​ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីក៏មានការ​ចូលរួមពី​ព្រះសង្ឃទាំងពីរគណៈ ​មន្រ្តីនៃ​មន្ទីរអង្គភាពក្រុង ស្រុក ​គ្រឹះស្ថានឯកជន សិល្បករ​សិល្បការិនី អាជីវករ សិស្សានុសិស្ស ​សរុប​ប្រមាណជា ៣៥០ នាក់។ ថ្លែងក្នុងពិធីនោះ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានលើកឡើងថា ការ​ប្រា​រព្ធ​ទិវាវប្បធម៌ជាតិ៣មីនានេះ​កម្លាំងយុវជនជាសក្ដានុពលធនធានមនុ​ស្សដ៍សំខាន់ដែលមិនអា​ចខ្វះបាន​ក្នុងការរួមចំណែក អភិរក្ស អភិវឌ្ឍន៍ជាតិក្នុងបរិបទនៃការរីកចម្រើនបែបឌីជីថល។ ​​លោកបានថ្លែងថា ៖ «ជាការពិតណាស់ ទិវាវ​ប្បធម៌៣មីនាឆ្នាំនេះ​ ក៏​ដូច​រៀ​ងរាល់​ឆ្នាំកន្ល​ងម​កដែ​លសម្រេ​ចជោគជ័យ​បាន​ គឺ​ពិត​ជា​បានមកពីការសហ​ការជិតស្និតរវាងមន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈជាមួយ​មន្ទីរអ​ប់រំយុ​វជន និងកីឡា ​ជា​ពិសេសយុវជនមកពីវិទ្យាល័យសន្តហ្វ្រង់ស្វ័រដែលមានលោកអូលីវីយ៉េ ជាអ​ភិបា​លព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញជាស្ថាបនិកដែលមិនអាចបំភ្លេចគុណបានឡើយ»។ លោកបានបន្តដោយសង្កត់ធ្ងន់ថា ៖ «សូមឱ្យទិវានេះក្លាយជាទឹកមន្តដ៏សក្តិសិទ្ធដាស់រំលឹកដល់កូនខ្មែរឱ្យ​ស្រ​លាញ់​​ថែរក្សា​ ការពារ និង​បណ្ដុះ​លើក​តម្កើងវប្បធម៌ជាតិជារៀងរហូត»។ ក្នុងឱកាសនោះដែរ​​ លោកអភិបាល អូលីវីយ៉េ …

ព្រះ​​សហគមន៍កាតូលិកចូលរួម​ប្រារព្ធទិវា ​វប្បធម៌ជាតិ៣មីនា ខួបលើកទី២៥ នាខេត្តតាកែវ Read More »

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ

សិក្ខាសាលាស្តីពី «សម្មាសង្កប្បៈ»​ ត្រូវបាន​រៀបចំឡើង​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នា​វិទ្យាស្ថានសន្តប៉ូល ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ​ដោយ​​មានការចូលរួម​ពី​សំណាក់​គណៈគ្រប់គ្រង បុគ្គ​លិក និស្សិត និងតាមប្រព័ន្ធ​Zoom សរុបប្រមាណជា១៧៥នាក់​។ ​សិក្ខាសាលានេះក៏​មានការ​ចូលរួមជាវាគ្មិនកិត្តិយសពីសំណាក់ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា និង​លោ​ក​បូជាចារ្យ គង់ វៀល ជាបូជាចារ្យព្រះសហគមន៍កាតូលិក និងជាអ្នកសម្របសម្រួលនៃគេហទំព័រ​វិគីភីឌា​​​ក្នុង​​ស្រុក​​ជាភាសាខ្មែរ។ ថ្លែង​បើកអង្គសិក្ខាសាលា លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូល បាន​ឱ្យដឹងថា កម្មវិ​ធីនេះ​បង្កើតឡើងមានគោលបំណងមួយ ដើម្បីជួយដល់និស្សិតឆ្នាំទី១ ឆ្នាំទី២ និងអ្នក​ដែល​ចូលរួមទាំងអស់ យល់ពីការសម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវដោយផ្អែកលើព័ត៌មាន ឬមូលដ្ឋានសម្រេច​ចិត្ត​ជាក់លាក់ហើយ និ​ង​ចេះទទួលខុសត្រូវចំពោះការសម្រេចចចិត្តរបស់ខ្លួនផ្ទាល់។ លោកបានបន្តថា គោលបំណងនៃសិក្ខាសាលានេះ ធ្វើឡើងដើម្បី​ឱ្យយល់ពីការចេះសម្រេចចិត្តដោយ ផ្ដោត​ទៅ​លើច្បាប់ សីលធម៌ គុណធម៌ ទំនាក់ទំនង និងក្រមសីលធម៌របស់មនុស្សដែលរស់​ប្រចាំថ្ងៃ,​​មូលដ្ឋាននៃការសម្រេចចិត្តជាក់លាក់ដែលសិក្ខាសាលានេះអាចធ្វើឱ្យមនុស្សម្នាក់ៗរកមូលដ្ឋាន​ជាក់​លាក់​​ក្នុង​កម្រិតណាមួយទៅតាមតួនាទី តាមឋានៈ តាមការ​រស់នៅ នឹងតាមរបៀបក្នុង​ការទំនាក់ទំន​ង។ លោក ផុន សុផល បានបន្ថែមថា ចំណែកគោលបំណងទី៣ ​គឺ​កា​រ​​ចេះ​ទទួលខុសត្រូវជាមួយកា​រសម្រេ​ចចិ​ត្តរបស់ខ្លួន ពីព្រោះការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ​អាចមាន​ការ​សម្រេច​​​ក្នុងផ្លូវល្អ និ​ងផ្លូ​វអា​ក្រក់​។ លោកបានបញ្ជាក់ថា ៖ …

គ្រីស្តសាសនា​ និង​ពុទ្ធសាសនា រួមគ្នាផ្សព្វផ្សាយ​ពីការ​​សម្រេចចិត្តក្នុងផ្លូវត្រឹមត្រូវ Read More »

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៣ ក្នុង​ឱកាស​​ព្រះសហគមន៍ផ្លូវ​ត្រីព្រះវិហារ ព្រះបេះដូង ព្រះយេស៊ូ ប្រារព្ធ​ខួប​នឹក​រលឹក​ដល់​មរណភាព​របស់​លោក​បូជាចារ្យ ត្រឿង ប៊ូយៀប​ មាន​មនុស្ស​ជាច្រើន​បានប្រមូលផ្តុំគ្នា​​ធ្វើការ​អធិដ្ឋានរួមគ្នា​នៅខាងមុខរូបសំណាក់របស់​លោក​។ ការ​ធ្វើការអធិដ្ឋាននេះ ​ដើម្បី​ទទួល​ព្រះពរ​ពីព្រះជាម្ចាស់តាមរយៈលោកបូជាចារ្យ ប៊ូយៀប ក្រោ​ម​អ​ធិប​តីភាព​​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអីស្លែរ។ ​ ចម្រៀងសរសើរលើកតម្កើង​ព្រះជាម្ចាស់​​លាន់ឮកងរំពង ​ស្រប​ពេល​​មនុស្ស​ទាំងនោះ​​​ទទួល​ទឹក​ព្រះ​ពរ​ពីលោក​អភិបាលព្រះសហគមន៍​ អូលីវីយ៉េ ​​នៅពេល​ចាប់​ផ្ដើម​កម្មវិធី​អភិបូជា​​ដ៏សក្ការៈនេះ។ ​ ​​​​លោក​អភិបាល​អូលីវីយ៉េ​ បាន​លើកឡើងថា ​នេះ​ជា​ថ្ងៃដ៏​​ឱឡារឹក​​សម្រាប់​ព្រះសហគមន៍​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​ដើម្បី​នឹក​រលឹក​ដល់​លោក​ឪពុក ប៊ូយៀប ដែល​ធ្លាប់ទទួលខុសត្រូវនៅទីនេះក្នុងឆ្នាំ ១៩២៤ ចូលឆ្នាំ ១៩២៧។ ​ ​លោក​អភិបាលក៏​បាន​រំឭក​ពី​ការ​រៀប​ចំ​កន្លែង​នេះ​ឱ្យ​ទៅ​ជា​​បូជនីដ្ឋាន ដើម្បី​ឱ្យ​​បូជនីចរទាំងអស់​អា​ច​ធ្វើ​បូជនីយេស៍​​ពី​ព្រះសហគមន៍​ផ្សារតូច​ ដែល​ជា​កន្លែង​​នឹក​រលឹក​មរណសាក្សី​នៅលើទឹ​កដី​នៅក​ម្ពុជា បន្ទាប់មក​នៅ​ព្រះសហគមន៍​អរិយក្សត្រ​ ដែល​ជា​កន្លែង​គោរពព្រះនាង​ម៉ារី ​ជា​ព្រះ​មហា​ក្សត្រី​នៃសុខសន្តិភាព។​ លោក​មានប្រសាសន៍​ថា ៖ «យើង​នឹង​​បន្ត​ធ្វើ​ដំណើរ​​ដល់​កន្លែងនេះ​ ដែល​ជាផ្លូវមួយយ៉ាងពិសេស​ក្នុ​ង​ការ​រៀបចំ​នៅក្នុង​ភូមិភាគ​ភ្នំពេញ ​ដើម្បី​គោរព​នៅតាម​កន្លែង​សក្ការៈ​បំផុត​ ដើម្បីទៅជា​កម្លាំង​នៅ​ក្នុង​ជំនឿរបស់យើងជាពិសេស»។​ លោក​អភិបាល​​ក៏​បាន​ណែនាំ​គ្រីស្ត​បរិស័ទឱ្យ​ត្រឡប់មកវិញមកគោរពព្រះជាម្ចាស់ និង​សូមព្រះ​ពរព្រះ​អង្គ​តាមរយៈ​​មរណសាក្សី ប៊ូយៀប ដោយ​អធិដ្ឋាន​អធិដ្ឋានសូម​ព្រះអង្គ​ប្រទានពរ​ឱ្យទៅ​ជា​មនុស្សពេញលក្ខណៈដោយមានសេចក្ដីសុខនៅក្នុងដួងចិត្ត។​ កញ្ញា ហ៊ន ចាន់ណា មក​ពី​កោះ​នរាហ៍​ ដែល​បានមក​ចូលរួម​ពិធីនេះ បាន​ប្រាប់​​ថា ៖ «ខ្ញុំមក​ទីនេះ​ដើម្បីអធិដ្ឋានសុំសេចក្ដីសុខនៅក្នុងក្រុមគ្រួសារ»។ …

មនុស្សជាច្រើន​ អធិដ្ឋានសូមព្រះពរតាមរយៈមរណសាក្សី ត្រឿង ប៊ូយៀប​ Read More »

Subscribe to our newsletter

Don't miss new updates on your email