ពត៌មាន

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ

នៅក្នុងពិធីប្រសិទ្ធពរ​លើបន្ទប់​អធិដ្ឋាន​​​សន្ត​ម៉ាថាយ​ជា​គ្រីស្ត​ទូត (Saint Mathew the apostle)និង​សាលា​មេត្តេយ្យនៅព្រះសហគមន៍​​កោះ​កុង​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍ថា តួនាទី​របស់​គ្រីស្ត​បរិស័ទ​​គឺ កែ​ប្រែ​ចិត្ត​គំនិត​ផ្ទាល់​ខ្លួនដើម្បី​ប្រកាស​ដំណឹងល្អ។ លោក​អភិបាល​មាន​ប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់​អធិដ្ឋាន​ ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃ​សន្ត​ម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។» សន្តម៉ាថាយ​ដែល​បាន​កែ​ប្រែ​ចិត្ត​គំនិត​ទៅជាមនុស្ស​ថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយ​ទៅតាមសមត្ថភាពរបស់យើង។» លោក​អភិបាល​បញ្ជាក់។ លោក​ម៉ាថាយជា​គ្រីស្ត​ទូត​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២ ដែល​បាន​ដើរតាម​ព្រះយេស៊ូ​ទៅ​ប្រកាសដំណឹងល្អ ហើយ​បន្ទាប់​មក​លោក​បាន​កត់​ត្រា​នូវ​កិច្ចការ​ជាច្រើន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។ លោកអភិបាល​អូលីវីយ៉េ​បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​អាន​ព្រះគម្ពីរ​ដំណឹងល្អដែល​និពន្ធ​ឡើង​ដោយ​លោក​ម៉ាថាយ ដើម្បី​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ កិច្ចការ​នេះ​អាច​ធ្វើ​ទៅបាន លុះ​ត្រាតែ​យើង​ម្នាក់ៗ​កែ​ប្រែ​ចិត្ត​គំនិត​ «ដើម្បីក្លាយទៅជាមនុស្សថ្មី ដោយដឹងថាជីវិតរបស់យើងត្រូវតែទៅមុខនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះបីជាយើងធ្វើអ្វីក៏ដោយនៅក្នុងជីវិត គឺយើងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយសារតែយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។» លោកអភិបាល​បញ្ជាក់។ លោក​អភិបាល​បន្ថែម​ថា ការ​អនុវត្ត​ព្រះបន្ទូល​គឺ​ជា​សក្ខីកម្ម​សំខាន់​មួយ គឺ​«យើងត្រូវតែបើកភ្នែក បើកត្រចៀក បើកដួងចិត្តរបស់យើង ដើម្បីមើលឃើញ​ទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់បងប្អូនឯទៀតៗ។» ក្នុងនោះ​ដែរ​ លោកអភិបាល​បាន​​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ខិតខំ​ទទួល​ស្វាគមន៍អ្នក​ខ្វះខាត​​យ៉ាង​រាក់​ទាក់ និង​កក់​ក្តៅជា​គ្រួសារ​មួយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កម្លាំង​ «ទោះបីកម្សត់ ទោះបីឯកោ តែគេដឹងថា នៅកន្លែងរបស់យើង គេបានរកឃើញគ្រួសារមួយ​ដែល​គេស្រឡាញ់ ដែលចេះស្វាគមន៍យ៉ាងរាក់ទាក់។» លោក​បន្ថែមថា ការ​ទទួលស្វាគមន៍កុមារ​យ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ​តាម​រយៈ​សាលា​មត្តេយ្យ​ ដើម្បីសាងសង់មូលដ្ឋានគ្រឹះនៃជីវិតអស់កាលជានិច្ច ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ ដើម្បីឲ្យក្លាយជាមនុស្សដែលចេះគោរពក្នុងសង្គមយ៉ាងសមរម្យ គឺជារបៀបមួយ […]

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ Read More »

មេកាយឫទ្ធិ​រៀន​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​តាម​សៀវភៅ​ថ្មី​

យុវជនជាមេកាយឫទ្ធិរបស់​ព្រះសហគមន៍​​កាតូលិក​១៥០នាក់​មកពីមណ្ឌលសកម្មភាពនានា​ក្នុង​ភូមិភាគ​ភ្នំពេញ​បាន​ចូល​​រួ​ម​បោះជំរំ​រិះគិត​អំពី​របៀប​ថ្មី​ដើម្បីពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយ​ការិយាល័យ​​យុវជន ជំទង់​និងកុមាររបស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

មេកាយឫទ្ធិ​រៀន​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​តាម​សៀវភៅ​ថ្មី​ Read More »

ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ

ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ​បាន​ចែក​ទាន​និង​អញ្ជើញ​អ្នកក្រីក្រចំនួន​២០០គ្រួសារ​ពិសារ​អាហារ​ជុំ​គ្នា។​ «ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះ​សម្តី​របស់​​អ្នកស្រី​ សាម សុខា អាយុ៤២ឆ្នាំ ដែល​បាន​រៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធី​ផ្តល់​ទាន​របស់​ព្រះសហគមន៍​កាតូលិក​ជូន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​ពេល​បុណ្យព្រះយេស៊ូ​ប្រសូត​ក្នុង​ឆ្នាំនេះ។ អ្នកស្រី​សុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។»​ អ្នកស្រី​សុខា​ ជា​អ្នកទទួល​អំណោយ​ម្នាក់​ក្នុង​ចំណោម​២០០គ្រួសារ​ដែល​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​ ស្ថិត​ក្នុងរាជធានីភ្នំពេញ​បាន​ចែក​ទានក្នុង​ឱកាស​បុណ្យព្រះយេស៊ូប្រសូត ​កាលពី​ថ្ងៃទី​១១ខែធ្នូ កន្លងទៅ​ ដោយ​មាន​ទាំង​អាហារ​ជប់លៀង​មួយពេល​ផងដែរ​។ អ្នកស្រី​ ព្រុំ សុខនី មានអាយុ ៤៥ឆ្នាំ​ជាអ្នកផ្ទុកមេរោគអេដស៍ រស់នៅ​សង្កាត់​បឹងទំពុនក្នុង​រាជធានីភ្នំពេញ​បាននិយាយ​ថា គាត់​សូម​អរគុណ​ដល់​ព្រះសហគមន៍​ដែលបាន​យកចិត្តទុកដាក់​ដល់​អ្នក​ខ្វះខាត​ដូចជា​រូប​គាត់។   «ផ្ដល់ឱកាសអោយអ្នកក្រីក្រដូចខ្ញុំបានហូបអាហារដូចគេរៀបការជាលើកទី២នេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយក៏សូមអរគុណដល់ព្រះសហគមន៍ធំៗដែលតែងតែជួយ​ដល់​រូបខ្ញុំនិងគ្រួសារក្រីក្រទាំងអស់ជារៀងរាល់ខែ។» អ្នកស្រី​សុខនី​ បាន​បន្ថែម​។ អ្នកស្រី​សុខនី ស្ថិត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ចំនួន​២៥​គ្រួសារ​ ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​​ជារៀង​រាល់​ខែពីព្រះសហគមន៍​​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​របស់​ពួកគាត់។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ស្រីងួន ផល្លា​គណៈកម្មការសង្គហៈនៃព្រះវិ​ហារព្រះកុមារយេស៊ូ​បឹងទំពុន ក្នុង​អំឡុង​ពេល​រៀបចំ​កម្មវិធី​។ អ្នក​ចូលរួម​ទទួល​អំណោយ​ទាំង២០០គ្រួសារ​ មកពី​ស្ទឹងមានជ័យ ចាក់អង្រែក្រោម បឹងត្របែកនិងបឹងទំពុន ដែល​ភាគច្រើន​ពួកគាត់​ជា​អ្នក​មាន​ជីវភាព​ខ្វះខាត មាន​ជំងឺ​ប្រចាំ​កាយ និង​ជា​អ្នក​រើស​អេតចាយ។ តាម​ប្រសាសន៍​របស់​ ​ អ្នកស្រី ងួន

ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ Read More »

សម្តែង​សិល្បៈដើម្បីប្រកាសដំណឹងល្អ​

កុមារ​​និង​យុវជន​ជាង​១០០នាក់​​មក​ពី​មណ្ឌល​សកម្មភាព​ចំនួន​៨​ក្នុងភូមិភាគ​ភ្នំពេញបាន​រួម​គ្នា​ហាត់​របាំ​និង​ហាត់​សម្តែង​រឿង​ព្រះយេស៊ូ​ប្រសូត​ដែល​ធ្វើ​នៅ​ព្រះវិហារ​សន្តីម៉ារីញញឹម​ចំការទៀង​ ដែល​រៀបចំឡើងដោយ​ការិយាល័យសិល្បៈរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ «សិល្បៈផ្នែករបាំ គឺខ្ញុំស្រលាញ់ខ្លាំង​ណាស់​ហើយនៅពេលដែលព្រះសហគមន៍បានបង្កើតកម្មវិធីនេះ​ឡើងទោះបីជា​រវល់​យ៉ាងណាក៏ខ្ញុំត្រូវតែមកចូលរួមអោយបានដែរ»។ នេះ​ជាការអះអាង​របស់​​យុវតី អាង សូលីតា មានអាយុ១៤ឆ្នាំ មកពី​ព្រះវិហារ​​សន្តីម៉ារីញញឹមចំការទៀង។ សូលីតា បន្តថា ការហាត់របាំគឺជាការលើកតម្កើងវប្បធម៌ខ្មែរ ទោះបីជាមានការលំបាក​ក្នុង​ការ​កាច់​ក្បាច់បាតក៏ដោយ ប៉ុន្តែនាងមានការតាំងចិត្តខ្ពស់ចំពោះការហាត់របាំនេះ។ ទន្ទឹមនឹងនេះ យុវតី​ វ៉ាន់ សុខនី អាយុ១៥ឆ្នាំ មកពីព្រះសហគមន៍សន្ត​យ៉ូសែប​ផ្សារតូច បាននិយាយថា នេះជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ចូលរួម​ហាត់​របាំ​​ជា​លក្ខណៈភូមិភាគ​។ សុខនី​បន្ថែម​ថា «ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជាបានជួប​មិត្តភក្តិថ្មីៗ ជួបលោកគ្រូអ្នកគ្រូដែលមានបទពិសោធខ្ពស់​ក្នុងបង្ហាត់បង្រៀន និងយល់កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះនៃរបាំ»។​ ក្នុង​វគ្គ​នេះ វ៉ាន់នី​បានហាត់​របាំ​ដែល​មានឈ្មោះថា ជំទង់​តែង​ខ្លួន។ នាង​បាន​បន្ត​ថា ចំពោះការហាត់របាំគឺមានការលំបាកបន្តិចបន្តួចប៉ុន្តែជាអំណរសប្បាយ​ដែលនាងបានទទួលពីព្រះជាម្ចាស់។ នាង​បាន​ឲ្យដឹងទៀតថា នាងនឹង​​​ចែករំលែកបន្តដល់មិត្តភក្តិនៅព្រះសហគមន៍ដែលគេមិនទាន់យល់ពីវប្បធម៌​និង​សិល្បៈ ហើយសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រនៅថ្ងៃខាងមុខ នាងនឹងយករបាំដែល​បាន​ហាត់នេះ​ សម្ដែងថ្វាយទៅ​ព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានបុត្រមកសង្គ្រោះមនុស្ស។ យុវជនឈ្មោះ ប៊ុន តុឡា មានអាយុ១៧ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបជុំគិរី បានចូលរួម​សិក្ខាសាលានេះ​លើកទី៣ហើយ ដោយនិយាយថា «ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបជាខ្លាំងដែលបានដើរតួសម្ដែងជាយ៉ូសែបក្នុង​រឿង​ព្រះយេស៊ូ​ប្រសូត្រ​ទម្រង់ល្ខោនយីកេ»។​​ តុឡាបន្តថា ការសម្ដែងមានការលំបាក ដោយសារតែមានការច្រៀងផ្ទាល់ដោយគ្មានការចាក់ជាសំឡេងដើម្បីសម្ដែងដូចរាល់ដងនៅតាមព្រះសហគមន៍នោះទេ។ យុវ័ន​រូប​នេះ​បាន​បន្ត​ថា  រូបគាត់ពិតជាមានអំណរសប្បាយខ្លាំងដែល​ការិយាល័យបានបង្ហាត់បង្ហាញនូវរបាំដូចជារបាំប្រពៃណី របាំបុរាណ ហើយជា​ពិសេស​គឺការសម្ដែងល្ខោនយីកេនិងបាសាក់ដើម្បីអោយរូបគាត់និងសិក្ខាកាមផ្សេងទៀត​ស្គាល់ពីវប្បធម៌ខ្មែរ និងបានហាត់រៀនដើម្បីត្រៀមសម្ដែងទទួលព្រះយេស៊ូប្រសូត្រ​ផងដែរ។ ក្នុង​សិក្ខាសាលារយៈ​ពេល​២​ថ្ងៃ ពី​ថ្ងៃទី​១-៣​ខែធ្នូ​កន្លង​ទៅ​​នេះ

សម្តែង​សិល្បៈដើម្បីប្រកាសដំណឹងល្អ​ Read More »

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។ លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។ «ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។ លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។» ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ Read More »

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។ លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។ «ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។ លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។» ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ Read More »

លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជំរុញ​​គ្រីស្ត​បរិស័ទ យក​គំរូ​របស់​សន្តបុគ្គល

«បង​ប្អូន​ជា​ជន​ដ៏​វិសុទ្ធ ហើយ​ភាព​ដ៏​វិសុទ្ធ​របស់​យើង​មក​ពី​ជំនឿ​របស់​យើង មក​ពី​ព្រះអំណោយ​ទាន​របស់​ព្រះជាម្ចាស់ ដែល​បាន​ប្រទាន​ឲ្យ​យើង។ យើង​ទទួល​បាន​ភាព​ដ៏​វិសុទ្ធ​នោះ ដោយ​គ្មាន​ការ​ចំណាយ ទទួល​បាន​នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក។» នេះជា​ប្រសាសន៍​របស់​លោក​​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញខាង​ជើង បាន​ណែនាំ​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​រស់​នៅ​របស់​ខ្លួន ដោយ​យក​គំរូ​តាម​សន្តបុគ្គល​ដែល​ពួកគាត់​ទទួល​បាន​ក្នុងពេល​ទទួល​អគ្គសញ្ញា​នានា។

លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជំរុញ​​គ្រីស្ត​បរិស័ទ យក​គំរូ​របស់​សន្តបុគ្គល Read More »

សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ

យុវសិស្ស​វិទ្យាល័យ​របស់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​កំពង់ចាម ប្រមាណជា៨០នាក់ បាន​ចូលរួម​ក្នុងកម្មវិធីតម្រង់ទិសសិក្សា​​ដែល​រៀបចំ​ដោយ​មណ្ឌលនិស្សិតព្រះសហគមន៍កាតូលិក ដើម្បី​យល់​ដឹង​បន្ថែម​អំពី​មុខវិជ្ជាដែល​ត្រូវ​ជ្រើសរើស​សិក្សា​នៅ​សកល​វិទ្យាល័យ។ កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំឡើង​នៅ​ព្រះសហគមន៍កំពង់ចាមក្រុង ស្ថិត​នៅ​ក្នុង​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម។ តាមសម្ដីរបស់លោក ប៊ុន សុបិន្ត ជាប្រធានមណ្ឌលនិសិ្សតព្រះសហគមន៍កាតូលិកបានឲ្យដឹងថា មណ្ឌលនិសិ្សតបានបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណង៣គឺ  ទី១​ រិះគិតពីគោលដៅជីវិត ទី២ ដឹងពីរបៀបជ្រើសរើសមុខវិជ្ជាដែលសមនឹងគោលដៅរបស់យុវសិស្ស និងទី៣ ត្រៀមខ្លួនបន្ត​ការ​សិក្សា​នៅសាកលវិទ្យាល័យទៅតាមជំនាញដែលខ្លួនស្រលាញ់។ តាមបទពិសោធន៍នៃការធ្វើកម្មវិធីកន្លងមក លោក សុបិន្តបានបន្ថែមទៀតថា កម្រិត​នៃ​ការ​ទទួល​បាន​ពត៌មាន​​ទាក់ទងទៅនឹងការជ្រើសរើសមុខវិជ្ជាបន្តការសិក្សានៅសាកល​វិទ្យាល័យ​របស់​សិស្សានុសិស្ស​នៅ​មាន​កម្រិតនៅឡើយ។ ដោយ​លោក​បាន​បញ្ជាក់ថា ពេលខ្លះ​សិស្សានុសិស្ស​សម្រេចចិត្តតាម​មិត្តភក្តិ និងក្រុមគ្រួសារ។ លោកបានបន្ថែមទៀតថា​ មណ្ឌលនិស្សិតចង់អោយប្អូនម្នាក់ៗ​ធ្វើតាម ​ឬដើរ​តាមក្ដីស្រមៃ​របស់ខ្លួន​ឯង​តាមរយៈលទ្ធភាព ចំណេះដឹង សមត្ថភាព ​និងអ្វីជា​ទេពកោសល្យ​​​​​​​​​​ដែលមាន​នៅក្នុង​ខ្លួន​។​ ជាមួយគ្នានេះ ចាន់ ចេក ​មានអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រខ្មែរ​នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបាននិយាយថា មុននឹងជ្រើសរើសជំនាញនៅ​សាកល​វិទ្យាល័យ រឿងទីមួយគឺត្រូវជ្រើសរើស​ជំនាញ​ណាដែល​ស្រលាញ់​ចូលចិត្តនឹងមានសមត្ថភាពអាចសិក្សាបាន ហើយ​រឿងទីពីរ ត្រូវសម្លឹងមើលទៅលើទីផ្សារការងារក្នុងសង្គមសព្វថ្ងៃផងដែរ។ កម្មវិធី​តម្រង់ទិសសិក្សានេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២២កន្លងទៅ។ ទន្ទឹមនឹងនោះ ផុន ដានី​ អាយុ១៩ឆ្នាំជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធនាគារនិងហិរញ្ញវត្ថុនៃសាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិយាយថា ដំបូងឡើយគឺត្រូវយល់ អំពី​ខ្លួនឯងជាមុនសិន ដោយត្រូវយល់ថាខ្លួនឯងពូកែនិងស្រលាញ់មុខវិជ្ជា​ណាមួយ ហើយនឹង​ជាពិសេស​សម្លឹង​​ទៅមើលកត្តាគ្រួសារអាចមានលទ្ធភាពជួយទៅលើការសិក្សារបស់យើងដែរទេ។ ដានីបានបញ្ជាក់ថា ​ភាសាបរទេស​​ជាផ្នែកមួយសំខាន់ក្នុងការសិក្សាតាមជំនាញឬមុខវិជ្ជានីមួយៗ ដែល​អាចបណ្ដាលអោយការសិក្សារបស់យើងកាន់តែមានភាពងាយស្រួល។

សិស្សានុសិស្សឈ្វេងយល់​បន្ថែម​អំពី​ មុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យ Read More »

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី បានទទួលបេក្ខជនចំនួន១១រូប សុំចូលព្រះសហគមន៍ (ជំហានទី១) នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធីបតីភាព លោកបូជាចារ្យ អ៊ុន សុន។ ថ្លែង​ក្នុង​ធម្ម​ទេសនា លោក​បូជាចារ្យ យ៉ូហាន អ៊ុន សុន បាន​ថ្លែង​ថា​ថ្ងៃ​នេះ​ព្រះសហគមន៍​មាន​អំណរ​សប្បាយ​ដែល​បាន​ទទួល​កូនៗ​១១​នាក់​សុំ​ធ្វើ​ជំហាន​ទី​១ ក្នុង​ឱកាស​ដែល​ព្រះសហគមន៍​គោរព​សន្ត​បុគ្គល​ទាំង​ឡាយ។ លោកបូជាចារ្យបន្ថែមថា យើង​ត្រូវ​រៀន​ពី​សន្ត​បុគ្គល​ទាំង​ឡាយ ដែល​បាន​រស់​នៅ​និង​ដែល​បាន​ប្រព្រឹត្ត​កន្លង​មក ឱ្យ​យើង​ទៅ​ជា​ធ្លុង​តែ​មួយ ជា​គ្រួសារ​តែ​មួយ។ សេចក្ដី​ល្អ​ពិត​ប្រាកដ​សម្រាប់​យើង គឺ​ជួយ​ឱ្យ​យើង​រួច​ផុត​ពី​ទុក្ខ​លំបាក និង​នាំ​សេចក្ដី​សុខ​រួម​ជា​មួយ​សន្ត​បុគ្គល​ដែល​នៅ​ស្ថាន​បរម​សុខ។ បញ្ជាក់បន្ថែម​ទៅកាន់​បេក្ខជន​ទាំង១១រូប លោក​សុន និយាយថា «នេះ​ជា​ផ្លូវ ដើម្បី​ឱ្យ​យើង​ដឹង​ថា​ផ្លូវ មាគ៌ា​របស់​ព្រះជាម្ចាស់​គឺ​ចង់​ឱ្យ​មនុស្ស​ទាំង​អស់​ទទួល​សុភមង្គល​ដ៏​ពិត​ប្រាកដ។» លោក​បន្ថែមថា ការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​យក​គំរូប​តាម​ព្រះយេស៊ូ ដោយរស់នៅខុស​ពី​លោកីយ៍នេះ គឺ​ចេះ​បន្ទាប​ខ្លួន ​ដាក់​ខ្លួន​ជា​អ្នក​ក្រ​ខ្សត់ ដាក់​ខ្លួន​ជា​អ្នក​ស្លូត​បូត ដាក់​ខ្លួន​ជា​អ្នក​សុចរិត ដាក់​ខ្លួន​បង្ហាញ​ធម៌​មេត្តា​ករុណារបស់​ព្រះជាម្ចាស់។ «ការ​ស្រេក​ឃ្លាន​សេចក្តី​សុចរិត​ជួយ​យើង ដើម្បី​ឱ្យ​យើង​យល់​ថា ​ទី​ពឹង​របស់​យើង​គឺ​មក​ពី​ព្រះគ្រីស្ត​ផ្ទាល់។» លោក​បូជាចារ្យបញ្ជាក់។ ក្នុងពិធីជំហានទី១នេះ បេក្ខជន​ទាំង​អស់​បានប្រកាស​យក​ព្រះគ្រីស្ត​ ព្រះបន្ទូល និង​ព្រះសហគមន៍​ជាទីពឹង នៅមុខ​គ្រីស្តបរិស័ទ​ទាំងឡាយ។ កញ្ញា លឿង លីណា

យុវជនយុវនារីចំនួន១១រូបសុំចូលព្រះសហគមន៍ Read More »

​ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ

ព្រះសហគមន៍ភូមិភាគភ្នំពេញ ជំរុញឱ្យគ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ​តាមរយ:​ក្រុមគ្រួសារ​ ដោយមានផែនការទំនាក់ទំនងជាមួយក្រុមគ្រួសារផ្ទាល់ខ្លួន ​ជាមួយក្រុមគ្រួសារផ្សេងទៀត និងជាមួយ​ព្រះជាម្ចាស់។ កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​នា​ថ្ងៃ​ទី​២៣ តុលា​ ២០២២ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ នៅ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល ភ្នំពេញ​ថ្មី ដោយ​មាន​គ្រីស្ត​បរិស័ទ​ជាក្រុមគ្រួរសារ​ចូលរួម​ជាច្រើនកុះករ ជាពិសេស​មាន​តំណាង​ក្រុមគ្រួសារ​កាតូលិក​ទាំង​៩មណ្ឌលសកម្មភាព​ចូលរួម​ផងដែរ។ ​លោក​អភិបាល​ណែនាំ​គ្រីស្ត​បរិស័ទ​ឱ្យ​រីកចម្រើន​នៅក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​​ដោយ ​ត្រូវ​ដាក់​ខ្លួន​និងទទួលស្គាល់ជាមនុស្សតូចតាច និង​សូមព្រះអង្គប្រទានក្ដីស្រឡាញ់ ក្ដី​សង្ឃឹម និងជំនឿយ៉ាងរឹងមាំ។ លោក​បញ្ជាក់​ថា ការដាក់ខ្លួន​ទទួល​ស្គាល់​ពី​ព្រំដែន​និង​ចំណុច​ខ្សោយរបស់ខ្លួន នាំឱ្យ​​​​​​បង្កើត​ទំនាក់​ទំនងជាមួយព្រះជាម្ចាស់ នៅក្នុងគ្រួសារនិង​ជាមួយ​មនុស្ស​ឯទៀតៗ។ លោកអភិបាល​បញ្ជាក់​ថា​​យើង​បង្កើត​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​បាន​លុះត្រាតែ​ យើង​ដាក់​ខ្លួន​ទទួល​ស្គាល់​​ឋានៈ​របស់​យើង​ជា​មនុស្ស​ទាប និងយក​គំរូ​គ្រួសារ​ដ៏វិសុទ្ធមាន​សន្ត​យ៉ូសែប ព្រះនាង​ម៉ារី និង​ព្រះ​កុមារ​យេស៊ូ។ ជាមួយ​គ្នា​នេះ​ដែរ លោក​បូជាចារ្យ​ទទួល​បន្ទុក​ថែទាំគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ អ៊ុន សុន ​មាន​ប្រសាសន៍ថា ទិវាក្រុម​គ្រួសារយ៉ាង​ឱឡារិក​នៅក្នុង​ថ្ងៃនេះ​ដើម្បី​បង្ហាញ​អំពីបេសកកម្មដែលព្រះសហគមន៍ត្រូវប្រកាសដំណឹងល្អ និង​ឱ្យ​គ្រួសារ​ទទួល​ស្គាល់​តម្លៃជាជីវិតជាគ្រួសារគ្រីស្ត​បរិស័ទ​ហើយ​រៀន​រស់នៅ​តាម​របៀប​ជា​សហគមន៍​គ្រីស្តបរិស័ទ។ ក្នុងនាមជាបូជាចារ្យ​ទទួលខុសត្រូវថែទាំក្រុមគ្រួសារគ្រីស្ត​បរិស័ទ​ភូមិភាគភ្នំពេញ លោក​មាន​គម្រោង​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ ដោយ​មាន​ទាំង​ការ​អប់រំ​មុន​ពេល​រៀបចំ​អាពាហ៍ពិពាហ៍ រហូត​ដល់​ជីវិត​ជាគ្រួសារ។ លោក​បញ្ជាក់ថា លោក​បានរៀបចំឯកសារកម្មវិធីអធិដ្ឋាននិង​កម្មវិធីអប់រំ​មួយ​ចំនួន​សម្រាប់​ឪពុកម្តាយ​និង​កូនៗ​​របស់​ពួកគាត់ ព្រោះកូនៗ​ទាំងនេះ​នឹងមាន​ការ​ត្រាស់​ហៅពីព្រះជាម្ចាស់​ ហើយ​ការត្រាស់ហៅ​នឹង​មាន​ លុះត្រាតែ​គ្រួសារ​នោះ​ចេះអប់រំចេះណែនាំកូនរបស់ខ្លួន។ កន្លង​មក​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ​បាន​រិះគិត​អំពី​ក្រុម​គ្រួសារ​ តែ​ក្រោយ​មក​ក៏​បាន​ផ្អាក​មួយរយៈដោយសារ​​​កូវីដ-១៩ ដោយ​ផ្តោត​សំខាន់​លើ​ជីវិត​គ្រួសារ​នៃការប្រកាស​ដំណឹងល្អ។ ហើយ​នៅ​ក្នុងទិវា​នេះ លោក​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​បូជាចារ្យទទួល​ខុស​ត្រូវ​នៅតាម​មណ្ឌល​សកម្មភាព​ទាំង​៩ ប្រមូល​ក្រុម​គ្រួសារ​ និង​ថ្វាយអភិបូជា​ ទទួល​ព្រះពរ​និង​រិះ​គិត​អំពី​ជីវិត​គ្រួសារ​រួម​ជាមួយគ្នា។​ លោកអភិបាលអូលីវីយ៉េ​មានប្រសាសន៍ថា «គ្រួសារដែល​ជាមូលដ្ឋាន​គ្រឹះ​នៃ​សង្គម​និង​ជា​មូលដ្ឋានគ្រឹះនៃព្រះសហគមន៍ផងដែរ។»

​ភូមិភាគ​ភ្នំពេញ​ជំរុញ​ឱ្យ​គ្រួសារ​គ្រីស្តបរិស័ទ​ប្រកាស​ដំណឹងល្អ Read More »

Subscribe to our newsletter

Don't miss new updates on your email