ពត៌មាន

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា

«ខ្ញុំនឹងចងចាំអំពើល្អ​គាត់នៅក្នុង​បេះ​ដូង និងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់នឹងចងចាំគាត់។» នេះជា​ប្រសាសន៍​របស់​លោក​លោកចាន់ សុភ័ណ្ឌ ជាកូនចិញ្ចឹមរបស់លោកបៀល បានថ្លែងនៅ​ក្នុង​ពិធីបុណ្យសព​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី​​២៤​ ខែមីនា ឆ្នាំ២០២២។ លោកសុភ័ណ្ឌ​បន្តថា គាត់សូមអរគុណដល់ព្រះជាម្ចាស់ដែលបាន​ប្រទាន​លោក​បៀល​មកលើភព​ផែន​ដីនេះ។ គាត់​បានជួយទាំងអស់មនុស្សនៅ​លើពិភពលោកនេះ មិនថាកូរ៉េ ចិន ជប៉ុនឬប្រទេសផ្សេងៗ ជាពិសេសគាត់បានជួយច្រើននៅប្រទេសកម្ពុជាយើង។ រយៈពេល​កន្លង​មក​ លោក​បៀល​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក សុភ័ណ្ឌ​ ក្រោយពេល​វិល​ត្រឡប់​​មក​ពី​សហរដ្ឋអាមេរិក។ សុភ័ណ្ឌ​បន្ថែមថា «ខ្ញុំក៏មិនដឹងសងគុណគាត់យ៉ាងម៉េច មានតែការមើល​ថែគាត់ ហើយខ្ញុំក៏សោកស្តាយផងដែរ ដែលខ្ញុំបាន​បាត់បង់អ្នកទីប្រឹក្សារបស់ខ្ញុំម្នាក់។ នៅពេល​ដែល​ខ្ញុំ​មានបញ្ហាអ្វីមួយខ្ញុំពិភាក្សាជាមួយគាត់មុនគេ ប៉ុន្តែមានតែគាត់ទេយល់ចិត្តខ្ញុំច្រើន។» ពិធីបុណ្យសព​របស់​លោក​វីលៀម ថនតុ​ន បឺន (បៀល) (Br. William Thornton Burns_Bill) នៃក្រុមគ្រួសារម៉ារីណុល ត្រូវបានធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ និងបូជាចារ្យជាច្រើនរូបទៀត នៅ​ព្រះវិហារ​ព្រះកុមារ​យេ​ស៊ូ ​​បឹងទំពុន ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការឱ្យដឹងពីលោកបូជាចារ្យ ដាមីញាំង ហ្វានឺ បងប្រុសវីលៀម បៀល បានរស់នៅកម្ពុជាជាង២០ឆ្នាំ ធ្វើជា​សក្ខីភាពអំពីព្រះយេស៊ូអំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង អំពីព្រះជាម្ចាស់​ក្នុងព្រះសហ​គមន៍​របស់យើងនៅកម្ពុជា។ លោកបូជាចារ្យ …

លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា Read More »

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ

ក្រុម បន្ទាប់​ពី​មាន​បេសកកម្ម​នៅ​ក្នុងប្រទេស​កម្ពុជា​ ជាង១០​ឆ្នាំ​មក​នេះ ក្រុម​គ្រួសារ​បងស្រី​តូចតាច (Little Sisters​ of Jesus) ដែលមាន​សមាជិក​ចំនួន​២​រូប បាន​ធ្វើ​មាតុភូមិ​និវត្តន៍ទៅកាន់​ប្រទេស​កូរ៉េវិញ នាព្រឹកថ្ងៃទី​២៩ ខែ​មីនា ២០២២។ ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មាន​ប្រសាសន៍ឱ្យដឹងថា ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ​បងស្រី​តូចតាច​នៃ​ព្រះយេស៊ូ​មក​កម្ពុជា គឺ​ចង់​ពង្រីក​សមាជិក ​នៅ​តាម​បណ្ដាប្រទេស​ក្នុង​ទ្វីបអាស៊ី​បន្ថែមទៀត។​ ក្រុមអ្នកបួសនេះ បាន​មកដល់​កម្ពុជា​ក្នុងឆ្នាំ​២០១១ ដោយ​មាន​បេសកកម្ម​ដំបូង​ក្នុង​ខេត្ត​តាកែវ ហើយ​បាន​មកបម្រើការងារ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤។ ដូនជីសូហ្វីយ៉ា បាន​ឲ្យដឹងថា បេសកកម្ម​ក្រុម​បងស្រី​តូចតាច​នៃព្រះយេស៊ូ​ គឺ​រស់នៅ និង​ធ្វើកិច្ចការងារ​តូចតាច ​ដើម្បី​បង្ហាញពី​វត្តមានរបស់ព្រះជាម្ចាស់​ទៅដល់​អ្នក​ក្រីក្រ​តូចតាច​នៅក្នុងសង្គម។ ដូនជី​សូហ្វីយ៉ា​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៩ឆ្នាំដែលគាត់​និង​ដូនជីម្នាក់ទៀត បាន​រស់នៅ​និង​ធ្វើការងារ​ក្នុងនាម​ជា​ដូនជី​កាតូលិក គឺដើម្បី​បង្ហាញ​សក្ខីកម្ម​ជា​គ្រីស្ត​បរិស័ទ​ទៅដល់​មនុស្ស​ដទៃ​ទៀតក្នុង​កន្លែង​ការងារ។ ដូនជីសូហ្វីយ៉ា ជាជនជាតិកូរ៉េខាង​ត្បូង និយាយ​ខ្មែរ​បាន​ខ្លះៗ ឲ្យដឹងទៀតថា «ខ្ញុំ​មាន​បទពិសោធច្រើន​ជាមួយ​មនុស្សជនជាតិ​​កម្ពុជា។ នៅរោង​ចក្រ ខ្ញុំ​មិន​ត្រឹម​តែជាអ្នក​ធ្វើ​ការ​ជាមួយ​គ្នា ប៉ុន្តែ​ជា​មិត្ត​ភក្តិ ជាបង និងជាអ្នក​ជិត​ខាង​។» ជាច្រើន​ឆ្នាំ​មក​នេះ​តាម​ការ​សង្កេត​របស់​ក្រុម​ដូនជី បាន​ឲ្យដឹងថា ប្រជាជន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍ពីជីវិត​អ្នក​បួស ឬ​គ្រីស្ត​បរិស័ទ​ទេ។ ពួក​គេ​ចាប់​អារម្មណ៍​លើ​ជីវិត​ធម្មតា ដោយ​ក្រៅពី​ធ្វើ​ការ​ងាររួមគ្នា​ ព្រោះ​ពួកគេ​បាន​ផ្សារភ្ជាប់​ជីវិត​​យ៉ាងជ្រៅ​ក្នុងព្រះពុទ្ធសាសនា។ ដូនជីបញ្ជាក់ថា «នៅពេល​ដែល​ខ្ញុំ​និយាយ គេ​លើកពីវត្តមក​ភ្ជាប់ជាមួយ។» ទោះបីជា​យ៉ាងនេះក្តី …

ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ Read More »

លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន

ថ្លែងនៅ​ក្នុងពិធី​បុណ្យ​ឱឡារិក​គោរព​សន្ត​យ៉ូសែប ដែលជាឧបការី​ព្រះសហគមន៍នៅសែនសុខនៃ​ព្រះវិហារ​សន្ត​យ៉ូសែប ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នពេញ លោក​អភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ មាន​ប្រសាសន៍​ថា ថ្ងៃនេះព្រះសហគមន៍​ឱ្យយើងគោរពសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើងទាំងអស់គ្នា ដោយសន្តយ៉ូសែប ជាមនុស្សសុចរិត។ តាំងពីដើមរៀងមកបានដើរតាមព្រះជាម្ចាស់។ ពិធិបុណ្យ​គោរព​នេះ បាន​ធ្វើ​ឡើង​​នៅ​រៀង​រាល់​ថ្ងៃទី​១៩ មីនា ជា​រៀង​រាល់​ឆ្នាំ​ តាម​ប្រតិទិន​របស់​ព្រះសហគមន៍កាតូលិក​សកល។ លោក​យ៉ូសែប គឺជា​បិតា​របស់​ព្រះយេស៊ូ ត្រូវ​ជា​ស្វាមី​របស់​ព្រះនាង​ម៉ារី។ នៅលើរូប​សំណាក​របស់​លោក​យ៉ូសែប មាន​ផ្កាលីលីពណ៌ស ជាតំណាង សុចរិតរបស់​លោក​។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់​ថា ភាពសុចរិតរបស់​លោក​ គឺបានមកពីព្រះជាម្ចាស់ផ្ទាល់។ លោក​បាន​ឲ្យ​គ្រីស្ត​បរិស័ទដែល​បាន​ចូលរួម​ទាំង​អស់ រិះគិតអំពី​សុចរិត​ភាព​របស់​ខ្លួន និង​យក​លោក​យ៉ូសែប​ជា​គំរូនៃ​ជំនឿ។ លោក​អភិបាល​រំឭកថា ព្រះជាម្ចាស់មានគម្រោងការដោយបំភ្លឺលោកយ៉ូសែប និងលោកយ៉ូសែបមានជំនឿ និងទុកចិត្តព្រះជាម្ចាស់ បានប្ដូរគម្រោងការរបស់គាត់​ដោយ​ព្រម​ទទួលព្រះនាង​ម៉ារី និងព្រះកុមារយេស៊ូជាគ្រួសាររបស់គាត់។​ ជាមួយគ្នានេះ លោកអភិបាល​​ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រីស្ត​បរិស័ទ​​ព្រម​ចូលរួម​ក្នុងគម្រោងការ​របស់​ព្រះជាម្ចាស់ «ដោយដឹងថាព្រះជាម្ចាស់មិនបោះបង់យើង និងយើងជាគ្រីស្តបរិស័ទ យើងមានជំនឿ និងសេចក្ដីសង្ឃឹមថែមទៀត។»  លោកអភិបាល​រំលឹកថា សូមសម្លឹងមើលសន្តយ៉ូសែបជាឪពុក។ លោកយ៉ូសែប បានយកចិត្តទុកដាក់ចិញ្ចឹមគ្រួសារ និងអប់រំកូនឱ្យចេះមានទំនាក់ទំនងនិងមានជំនាញ។ «ជំនឿរបស់យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់លើតួនាទីរបស់យើងខ្ពស់ ដោយធ្វើដំណើរទៅមុខ។​ ចូរ​យើងទូលអង្វរតាមរយៈសន្តយ៉ូសែប ឱ្យរកឃើញសេចក្ដីសង្ឃឹម សុខសន្តិភាព។» យុវជន …

លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន Read More »

លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បាន​បំពាក់​មេដាយ​ស្ថាបនាជាតិ​ជូន​ដល់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​ដែល​បាន​ជួយ​កសាង​និង​ឧត្ថម្ភ​សម្ភារ​មួយ​ចំនួន​ដល់​វិទ្យាល័យសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប ស្ថិត​នៅ​ក្នុង​ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៤ មីនា ២០២២។ ថ្លែង​នៅ​ក្នុងអង្គ​ពិធី ក្នុងទីតាំង​របស់​សាលាវិទ្យាល័យ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ថ្លែង​កោតសរសើរ​លោកអភិបាល​ព្រះសហគមន៍​អូលីវីយ៉េ ដែលបានជួយអភិវឌ្ឍច្រើននៅក្នុងខេត្តតាកែវនេះ។ ឯកឧត្តម សំណូមពរដល់លោកអភិបាលអូលីវីយ៉េ ដើម្បីពិនិត្យ ពិចារណាជួយដល់កុមារគថ្លង់ និងពិការភ្នែកនៅក្នុងខេត្តតាកែវនេះ ឱ្យបានចូលរៀននិងក្លាយទៅជាពលរដ្ឋដែលមានសមត្ថភាពពេញលេញ។ លោកថា «ខ្ញុំមើលឃើញថា មានតែលោកអូលីវីយ៉េមួយទេដែលមានលទ្ធភាពអាចជួយបាន។» លោក អ៊ូ ហេង នាយកវិទ្យាល័យ មាន​ប្រសាសន៍ថា សមិទ្ធផល​ដែល​លោក​អភិបាល​អូលីវីយ៉េបាន​ជួយកន្លង​មក​នេះ​មាន​សាលា​រៀន​ដែល​មាន​១០​បន្ទប់​ ដែល​សហការជាមួយ​អង្គការ​កុមារ​មេគង្គ​កម្ពុជា​ និង​២០២០កន្លងទៅនេះ ​លោក​បាន​ជួសជុល​សាលា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជា​មួយ​ម៉ឺន​ដុល្លារអាមេរិក​បូករួម​ទាំង​ឡាបូ​លាង​សម្អាតដៃនិង​រោង​ដំណាំផងដែរ។ លោកនាយក​សាលា​រូប​នេះ បាន​ឲ្យ​ដឹងទៀតថា លោកអភិបាល​ក៏​បាន​ឧត្ថម្ភ​នូវ​​ ​កុំ​ព្យូទ័រ​ដល់​​សិស្ស​និងលោក​​គ្រូ​អ្នក​គ្រូនៅ​ក្នុង​សាលា​ផងដែរ។ លោក​បញ្ជាក់​ថា  «សម្រាប់​នៅ​តំបន់​ជនបទសាលាមួយ​ចំនួន​មិន​ងាយ​មានកុំ​ព្យុទ័រ​បង្រៀន និង​រៀន​ទេ។ នេះជាឱកាស​មួយ​ដ៏ល្អ​ប្រពៃ និង​ក្នុង​នាម​ជានាយក​សាលា និង​អាជ្ញាធរដែនដី​សូម​ថ្លែង​អំណរគុណដ៏ជ្រាល​ជ្រៅ​បំផុតសម្រាប់​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​អភិបាល​អូលីវីយ៉េ។» លោកអ៊ូ ហេង បន្ថែម​ទៀតថា …

លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ Read More »

កាតូលិកភូមិភាគភ្នំពេញ ទូលសូមសន្តិភាពសម្រាប់ពិភពលោកតាមរយៈព្រះនាងម៉ារី

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទូលអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារីសម្រាប់សុខសន្តិភាពប្រទេសអ៊ុយក្រែន និងរុស្ស៊ី ព្រមទាំងពិភពលោកទាំងមូល ដោយសូត្រផ្គាំ(អធិដ្ឋានតាមមាលា) រួមជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីស្កូក្នុងថ្ងៃបុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូដល់ព្រះនាងម៉ារី នារសៀលថ្ងៃទី២៥ មីនា ២០២២។ នៅក្នុងការណែនាំពិធីសូត្រផ្គាំដែលធ្វើឡើងនៅព្រះវិហារព្រះមាតានៃសន្តិភាព អរិយក្សត្រ ក្នុងខេត្តកណ្តាល លោកអភិបាលមានប្រសាសន៍ថា ថ្ងៃនេះ សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ អញ្ជើញព្រះសហគមន៍នីមួយៗក្នុងពិភពលោក ចួបជុំគ្នានៅវិសាលវិហារឬកន្លែងដែលគោរពព្រះនាងម៉ារី ដើម្បីអធិដ្ឋានសូមសុខសន្តិភាពនៅក្នុងពិភពលោក និងដើម្បីថ្វាយប្រទេសអ៊ុយក្រែន និងរុស្ស៊ីក៏ដូចជាប្រទេសនានាក្នុងពិភពលោកដែលកំពុងមានសង្គ្រាម ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ដែលជាម្ចាស់ក្សត្រីយ៍នៃសន្តិភាព។ក្រោយបញ្ចប់ពិធីសូត្រផ្គាំ ព្រះសហគមន៍បានបន្តដោយមានអភិបូជា។ នៅក្នុងធម្មទេសនា លោកអភិបាលរំលឹកបន្ថែមថា ថ្ងៃនេះយើងនឹករឮកថ្ងៃព្រះយេស៊ូចាប់កំណើតនៅក្នុងផ្ទៃពោះព្រះនាងម៉ារី។ ទេវទូតនិយាយទៅកាន់ព្រះនាងម៉ារីថា «គ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតឡើយ។»លោកអភិបាលបន្ថែមថា ព្រះនាងម៉ារីនៅលើផែនដីនេះជាសញ្ញាសម្គាល់នៃស្ថានបរមសុខ ដោយព្រះនាងម៉ារីណែនាំឱ្យមានសុខដុមរនាដែលយើងត្រូវការ នាំឱ្យអំពើហិង្សា ការស្អប់គ្នារលត់បាត់ និងកាត់បន្ថយការសងសឹកនិងចេះលើកលែងទោស។ លើសពីនេះព្រះនាងម៉ារីរំដោះ និងថែរក្សាពិភពលោកពីសង្គ្រាម។លោកអភិបាលអូលីវីយ៉េ បន្តថា នៅពេលដែលយើងអធិដ្ឋានផ្គាំ ឬអធិដ្ឋានតាមមាលា នាំឲ្យយើងមើលឃើញនូវអាថ៌កំបាំងរបស់ព្រះនាងម៉ារីនិងព្រះយេស៊ូ ដោយចូលនៅក្នុងជីវិតរបស់ព្រះជាម្ចាស់ទាំងអំណរសប្បាយ ពន្លឺ សិរីរុងរឿងនិងទុក្ខលំបាក ដែលនាំឱ្យយើងមើលឃើញផ្លូវដើម្បីទទួលស្គាល់ថា ពិតមែនយើងជាបងប្អូនគ្នា និងជាព្រះមហាក្សត្រីយ៍នៃក្រុមគ្រួសារទាំងមូលនៅក្នុងពិភពលោក។ «ព្រះនាងម៉ារីជាម្ចាស់ក្សត្រីនៃសុខសន្តិភាព»។លោកអភិបាលបន្ថែមថា ទាំងនេះនាំឱ្យយើងយល់ថា គ្មានការណ៍អ្វីដែលព្រះជាម្ចាស់ធ្វើមិនបាននោះទេ និងគម្រោងការនោះកើតមានឡើងលុះត្រាតែយើងទុកចិត្តលើព្រះជាម្ចាស់។ ដោយ៖ ដាលីស រូបភាពបន្ថែមទៀត

រដ្ឋាភិបាល​ឥណ្ឌា ចុះ​អនុស្សរណយោគយល់​ជាមួយ​អង្គការការីតាសកម្ពុជា

រដ្ឋាភិបាល​នៃសារធារណរដ្ឋឥណ្ឌា និងអង្គការ​ការីតាស​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា សម្រាប់​កុមារ​កំព្រា កុមារ​ងាយរងគ្រោះ តាមរយៈសេវា​គ្លីនិកចល័តនៅកម្ពុជានៅឯមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២២។ កម្មវិធី​ចុះ​អនុស្សរណៈ​នេះ ធ្វើ​ឡើង​ដោយ​មាន​លោក​គីម រតនា​ នាយក​ប្រតិបត្តិនៃអង្គការការីតាស​កម្ពុជា និង​លោកជំទាវបណ្ឌិត ឌីវីយ៉ានី ខប្រាហ្គេដ (Dr. Devyani Khobragade)  ឯកអគ្គរាជទូត​នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា និង​មាន​តំណាង​ពីក្រសួង​សុខាភិបាលនិងមន្ត្រីខេត្តកណ្តាល​ចូលរួម​ផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក គីម រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយសម្រាប់គម្រោងនេះ ដែលផ្តល់អត្ថប្រយោជន៍ដល់កុមារកំព្រា កុមារងាយរងគ្រោះ កុមារមាន​ពិការភាពផ្លូវចិត្ត និងកុមារ​ដែល​គេ​បោះ​បង់ចោល។ លោក រតនា បានថ្លែងអំណរគុណជាពិសេសចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់លោកជំទាវ ដែលបានបន្តដល់ មជ្ឈមណ្ឌលផ្លូវចិត្តកុមារនិង​យុវជន(CCAMH) នៃ​អង្គការ​ការីតាសកម្ពុជា​​ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាន់ណាថាន់​ (Bhoomikumar JEGANNATHAN) អ្នកទទួល​ខុស​ត្រូវ ​CCAMH​​ បានគូសបញ្ជាក់ពី ភាពពាក់ព័ន្ធតាមបរិបទនៃគម្រោងនេះ ដោយសារវាមានគោលបំណងដើម្បីទៅដល់កុមារដែលមានពិការភាពផ្នែកប្រព័ន្ធប្រសាទ និងផ្លូវចិត្តផ្សេងទៀតដែលមិនអាចទទួលបានសេវាថែទាំសុខភាពដោយសារជំងឺរាតត្បាតកូវីដ-១៩។ លោកជំទាវ បណ្ឌិត ឌីវីយ៉ានី …

រដ្ឋាភិបាល​ឥណ្ឌា ចុះ​អនុស្សរណយោគយល់​ជាមួយ​អង្គការការីតាសកម្ពុជា Read More »

លោកអភិបាល​៖តំបន់​ខាង​កើត​ទន្លេមេគង្គ​ជា​កន្លែង​មរណសាក្សី​និង​ទីសក្ការៈ

គ្រីស្តបរិស័ទជាច្រើនកុះករ​ បាន​នាំគ្នាប្រារព្ធខួប៧៦ឆ្នាំនៃមរណភាពរបស់លោកបូជាចារ្យ ទ្រឿង ប៊ូយៀប ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាថ្ងៃ ១២ មីនា ២០២២​ នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ស្ថិត​ក្នុងខេត្តកណ្ដាល។ ក្នុងធម្មទេសនានាឱកាសនេះ លោកអភិបាលអូលីវីយ៉េបានមានប្រសាសន៍ថា ទឹកដី​ផ្លូវ​ត្រី ជា​តំបន់មួយ​ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទពីដើម​បានសាបព្រោះនៅលើទឹកដីនេះ ដើម្បីណែនាំឱ្យជីវិតបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងដើម្បីឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចមានផ្លែដ៏ពិតប្រាកដ។ លោកអភិបាលព្រះសហគមន៍រំឭកថា ព្រះសហគមន៍តំបន់ខាងកើតទន្លេមេគង្គ ជា​ទឹកដី​នៃ​មរណសាក្សី​ ដែល​នៅ​ផ្លូវ​ត្រី មាន​លោក​ប៊ូយៀប នៅ​ពោធិ៍ធំជាទឹកដីកំណើត​របស់​លោក​ឆ្មារ សាឡាស់ និង​ឆ្មារ សាឡឹម។ ជីវិតពួកគាត់គឺជាគ្រាប់ពូជធ្លាក់នៅក្នុងដីដើម្បីឲ្យមានផលផ្លែជាច្រើន។ ក្នុងឱកាសនេះដែរលោកអភិបាលរំឭកនិងផ្ដាំផ្ញើដល់គណ:កម្មការមរណសាក្សីថា «គួរគិតដល់កន្លែងពោធិ៍ធំ សូមឱ្យមានកន្លែងខ្លះដើម្បីនឹករឭកដល់មរណសាក្សីនៅខ្មែរយើង។» តាម​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ​បាន​ឲ្យដឹង​ទៀត​ថា លោកយៀបបានធ្វើការអស្ចារ្យជាច្រើនសម្រាប់ប្រជាជនមួយចំនួន ទាំងពុទ្ធបរិស័ទ ទាំងគ្រីស្តបរិស័ទ។ កម្រងរូបភាព

លោកអភិបាល ​អូលីវីយ៉េ ជ្មិត​ហស្លេរ ទទួល​បាន​មេដាយ​ថ្នាក់ «ជាតូបការ» ក្នុង​ការជួយអភិវឌ្ឍ​វិស័យជាច្រើនក្នុង​ខេត្តតាកែវ

រាជរដ្ឋាភិបាល​កម្ពុជា​​ តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​​បំពាក់​មេដាយ​ថ្នាក់ «ជាតូបការ» ជូន​លោក​អភិបាល​ព្រះសហគមន៍ភូមិភាគភ្នំពេញលោក ​អូលីវីយ៉េជ្មិត​ហស្លេរ ដើម្បី​តបស្នង​ទៅ​នឹង​កិច្ចការ​ដែល​លោក​បាន​ជួយ​អភិវឌ្ឍស្ទើរគ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃទី​​៨ ខែមីនា ឆ្នាំ២០២២ នា​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ភូមិអង្គគគី ស្រុក​ត្រាំកក់។ ថ្លែង​ប្រាប់​សារព័ត៌មាន លោក​ អូលីវីយ៉េ បាន​ឱ្យ​ដឹងថា នេះជាមេដាយជាតូបការ ហើយនេះជាអ្វីដែលជាសមិទ្ធិផលក្នុង​ការ​ប្រមូលនូវ​គ្រប់ស្នាដៃក្នុង​ព្រះសហគមន៍ តាំងពីឆ្នាំ ២០១០ រហូតដល់ ២០២២ នៅក្នុងខេត្តតាកែវនេះ។ លោក​មានប្រសាសន៍ថា ៖ «យើងបានជួយអភិវឌ្ឍទៅលើវិស័យជាច្រើន ទាំងវិស័យអប់រំ វិស័យសង្គម ការជួយ​ជនពិការ សិប្បកម្ម សិល្បៈ សុខភាព និង​វិស័យ​សាសនា ដែលណែនាំឱ្យមនុស្សនានាដែលអស់សង្ឃឹមឱ្យមានសង្ឃឹមឡើងវិញ។  ដូចនេះអ្វីៗទាំងអស់បានធ្វើឲ្យរាជរដ្ឋាភិបាលទទួលស្គាល់»។ ទាក់ទងនឹង​សមិទ្ធិផលដែល​លោកទទួល​បាននេះដែរ លោកអភិបាលក៏​បានបញ្ជាក់ផងដែរថា ទាំងអស់នេះមិនមែនស្នាដៃលោកផ្ទាល់តែឯងនោះទេ ប៉ុន្តែជាស្នាដៃរបស់ព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងខេត្តតាកែវតែម្តង។ លោកអូលីវីយ៉េ បាន​ថ្លែងថា ៖ «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំទាំងអស់ ដែលបានធ្វើឱ្យគ្រប់ស​កម្មភាពរបស់យើង ទាំងការអប់រំ ទាំងការអភិវឌ្ឍ និងទាំងសិល្បៈ ដែលទទួលជោគជ័យបាននេះ។ នេះជាការអស្ចារ្យនិងជោគជ័យសម្រាប់យើងទាំងអស់ និង​ជាកម្លាំង​មួយ​ពិសេស​ថ្មី​ដើម្បី​ឱ្យ​យើង​ទៅមុខទៀត»។ …

លោកអភិបាល ​អូលីវីយ៉េ ជ្មិត​ហស្លេរ ទទួល​បាន​មេដាយ​ថ្នាក់ «ជាតូបការ» ក្នុង​ការជួយអភិវឌ្ឍ​វិស័យជាច្រើនក្នុង​ខេត្តតាកែវ Read More »

លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»​

សំឡេងទះដៃអបអរសាទរយ៉ាងឱឡារិករបស់​និស្សិត​ និង​សាស្ត្រាចារ្យ នៃវិទ្យាស្ថាន​សន្ត​ប៉ូល ដើម្បី​ទទួល​បវេសនកាលឆ្នាំសិក្សា​ថ្មី​ “ឆ្នាំ​ពណ៌បៃតង” ជាផ្លូវការដែល​បាន​ប្រកាស​ដោយ ​ លោក​ អូលីវីយ៉េ ជ្មីហស្លេរ ស្ថាបនិក​វិទ្យាស្ថាន​សន្ត​ប៉ូលនិង​ជាអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ នៅក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២២ -២០២៣ និងចែកសញ្ញានិស្សិត​សញ្ញាបត្រ​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​ ដល់និស្សិតបានបញ្ចប់​ការសិក្សាចំនួន​១១៤នាក់  ក្រោម​អធិបតីភាព​ ​លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ នាព្រឹក​ថ្ងៃទី​៨ មីនា ២០២២ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ភូមិអង្គគគី ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោក អភិបាល អូលីវីយ៉េ​ បញ្ជាក់​ថា ឆ្នាំនេះ​ខ្ញុំ​បាន​ប្រកាសជា «​ឆ្នាំ​បៃតង» ​ពណ៌​បៃតង​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ ដូច្នេះ​នៅក្នុង​ឆ្នាំ​បៃតង​នេះ​ឱ្យ​យើង​មើល​គ្រប់វិស័យ សូម​ឱ្យ​ការ​សិក្សា​ជោគជ័យ មាន​ទំនាក់​ទំនង​ប្រាកដ​មិនមែន​តាម​ហ្សូម និង​អនឡាញ ប៉ុន្តែ​ឱ្យ​​ខិតខំ​ការពារថែរក្សា​បរិស្ថាន ដាំ​បន្លែ យក​ចិត្ត​ទុកដាក់នឹងសុខភាព​ក៏​ដូចជាទេពកោសល្យ​ដើម្បី​ឱ្យ​យើង​ទៅជាមនុស្ស​ដ៏ពេញ​លក្ខណៈ។ នៅពេល​និយាយពីពណ៌បៃតង ជាពណ៌​ដែល​មើលពីអនាគត​ និង​ក្ដីសង្ឃឹម​របស់​យើង។ លោកអភិបាល​សង្ឃឹម​ថានិស្សិតទាំងអស់​ឈ្នះ​បញ្ហានានា និង​អាច​រៀប​ចំ​អនាគត​របស់ពួកគេបាន។​ សម្រាប់​និស្សិត​ទាងអស់ លោកមាន​ពាក្យ​មួយ​គឺ​ “​តស៊ូ​ និង​យក​ចិត្ត​ទុកដាក់” សម្រាប់​ឆ្នាំ​ទី​មួយ។ …

លោកអភិបាលអូលីវីយ៉េ៖ ឆ្នាំសិក្សាថ្មី វិទ្យាស្ថានសន្តប៉ូលជា «ឆ្នាំបៃតង»​ Read More »

ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន

តាមរយៈសាររបស់សម្តេចប៉ាប បានស្នើឲ្យគ្រីស្តបរិស័ទ្ធនៅទូទាំងពិភពលោក យកថ្ងៃទី០២ ខែមីនា ជា ថ្ងៃបុណ្យរោយផេះ ដើម្បីរួមគ្នាអធិដ្ឋានដើម្បីសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។ ក្នុងនោះការិយាល័យយុវជន ជំទង់ និងកុមាតូច ក៏បានរៀបចំអធិដ្ឋានតេហ្សេ ដោយបានអញ្ជើញបងប្អូនគ្រីស្តបរិស័ទ្ធប្រមាណ៣០នាក់មកចូលរួមនៅព្រះវិហារសន្តប៉ូល និងសន្តសិលា ភ្នំពេញថ្មី។ លោក ស៊ាន់ សារឿន ជាអ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារ បានឱ្យដឹងថា ដោយសារតែក្នុងប្រទេសអ៊ុយក្រែននិងប្រទេសរុស្សី កំពុងតែមានសង្គ្រាម ជាពិសេសនៅប្រទេសអ៊ុយក្រែនមានប្រជាជនជាច្រើនដែល​ត្រូវជំលៀស ប្រជាជនជាច្រើនដែលបានបាត់បង់ផ្ទះសំបែង និងជាប្រទេសដែររងគ្រោះដោយសារការឆ្លានពានពីប្រទេសរុស្ស៉ី។ លោកបានបន្តថា ៖ «ការរៀបចំអធិដ្ឋានតេហ្សេនេះគឺដើម្បីឲ្យបញ្ឈប់សង្គ្រាម និងឲ្យអ្នកដឹកនាំរកវិធីសាស្រ្តដើម្បីផ្សៈផ្សារដោះស្រាយ ចរចារ តាមរយៈការសុំទូលអង្វររបស់យើងទៅព្រះជាម្ចាស់»។ លោក សាន់ សារឿន ឲ្យដឹងទៀតថា ៖ «យើងជាគ្រីស្តបរិស័ទ្ធដែលមានជំនឿលើព្រះជាម្ចាស់គឺយើងចង់បានសុខសន្តិភាព សេចក្តីសុខ សេរីភាពក្នុងការរស់នៅ ដូច្នេះអ្វីដែលប្រទេសរុស្ស៉ីកំពុងតែធ្វើទៅលើប្រទេសអ៊ុយក្រែនវាមិនស្របតាមព្រះសហឬទ័យនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់»។ លោក សារឿន បានបញ្ជាក់ថា លោកសង្ឃឹមថានឹងមានសន្តិភាពនិងបញ្ឈប់សង្គ្រាមជាបន្ទាន់នៅប្រទេសអ៊ុយក្រែនតាមរយៈការអធិដ្ឋានថ្ងៃទី២ មីនានេះ។ លោក សាន់ សារឿន គ្រោងនឹងធ្វើការអធិដ្ឋានទូលសុំអង្វរព្រះជាម្ចាស់ ជារៀងរាល់សប្តាហ៍សម្រាប់សុខសន្តិភាពនៅប្រទេសអ៊ុយក្រែនដរាបណាសង្គ្រាមនៅតែមិនទាន់បញ្ចប់។ លោកថា ការអធិដ្ឋាននេះបញ្ជាក់ពីការចូលរួមចំណែ​ក រួបរួមគ្នាសុំសន្តិភាព និងបញ្ឈប់សង្គ្រាម …

ការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញរៀបចំអធិដ្ឋានតេហ្សេសម្រាប់សន្និភាពនៅប្រទេសអ៊ុយក្រែន Read More »

Subscribe to our newsletter

Don't miss new updates on your email