គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ
ក្នុងខែឧសភា ២០២១នេះ គ្រីស្តបរិស័ទនៅព្រះសហគមន៍ សន្តប៉ូលកោះស្លានៃមណ្ឌលសកម្មភាពកំពត រួមមានតំណាងក្រុមសង្គហៈ តំណាងក្រុមយុវជន និងតំណាងក្រុមកាយឫទ្ធិ ដែលដឹកនាំដោយលោកបូជាចារ្យ យ៊ាំង លូកា បាននាំយក ស្បៀងអាហារមួយចំនួនទៅចែករំលែកដល់បងប្អូនចំនួន៩គ្រួសារ ដែលកំពុងតែស្រែកដង្ហោយហៅឱ្យពួកយើងជួយក្នុងគ្រាដ៏លំបាកនេះ ចំនួន ៣ គ្រួសារ ដែលរស់នៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតដើម្បីឱ្យពួកគាត់មានចិត្តសង្ឃឹម អាចតស៊ូ អត់ធ្មត់នឹងដំណើរជីវិតរបស់ពួកគាត់នាសម័យកូវីដ១៩នេះ។ លោកបូជាចារ្យទទួលបន្ទុកមណ្ឌលសកម្មភាព កំពត យ៉ាំង លូកា បានមានប្រសាសន៍ថា៖ ព្រះហឬទ័យមេត្តាករុណារបស់ព្រះជាម្ចាស់គឺធំធេងខ្លាំងណាស់ដល់ពួកកូនម្នាក់ៗ។ លោកបន្ថែមថា វិន័យរបស់ខ្ញុំគឺ ត្រូវស្រលាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ ហើយការចែករំលែកសេចក្ដីស្រឡាញ់ទៅដល់អ្នកតូចតាច ក៏ដូចជាបានធ្វើតាមវិន័យនេះដែរ។ លោក សិលា ចាន់ម៉ានុត តំណាងគណៈកម្មការចម្រុះនៃព្រះវិហារសន្តប៉ូល កោះស្លា បានឱ្យប្រាប់ថា ព្រះសហគមន៍បានសម្ដែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នេះ ជាសកម្មភាពមួយដ៏ល្អសម្រាប់បងប្អូនដែលកំពុងតែពិបាក អស់សង្ឃឹម ឱ្យមានការតស៊ូ និងមានក្ដីសង្ឃឹមឡើងវិញ។ ម៉ានុតបន្ថែមថា ទោះបីជាមិនបានច្រើនក៏អាចដោះទាល់បានមួយគ្រាដែរ។ ប្រធានក្រុមយុវជន ម៉ានុត បញ្ជាក់ថា ម្យ៉ាងទៀត ការសម្ដែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នេះ គឺជាសកម្មភាពមួយដ៏ល្អវិសេសចំពោះបងប្អូនដែលកំពុងអស់សង្ឃឹមនិងស្រែកដង្ហោយឱ្យជួយ។ ដូច្នេះតួនាទីរបស់ពួកយើងជាគ្រីស្តបរិស័ទត្រូវចេះចែករំលែកសេចក្ដីស្រឡាញ់ដែលទទួលពីព្រះជាម្ចាស់ ដើម្បីធ្វើឱ្យពួកគាត់មានអំណរសប្បាយ […]
គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ Read More »










