ពត៌មាន

តាមគំរូ និងរួមជាមួយព្រះនាងម៉ារីយើងធ្វើតាមព្រះទ័យព្រះជាម្ចាស់

ក្នុងឱកាសបុណ្យកំណើតព្រះនាងម៉ារី លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ រួមជាមួយគ្រីស្តបរិស័ទនៃព្រះសហគមន៍អរិយក្សត្រ ក្នុងព្រះវិហារព្រះនាងម៉ារីជាមាតានៃសន្តិភាព កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ មានប្រសាសន៍នៅក្នុងធម្មទេសនានាឱកាសបុណ្យកំណើតព្រះនាងម៉ារីនេះ លោកអភិបាលអូលីវីយេ លើកទឹកចិត្តឲ្យគ្រីស្តបរិស័ទអរព្រះគុណព្រះជាម្ចាស់ដែលបានប្រទានជីវិតឲ្យម្នាក់ៗ រៀងៗខ្លួន និងប្រទានឪពុកម្តាយ ឲ្យគ្រប់គ្នា ទោះពួកគាត់ស្លាប់ទៅហើយមែន តែវត្តមានរបស់យើងនៅពេលនេះ គឺបានមកពីពួកគាត់។ លោកអភិបាលមានប្រសាសន៍ទៀតថា សេចក្តីស្រឡាញ់បានបង្កើតគ្រួសារ ដូចព្រះនាងម៉ារីមានលោកយ៉ូហានគីម និងលោកយាយអាណា។ ក្នុងសៀវភៅមិនផ្លូវការណ៍ ព្រះសហគមន៍បានស្រាវជ្រាវរកឃើញថា ព្រះនាងម៉ារីមានម្តាយឈ្មោះអាណា និងឪពុកឈ្មោះយ៉ូហានគីម ហើយថ្ងៃទី៨ ខែកញ្ញានេះ គឺជាថ្ងៃកំណើតរបស់ព្រះនាងម៉ារី ដែលជាមាតារបស់ព្រះយេស៊ូ។ លោកអភិបាលបន្តទៀតថា យើងក៏អរព្រះគុណព្រះជាម្ចាស់ដែលបានជ្រើសរើសយើងឲ្យទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយព្រះអង្គបានជ្រើសរើសព្រះនាងម៉ារីជាព្យាការីម្នាក់។ «តាំងពីកំណើតពិភពលោក សង្ស័យថា ព្រះជាម្ចាស់បានរើសព្រះនាងម៉ារីជាមាតាព្រះយេស៊ូហើយៗ»។ លោកអភិបាលបានណែនាំឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួន ឲ្យដូចគំរូរបស់ឪពុកម្តាយរបស់ព្រះនាងម៉ារី ដោយមានការអប់រំទាំងជំនឿ និងកិច្ចការសង្គម ដោយភ្ជាប់ជីវិតរស់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់។ លោកអភិបាល «យើងដឹងថាពីមួយថ្ងៃទៅមួយថ្ងៃ ព្រះជាម្ចាស់មានគម្រោងការណ៍ សម្រាប់យើង យើងអនុវត្តតាមគម្រោងការរបស់ព្រះជាម្ចាស់ ហើយយើង(ឪពុកម្តាយ)មានតួនាទីអប់រំនិងណែនាំ ដូចជាព្រះសហគមន៍ដែរ…ដើម្បីស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់»។លោកអភិបាលលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់ខ្ពស់នៃការថែរក្សាពន្លកថ្មីដែលជាជំនាន់ក្រោយរបស់ខ្លួនដើម្បីបង្កើតមនុស្សលោកថ្មី ពិភពលោកថ្មី និងសង្គមថ្មី។ លោកក៏បានរំលឹកអំពីសភាពការ នៃសម័យមេរោគរាតត្បាតកូវីដ១៩ ដែលបានធ្វើឲ្យសង្គមរបស់យើង និងពិភពលោករបស់យើងមានរបួសយ៉ាងច្រើន […]

តាមគំរូ និងរួមជាមួយព្រះនាងម៉ារីយើងធ្វើតាមព្រះទ័យព្រះជាម្ចាស់ Read More »

ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍

យុវជន៤៥នាក់មកពីអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល បាន​ចូល​រួម​​សិក្ខាសាលា​​យុវជនមួយរយៈ​ពេល​ពីរថ្ងៃពីថ្ងៃទី​២៨និង២៩ ខែសីហា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍» នៅព្រះវិហារសន្តសិលា (ពោធិ៍ធំ) ដែលដឹកនាំ​ដោយ​លោកបូជាចារ្យ ប៊ឺត។ ដោយមើលឃើញពីបញ្ហាជាច្រើនចំពោះយុវជនដែលមានពេលទំនេរច្រើន ប៉ុន្តែ​មិន​ទទួល​ព្រះកាយ​ដោយ​មិន​បាន​ស្រាយ​បាបរហូត​២ឆ្នាំ​ លោកបូជាចារ្យ ប៊ឺត បាន​លើកឡើងថា ដើម្បី​ធ្វើ​ឱ្យ​យុវ​ជន​ទាំង​នេះ​មាន​ជំនឿ​ដើម្បី​កសាង​ព្រះ​សងហគមន៍ លោក​បាន​អប់​រំ​ឱ្យ​គេ​យល់​ពី​អ្វី​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ជីវិត ហើយ​អ្វី​ដែលពួក​គេបាន​ឆ្លើយគឺ​គ្រួសារ ប៉ុន្តែ​លោក​ឃើញ​សកម្មភាព​របស់​គេប្រើ​ពេល​វេលា​​ពាក់​ព័ន្ធ​ជាមួយ​ទូរស័ព្ទ​​ច្រើន​ជាង​គ្រួសារ និងព្រះសហគមន៍​ទៅវិញ។​ លោកបូជាចារ្យ ​ប៊ឺត បាន​ថ្លែងបន្ថែមថា ជំនឿរបស់​យុវជន​ជាកម្លាំងដើម្បីកសាងព្រះសហគមន៍ ប៉ុន្តែ​ក៏​មិន​ភ្លេច​ចាស់ទុំ និងគំរូ​បទពិសោធ​​​ន៍របស់ពួកគាត់ដែរ។ លោកបាន​ធ្វើ​ការណែនាំ​ដល់​យុវជន​ទាំងនេះថា ៖​ «ត្រូវការពារជីវិតរបស់យើង។ យើង​ជាកូន​របស់​ព្រះ​ជា​ម្ចាស់​ត្រូវតែមានពេលវេលាអធិដ្ឋានសូមព្រះអង្គជួយបញ្ចប់កូវីដសម្រាប់​ខ្លួន​យើង គ្រួសារ​​​យើង និងត្រូវ​ធ្វើ​សកម្មភាពរបស់​យើងក្នុង​នាម​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់»។ លោក​បូជាចារ្យ បញ្ជាក់​ថា ទោះបី​ចប់​សិក្ខាសាលានេះក្ដី ក៏លោក​នៅតែ​បន្ត​ណែនាំ​ពួក​គេ​តទៅមុខទៀត។ យុវជន ម៉ៅ វាសនា មកពីព្រះវិហារសន្តសិលា (ពោធិ៍ធំ) បានឱ្យដឹងថា សិក្ខាសាលា​ពីរ​ថ្ងៃ​នេះ បានជួយ​ឱ្យយុវជនអាចចូលរួមជាមួយគ្នាទាំងអរិយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោក​បាន​ថ្លែងថា ៖ «ការ បណ្ដុះ​គំនិតដល់ខ្ញុំឱ្យលែងខ្ជិល ដោយ​បាន​ឃើញ​ការរួបរួម​ចូលគ្នារវាងយុវជនតាមព្រះសហគមន៍ទាំងនេះ បាន​ធ្វើឱ្យ​ខ្ញុំ​មាន​កម្លាំង​បន្ត​ដំណើរ​ទៅមុខ​ទៀត​ដើម្បីជួយព្រះសហគមន៍។ ក្រោយពីសិក្ខាសាលានេះ

ការរួបរួមនៃ​យុវជន​​ជាកម្លាំង​រប​ស់​ព្រះ​សហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email