Author name: Bouren Mno

សុបិន្ត​របស់​ព្រះសហគមន៍កំពត​លេច​ចេញ​ជា​រូបរាង

ទោះបីជា មាន ភ្លៀង ធ្លាក់ក៏ក្បួន ដង្ហែដោយមាន ព្រះឈើឆ្កាង ព្រះគម្ពីរ ទៀន ផ្កាភ្ញី អមដោយស្នូរចម្រៀងលើកតម្កើងព្រះជាម្ចាស់​ឥតដាច់ ដោយមានតំណាងគ្រីស្តបរិស័ទ អស់លោកបូជាចារ្យ និង លោក អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ  អូលីវីយ៉េ ជ្មីត ហស្លេហែជុំវិញ ព្រះវិហារថ្មី ចំនួន៣ជុំ  នាព្រឹក ថ្ងៃ ទី ៤ មិថុនា ២០២២  ដើម្បី ប្រសិទ្ធីព្រះវិហារថ្មីនេះ ទៅជាព្រះដំណាក់របស់ព្រះជាម្ចាស់។ ពិធីនេះប្រព្រឹត្តទៅ នៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ក្រុងកំពត និង មានតំណាងគ្រីស្តបរិស័ទមកពី ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ។ នាក់ កញ្ញា ជាគ្រីស្ត​បរិស័ទ​នៅមណ្ឌលសកម្មភាព​កំពត រៀបរាប់ថា «នៅពេល ដែល បាន ឃើញ ព្រះវិហារថ្មី ខ្ញុំមាន អារម្មណ៍ សប្បាយរីករាយ រំភើប ដោយសារ យើងមានកន្លែងអភិបូជាស្អាត និងមានន្លែងសម្រាប់អធិដ្ឋាន […]

សុបិន្ត​របស់​ព្រះសហគមន៍កំពត​លេច​ចេញ​ជា​រូបរាង Read More »

អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២,១-១១មាន​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា ចុះ​មក​សណ្ឋិត​លើ​ពួក​គេ​ម្នាក់ៗ។ កក ២,៣អត្ថបទ​ទី២៖ រ៉ូម ៨,៨-១៧បង‌ប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់។ រម ៨,១៥ដំណឹងល្អ៖ យ៉ូហាន ១៤,១៥-១៦.២៣ខ-២៦ព្រះ​ដ៏​ជួយ​ការ‌ពារ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ យហ ១៤,២៦ “សេរីភាព​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​សម្រាប់​ព្រះសហគមន៍​យើង​នៅ​ក្នុង​ពិភព​លោក ដែល​គោរព​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក។ ជា​ពេល​វេលា​ដែល​យើង​ទន្ទឹង​រង់​ចាំ ព្រះយេស៊ូ​បាន​ផ្ញើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​អាច​ទៅ​ប្រកាស​ដំណឹង​ល្អ​ដ៏​ពេញ​លក្ខណៈ ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​ដោយ​ដង្ហើម​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ទាំង​១៩​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ​មែន ប៉ុន្តែ​ពេល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បី​ដូច​ជា​យើង​ពោរពេញ​ដោយ​ដង្ហើម​របស់​ព្រះអង្គ​នៅ​ក្នុង​សួត​របស់​យើង នៅ​ក្នុង​ខ្លួន​របស់​យើង គឺ​ជីវិត​របស់​ព្រះអង្គ​ផ្ទាល់។ ខ្ញុំ​គិត​ថា សម្រាប់​យើង​នៅ​ក្នុង​ឆ្នាំ​នេះ​ជា​ពេល​វេលា​មួយ ប្រហែល​មាន​បទ​ពិសោធន៍​ប្លែក​អំពី​អត្ថន័យ​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ដោយសារ យើង​បាន​រស់​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​ជា​មួយ​កូវីដ-១៩ នៅ​ក្នុង​បរិយាកាស​ដែល​ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ដង្ហើម​របស់​យើង​ស្ទើរ។ យើង​នៅ​ដោយ​គ្មាន​សិទ្ធិ​ជួប​ជុំ​គ្នា រយៈ​ពេល​២​ឆ្នាំ​នេះ​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​កន្លែង​ដែល​មាន​ព្រំដែន ដែល​មាន​ជញ្ជាំង ណែនាំ​ឱ្យ​យើង​ឥត​មាន​បទ​ពិសោធន៍​អំពី​សេរីភាព។ ប្រទេស​ចិន​បាន​បិទ​ទី​ក្រុង​សៀងហៃ ដែល​មាន​ប្រជាជន​ប្រហែល​២៥​លាន​នាក់ គេ​បាន​បិទ​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​២​ខែ​កន្លង​មក ដើម្បី​អនុវត្ត​នយោបាយ​កូវីដ​ស្មើ​សូន្យ​របស់​រដ្ឋាភិបាល​ចិន។ គេ​ឱ្យ​ប្រជាជន​នៅ​តែ​ក្នុង​ផ្ទះ​តែ​ម្តង ប៉ុន្មាន​ថ្ងៃ​មុន​គេ​បាន​បើក​ឡើង​វិញ ប្រជាជន​ចេញ​ពី​ផ្ទះ​ហើយ​គេ​បាន​ផ្តល់​សក្ខីភាព​ថា គេ​សប្បាយ​ចិត្ត​ណាស់។ ឥលូវ​នេះ​គេ​ពោរពេញ​ដោយ​សេរីភាព ពោរពេញ​ដោយ​កម្លាំង យើង​សប្បាយ​ចិត្ត​ជួប​ជុំ​គ្នា​ជា​មួយ​បង​ប្អូន

អភិបូជាបុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងមកធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ Read More »

អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ កំណើត​ពិភព​លោក ៣,៩-១៥.២០នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? កណ ៣,១១ដំណឹងល្អ៖ យ៉ូហាន ១៩,២៥-៣៤ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ យហ ១៩,៣៤ “តួនាទី​ម្តាយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ស្តាប់​ព្រះគម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​សោយ​ទិវង្គត​តាម​លោក​យ៉ូហាន ព្រះសហគមន៍​បាន​ជ្រើស​រើស​គម្ពីរ​នេះ​ដើម្បី​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​ថ្មី គឺ​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសហគមន៍។ យើង​ដឹង​ថា ព្រះសហគមន៍​បាន​ចាប់​ផ្តើម​កើត​ឡើង​នៅ​ពេល​ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ត្រាស់​ហៅ​១២​នាក់។ ព្រះយេស៊ូ​បាន​អប់រំ​គេ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ ព្រះយេស៊ូ​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ។ នៅ​ពេល​នោះ ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បន្តិច​ម្តងៗ​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​ទទួល​ស្គាល់​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត​តាម​រយៈ​លោក​សិលា។ គេ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ​ដោយ​ស្តាប់​ការ​អប់រំ​ពី​ព្រះយេស៊ូ​ យូរៗ​ម្តង​គេ​ចេញ​ពី​ព្រះយេស៊ូ​ដើម្បី​ទៅ​តាម​ភូមិ​នីមួយៗ ដើម្បី​បន្ត​ប្រកាស​ដំណឹង​ល្អ​តាម​របៀប​ព្រះយេស៊ូ។ ពេល​គេ​ប្រកាស​ហើយ គេ​ត្រលប់​មក​ជួប​ព្រះយេស៊ូ​វិញ​ដើម្បី​ធ្វើ​របាយ​ការណ៍​ទៅ​ព្រះអង្គ និង​ដើម្បី​បន្ត​ទទួល​ការ​អប់រំ​ពី​ព្រះយេស៊ូ នេះ​ជា​ពូជ​នៃ​ព្រះសហគមន៍​ដែល​បាន​ចាប់​ផ្តើម​ហើយ។ នៅ​ក្នុង​ចំណោម​ក្រុម​គ្រីស្ត​ទូត​១២​នាក់ យើង​ដឹង​ថា​មាន​ក្រុម​សាវ័ក​៧២​នាក់​ដែល​ព្រះយេស៊ូ​បាន​ចាត់​គេ​ឱ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ និង​មាន​ក្រុម​ស្ត្រី​ខ្លះៗ នៅ​ក្នុង​ចំណោម​ក្រុម​ស្ត្រី​ទាំង​នេះ​មាន​ព្រះនាង​ម៉ារី​ដែរ។ គម្ពីរ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ​ជា​គម្ពីរ​ពិសេស ដោយសារ​ជា​ពេល​វេលា​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ​នៅ​លើ​ផែនដី​នេះ ព្រោះ​ព្រះយេស៊ូ​កំពុង​សោយ​ទិវង្គត។ នៅ​ពេល​នោះ មាន​តែ​ពីរ​នាក់​ដែល​នៅ​ក្បែរ​ឈើ​ឆ្កាង​ព្រះអង្គ គឺ​ព្រះនាង​ម៉ារី​ដែល​ជា​មាតា​របស់​ព្រះយេស៊ូ និង​លោក​យ៉ូហាន​ដែល​ជា​សាវ័ក​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដ៏​សំខាន់ ព្រះបន្ទូល​ទី​មួយ​ទៅ​ព្រះនាង​ម៉ារី​ថា “អ្នក​អើយ នេះ​ហើយ​កូន​របស់​អ្នក” មាន​ន័យ​ថា ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន​ដែរ។ ព្រះបន្ទូល​ទី​ពីរ​ទៅ​លោក​យ៉ូហាន​ថា “នេះ​ហើយ​ជា​ម្តាយ​របស់​អ្នក” ដើម្បី​ប្រគល់​ព្រះនាង​ម៉ារី​ដ៏​ពេញ​លក្ខណៈ​ទៅ​ជា​ម្តាយ​របស់​លោក​យ៉ូហាន។ តាម​ពិត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​ព្រះនាង​ម៉ារី​ទៅ​ជា​ម្តាយ​របស់​ព្រះសហគមន៍ តាម​រយៈ​លោក​យ៉ូហាន។

អភិបូជា​រំលឹក​ព្រះនាង​ព្រហ្ម​ចារិនី​ម៉ារី ជា​មាតា​នៃ​ព្រះសហគមន៍ធ្វើ​នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាពអរិយក្សត្រ ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២២ Read More »

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ នេហេមី ៨,២-១១នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​មិន‌មែន​ជា​ពេល​ដែល​ត្រូវ​កាន់​ទុក្ខ​ឡើយ។ នហ ៨,៩អត្ថបទ​ទី២៖ កិច្ចការ ២៨,១៦-២០.៣០-៣១លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។ កក ២៨,៣០ដំណឹងល្អ៖ យ៉ូហាន ២១,២០-២៥ឯ​អ្នក សុំ​អញ្ជើញ​មក​តាម​ខ្ញុំ!។ យហ ២១,២៣ “យើង​ទាំង​អស់​គ្នា​ជា​គ្រីស្ត​ទូត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មិន​មែន​ជា​ពេល​វេលា​ដើម្បី​យំ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។ ថ្ងៃ​នេះ យើង​សុំ​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​ព្រះវិហារ​ថ្មី​សន្ត​អូគូស្តាំង ជា​ពេល​វេលា​ដ៏​សក្ការៈ​ពិត​មែន ដែល​យើង​ថ្វាយ​ទៅ​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​ទាំង​អស់​គ្នា។ គម្ពីរ​ដំណឹង​ល្អ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ ជា​អត្ថបទ​ចុង​ក្រោយ​នៅ​ក្នុង​គម្ពីរ​របស់​សន្ត​យ៉ូហាន​ជា​អ្នក​និពន្ធ ដើម្បី​ឱ្យ​យើង​នឹក​ឃើញ​អ្វីៗ​ទាំង​អស់​ដែល​កើត​ឡើង​ជា​មួយ​ព្រះយេស៊ូ ជា​មួយ​ក្រុម​សាវ័ក ជា​មួយ​ក្រុម​គ្រីស្ត​ទូត​ពី​ដើម។ ដូច្នេះ ខ្ញុំ​សូម​អនុញ្ញាត​ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ខ្លះៗ​អំពី​ព្រះសហគមន៍​កំពត​នៅ​ទី​នេះ។ នៅ​ពេល​លោក​អភិបាល អេមីល បាន​ចាត់​ខ្ញុំ​ឱ្យ​ទៅ​កំពត​នៅ​ខែ​កញ្ញា ឆ្នាំ​២០០១ គាត់​ឱ្យ​ខ្ញុំ​ទៅ​ជា​មួយ​លោក លី ប៉ុន្តែ​គាត់​មិន​ទាន់​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​ទេ។ ដូច្នេះ ត្រូវ​ចាំ​ដល់​ខែ​មករា ឆ្នាំ​២០០២ ក្រោយ​លោក លី ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​បូជាចារ្យ ដើម្បី​ឱ្យ​ខ្ញុំ​ទាំង​ពីរ​ធ្វើ​ដំណើរ​ទៅ​កំពត និង​ចាប់​ផ្តើម​រួម​ជា​មួយ​គ្នា។ ហេតុ​តែ​ចង់​ស្គាល់​កំពត ខ្ញុំ​បាន​ជិះ​ម៉ូតូ (បាហ្សា) ពី​កំពង់​សោម​មក​កំពត ដោយ​មាន​ផ្លូវ​មហា​ពិបាក​ហើយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត។

អភិបូជាប្រសិទ្ធីពរលើព្រះវិហារថ្មី ធ្វើនៅព្រះសហគមន៍សន្តអូគូស្តាំង កំពត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ Read More »

ការ​ផ្លាស់​ប្តូរ​មុខងារ​និងកន្លែងទទួល​ខុស​ត្រូវ​​ក្នុងភូមិភាគ​ភ្នំពេញ

ក្នុង​លិខិត​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី06 ខែ​មិថុនា​ នៅថ្ងៃបុណ្យគោរពព្រះនាងព្រហ្មចារិនីម៉ារី ជាព្រះមាតានៃព្រះសហគមន៍ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បានប្រកាសចាត់តាំងមុខងាររបស់បូជាចារ្យ​តាម​តំបន់សកម្មភាពទាំង៩។ ក្នុងលិខិតដដែលនោះបានឱ្យដឹងថា តំបន់សកម្មភាពព្រះសហគមន៍ ភ្នំពេញខាងជើង ទទួលខុសត្រូវដោយលោកបូជាចារ្យ រឿង ឆ័ត្រសេរី ក្នុងរយៈពេល៣ឆ្នាំបន្ត ដោយមានលោកបូជាចារ្យ ដាវិឌ ហ្សូរណូ បន្តជួយព្រះសហគមន៍ អរិយ្យក្សត្រ ពោធំ ក្តីកណ្តាល រយៈពេល២ឆ្នាំបន្ត។ លោកបូជាចារ្យ អូកូស្ទីន ចុង យេអុន វ៉ុន នឹងនៅជួយព្រះសហគមន៍តំបន់ភ្នំពេញខាងជើង ១ឆ្នាំដើម្បីសិក្សាភាសាខ្មែរ។ តំបន់សកម្មភាពព្រះសហគមន៍​ភ្នំពេញថ្មី ទទួលខុសត្រូវដោយ លោកបូជាចារ្យសួន ហង្សលី ដោយ​មាន​ លោកបូជាចារ្យ ស៊ីមន ប៊ូម ស៊ុក លី ជា​បូជាចារ្យ​ជំនួយ និងលោកបូជាចារ្យ ឆាលស៍ ណានី កាលេ ជាបូជាចារ្យទទួលខុសត្រូវ អនុតំបន់កំពង់ស្ពឺ ត្រែងត្រយឹង និងអង្គស្នួល។ រីឯលោកបូជាចារ្យ អារ៉ូគីយ៉ាដូស្ស វណ្ណាថាយ៉ាន បន្តជួយព្រះសហគមន៍ភ្នំពេញថ្មី​ ភ្នំពេញខាងជើង

ការ​ផ្លាស់​ប្តូរ​មុខងារ​និងកន្លែងទទួល​ខុស​ត្រូវ​​ក្នុងភូមិភាគ​ភ្នំពេញ Read More »

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ

«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោម​បេក្ខជនអគ្គសញ្ញាលាប​ថ្ងាស១៩នាក់។ ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាច​ក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារ​សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បេក្ខជនគឹមសេងបញ្ជាក់ថា ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់កម្លាំង ភាពក្លាហាន ប្រាជ្ញាឈ្លាសវៃ ការ​កោត​ខ្លាចព្រះជាម្ចាស់កាន់តែ​ខ្លាំងឡើងថែមទៀត។ លោកបញ្ជាក់ថា «ខ្ញុំនឹងបន្តប្រកាស​ដំណឹងល្អ​តាមរយៈ​ស្ថានភាព តាមរយៈពាក្យសម្ដី តាមរយៈអំពើល្អ ដែលព្រះជាម្ចាស់បានបង្ហាញមកដល់ខ្ញុំ។ ខ្ញុំនឹងបង្ហាញ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ដល់អ្នកដទៃដូចគ្នា។» នៅក្នុងពិធីនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាន៍ថា  ថ្ងៃនេះជាពេលវេលាដែលយើងទន្ទឹងរង់​ចាំ​​ព្រះយេស៊ូប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឱ្យយើង ដើម្បីចេញទៅប្រកាសដំណឹងល្អ ដោយរស់នៅ​បង្ហាញ​វត្តមាន​របស់ព្រះជាម្ចាស់។ មាន​ប្រសាសន៍រំលឹក​ដល់​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​នៅ​ក្នុង​ថ្ងៃនេះ គង្វាល​ព្រះសហគមន៍​ណែនាំថា « ថ្ងៃនេះ​បងប្អូន​ទាំង១៩នាក់​ជាសញ្ញាសំគាល់មួយពិសេស ដើម្បីឲ្យយើងយល់ថា នៅ​ពេលដែលយើងសុខចិត្តធ្វើដំណើរ​តាមព្រះយេស៊ូ យើងលេងនៅឯកោ។ ដូចព្រះយេស៊ូមាន​ព្រះបន្ទូល​សន្យា ខ្ញុំនឹងផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអង្គដែលជួយការពារនិង បង្រៀន ដឹកដៃអ្នករាល់គ្នា​នឹង​រំលឹកអ្វីដែលខ្ញុំបានប្រាប់ឲ្យអ្នករាល់គ្នាផង។» ក្នុងនោះ​ដែរ​លោកអភិបាល​បាន​រំលឹក​អំពី​ដំណើរ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ក្នុងពេល​ដែល​រង​ទុក្ខ​លំបាក​ក្នុងសម័យ​ប្រល័យពូជសាសន៍ប៉ុល​ពត និង​ជំងឺ​រាតត្បាត​កន្លង​មក​ថា

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ Read More »

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម

កុមារ​​ជាង​៣០០នាក់​ បាន​ជួប​ជុំ​គ្នា​បោះ​ជំរំ​​នៅមជ្ឈ​មណ្ឌល​ភ្នំពេញថ្មី រិះគិត​និង​ចូលរួម​រៀន​អំពី​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​សង្គមនិងកិច្ចការងារ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោម​ប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែល​ដឹកនាំ​ដោយ​​ការិយាល័យ​ យុវជន ជំទង់ កុមារ និង​គ្រួសារ នា​ថ្ងៃ​ទី​២៧-​២៩ ខែឧសភា ឆ្នាំ២០២២​។ កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពី​ព្រះសហគមន៍​ព្រែកតាទែន បាននិយាយថា នេះជាលើក​ទី​១ដែលនាង​​បាន​ចូលរួម​បោះជំរំនេះ។ ដាណេ​បន្តថា​ «ខ្ញុំ​សប្បាយ​ដោយ​បានចួប​មិត្តភក្តិច្រើន ហើយបាន​កាដូរ​ថែម​ទៀត។» កុមារី ដាណេ ប្រាប់​ទៀត​ថា ក្រៅ​ពី​សប្បាយ នាង​​បាន​រៀន​រាំ រៀន​រើស​សំរាម រៀន​សំអាត រៀន​សម្ដែង «ហើយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជួយ​ឱ្យ​ខ្ញុំ​ក្លាយជាកូនល្អ។» កញ្ញា វ៉ាន់ សុផារី ជាមេកាយឫទ្ធិមកពីព្រះសហគមន៍ចំប៉ានៃមណ្ឌលសកម្មភាពទន្លេមេគង្គ ដែល​ជា​តំបន់​មួយ​មាន​កុមារ​វៀតណាម​បាន​និយាយ​ថា នាង​បាន​ចូលរួម​ក្នុង​ការិយល័យ​យុវជន ជំទង់​ កុមារនិង​គ្រួសារ​បាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។ សុផារី ឲ្យ​ដឹងទៀតថា  ឆ្លង​តាម​​បទពិសោធនៃការដឹកនាំកុមារ និង​តាមរយៈការណែនាំរបស់បងៗធ្វើ​ឲ្យនាង​ស្គាល់​សមត្ថភាព​ខ្លួន​ឯង។  យុវតី​រូប​នេះ បន្ថែមថា “នៅកម្មវិធីនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ខាងល្បែងកម្សាន្តជាច្រើន ដើម្បីនាំយកទៅលេងជាមួយកុមារនៅព្រះសហគមន៍ខ្ញុំក្រោយពេលត្រលប់ទៅវិញ”។ សុផារី បាន​បន្ត​ថា «១. ពង្រីក្រុមកាយឫទ្ធិឱ្យមានកុមារកាន់តែច្រើន ដោយប្រមូលកុមារនៅក្រៅភូមិបន្ថែម។ ២. ជួយណែនាំកុមារឱ្យនិយាយភាសាខ្មែរឱ្យបានច្រើន

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម Read More »

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ “ចូរ​យើង​អធិដ្ឋាន” អត្ថបទ​ទី១៖ កិច្ចការ ១៣,១៤.៤៣-៥២យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា។ កក ១៣,៤៧អត្ថបទ​ទី២៖ វិវរណៈ ៧,១៤ខ-១៧គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ វវ ១៧,១៤ដំណឹងល្អ៖ យ៉ូហាន ១០,២៧-៣០ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ។ យហ ១០,២៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ម្សិល​មិញ យើង​បាន​ចាប់​ផ្តើម​អង្គ​ប្រជុំ​ជា​មួយ​បង​ប្អូន យុវជន​យុវនារី និង​បព្វជិត​បព្វជិតា ខ្ញុំ​បាន​សួរ តើ​យើង​មាន​អារម្មណ៍​ដូច​ម្តេច នៅ​ពេល​យើង​បាន​ស្តាប់​គម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ថា សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ? យើង​បាន​ជួប​ជុំ​គ្នា​ពី​ម្សិល​មិញ យើង​មាន​ការ​អប់រំ យើង​មើល​ការ​សម្តែង​របស់​ក្មេងៗ​ដែល​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស​បង​ស្រី…។ យប់​មិញ​យើង​បាន​អធិដ្ឋាន​ពេញ​មួយ​យប់ ព្រឹក​មិញ​យើង​បាន​ស្តាប់​សក្ខីភាព​របស់​បង​ប្រុស​បង​ស្រី​មួយ​ចំនួន។ នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ទាំង​បី​ថ្ងៃ​នេះ សុទ្ធ​តែ​ជា​ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង។ ពី​សម័យ​ដើម នៅ​ពេល​លោក​ប៉ូល លោក​ប៉ាណាប៉ាស់​ទៅ​ទេសនា បាន​គេ​មក​យ៉ាង​ច្រើន​ដើម្បី​ស្តាប់។ នៅ​ក្នុង​គម្ពីរ​វិវរណៈ លោក​យ៉ូហាន​ថា​គាត់​បាន​ឃើញ​មាន​មហា​ជន​ដ៏​ច្រើន​កុះករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន ដែល​កំពុង​ជួប​ជុំ​គ្នា។ យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គ្រូ​គង្វាល​ដ៏​ល្អ ដែល​ស្គាល់​ចៀម​របស់​ខ្ញុំ ដែល​យាង​មក​ដើម្បី​ឱ្យ​ចៀម​របស់​ខ្ញុំ​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ នៅ​ពេល​យើង​សរុប​នេះ​ទាំង​អស់

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩ Read More »

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot

នៅ​ក្នុងពិធី​អគ្គសញ្ញាលាប​ថ្ងាស​ដល់​បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាងប៉ូលីន ចារីខុត (Pauline Jaricot )​ ដែល​សម្តេចប៉ាប​បាន​ប្រកាស​ពេលថ្មីៗនេះ ថា ​នាង​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល។ លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុង​ឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។ លោក​អភិបាល​រំលឹក​ថា នាង​បាន​កែ​ប្រែ​ចិត្ត​គំនិត​​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់និងបម្រើព្រះសហគមន៍​ ដោយសារ​គំរូ​នៃ​ការ​លះបង់​ជីវិតរបស់​ម្តាយដើម្បី​ឲ្យគាត់​​មានសុខភាពល្អឡើងវិញ។ ក្រោយមក​ក្នុង​ឆ្នាំ១៨១៧ ក្នុងវ័យ​១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី ដើម្បីបង្ហាញ​​ឱ្យមនុស្សលោក​ដឹងថា ព្រះបេះដូងព្រះយេស៊ូមានសេចក្ដីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ សមាគមនេះ បានលើកតម្លៃអ្នកជំងឺ អ្នកក្រីក្រ និងមនុស្សដែលគេបោះបង់ចោល «ដោយដឹងថា ពេល​យើង​លះបង់​ចោល​នរណា​ម្នាក់​យើង​ក៏បាន​បោះ​បង់​ព្រះយេស៊ូដែរ។» នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​អភិបាល​ប្រាប់​ដល់​បេក្ខជន​និង​គ្រីស្ត​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ នៅ​ព្រះវិហារ​សន្តយ៉ូសែប (ជ្រៃធំ)​ក្នុង​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី​២២ ខែ​ឧសភា​កន្លងទៅនេះ។ លោកអភិបាល​សង្កត់​ធ្ងន់ទៀតថា វីរភាព​របស់​ស្ត្រីរូប​នេះ ក្នុង​វ័យ​២៣​ឆ្នាំ បានបង្កើតសមាគមព្រះមាលា​ដ៏មានជីវិត​ ដើម្បីរួម​គ្នា​អធិដ្ឋាន​ផ្គាំ និង​ផ្តល់ប្រាក់ឧបត្ថម្ភដល់សាសនទូតក្រៅប្រទេស​នានា ដែល​ខ្វះ​ខាត​ប្រាក់​និង​រង​ការ​បៀតបៀន​ពី​រដ្ឋអំណាច​ ក្នុងការប្រកាសដំណឹងល្អ។ ពេលនេះ​​ សមាគមនេះមាននៅក្នុងប្រទេសបារាំងនិងប្រទេសមួយចំនួនក្នុងពិភពលោក។ ក្នុងនោះដែរ លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យ​គ្រីស្ត​បរិស័ទ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្លួន​ឲ្យ​សកម្មដូច​ប៉ូលីន ដែលតែងតែនឹកគិត​ដល់​ផ្លូវ​វិញ្ញាណ​របស់​មនុស្ស។ ក្នុង​សម័យ​នោះ កម្មករកម្មការិនីរោងចក្រ ធ្វើ​ការងារ​ច្រើន​ម៉ោង

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot Read More »

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង”

ព្រះយេស៊ូទតមើលយើង” អត្ថបទ​ទី១៖ កិច្ចការ ៩,៣១-៤២ព្រះ‌សហគមន៍​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ? យហ ៦,៦៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់​មិញ យើង​បាន​ឃើញ​កូន​ក្មេង​ដែល​បាន​សម្តែង​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស បង​ស្រី…។ សម្រាប់​យើង​ជា​យុវជន​យុវនារី យើង​ត្រូវ​តែ​ចាប់​អារម្មណ៍ ដោយសារ​កូន​ក្មេង​គេ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​ថ្ងៃ​នេះ​គេ​សម្តែង​យ៉ាង​ពិសេស​។ គេ​បាន​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ដើម្បី​ចូល​ជា​មួយ​យើង​ជា​យុវជន​យុវនារី ដូច​ជា​លើក​ទឹក​ចិត្ត​យើង​ម្យ៉ាង។ គេ​បាន​ទទួល​ការ​អប់រំ​ពី​ឪពុក​ម្តាយ រហូត​ដល់​គេ​ចេះ​យក​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អត្ថបទ​ទី​១ “ព្រះសហគមន៍​បាន​ប្រកប​ដោយ​សេចក្តី​សុខសាន្ត គ្រប់​ទី​កន្លែង​នៅ​ក្នុង​ស្រុក​យូដា និង​ព្រះសហគមន៍​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ មាន​គេ​រស់​នៅ ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង” នេះ​ជា​ព្រះសហគមន៍​ដែល​ចាប់​ផ្តើម​ដំបូង។ នៅ​ក្នុង​សម័យ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ យើង​បាន​ឃើញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​សាវ័ក​ថ្មីៗ មាន​គ្រីស្ត​បរិស័ទ​ថ្មីៗ ដែល​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ តាម​រយៈ​ក្រុម​គ្រីស្ត​ទូត។ ថ្ងៃ​នេះ យើង​បាន​ឃើញ​លោក សិលា ដែល​បាន​ប្រោស​លោក​អេណេ​ឱ្យ​បាន​ជា​សះស្បើយ ប្រោស​នាង​តាប៊ីថា ដែល​បាន​ស្លាប់​ឱ្យ​រស់​ឡើង​វិញ។ លោក​សិលា បាន​បង្ហាញ​អំពី​ឬទ្ធានុភាព​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង ក្រុម​សាវ័ក និង​ប្រជានជន​ដែល​បាន​ឃើញ

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង” Read More »

Subscribe to our newsletter

Don't miss new updates on your email