Author name: Bouren Mno

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ កិច្ចការ​គ្រីស្ត​ទូត ១២,១-១១«សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!»។ កក ១២,៨អត្ថបទ​ទី​២៖ ធីម៉ូថេ ទី​២ ៤,៦-៨,១៧-១៨ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ២​ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! “មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​បាន​សួរ​ក្រុម​គ្រីស្ត​ទូត​នៅ​ព្រឹក​នេះ។ នៅ​ពេល​លោក​ម៉ូសេ បាន​សួរ​ទៅ​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គ​ជា​នរណា? ព្រះជាម្ចាស់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជា​ខ្ញុំ” ចម្លើយ​នេះ​ជា​ចម្លើយ​ដែល​ណែនាំ​ឲ្យ​មាន​អាថ៌​កំបាំង​មែន​ទែន ដោយសារ​មាន​តែ​ខ្ញុំ​ផ្ទាល់​ដែល​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ចម្លើយ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​គិត​ពិចារណា សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ដើរ​តាម​ព្រះយេស៊ូ តើ​ចម្លើយ​ខ្ញុំ​ជា​ខ្ញុំ​ជា​ចម្លើយ​គ្រប់​គ្រាន់​ឬ​ទេ? សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ពិចារណា​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​រក​ឃើញ​អត្ថន័យ​ដ៏​ថ្លៃ​ថ្នូរ នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ជា​នរណា​ដែល​ជា​សាវ័ក​របស់​ព្រះយេស៊ូ? តើ​ខ្ញុំ​ជា​នរណា​ជា​ខ្មែរ​មួយ​រូប​ដែល​ដើរ​តាម​ព្រះយេស៊ូ? តើ​អត្ត​សញ្ញាណ​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ? បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គំរូ​ពិសេស​ដើម្បី​ដឹកនាំ​យើង និង​ដើម្បី​ឲ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ […]

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល” Read More »

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness

ការ​អប់រំ​ទី​៣​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ដើម្បី​សាង​សង់​ដំបូល​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់។ តាម​ពិត​អស់​មួយ​ជីវិត​របស់​យើង យើង​ស្វែង​យល់​និង​ស្វែង​រក​យើង​ផ្ទាល់​ខ្លួន​ជា​នរណា។ យើង​អាច​មើល​តាម​ពេល​វេលា តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង បន្តិច​ម្តងៗ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅៗ ខ្ញុំ​ជា​នរណា? កញ្ចក់​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​ស្គាល់​ខ្លួន​ឯង​គឺ​បង​ប្អូន​ឯទៀតៗ ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​មួយ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​ចាប់​ផ្តើម​យល់​យើង​ជា​មនុស្ស​របៀប​ណា។ ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង គោលដៅ​កំពូល​នៃ​ជីវិត​របស់​យើង យើង​អាច​ចែក​ជា​៣​ជម្រើស គឺ​ទី​១ បង្កើត​គ្រួសារ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ទី​២ ចូល​ក្នុង​ក្រុម​បុព្វជិត​បុព្វជិតា ដែល​ថ្វាយ​ខ្លួន​ទៅ​លើ​ព្រះជាម្ចាស់ ទី​៣ ធ្វើ​ជា​បូជាចារ្យ។ យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន៖ សរសរ​ទី​១ ជំនឿ ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ចាស់​ទុំ។ មាន​អ្នក​ខ្លះ គេ​មាន​បទ​ពិសោធន៍​ទទួល​ខុស​ត្រូវ​ពី​ក្មេង ដូច្នេះ​គេ​បាន​កសាង​ជីវិត​ជា​មនុស្ស​ចាស់​ទុំ​ហើយ ដោយ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​មើល​ឃើញ ចេះ​យល់​ដឹង…។ ព្រះនាង​ម៉ារី នៅ​ពេល​ទទួល​ដំណឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​គាត់​មាន​បទ​ពិសោធន៍​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ជំនឿ​ពី​ដើម​រៀង​មក។ ទោះ​បី​យើង​មាន​បទ​ពិសោធន៍​ខ្លី​នៅ​ក្នុង​ជំនឿ អាស្រ័យ​លើ​យើង​ចូល​ជ្រៅ​នៅ​ក្នុង​ជំនឿ​នេះ​ឬ​អត់។ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​បាន​ទទួល​ព្រះអំណោយ​ពិសេស​ដើម្បី​ដឹង​ខុស​ដឹង​ត្រូវ

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness Read More »

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ លវ ២៣,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ។ មថ ១៣,៥៧ បង​ប្អូន​ជា​ទី​ស្រឡាញ់! នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​នេះ ឱ្យ​យើង​គិត​ថា​ប្រសិន​បើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ឱ្យ​យើង​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ឱ្យ​យើង​ចេញ​ពី​ប្រទេស​កំណើត​របស់​យើង ទៅ​ប្រទេស​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​លោក​អភិបាល គីគេ ដូច​ខ្ញុំ និង​លោក​ឪពុក​មួយ​ចំនួន​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​គិត​ថា​យើង​មិន​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ត្រូវ​នៅ​ទ្វីប​អឺរ៉ុប​ឬ​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ​ខ្លាច​ថា ពេល​យើង​ត្រលប់​ទៅ​ស្រុក​ខ្មែរ គេ​មិន​ចេះ​ទទួល គេ​មិន​ចេះ​ស្ដាប់ គេ​មើល​យើង​ជា​អ្នក​ដែល​វង្វេង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សប្បាយ​ចិត្ត ដោយ​សុវត្ថភាព​ដើម្បី៖ ទី​១ ចែករំលែក​បទ​ពិសោធន៍ ដោយ​ពិចារណា​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ពិសេស​អស្ចារ្យ រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​នេះ ខ្ញុំបានចូលក្នុង​ព្រះសហគមន៍​កាតូលិក​ដែល​ជា​ព្រះសហគមន៍​សកល​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​យក​ពេល​វេលា​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ភូមិភាគ​របស់​ខ្ញុំ​វិញ? ដោយ​សារ យើង​មិន​មែន​ជា​យុវជន​យុវនារី​មួយ​រូប

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព” Read More »

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៤០,១៦-២១.៣៤-៣៨សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ សរ ៤០,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៧-៥៣ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ មថ ១៣,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! ខ្ញុំ​សូម​អនុញ្ញាត​និយាយ​២​ចំណុច​អំពី​ព្រះគម្ពីរ និង​ខ្ញុំ​សូម​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ទិវា​យុវជន​ពិភព​លោក។ ថ្ងៃ​នេះ នៅ​ក្នុង​ព្រះគម្ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឲ្យ​យើង​ដឹង​ថា ពេល​ណា​យើង​ទទួល​មរណភាព​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ជា​មនុស្ស​ល្អ​សុចរិត ឬ​យើង​ជា​មនុស្ស​មិន​សូវ​ល្អ​ដែល​មិន​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សន្ត​ម៉ាថាយ​បាន​រំលឹក​យើង​ថា “អ្វីៗ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​តូច​តាម យើង​ប្រព្រឹត្ត​ចំពោះ​ព្រះជាម្ចាស់” ដោយសារ​អ្នក​តូច​តាច​ជា​តំណាង​របស់​ព្រះអង្គ។ យើង​ត្រូវ​យក​និមិត្ត​រូប​នេះ ដើម្បី​ឲ្យ​យើង​គិត យើង​ប្រព្រឹត្ត​តាម​បៀប​យ៉ាង​ដូច​ម្តេច។ ឲ្យ​យើង​មាន​ភក្តីភាព ឲ្យ​យើង​មាន​ការ​សន្ទនា ឲ្យ​យើង​ចេះ​ស្ដាប់​គ្នា ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា…។ តើ​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? ទី​១ នៅ​ក្នុង​អត្ថបទ​ទី​១ លោក​ម៉ូសេ​ជួប​ព្រះជាម្ចាស់​ផ្ទាល់ ពេល​ណា​យើង​ជួប​ព្រះជាម្ចាស់​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ អំពើ​ដែល​យើង​ប្រព្រឹត្ត តើយើង​ធ្វើ​តាម​អ្នក​ណា? ថ្ងៃ​នេះ ខ្ញុំ​សូម​ឱ្យ​យើង​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​យក​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង កុំ​ឲ្យ​យើង​យក​អារម្មណ៍​យើង យោបល់​យើង មាន​សារៈ​សំខាន់​ជាង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ព្រះបន្ទូល​របស់​ព្រះអង្គ។ យើង​និយាយ​ស្រួល​តែ​ពិបាក​អនុវត្ត ខ្ញុំ​សូម​ឲ្យ​យើង​អធិដ្ឋាន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ណា​យើង​និយាយ​អំពី​ការ​សន្ទនា យើង​ត្រូវ​មាន​ការ​សន្ទនា​រវាង​គ្នា​និង​គ្នា ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា។ សន្ទនា​គ្នា

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល” Read More »

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។ យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។ ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន” Read More »

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។   លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​ លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។ លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។ ​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។ ​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។ អ្នកគ្រូបន្តថា ៖

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ Read More »

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ

ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារ​តូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ​ដួង សាវង់ និងលោក​បូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់​ ប្រធានការិយាល័យអប់រំជំនឿភូមិភាគ​ភ្នំពេញ​មានប្រសាសន៍​ថា សិក្ខា​សាលា​គ្រូអប់រំជំនឿនេះ ធ្វើ​ឡើង​ក្នុងគោលបំណងឱ្យ​គ្រូអប់រំជំនឿនៃ​មណ្ឌល​សកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿ​និងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុង​សិក្ខា​សាលា​នេះ លោក​សាវង់​បាន​ប្រគល់​​ឯកសារ​មួយ​ចំនួន​ដល់​គ្រូអប់រំជំនឿ ដើម្បី​ឲ្យ​ពួកគាត់​រំឮក​និង​រិះគិត​ ដើម្បី​ឲ្យ​​ព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជា​កម្មវិធី​លើក​ដំបូង​សម្រាប់​គ្រូអប់រំជំនឿ​ ដើម្បី​រិះគិតអំពីព្រះជាម្ចាស់ដែលជាព្រះបិតា។ លោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី ជា​អ្នកគ្រប់​គ្រង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ បានមានប្រសាសន៍ថា ធម៌​ប្រកាស​ជំនឿ​ ជា​ធម៌អត្តសញ្ញាណ​​​គ្រីស្តបរិស័ទ ហើយ​ធម៌នេះ​ជួយឱ្យយើងយល់ឬបញ្ជាក់ថែម អំពីអ្វីដែលយើងជឿទៅលើព្រះជាម្ចាស់។ លោកឧបដ្ឋាក វី សំណាង ឲ្យដឹងថា ប្រសិនបើគ្រីស្ត​​បរិស័ទ​មិនស្គាល់ មិន​ចេះ ឬ​មិន​ចាំ​ធម៌ប្រកាស​ជំនឿ និងគ្មាន​ពេលរិះគិតអំពីធម៌​ជឿនេះ គ្រីស្ត​បរិស័ទ​នោះ​មិន​ដឹង​មានជំនឿ​លើអ្វី ហើយ​ក៏​មិន​អាច​បញ្ជូន​​បន្តជំនឿរបស់បាន​ដែរ។ លោកឧបដ្ឋាក​បាន​បញ្ជាក់ថា ក្នុង​ធម៌​ប្រកាស​ជំនឿ​នេះ បញ្ជាក់​អំពី​ជំនឿ​របស់​គ្រីស្តបរិស័ទ​តាំងពីដើមដំបូងដែល​បាន​ខិតខំ​ពន្យល់​អំពី​ជំនឿរបស់គេ ជំនឿលើព្រះបិតា ព្រះបុត្រា​និងព្រះវិញ្ញាណដ៍វិសុទ្ធ ជាព្រះត្រៃឯក ហើយនៅក្នុងធម៌ប្រកាសជំនឿបានអះអាងយ៉ាងច្បាស់អំពីព្រះយេស៊ូជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ បាន​ជួយ​លោក វី

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ Read More »

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​

ព្រះវិហារ​ព្រះកុមារយេស៊ូ នៃ​ព្រះសហគមន៍បឹងទំពុន បាន​បើក​ថ្នាក់​បង្រៀនតូរ្យតន្ត្រី​ដល់​កុមារ​​ជាកូនគ្រីស្តបរិស័ទ ​ដែលមាន​អាយុ​ចន្លោះពី​៨ ទៅ១២ឆ្នាំ កាលពី​​ដើមខែកក្កដាមកនេះ ដើម្បី​ប្រមូល​ផ្ដុំ​​កុមារឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​មាន​អំណរ​សប្បាយ​ជាមួយ​ព្រះសហគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាសដល់​កុមារ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​កុមារ​ដទៃទៀតផងដែរ​។ ​លោក​ឧបដ្ឋាក វី​ សំណាង​ បានលើកឡើង​ពី​គោល​បំណង​ដែល​ព្រះសហគមន៍​បង្កើត​ថ្នាក់​តូរ្យតន្ត្រី​នេះថា ដោយ​​អនុវត្តតាម​ការណែនាំ​របស់​លោក​អភិបាល​ព្រះសហ​គមន៍​​​ដោយ​យោង​តាម​មហា​ស​ន្និបាត​ឆ្នាំ​២០២០-២០២៣។ លោកបានបន្តថា ៖ «ដើម្បី​រួមគ្នា​ធ្វើដំណើរ​ជាធ្លុងតែមួយ ហើយ​តាមរយៈ​សន្និបាត​នេះ​បា​នណែនាំ​ឱ្យ​​ព្រះសហគមន៍​យក​ចិត្ត​ទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ​ និង​​គោលបំណង​មួយទៀត​ដើម្បី​ប្រ​មូល​ផ្ដុំ​កូន​គ្រីស្ត​បរិស័ទ​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះសហគមន៍​ ឱ្យ​ចេះ​ស្រឡាញ់​ព្រះសហ​គម​ន៍​ និង​​​ជិត​ស្និទ្ធ​ជាមួយ​ព្រះសហគមន៍​ក៏ដូចជាកុមារគ្រីស្ត​បរិស័ទដទៃទៀត​ ​តាមរយៈ​ការ​ចូលរួម​ជា​មួយ​សកម្មភាព​នានា​របស់​ព្រះសហគមន៍»។ លោក​បានបញ្ជាក់ទៀតថា ៖ «ដំបូង​​ ​​យើង​មាន​​ក្រុម​បម្រើ​អាសនៈ​ដែល​ជាកុមារា ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា កុមារី​មិនទាន់​​មាន​ក្រុមច្បាស់លាស់​ ទើបយើង​បង្កើតគំនិត​ថាគួរតែ​បង្កើត​ថ្នាក់តន្ត្រី​នេះ​ឡើង ដើម្បី​ឱ្យ​ក្មេងស្រីៗបានចូលរួមជាមួយព្រះសហគមន៍ផងដែរ»​​។​​ យុវជន លាក់ លឿន ដែល​ជាគ្រូបង្គោល​នៅក្នុង​ថ្នាក់​តន្ត្រី​នេះ ​បាន​ឱ្យ​ដឹងដែ​រ​ថា ការ​បង្កើត​ថ្នាក់​ត​ន្ត្រី​នេះ គឺ​ជា​ប្រយោជន៍​សម្រាប់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ជំនាញ​ទន់​ផ្ទាល់​ខ្លួន ​និង​ជាគ្រឹះ​សម្រាប់​ព្រះ​ស​ហគមន៍ ​​ដើម្បី​ឱ្យ​ពួក​គាត់​អាច​បម្រើ​ព្រះសហគមន៍​នៅ​ថ្ងៃ​ខាង​មុខខាង​ផ្នែក​តន្ត្រី​នេះ​​ផង​ដែរ។ លោក លាក់ លឿន ​បាន​ឱ្យ​ដឹង​ទៀត​ថា ៖ «ឆ្លង​កាត់​ការ​ណែនាំ ​​និង​អនុវត្ត​មួយ​សប្ដាហ៍​មកនេះ ខ្ញុំ​ឃើ​ញ​ថា​ប្អូន​ៗមាន​ការ​វិវឌ្ឍជាង​ការ​រំពឹងទុក​ នាឱ្យ​ខ្ញុំ​គិត​ថាគម្រោង​នេះ​នឹង​ទៅមុខបាន​យ៉ាងល្អ​។​ ​ខ្ញុំ​សង្ឃឹម​ថា ​ទៅ​ថ្ងៃ​អនាគត​​​នឹង​មាន​ធនធាន​ផ្នែក​តន្ត្រី​ច្រើន​សម្រាប់ព្រះ​សហគមន៍»​​។ លោក លាក់ លឿន បន្តថា ថ្នាក់​តន្ត្រី​នេះ

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​ Read More »

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​

តំណាង​សាសនា នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ចូលរួម​សិក្ខាសាលា​ដឹកនាំ​ដោយ​ក្រសួងធម្មការនិងសាសនា ក្រោមប្រធានបទ «សាសនិករួមគ្នាបង្កើនការអភិវឌ្ឍន៍ជាតិ កិច្ច​គាំពារសុខសន្តិភាព​ និងសេរីភាពខាងជំនឿសាសនា» ដែល​មាន​អ្នក​ចូលរួម​៤៥៣នាក់ នៅទីស្ដីការក្រសួងធម្មការនិងសាសនា រាជធានីភ្នំពេញកាលពី​ថ្ងៃទី​២១ មិថុនា។ ក្នុងសិក្ខាសាលា​នេះ មានវាគ្មិន​ចំនួន​៨រូប ពីស្ថាប័ន​នានា​​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​សាសនា​នៅ​ប្រទេសកម្ពុជា ភាព​ខុសគ្នា​រវាង​សាសនា​និង​សាសនា ការចូលរួម​ដោយ​មិន​ប្រកាន់​សាសនា ការថែរក្សា​សុខដុមនីយកម្មសាសនា​ ជាដើម។ លោក​ដួងសាវង់ តំណាង​ព្រះសហគមន៍​កាតូលិកកម្ពុជានិយាយ​ថា «សិក្ខាសាលាថ្ងៃនេះ រំឭក​យើង​ឱ្យ​យល់​អំពីតម្លៃ​សន្តិភាព ​ដែល​អាច​​អភិវឌ្ឍសង្គមជាតិ​ ជាពិសេសនាំឱ្យ​សង្គមនៃសាសនា​អាចបន្តទៅមុខទៀត​បាន​ដោយ​សុខ​សន្តិភាព​។» លោក​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះជួយ​ឱ្យ​យើង​កុំ​ភ្លេច​ខ្លួន​ ដើម្បីឱ្យ​សាសនា​​ទាំងអស់​នៅតែមានវត្តមាន និងសង្គមរបស់យើងនៅស្ថិ​តស្ថេរ។ ដូច្នេះសូមយើង​ទាំងអស់​គ្នា​​យកចិត្តទុកដាក់អំពីការកសាងសន្តិភាព។ មុន​ពេល​បិទបញ្ចប់​អង្គសិក្ខាសាលានាថ្ងៃនោះ តំណាង​សាសនា​នីមួយៗ​បាន​ធ្វើ​សេចក្តីសម្រេច​រួម​មួយ ដែលមាន​៥​ចំណុច​សំខាន់ៗ គឺ​ ១. ដឹងគុណ​ដល់​សម្តេច​ហ៊ុន​សែន ដែល​បាន​រក្សាសន្តិភាព​និង​អភិវឌ្ឍ រក្សាបាន​សុខដុមនីយកម្ម​គ្រប់សាសនា ២.​ គោរព​កិច្ច​សហប្រតិបត្តិការសាសនា​ បង្កើត​សាមគ្គីភាព​​ ស្មោះត្រង់​ ដោយឈរ​លើគោលការណ៍យោគ​យល់ អធ្យាស្រ័យ គ្រប់​កាលៈទេសៈ ៣. គោរព​និង​អនុវត្តគោលនយោបាយរបស់​រដ្ឋាភិបាល ៤. គោរព​និង​ប្រណិប័តន៍​វិន័យសាសនា​របស់​ខ្លួន​ដោយ​គោរព​សិទ្ធិ​អ្នកកាន់​សាសនា​ដទៃ ៥. គោរព​និង​ថែរក្សា​ឲ្យបាន​នូវ​ប្រពៃណី វប្បធម៌​និង​ទំនាម​ទម្លាប់​ ដែលជា​អត្តសញ្ញាណ​ជាតិ​ ហើយរួមចំណែក​អភិវឌ្ឍសង្គម និង​ជីវភាព​រស់នៅ​របស់ប្រជាជន ​

ជំនួបអន្តរសាសនា​ដើម្បី​សុខសន្តិភាព​ក្នុងសង្គម​ Read More »

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ យេរេមី ២០,១០-១៣សូម្បី​តែ​មិត្ត​សម្លាញ់​ជិត​ដិត​របស់​ទូល​បង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូល​បង្គំ​ដែរ។ យរ ២០,១០អត្ថបទ​ទី​២៖ រ៉ូម ៥,១២-១៥ព្រះ‌អំណោយ​ទាន​នៃ​ការ​ប្រណី‌សន្ដោស បាន​ហូរ​មក​លើ​មនុស្ស​តាម‌រយៈ​មនុស្ស​ម្នាក់។ រម ៥,១៥ដំណឹងល្អ៖ ម៉ាថាយ ១០,២៦-៣៣កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ។ មថ ១០,២៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ជា​ពេលវេលា​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជីវិត​របស់​យើង​ជា​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស ដែល​យើង​ទទួល​ពី​ព្រះអង្គ។ យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ប្រសិន​បើ​គេ​បៀត​បៀន​យើង គេ​មើល​ងាយ​យើង គេ​និយាយ​ដើម​យើង ក៏​អត់​អី​ទេ។ ប្រសិន​បើ យើង​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​នៅ​ក្នុង​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង លើក​ទឹក​ចិត្ត​យើង ធ្វើ​ដំណើរ​ជា​មួយ​យើង​គ្រប់​ពេល​វេលា និង​គ្រប់​ទិស​ទី។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​យើង​មើល​ឃើញ​ជីវិត​របស់​យើង​រៀងៗ​ខ្លួន ជា​គ្រីស្ត​បរិស័ទ បង​ប្អូន​អាច​នឹក​ឃើញ​ពី​ដំណើរ​ជីវិត​ទូទៅ​ពី​ថ្ងៃ​កើត និង​នឹក​ឃើញ​ដំណើរ​ជីវិត​ជា​គ្រីស្ត​រិស័ទ​ពី​ថ្ងៃ​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​បាន​និយាយ​ថា​ភូមិ​កំណើត​របស់​ខ្ញុំ​គឺ​ភូមិ​ចំការទៀង និង​ព្រះសហគមន៍​កំណើត​គឺ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម។ ពេល​យើង​និយាយ​អំពី​កំណើត មាន​ន័យ​ថា​ជា​កន្លែង​ដែល​ខ្ញុំ​បាន​កើត កើត​សាជាថ្មី​ដោយសារ​ជីវិត​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៧០ ចូល​៥៤​ឆ្នាំ​ដែល​ឪពុក​ម្ដាយ​បាន​ទទួល​កូន​មួយ​ដ៏​តូច។ ខ្ញុំ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧០

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ” Read More »

Subscribe to our newsletter

Don't miss new updates on your email