លោកដាមីញ៉ាំង ហ្វារនឺ ឲ្យគ្រីស្តបរិស័ទគិតពីទឹកដែលផ្តល់ជីវិត
អតីតបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង លោកដាមីញ៉ាំង ហ្វារនឺ បានធ្វើការក្រើនរំឭកពីទឹកដែលជាប្រភពនៃជីវិតដ៏ពិតប្រាកដ ដោយលោកបានស្នើឱ្យគ្រីស្តបរិស័ទចូលមកអភិបូជានៅក្នុងព្រះវិហារឲ្យបានទៀងទាត់ ដើម្បីទទួលទឹកដែលជាប្រភពនៃជីវិតគឺ «ព្រះយេស៊ូផ្ទាល់»។ ទីប្រឹក្សាក្រុមសាសនទូតក្រៅប្រទេសនៃទីក្រុងប៉ារីស លោក ដាមីញ៉ាំង បានលើកឡើងដូចនេះនៅក្នុងធម្មទេសនានៃពិធីជម្រះចិត្តគំនិតលើកទីមួយសម្រាប់យុវជន៦នាក់ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ។ លោកបានថ្លែងថា ៖ «យើងជាគ្រីស្តបរិស័ទបានទទួលអគ្គសញ្ញាជ្រមុជទឹក និងបេក្ខជនទាំង ៦នាក់ ដែលនឹងទទួលអគ្គសញ្ញាជ្រមុជទឹក គឺបានទទួលអំណោយទានពីព្រះជាម្ចាស់តាមរយ:ទឹកដែលជាព្រះវិញ្ញាណដ៏វិសុទ្ធ»។ អ្នករាល់គ្នាស្រេកទឹកដែលជាសេចក្តីស្រឡាញ់ និងជាសុភមង្គល រីឯទឹកលើលោកីយ៍នេះសូមកុំងប់ងល់ពេកដូចជា ស្រា ជាទឹកធ្វើឱ្យអ្នករាល់គ្នាសប្បាយមួយរយៈរួចផ្ដល់បញ្ហាពេលក្រោយ។ ចំណែកទឹកប្រាក់ នាំឱ្យមានការស្រឡាញ់គ្នា ស្អប់គ្នា មានអយុត្តិធម៌ក្នុងសង្គម និងនាំឲ្យមានបាក់បែកគ្នា ហើយនិងទឹកមួយទៀត គឺជាសេចក្ដីស្នេហា នាំឱ្យអ្នករាល់គ្នាសប្បាយ និងពេលខ្លះមើលងាយគ្នាទៅវិញទៅមក ហើយក៏ធ្វើឱ្យខកចិត្តផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកដាមីញ៉ាំង ហ្វារនឺ។ «អគ្គសញ្ញាជ្រមុជទឹកដើម្បីក្លាយទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺជាទឹកដែលខ្ញុំស្រេកឃ្លានខ្លាំងបំផុត»។ នេះជាសម្ដីរបស់បេក្ខនារី ផុន ដានី ដែលទទួលពិធីជម្រះចិត្តគំនិតជាលើកដំបូងមុននឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅថ្ងៃបុណ្យចម្លងខាងមុខនេះ។ ក្នុងវ័យ២១ឆ្នាំ ដានី រៀបរាប់ទៀតថា ព្រោះទឹកនេះ លាងជម្រះដួងចិត្តរបស់នាង ដើម្បីឱ្យនាងស្លាប់ និងកើតជាថ្មីរួមជាមួយព្រះយេស៊ូនៅថ្ងៃបុណ្យចម្លង។ កញ្ញាថា …
លោកដាមីញ៉ាំង ហ្វារនឺ ឲ្យគ្រីស្តបរិស័ទគិតពីទឹកដែលផ្តល់ជីវិត Read More »